អត្ថប្រយោជន៍ធំ ៤ ផ្តល់ជូនសមាជិកព្រីមៀម និងអ្នកទើបចុះឈ្មោះអានលើប្រព័ន្ធឌីជីថល

ចាប់ពីខែមករា ដើមឆ្នាំ២០២៤ នេះទៅ រាល់សមាជិករបស់ព្រីមៀម របស់ប្រព័ន្ធផ្សព្វផ្សាយ meysantheary.com នឹងបានអត្ថប្រយោជន៍ធំៗ ដូចជា ទទួលបានការបណ្តុះបណ្តាលជំនាញផ្នែកតែងនិពន្ធ (ឥតគិតថ្លៃ); បានការបញ្ចុះតម្លៃពិសេស រហូតដល់ ៥០% នៅពេលទិញសៀវភៅ ពីក្រុមការងារអ្នកនិពន្ធ មុីសន សុធារី និង ចំណេញពីការចុះឈ្មោះជាសមាជិកអានលើប្រព័ន្ធឌីជីថល ឬទទួលបានឱកាសពិសេសៗផ្សេងទៀតជាដើម។

លើសពីការអាន ចាប់ពីដើមឆ្នាំ២០២៤ លោកអ្នកដែលចូលរួមជាសមាជិកព្រីមៀម ជាមួយប្រព័ន្ធផ្សព្វផ្សាយ meysantheary.com មិនថាអ្នកដែលបង់ជាខែ ឬជាឆ្នាំឡើយ នឹងទទួលបានអត្ថប្រយោជន៍ធំដូចខាងក្រោមនេះ៖
– អាចអានប្រលោមលោក និងភាគនិទានល្បីៗ រាប់រយចំណងជើងលើប្រព័ន្ធផ្សព្វផ្សាយ meysansotheary.com ។
– រាល់ការទិញសៀវភៅគ្រប់ចំណងជើងពីក្រុមការងារអ្នកនិពន្ធ មុីសន សុធារី នឹងទទួលបានការបញ្ចុះតម្លៃពិសេស ដែលមានរហូតដល់ ៥០% ឯណោះ។
– ទទួលបានការបណ្តុះបណ្តាលជំនាញផ្នែកតែងនិពន្ធ ពីក្រុមការងារ និងអ្នកនិពន្ធ មុីសន សុធារី គ្រប់វគ្គទាំងអស់។

គួរជម្រាបថា នេះជាឱកាសពិសេសមិនធ្លាប់មានឡើយ សម្រាប់ការផ្តល់ជូនដល់សមាជិកព្រីមៀម ទាំងអ្នកដែលជាសមាជិកព្រីមៀមស្រាប់ និងអ្នកដែលទើបនឹងចុះឈ្មោះ។

សម្រាប់ការចុះឈ្មោះជាសមាជិកព្រីមៀម ដែលបង់ជាខែ ​ត្រូវ​ចំណាយ ១៥០០០រៀល/១ខែ ។ ចំណែកឯអ្នកដែលចង់បង់ជាឆ្នាំ ទទួលបានការចុះថ្លៃដល់ទៅជាង ៤៤% ដោយចំណាយសរុបត្រឹមតែ ១០មុឺនរៀលប៉ុណ្ណោះ (ចំណេញ ៨មុឺនរៀល) ។ សម្រាប់ព័ត៌មានលម្អិត អាចទាក់ទងក្រុមការងារអ្នកនិពន្ធ មុីសន សុធារី ឥឡូវនេះបាន៕

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*