មកដឹងលក្ខខណ្ឌដើម្បីបានសៀវភៅ “ធ្វើឱ្យអស់ពីសមត្ថភាព” ឥតគិតថ្លៃ និងទទួលបានការចុះតម្លៃ ៥០%

សម្រាប់អង្គការ សមាគម សហគមន៍ សាលារៀន បណ្ណាល័យ និងបណ្តាក្រុមហ៊ុនឯកជន ដែលមាន​បំណងចង់បានសៀវភៅជំរុញទឹកចិត្តថ្មី របស់អ្នកនិពន្ធ មុីសន សុធារី “ធ្វើឱ្យអស់ពីសមត្ថភាព” មាន ២ជម្រើស ដើម្បីដាក់ពាក្យស្នើសុំ ដោយទីមួយ សុំជាអំណោយសម្រាប់អាន​ ដោយមាន​ហេតុផល​ត្រឹមត្រូវ និងទីពីរ សុំជាវចែកចាយដល់បុគ្គលិក និងនិយោជិក ក្នុងតម្លៃ ៥០% ទៅកាន់ក្រុមការងារតម្រា ចាប់ពីថ្ងៃប្រកាសនេះទៅ។

ពាក់ព័ន្ធនឹងការលក្ខខណ្ឌដើម្បីទទួលបានសៀវភៅដែលកំពុងពេញនិយមនេះ ក្រុមការងារតម្រា ដែលជាដៃគូសហការបោះពុម្ពផ្សាយ របស់អ្នកនិពន្ធ មុីសន សុធារី បញ្ជាក់បន្ថែមថា រាល់ពាក្យស្នើសុំរបស់អង្គការ សមាគម សហគមន៍ សាលារៀន បណ្ណាល័យ និងបណ្តាក្រុមហ៊ុនឯកជនទាំងអស់ តម្រូវឱ្យស្នើទៅកាន់ក្រុមការងារតម្រាផ្ទាល់ ហើយរាល់សំណើរ ក្រុមការងារតម្រា នឹងពិចារណាដោយផ្អែកលើមូលដ្ឋានពាក្យស្នើសុំនីមួយៗ ដោយយកចិត្ត​ទុកដាក់បំផុត។

សម្រាប់ព័ត៌មានលម្អិត ទាក់ទងនឹងពាក្យស្នើសុំ សុំទាក់ទងផ្ទាល់ទៅកាន់ ក្រុមការងារតម្រា តាមរយៈផេក តម្រា

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*