សំណុំឯកសារ Z22 និង ល្បាក់សា កំពុងលក់ដាច់ខ្លាំង

ប្រលោមលោកស៊ើបអង្កេតដ៏ពេញនិយម «សំណុំឯកសារ Z22» និងអបិយជំនឿបង្កប់ដោយអាថ៌កំបាំង «ល្បាក់សា» កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់អ្នកគាំទ្ររបស់ អ្នកនិពន្ធ មុីសន សុធារី។

“ល្បាក់សា” ជាចំណងដៃថ្មីសម្រាប់អ្នកគាំទ្ររបស់អ្នកនិពន្ធ មុីសន សុធារី ដែលរៀបរាប់ពីរឿងរ៉ាវនៃអបិយជំនឿ ព្រលឹងវិញ្ញាណ អាគម និងពោពេញដោយអាថ៌កំបាំងខ្មៅងងឹត កំពុងទទួលបានការគាំទ្រខ្លាំងពីសំណាក់អ្នកអាន ហើយក៏ទទួលបានការកក់ច្រើនផងដែរតាមរយៈក្រុមការងារអ្នកនិពន្ធ មុីសន សុធារី ។

ទន្ទឹមនេះ “សំណុំឯកសារ Z22” រឿងបំបែកក្តីដ៏កក្រើក ទទួលបានការអានច្រើនបំផុតល់ើប្រព័ន្ធអនឡាញ ក៏មានវត្តមាន លើកទី១ ក្នុងឱកាសពិព័រណ៍សៀវភៅកម្ពុជាឆ្នាំ២០២៣ ស្តង់លេខ ២៦ ផងដែរ។ មិនថាការអានលើប្រព័ន្ធអនឡាញ ឬទិញផ្ទាល់ ក្តីស៊ើបអង្កេតមួយនេះ មានអ្នកអានច្រើនបំផុត។

គួរជម្រាបដែរថា ក្រៅពីរឿងទាំងពីរនេះ លំដាប់រងដែលលក់ដាច់ខ្លាំងដែរនោះ គឺរឿង «ម៉ោង១២អធ្រាត្រ នៅសង្កាត់លេខ១» និង «អណ្តូងខាងលិច» ។

សម្រាប់អ្នកគាំទ្រភាគនិទាន ពេជ្រ បណ្ឌិត និង សុភាប្រុស សុទ្ធតែដឹងថាហើយថា ឈ្មោះទាំងពីរនេះ ជានាមប៉ាកការបស់អ្នកនិពន្ធ មុីសន សុធារី ដែលប្រើលើការបែកចែកអត្តសញ្ញាណឱ្យដាច់រាល់រឿងដែលអ្នកនិពន្ធរូបនេះ តាក់តែងឡើង។ សុភាប្រុស គឺតំណាងឱ្យរឿងបែបអាថ៌កំបាំងស៊ើបអង្កេត លើរឿងសំណុំក្តីជាច្រើនចំណងជើង ឯនាមប៉ាកកា ពេជ្រ បណ្ឌិត គឺតំណាងឱ្យរឿងរ៉ាវទាក់ទងនឹងអបិយជំនឿ រន្ធត់ និងអាគម ដែលទទួលបានការគាំទ្រខ្លាំងដូចគ្នា៕

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*