ថ្ងៃចុងក្រោយនៃពិព័រណ៍សៀវភៅ ឈុតប្រលោមលោកមនោសញ្ចេតនាល្បីៗ នៅសល់តិចណាស់

ប្រលោមលោកមនោសញ្ចេតនាល្បីៗ «ស្រលាញ់បងជ្រៅជាងសមុទ្រ» «កិច្ចសន្យាស្នេហាយើង» និង «រៀបការសងគំនុំ»
កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់មិត្តអ្នកអានរបស់ អ្នកនិពន្ធ មុីសន សុធារី និង សាមូរ៉ៃ ។

ឈុតប្រលោមលោកមនោសញ្ចេតនាទាំងនេះ កំពុងអង្រួនបេះដូងយុវវ័យខ្លាំង ទាំងនៅលើប្រព័ន្ធផ្សព្វផ្សាយ meysansotheary (សមាជិកព្រីមៀម ទើបអានបាន) និងឈុតសៀវភៅ។ ថ្ងៃចុងក្រោយនៃពិព័រណ៍សៀវភៅកម្ពុជាលើកទី១០នេះ ឈុតប្រលោមលោកល្បីៗទាំងនេះ ដូចជារឿង ស្រលាញ់បងជ្រៅជាងសមុទ្រ សល់ ១៥ឈុត; រៀបការសងគំនុំ សល់ ៥ឈុត និងកិច្ចសន្យាស្នេហាយើងសល់ប្រមាណ ២០ឈុត ប៉ុណ្ណោះ។

គួរឱ្យដឹងដែរថា ក្នុងអំឡុងពិព័រណ៍សៀវភៅកម្ពុជាលើកទី១០នេះ​ សម្រាប់អ្នកដែលទៅទិញនៅស្តង់លេខ ២៦ ផ្ទាល់ ក៏ដូចជាអ្នកចង់ចុះឈ្មោះជាសមាជិកព្រីមៀម អានប្រលោមលោកនៅប្រព័ន្ធផ្សព្វផ្សាយ meysansotheary.com នឹងទទួលបានតម្លៃពិសេសផងដែរ៕

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*