ធ្លាប់តែសកម្មគាំទ្រស្នាដៃតែងនិពន្ធអ្នកដទៃ ឆ្នាំនេះ យុវនិពន្ធ ស៊ុន វិជ័យចិត្រា ចូលរួមដាក់ស្នាដៃលក់ដែរ

លោក ស៊ុន វិជ័យចិត្រា នាមប៉ាកកា រ៉ាហ្សុី ម្ចាស់ជយលាភី​ក្នុងការប្រកួតស្នាដៃតែងនិពន្ធជាច្រើន និងម្ចាស់ស្នាដៃតែងនិពន្ធជាច្រើនចំណងជើង នៅ meysansotheary.com បាននាំយកប្រលោមលោកថ្មីរបស់ខ្លួន ចូលរួមពិព័រណ៍សៀវភៅកម្ពុជាលើកទី១០ ឆ្នាំ២០២៣នេះដែរ ដោយដាក់លក់នៅស្តង់លេខ ១៣៦ ជាមួយនឹងយុវនិពន្ធដទៃផ្សេងទៀត។

ក្នុងវិស័យតែងនិពន្ធ លោក ស៊ុន វិជ័យចិត្រ អាចចាត់ទុកបានថា ជាយុវនិពន្ធមួយរូបដែលសកម្មភាពខ្លាំង ក្នុងការរួមចំណែកលើវិស័យមួយនេះ មិនថាការតែងនិពន្ធ ចូលរួមប្រកួតស្នាដៃតែងនិពន្ធ ពិសេសគឺជាអ្នកសកម្មក្នុងការគាំទ្រអ្នកនិពន្ធទៀតផង។

ដោយឡែកនៅឆ្នាំនេះ លោកក៏បាននាំយកស្នាដៃតែងនិពន្ធរបស់លោក ចំណងជើង «ស្នេហាមួយ» និង «ថ្ងៃស្អែកសម្រាប់យើង» ចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍សៀវភៅដ៏ធំ នៅឆ្នាំនេះផងដែរ។

គួរជម្រាបដែរថា យុវនិពន្ធរូបនេះ មានស្នាដៃតែងនិពន្ធជាច្រើនចំណងជើង បូករួមទាំងសៀវភៅ និងនៅលើប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ ពិសេស យុវនិពន្ធរូបនេះមានស្នាដៃនិពន្ធជាច្រើនរសជាតិ នៅលើប្រព័ន្ធផ្សព្វផ្សាយ meysansotheary.com ៕

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*