«ខ្ញុំចូលចិត្តគេខ្លាំង ខ្ញុំចង់រៀបការជាមួយគេ!»
នាងនិយាយរវើរវាយនិងភ្ញាក់ក្រញាង ដែលឃើញខ្លួនឯងនៅគេងខ្ជិលច្រអូសលើគ្រែ។ ម៉ោងប៉ុន្មានហើយ? ដេកអីដេកយ៉ាងនេះ?
នេះជាពិភពលោកមួយថ្មី មិនមែនពីម្សិលឬម្សិលម្ង៉ៃទេ។
«ក្រោកហើយ?»
បេះដូងនាងលោតឡើងភ្លាមៗព្រោះឮសំឡេងរបស់មន្ត្រី។ ចាប់ផ្តើមស្ទាបទ្រូងនិងញីភ្នែក នាងក្រោកអង្គុយយឺតៗ ដៃជើងស្ពឹក អស់កម្លាំង សម្លឹងទៅរកគេ។
គេដើរចូលមកជាមួយកែវភ្នែកពណ៌ខ្មៅក្រឹបនិងសម្លឹងនាងបញ្ជាក់ក្តីរីករាយ។
«ម៉ោង…..ប៉ុន្មានហើយ? ខ្ញុំគេងយូរម៉េះ?»
«ហត់ពេកមើលទៅ?»
«ទេ! តែ…..! ខ្ញុំ…..ងូតទឹកសិន! ពួកគេត្រូវលខោអាវមែនទេ?»
ពេលដែលគេមកដល់ក្បែរជើងនាង គេអង្គុយមកហើយទើបឆ្លើយ៖
«បាទ! តែញ៉ាំអាហារពេលល្ងាចជាមួយប្តីសិនទេ?»
ពេលល្ងាច?
នាងញីក្បាល បានន័យថាទើបលក់មួយភាំងទេ។ ប្រហែលហត់ពេកឬតានតឹងពេក។
«មីងខ្ញុំ?»
«គ្រប់គ្នាចាំយើងចុះញ៉ាំបាយនៅផ្ទះខាងមុខ!»
នាងងក់ក្បាល។
ដៃគេលើកអាវមួយមកបង្ហាញនាង។ ជារ៉ូបពណ៌ស ស្រាល និងរលោងត្រជាក់។
«មួយនេះបានទេ?»
ចិត្តរបស់នាងវិលជុំវិញការផ្តល់ជូនដ៏អស្ចារ្យនេះ។
នាងអាចស្រមៃមើលថា មហាសេដ្ឋីម្នាក់ ស្គាល់រាងរៅនាង និងមករៀបចំគ្រប់យ៉ាងឱ្យនាង? ណ្ហើយ! មកពីគេស្រលាញ់សិល្បៈ គេស្រលាញ់ប្រពន្ធបានជាយកចិត្តទុកដាក់សូម្បីរឿងកំប៉ិកកំប៉ុក?
នាងងក់ក្បាលទទួលយកអាវហើយដើរទៅបន្ទប់ទឹក។
«ខ្ញុំនឹងរីករាយជាមួយអ្វីដែលសួគ៌ាកំពុងផ្តល់មក!» នាងនិយាយដោយសម្លឹងខ្លួនឯងក្នុងកញ្ចក់។
ទោះយ៉ាងណាក៏ដោយ មានបញ្ហាមួយដែលនាងមិនយល់ ឬអាចថានាងមើលរំលង គ្រាន់តែ…ពេលនេះនាងមិនចងគិតច្រើនទៀតទេ។ បើនេះជាសុបិន ទុកថាវាជាសំណាងដែរ ដែលមាននៃដំណើរនៃសុបិនដ៏អស្ចារ្យព្រោះកន្លងមក ការពិតនៃពិភពលោករបស់នាងកំណាចណាស់ សាបគ្មានជាតិអ្វីទេ។ សម្លឹងជួរទឹកអប់មានតម្លៃតម្កល់ពោរពេញ…..នាងរើសយកមួយមកបាញ់។ សង្ឃឹមថារបស់ទាំងនេះគេសុទ្ធតែត្រូវចិត្ត បានជាគេទិញមកដាក់ឱ្យនាងរើសយកប្រើ។
ម៉ាយ៉ាវីឈានចេញមកវិញ ជាមួយក្រែមពណ៌ស៊ីជម្ពូលើបបូរមាត់។
ខាងប្រុសញញឹមនិងដើរមកដឹកដៃនាងដោយពើងទ្រូងមោទនភាព។ គោលបំណងដែលបានកំណត់ថានាងជាម្ចាស់ស្រីនៃវិមាននេះ បានចេញជាពន្លឺភ្លឺទែងនៅក្នុងភ្នែករបស់មន្ត្រី។
ពួកគេចេញដំណើរដោយយានអាគុយដដែល ហើយមកដល់ផ្ទះខាងមុខចំពេលផ្កាត្រូវបានរៀបចំជារោងយ៉ាងធំនិងក្រអូបក្លិនសាយភាយ។
ភ្ញៀវ៤ឬ៥តុ ត្រូវបានអង្គុយរង់ចាំពីមុខតុម្ហូបប្រណីត។
មីងនាងនិងមិត្តស្គាល់គ្នាបួនប្រាំនាក់ ពូជីដូនមួយ និងអ៊ំស្រីខាងម្តាយ បង្ហាញខ្លួននៅតុមួយ។ នាងរីកមុខមាត់ញញឹមរកពួកគេ។
ហាក់ដូចជាអ្វីៗត្រូវបានដោះស្រាយរួចហើយ ភ្នែករបស់គេតាមសម្លឹងនាងដោយអំណរដោយឃើញនាងសប្បាយចិត្ត។ គេគឺមន្ត្រី អនាគតស្វាមីនាង ដែលនាងងាកមកញញឹមដឹងគុណ និងដោយចុះចាញ់នឹងអំណាចរបស់គេ។ ការទាក់ទាញរបស់គេពេលនេះ គឺការយល់ចិត្តនិងឱ្យតម្លៃគ្រួសារនាង។
«អរគុណគ្រប់យ៉ាង!»
មកដល់ទីនេះ មន្ត្រីឮនាងនិយាយពាក្យនេះច្រើនហើយ។
«មិនអីទេ» គេតបដោយច្របាច់ដៃនាងយឺតៗ។
ម៉ាយ៉ាវីដើរទៅរកពួកគេហើយសំពះ ហើយទទួលបានពរជ័យពីគ្រប់គ្នា។ គ្រប់ជំហាន នាងទទួលបានកាដូជាច្រើន និងម្តាយមីងនាងបានយំយែក។ គាត់ដោះចិញ្ចៀនមួយមក ជាត្បូងនិល។ នាងដឹងថាគាត់ស្រលាញ់វាបំផុត តែគាត់ថាវាមានអ្វីមួយល្អ ចម្រុងចម្រើននាង។
ដោយមានមន្ត្រីតាមមកជានិច្ច គ្រប់គ្នាបានសម្លឹងមកម៉ាយ៉ាវីនិងលោកមន្ត្រីដោយស្ញប់ស្ញែង ចំណែកបេះដូងនាងរឹតតែកក់ក្តៅ។
«តស់ អង្គុយមក!»
គេបាននាំនាងសម្រាកនិងបរិភោគ។ ចប់ការញ៉ាំបាយទទួលភ្ញៀវកាលណា នាងត្រូវបានម្តាយមីងឡើងមកកំដរជាមួយ ក្នុងការទៅលខោអាវកូនក្រមុំ។ ពួកគេបកទៅវិមានបារាំងហើយឡើងថ្មើរជើងតាមជណ្តើរកណ្តាលដើម្បីទៅជាន់ទីមួយ នាងនៅបន្ទប់ដាក់គ្រឿងតុបតែង។
ជីពចររបស់នាងបានលោតលឿនជាងមុន ពេលពួកគេដើរផងម្តាយនាងសរសើររចនាបថផ្ទះនេះនិងរំឭកថា ប្រសិនប៉ានាងនៅរស់។
នារីវ័យកណ្តាលម្ចាស់ក្រុមផ្នួងតុបតែងបានចង្អុល។
«បន្ទប់នោះហើយ!»
ដោយមិននិយាយអ្វី នាងងាកមកសម្លឹងកូនកំលោះ។ គេញញឹមឈប់ដើរ ព្រោះគេគ្មានភារៈចូលទៅទេ។ ម៉ាយ៉ាវីដកដង្ហើមធំ បន្ធូរអារម្មណ៍តឹងណែនក្នុងទ្រូង មុននឹងញញឹមតិចៗដាក់គេ។
«បងគិតថា គ្រប់ឈុតនោះអូននឹងចូលចិត្ត!»
គេបានច្របាច់ដៃនាងយ៉ាងខ្លាំងមុនលែងនាង ហើយគេដកថយ។
«មីងស្លាប់បិទភ្នែកជិតហើយ!»
ម្តាយមីងនាងខ្សឹប។ ម៉ាយ៉ាវីនៅស្ងៀមសម្លឹងទ្វារដែលរុញរបើក។
ភាពខ្លាំងនៃសំឡេងបេះដូងរបស់នាងលាន់មករណ្តំ។
«ព្រះ!»
វាជាសម្លឹងខ្សឹបម្តាយមីងនាង។
ផ្នួងញញឹម មោទនភាព ហើយម៉ាយ៉ាវីជាសាមីខ្លួនវិញឈរភាំងជាមួយចិត្តដ៏រំជើបរំជួល ព្រឺរងាហើយសឹងមិនជឿភ្នែក។
រ៉ូបគ្រប់ពណ៌ ម៉ាកប្រណីតៗដូចជា Sarah Burton ឬ Rolan Mourate មានគ្រប់ពណ៌តាំងដាក់ជាជួរស្មើមន្ទីរតាំងពិព័រណ៌មួយទៅហើយ។
ប្រហែលគេចាប់អារម្មណ៍ដឹងថានាងអន់ចិត្តចំពោះឈុតខ្មៅពីពេលមកដល់ថ្មីៗ។
ព្រឺចុះមកដល់ឆ្អឹងខ្នង។ នាងចង់បានអ្វីដែលអាចរើស តែមិនមែនឱ្យគេខ្ជះខ្ជាយយ៉ាងនេះទេ។ វាច្រើនហួសហើយ ដូចដែលគេបានធ្វើផ្គើននាង។
វគ្គ រាត្រីស្នេហ៍
«ខ្ញុំបានរើសយកឈុតក្រហម!» នាងសរសេរទៅគេ ពេលនៅម្នាក់ឯង។
ពេលនេះមានសូរសត្វរាត្រីចរយំលាន់ទ្រហឹង។ អាកាសធាតុត្រជាក់ ចិត្តនាងស្លុងក្នុងរ៉ូមែនទិកហើយនឹកនាគេជាខ្លាំង។
«ល្អណាស់!»
គេតបមកវិញអមជាមួយរូបបេះដូង។
«លោកនៅឯណា? ខ្ញុំនៅម្នាក់ឯង!»
«ដឹង! បងបានចួបនិយាយខ្លះ ជាមួយម្តាយមីងអូននៅមាត់ផ្លូវ កាលពីពេលជូនគាត់ត្រលប់ទៅស្នាក់ផ្ទះខាងមុខវិញ!»
«គាត់ថាម៉េចខ្លះ!»
«គាត់សប្បាយចិត្ត!»
«ខ្ញុំក៏ដូចគ្នា!»
នាងសរសេរដោយញញឹម។
«ដឹង!»
គេមិនមែនសរសេរមកទេ តែជាសំឡេងគេផ្ទាល់ពីមាត់ទ្វារបន្ទប់។ នាងងើបមុខ ក៏ឃើញគេរុញទ្វារចូលមក។ គេបានមកដល់មាត់ទ្វារបន្ទប់គេងរបស់នាង តាំងពីពេលណាមិនមែនបញ្ហាអ្វីទៀតទេ។ ពួកគេទាំងពីរកំពុងតែមានចំណង់ចិត្តឃើញគ្នា។
តណ្ហារំពើតឡើង នាងរត់ទៅរកគេហើយឱប។
ស្នាមថើបគ្មានការព្រៀងទុកមួយបានរបូតចេញមកទាំងដៃម្ខាង មន្ត្រីទាញបិទគន្លឹះសោ។
រវាងពីរនាក់នេះ ស្អិតគ្នាហាក់បីដូចជាគ្មានថ្ងៃស្អែក។ ពួកគេរេចុះឡើងដូចចង្វាក់រាំ លូកដៃរកគ្នា ក្តាប់ជាប់ ថើបផ្តល់ឱ្យគ្នាដោយពុះកញ្ជ្រោល។ រាងកាយទាំងទ្វេជំរុញរកគ្នា បង្ហាញតម្រូវការ ទាមទារគ្នា ព្រមទទួលយកនិងបរិច្ចាគផ្តល់ឱ្យគ្នា។
ភាពរំជើបរំជួល ក្នុងរលកដ៏ត្រេកត្រអាលនិងដ៏អស្ចារ្យ ទីបំផុតនាំពួកគេឱ្យផ្អៀងក្បាលលើចង្វាក់បេះដូងគ្នាទៅវិញទៅមកមុនពេលវាក្លាយជាសំឡេងដ៏ស្ងប់ស្ងាត់និងសន្តិភាព។
«ខ្ញុំស្រលាញ់លោកណាស់!»
គេមិនមាត់ទេ តែគេញញឹមនិងចេញកម្ដៅ។ ដៃរបស់គេចាប់ផ្ដើមរំកិលលើខ្នងរបស់នាង ហើយស្បែករបស់នាងបង្ហាញភាពស្វាគមន៍និងបញ្ចេញកម្ដៅតបត។
«បងសន្យាហើយ ថាបងរង់ចាំបាន!»
គេនិយាយទាំងដង្ហើមផ្ទុកពេញដោយតណ្ហា ហើយគេខំសើចបន្លំភ្នែក ណាមួយដៃក៏ច្របាច់ដៃនាងថ្នមៗ។ តាមពិត មន្ត្រីមិនឱ្យមានអ្នកណាចូលមកវិមានបារាំងនេះទេ ប្រាកដជាមានន័យថា នាងនិងគេ ចាប់ផ្តើមមានពេលវេលាដ៏អស្ចារ្យហើយ អាស្រ័យលើនាងតែប៉ុណ្ណោះ។
«ចាស៎!»
នាងតបអួលៗ រំអួយបន្តិចព្រោះប្រាណនាងមិនចង់ឱ្យគេទៅ តែចិត្តនាងក៏ចង់ឱ្យគេចេញទៅវិញសិនដែរ។ នេះមិនមែនយប់ផ្សំដំណេកទេថែមទាំងមិនមែនរៀបការនៅឡើយ។
ភ្ជាប់ពាក្យ!
ម៉ាយ៉ាវីក៏មិនច្បាស់ចិត្តខ្លួនឯងសោះ។ ទោះយ៉ាងណា គេជារបស់នាងហើយ នាងយល់ថា រង់ចាំសិនទើបល្អ។
«រាត្រីសួស្តី!»
នាងបាននិយាយបន្ថែមទៀតទាំងរវើរវាយ ដោយមិនចង់ឱ្យគេដឹងថានាងកំពុងចង់បានការប៉ះរបស់គេបន្ថែមច្រើនទៀតនោះទេ។
«ប្រាកដទេ?»
គេនិយាយមកខ្សាវៗទាំងភ្នែកស្រទន់ ធ្វើឱ្យបេះដូងរបស់នាងលោតញាប់ដង្ហក់ៗ។ ដោយគិតថា តើពួកគេអាចនឹងរួមរស់ជាមួយគ្នាបានយ៉ាងសុខស្រួលយ៉ាងណាប្រសិននាងកុំតឹងតែងពេក។ មាត់របស់នាងស្ទើរតែប្រឈមមុខនឹងមាត់គេ ដោយសារតែគេឈ្ងោកមកសម្លឹងវា ការថើបមុននេះ នាងថើបគេមុន បានជាគេរំភើប នៅឈរនៅទីនេះរកតែជំហានមួយនឹងចាកចេញមិនបាន?
ភ្នែករបស់ពួកគេបានចួបជំពាក់ ហើយបំណងប្រាថ្នាឆៅៗពេញដោយតណ្ហាសត្វលោកបង្កប់នៅក្នុងការសម្លឹងមិនចេះចប់របស់គេ។ ម៉ាយ៉ាវីមិនដឹងពីអ្វីដែលគេបានឃើញនៅក្នុងជម្រៅភ្នែកនាងទេ ប្រហែលជាការពិតបកអាក្រាតនូវអ្វីដែលនាងកំពុងមានអារម្មណ៍ ព្រោះនាងមិនចេះក្លែងបន្លំវាឡើយ ណាមួយគេថ្ពក់សម្លឹងបែបនេះ ឱ្យនាងធ្វើយ៉ាងណាទៅ?
ដោយសភាវគតិ ជាងគំនូរដកដង្ហើមយ៉ាងលឿន។
«ស្អែកចួបគ្នា!» នាងបន្ថែមប្រឆាំងនឹងគំនិតរោលរាល ប្រាថ្នាឱ្យគេចាកចេញឆាប់ ស្រាប់តែទូរសព្ទនាងលោតសារ។
នាងមិនងាកមើលទេ តែវាលោតមកហើយលោតទៀត។ ខាងលោកមន្ត្រីចងចិញ្ចើម។ គេងាកសម្លឹងរកទូរសព្ទនាង ហើយដើរសំដៅទៅ។
«មុនិន្ទ!»
គេរអ៊ូខឹងៗធ្វើឱ្យចិត្តនាងភ្ញាក់ភ័យ ស្វាងអស់កាមា។ ម៉ាយ៉ាវីដើរមកពីក្រោយខ្នងអនាគតស្វាមីឃើញគេកំពុងចុចសារស្តាប់។
សំឡេងអតីតសង្សារបានបន្លឺមកគ្រលួច។
«វី! លុបចោលការភ្ជាប់ពាក្យនោះភ្លាម!»
គេសើចរង្គើខ្លួនប្រាណ តែនាងមានអារម្មណ៍ដឹងថាគេកំពុងខឹង។ ម៉ាយ៉ាវីប្រុងលូកដៃយកទូរសព្ទមកវិញតែគេប្រកែក ហើយចុចស្តាប់សារផ្សេងទៀត។
សំឡេងមុនិន្ទនិយាយយ៉ាងញាប់៖
«ប្រាប់ទីតាំងមក ខ្ញុំទៅទទួលវី!»
កូនកំលោះងាកមកសម្លឹងអនាគតភរិយាដែលចំហមាត់ភ័យក្បែរៗស្មា។ គេងាកមកវឹបត្របាក់បបូរមាត់នាង។ រាងកាយគេក្តៅនិងណែនដោយកំហឹង ទន្ទឹមនឹងនោះគេគេលើកទូរសព្ទSelfie ឈុតថើបគ្នាធ្វើឱ្យនាងស្រលាំងកាំង។
ថតបានអស់ចិត្តអស់ចង់ ទើបគេពន្លែងស្នាមថើបហួងហែង លែងដៃម្ខាងពីនាង ហើយខាំមាត់សម្លក់នាង។
ម៉ាយ៉ាវីដឹងថា គេចង់ធ្វើអ្វីបានជានាងខំហៅគេ៖
«លោកមន្ត្រី!»
ទោសៈប្រចណ្ឌក្តៅគគុក មន្ត្រីបែរខ្នងមិនរវល់នឹងពាក្យម៉ាយ៉ាវីទេ។ គេឈ្ងោកញញឹមទាំងកំហឹងសាហាវៗ ហើយបញ្ជូនរូបថើបគ្នាទៅកាន់មុនិន្ទភ្លាមៗ ថែមទាំងនិយាយVoice៖
«កំពុងដេកជាមួយគ្នា! ឯងចង់ម៏ធ្វើអ្វី?»
បញ្ជូនចប់កាលណា គេបោះទូរសព្ទចោលទៅលើគ្រែពូក ហើយងាកមកវិញជាមួយមុខស្លេកកំរោល។ នាងមិននៅទេ នាងថយទៅឆ្ងាយហើយ នាងឈរស្កុបសម្លក់ឥដ្ឋ។
នាងខឹងហើយ!
រ៉ូបសលើខ្លួននាងទក់ទីរ មុខនាងក្រម៉ូវ មាត់នាងក្រហម ភ្នែកនាងយំ។
គេដើរមួយៗចូលទៅក្បែរ លូកហត្ថាសងខាងប្រុងឱប នាងច្រានដៃគេចេញ ហើយថយក្រោយ។ មន្ត្រីខាំមាត់ស្ទើរដាច់ចេញជាឈាម។
«ស្មានថា ចេះខឹងតែខ្លួនឯង?»
គេនិយាយហើយ ខាំធ្មេញដើរទៅរកនាងទៀត នាងរុញគេទៀត តែគេមិនឱ្យរុញបាន។ នាងមិននិយាយតែនាងយំបង្ហាញថានាងស្អប់គេ ស្អប់ចរិតប្រចណ្ឌ ស្អប់ភាពកំរោលនេះ។
គេព្យាយាមឈ្ងោកមកថើបនាងសាជាថ្មីម្តងទៀត តែនាងងាកចេញចោលគេ ឱ្យមាត់ស្លេកៗរបស់គេជាប់មកទើរលើត្រចៀក។
«ម៉េច? ខ្លាចវាឃើញ? ខ្លាចជើងមួយជាន់ទូកពីរមិនបាន?»
នាងខាំមាត់មិននិយាយមួយម៉ាត់ណាទេ ព្រោះនាងកំពុងគិត។ តើជីវិតនេះនឹងក្លាយជាសត្វក្នុងទ្រុងមាសឬអ្វី? មានអារម្មណ៍ថា ការឡើងរឹងរបស់អវៈយវៈខាងក្រោមនៃកូនកំលោះ កំពុងលូនមកទល់លើពោះរបស់នាង។ មានអារម្មណ៍ថា មានចំណង់នៃការប្រញាប់ប្រញាល់មួយ ដោយសារគេឆេះកំហឹង។ បទពិសោធន៍ជាមួយរឿងកំរោលមិនមែនជាការរំពឹងទុកមកទេ នាងបាត់បង់ភាពរំភើបជាមួយគ្នាហើយប្រកែកជាមួយគេយ៉ាងញាប់។ ដៃនាងច្រានហើយច្រានទៀត ច្រានផងនាងស្រែកយំផង។
«ចេញពីមុខខ្ញុំ!»
មន្ត្រីព្រលែងដៃចោលនាង។ គេដកថយ ហើយបង្ហាញទឹកមុខខូចចិត្ត។ គេងក់ក្បាលសម្លឹងនាងពីលើដល់ក្រោម ហើយគេចាកចេញ។
ម៉ាយ៉ាវីស្ទុះទៅបិទទ្វារដាក់គន្លឹះយ៉ាងប្រញាប់។ រួចថយមកអង្គុយ។ មួយចម្រៀកភ្នែកក៏នាងមិនបានខ្វល់នឹងទូរសព្ទដែរ។ នាងកំពុងតស៊ូជាមួយនឹងការទទួលយកចរិតគេ ឬបញ្ចប់វេលាថ្ងៃស្អែកជាមួយគេ។
គេដែលសំខាន់បំផុតពេលនេះ គឺមន្ត្រី។
សារអតីតសង្សារនាងលោតមកទៀត។ លោតរហូតដល់នាងទ្រាំមិនបានងាកមកទាញអាន៖
«បងស្រលាញ់អូនម៉ាយ៉ាវី! បងវិលមកកម្ពុជាវិញ ព្រោះពិតជាដឹងថា ចិត្តនេះបារម្ភពីអូន! បងចង់សុំទោសរឿងទាំងអស់! តែអូនមិនសមមានគ្រោះថ្នាក់ដោយសារមនុស្សដូចវាទេ! ឆាប់ប្រាប់មក អូននៅឯណា បងទៅរកអូន បងទៅយកអូនចេញ!»
ដៃឱបក្តោបលើរ៉ូបរលោងទន់និងមានផាសុកភាពស្ដើងទន់ដែលត្រូវបានគេរើសមកឱ្យនាងស្លៀក។ ចិត្តនាងមិននៅជាមួយសាររបស់មុនិន្ទទេ គឺនាងផ្តោតលើរូបថតដែលគេថើបនាង ហើយផ្ញើទៅមុនិន្ទ។
បើគេអាក្រក់មែន គេច្បាស់ជា…..បង្ខំនាងបាត់ហើយ។ តណ្ហាគេឡើងក គេដូចដំរីចុះប្រេងទៅហើយ តែគេគិតចិត្តនាង បានជាគេសម្រេចចាកចេញ….តើគេទៅណា?
គ្រប់គ្នាមកដល់វិមាននេះហើយ មន្ត្រីនិងនាងត្រៀមតែនឹងភ្ជាប់ជីវិតជាមួយគ្នា? ម្តេចថើបគ្នាផ្ញើចេញទៅអតីតសង្សាប៉ុណ្ណឹងនាងខឹងគេធ្វើអី? បើមុនិន្ទមកធ្វើបែបនេះមិនឱ្យគេប្រចណ្ឌ? ហេតុអ្វីមុនិន្ទមកជ្រែក ហើយនិយាយមិនល្អអំពីគេ?
ម៉ាយ៉ាវីស្ទុះឡើង ដើរចាកចេញមកក្រៅ។
វិមាននេះក្រអូបដោយក្លិនទៀននិងត្រជាក់ដោយចំហាយម៉ាស៊ីន។ គ្មានអ្នកណាទាំងអស់។ ចាំបានថា គេហាមមិនឱ្យមានអ្នកណាមកទេ។
បើមន្ត្រីមានគំនិតមិនល្អលើនាង គេមិនចាកចេញឡើយ។
នាងមិនចង់ឱ្យគេទៅដោយខូចចិត្តអ៊ីចឹងសោះ។ នាងបោះជំហានយឺតៗ ឆ្ពោះទៅបន្ទប់មានទ្វារស្ពាន់ធំនិងក្រាស់ ដែលគេធ្លាប់ចង្អុលថា គេនៅទីនេះ នៅក្បែរៗនិងការពារនាង។
«មន្ត្រី?»
នាងហៅខ្សាវៗ។
គ្មានចម្លើយ។ នាងដើរទៅហើយរុញទ្វារចូល។ គ្មានការដាក់គន្លឹះទេ។ ក្លិនថ្នាំជះមកឆួល។ ជាថ្នាំគូររូបដែលនាងស្គាល់។
ចម្ងាយពីទ្វារទៅប្រហែលជា៥ម៉ែត្រពីគ្នា នាងឃើញគេអង្គុយបែរខ្នងដោយគ្មានអាវធំពីក្រៅទៀតនោះទេ មានតែអាវយឺតពណ៌ប្រផេះ។ គេបែរមុខទៅប្រឈមនឹងផ្ទាំងគំនូរ។ គេកំពុងគូរ?
នាងឈានចូលយឺតៗ ភ្លឹកនឹងផ្ទាំងគំនូរជាច្រើនដែលជារូបរបស់នាង។
រយៈពេលប៉ុណ្ណឹង គេគូររូបនាងបានច្រើនម្ល៉េះ?
ម៉ាយ៉ាវីភ្លឹកព្រោះនាងដឹងថាទឹកដៃគំនូរអស់នេះមិនងាយធ្វើនោះទេ។
«មន្ត្រី!»
នាងហៅតិចៗដោយក្តាប់ម្រាមដៃចុះឡើង ខណៈគេបែរមកដោយមុខស្មើ។ គេមិនខ្វល់នឹងនាង បែរត្រលប់ទៅវិញហើយដៃម្ខាងលើកដបស្រាមកផឹក ដៃម្ខាងកាន់ជក់។
នាងចូលទៅក្បែរ នាងទារយកដបស្រាពីដៃគេ។ មន្ត្រីបានពន្លែងដបស្រាឱ្យនាងយកទុក។
«ម៉េចមិនគេងទៅ!»
គេបញ្ជានាង។ ម៉ាយ៉ាវីលុតជង្គង់ក្បែរជើងគេហើយឱបចង្កេះគេ។ នាងមិនមាត់ តែភ្នែកគេចាប់ផ្តើមគិត។ មន្ត្រីទម្លាក់ជក់ចោល បង្ហាញការស្ទាក់ស្ទើរនឹងអាកប្បកិរិយារបស់នាង។
«លោកខឹងខ្ញុំមែនទេ?»
សំឡេងនាងធ្វើឱ្យគេរឹតតែមានអារម្មណ៍ឈឺចាប់។ មន្ត្រីទាញម្រាមនាងចេញពីប្រាណ ប្រុងក្រោកចោលទៅ ព្រោះគេនៅខឹងនិងប្រចណ្ឌខ្លាំង រហូតដល់ម៉ាយ៉ាវីរង្គើស្មាស្រក់ទឹកភ្នែកទើបគេប្រាណឈប់មកវិញសិន។ នាងនិយាយខណៈប្រតោងគេជាប់ ទ្រោបក្បាលនឹងភ្លៅគេ៖
«បើលោកខឹងព្រោះរឿងហ្នឹង ខ្ញុំមិនដឹងធ្វើម៉េចទេ មន្ត្រី?»
នាងបានអង្វរគេដោយពាក្យដែលល្ងង់។ នាងមិនចេះលួងនិងមិនចេះសន្យាទេ។ តែនាងចង់ប្រាប់ថានាងមិនបានគិតដូចដែលមុនិន្ទបានគិត ថែមទាំងមិនចង់ឱ្យអនាគតស្វាមីឈឺចាប់អ្វីទាំងអស់។
នេះជាមូលហេតុដែលនាងចូលមករកគេ។
«អត់ដឹងធ្វើម៉េច?» មន្ត្រីនិយាយចុះមករកនាង ដៃគេវែកសក់នាងបង្ហាញច្រមុះនិងថ្ពាល់ដែលយំក្បែរចង្កេះគេ។
ដោយសំឡេងញាប់ញ័រមន្ត្រីនិយាយបន្ថែម៖
«បងមិនអាចទទួលយកទេ អ្នកដែលផ្ញើសារមករបៀបនេះ!»
«ខ្ញុំដឹងហើយ! ខ្ញុំមិនតបតនិងមិនរវល់ជាមួយគេទេ!»
រាងកាយដ៏មានថាមពលរបស់មន្ត្រីត្រូវបានចងយ៉ាងតឹងក្នុងរង្វង់ហត្ថានាង។
«មែនអត់?!»
ដៃគេចាប់ភ្ងើយចង្កានាងឡើង។ នៅពេលនាងងើបមុខមក កំហឹងគេរសាយដល់សូន្យ។ នាងស្អាតនិងស្មោះត្រង់ដូចជាទេពធីតាសួគ៌ ហើយគេជានរណាដែលមកចង់ធ្វើរឹងបដិសេធនាង? ជាពិសេសពេលនេះម៉ោងនេះ ជាមួយនឹងរូបរាងក្រៀមក្រំរបស់នាង?
«ឡើងមក!»
គេបញ្ជាហើយទាញនាងឡើង។ នាងត្រូវបានយកមកអង្គុយពីលើភ្លៅដ៏រឹងមាំរបស់គេ។
«គូររូបជាមួយគ្នាទេ?»
គេសួរដោយសម្រាលចោលអស់នូវកំហឹងពីផ្ទៃមុខ។ នាងញញឹមវិញបានបន្តិច ក៏ស្រពោនវិញ។ ភ្នែកពួកគេពាក់ព័ន្ធគ្នា។
យូរណាស់មកហើយ ម៉ាយ៉ាវីមិនដែលមានប្រុសណាឬអ្នកណាម្នាក់សម្រាប់ងរង៉ក់ដាក់ទេ។ នាងមិនចង់បាត់បង់គេឡើយ។ មនុស្សម្នាក់នេះជាបុរសតែមួយគត់ដែលបានផ្លាស់ប្តូរជីវិតទុគ៌តរបស់នាង។
ដៃនាងឱបកគេ។
«ខ្ញុំគ្រាន់តែចង់ប្រាប់ថា ខ្ញុំមិនខ្វល់នឹងអ្នកណាទាំងអស់ ខ្ញុំចង់ឃើញលោកសប្បាយចិត្ត! មន្ត្រី!»
គេញញឹមហើយបង្ហាញនូវអំណាចនៃភាពជាម្ចាស់សាជាថ្មី។ ភាពសង្ហារបស់គេនិងចំណងតណ្ហាបានឡើងមកដល់ជាមួយដង្ហើមក្តៅ ស្រទន់ ស្រវឹង និងអំនួត។
ពេលនេះគេមិនបានធ្វើអ្វីទាំងអស់ដើម្បីលាក់បាំងនូវអ្វីដែលកំពុងកើតឡើងរបស់រាងកាយរឹងត្អឹង មួម៉ៅនេះទេ។ គេសម្លឹងនាងយ៉ាងជ្រៅ រហូតនាងបានកត់សម្គាល់ឃើញចំណង់ដ៏ធ្ងន់ក្នុងកែវភ្នែករបស់គេ។
«បើអូនមិនមក បងមិនដឹងរស់បានដល់ស្អែកឬអត់ផងទេ!»
នាងញញឹមរលីងរលោងនិងអាណិតគេ។ ជាមួយនោះនាងក៏លូកដៃទទេ ចាប់អាវខាងក្រោយរបស់គេ ហើយឱនមាត់របស់នាងទៅ…..មាត់ទាំងសងសាជាថ្មីបានចួបគ្នា។
គាំងគេនៅស្ងៀមឱ្យនាងថើប។ នាងមិនឃើញគេធ្វើចលនាក៏នៅតែចចេសនៅកន្លែងនោះ នាងមិនចង់ឱ្យគេចេញពីវិមាននេះទៅរកស្រីដទៃ ពួកនារីដែលតោងដៃជើងគេមករាល់ថ្ងៃនោះឡើយ។
មិនមានអ្វីអាចទ្រាំនឹងសម្រស់នារីគំនូរបានយូរឡើយ។ មន្ត្រីមិនបានស្ទាក់ស្ទើរ ក្នុងការឆ្លើយតបជាមួយថាមពលផ្លូវភេទដ៏ខ្លាំងក្លា ផ្ទុះឡើងរវាងអណ្ដាតដែលផ្តើមវាយលុក រុករកបេះដូងនាង។
ជាអារម្មណ៍ដ៏លើសលប់នៃសភាវគតិដែលបិទចោលរាល់ការគិតហើយទទួលយកពេញទំហឹងនូវរសជាតិរបស់នាង គឺក្រអូបនិងផ្អែម។
ក្លិនឈ្ងុយរបស់នាងរេរាមកពីរាងកាយដែលក្តៅឡើង។
គេរាវរកគ្រប់កន្លែងហើយគេដោះអាវនាង ព្រោះគេចង់បានច្រើនទៀត។ ដៃទាំងសងខាងបានទៅអង្អែលសក់ ខ្នងនិងក ស្មារបស់នាង បេះដូងរបស់នាង។
មិនយូរទេ នាងមានអារម្មណ៍ថាឃើញខ្លួនឯងមកនៅលើតុគំនូរ។
ជាមួយកម្ដៅស្នេហ៍ពាសពេញរាងកាយ នាងខ្សឹបប្រាប់គេដែលទើបនឹងដោះអាវគ្រវែងចោល។
«មិនទាន់បិទទ្វារទេ!» នាងវាចាដោយអៀនខ្មាសជាខ្លាំង។
គេញញឹមហើយឱនបបូរមាត់ក្រាស់មកលើមុខនាង។
«គ្មានមនុស្សទេ! គ្មានអ្នកណាចង់បាត់បង់ការងារទេ!»
គេផ្តើមដាក់ដៃទាំងសងលើត្រគាករបស់នាង ហើយរមៀលចង្កេះចូលមករកនាង។ ឈឺ! នាងមិនដែលរួមភេទទេ ទោះនាងធ្លាប់ចង់សាកល្បង តែនាងមិនអាចជម្នះគំនិតបុរាណខ្លួនឯងបានម្តងណាឡើយ។
សង្សារមុនៗសូម្បីតែថើបគ្នាមាត់នឹងមាត់មិនដែលបានធ្វើផង។
ប្រហែលជាវត្តមានមុនិន្ទកំពុងធ្វើឱ្យមន្ត្រីសង្ស័យពីព្រហ្មចារីរបស់នាង បានជាមានអារម្មណ៍ថា សន្ទុះរាងកាយគេ កើនប្រតិកម្មផ្លូវភេទឡើងទ្វេដងយ៉ាងឈឺចាប់។ គេធ្ងន់ ធំនិងរឹងយ៉ាងកំណាច ក៏នាងនៅខាំមាត់ទ្រាំ។
នាងចង់ឱ្យគេដឹងពីភាពស្អាតស្អំរបស់នាងនិងភាពសក្តិសមជាម្ចាស់ស្រីនៃផ្ទះនេះពិតៗ។


យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ