ឱកាសដ៏កម្រ សម្រាប់អ្នកនិយមអានប្រលោមលោក

សម្រាប់អ្នកនិយមការអានប្រលោមលោក ភាគនិទានរឿងវែង-ខ្លី អាចចូលរួមចុះឈ្មោះជាសមាជិកព្រីមៀម ជាមួយប្រព័ន្ធ​ផ្សព្វផ្សាយ meysansotheary.com ឥលូវនេះ ដើម្បីអាចអានរឿងជាច្រើនចំណងជើង ដោយឥតគិតថ្លៃ រយៈពេល ១ខែ និង ១ឆ្នាំពេញ។

សូមជម្រាបថា ក្នុងឱកាសពិព័រណ៍សៀវភៅកម្ពុជាលើកទី១០ ឆ្នាំ២០២៣ សម្រាប់អ្នកនិយមការអានប្រលោមលោក ក៏ដូចជាភាគនិទានវែង-ខ្លី អាចចុះឈ្មោះអានស្នាដៃយុវនិពន្ធជាច្រើនរូប ដោយឥតគិតថ្លៃ រយៈពេល ១ខែ។ ចំណ​កឯគ្រូបង្រៀន កម្មករ-កម្មការិនីរោងចក្រ និងអ្នកសារព័ត៌មាន បើចុះឈ្មោះជាសមាជិកព្រីមៀមឥលូវនេះ នឹងទទួលបានឱកាសអានរឿងលើ meysansotheary.com ១ឆ្នាំពេញតែម្តង។

ការផ្តល់ជូននេះ មានតែក្នុងឱកាសពិព័រណ៍សៀវភៅកម្ពុជាលើកទី១០ រយៈពេល ៤ ថ្ងៃនេះប៉ុណ្ណោះ ដោយអាចចុះឈ្មោះជាមួយក្រុមការងារអ្នកនិពន្ធ មុីសន សុធារី ផ្ទាល់នៅស្តង់លេខ ២៦ ទីតាំងចូលច្រកទី១ ទល់មុខអគារ City Hall កោះពេជ្រ។

ប្រលោមលោក ជាផ្នែកមួយនៃការប្រលោមចិត្តមនុស្ស ដែលអ្នកនិពន្ធតាក់តែងឡើងដោយផ្អែកតាមការពិត និងការសម្រៃ ហើយបង្កប់ដោយការចែករំលែកដ៏ទូលំទូលាយ មិនថាទស្សនៈវិជ្ជា ប្រវត្តិ ជំនឿ ចំណេះជំនាញ មនោសញ្ចេតនា រួមនឹងទិដ្ឋភាពទូទៅនៃសង្គម ដែលឆ្លុះបញ្ចាំងពីអ្វីមួយ។ ការអានប្រលោមលោក ក៏ជាផ្នែកសំខាន់មួយដែរ សម្រាប់ដាស់ដល់ការគិតនិងពិចារណា ដូច្នេះគួរកុំមើលរំលងការអានប្រលោមលោក៕

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*