ម៉ក់ ខេមរិន្ទ្រ – Meysansotheary

« គេនោះជាសុបិន » ជាស្នាដៃបោះពុម្ពដំបូងបង្អស់ របស់យុវនិពន្ធ ម៉ក់ ខេមរិន្ទ្រ និងជាការចាប់ផ្តើមដ៏ល្អមួយ
«គេនោះជាសុបិន» ជាប្រលោមលោក បោះពុម្ពផ្សាយជាសៀវភៅដំបូងបង្អស់ របស់អ្នកនិពន្ធវ័យក្មេង ម៉ក់ ខេមរិន្ទ្រ សហការជាមួយគ្រឹះស្ថាន វេហាស៍ ជាប្រភេទរឿងមនោសញ្ចេតនា BL បែបវិទ្យាសាស្ត លាយឡំជាមួយអភិនីហារតិចតួច ដែលនិយាយពីក្មេងប្រុសពីរនាក់ ស្គាល់គ្នាតាំងពីក្មេងនៅមជ្ឈមណ្ឌលអប់រំពិសេស។

ប្រលោកមលោកមួយរឿងនេះ អាចចាត់ទុកបានថា ជាការចាប់ផ្តើមដ៏ល្អមួយ របស់អ្នកនិពន្ធវ័យក្មេងរូបនេះ ក្នុងវិស័យតែងនិពន្ធ ដោយសារតែទទួលបានមតិយោបល់ល្អច្រើនពីអ្នកអាន លើស្នាដៃចេញលក់លើកដំបូង។ យុវនិពន្ធ ម៉ក់ ខេមរិន្ទ្រ និយាយថា «ខ្ញុំពិតជាសប្បាយចិត្តជាខ្លាំង ក្រោយពេលទទួលបានមតិយោបល់ត្រឡប់ពីមិត្តអ្នកអាន ដែលពួកគាត់បានប្រាប់ថា គាត់ពេញចិត្តចំពោះសាច់រឿង បានទទួលសារដែលខ្ញុំបានបង្កប់នៅក្នុងផ្ទៃរឿង ក៏ដូចជារង់ចាំស្នាដៃបន្តបន្ទាប់ទៀតរបស់ខ្ញុំ។

ក្នុងនាមជាម្ចាស់ស្នាដៃប្រលោមលោក «គេនោះជាសុបិន» យុវនិពនន្ធរូបនេះ រៀបរាប់ថា ខ្លួនពិតជាស្រលាញ់សាច់រឿង នេះខ្លាំងណាស់ ព្រោះស្នាដៃមួយនេះ មានបញ្ចូលធាតុផ្សំជាច្រើន ដោយការលើកកម្ពស់ជនមានពិការភាព LGBTQ+ ការអប់រំផ្នែកវិទ្យាសាស្ត្រ ក្ដីស្រលាញ់រវាងឪពុកម្ដាយនិងកូន មិត្តភាព និងការតស៊ូយកឈ្នះលើស្នេហា ដែលមានការរើសអើងពីសង្គមជាដើម ដោយច្នៃប្រឌិតសាច់រឿងឱ្យប្លែក លើសពីសាច់រឿងមនោសញ្ចេតនាទូទៅ ដែលខ្លួនធ្លាប់បានសរសេរ។

គួររំលេចពីសាច់រឿងបន្តិចថា «គេនោះជាសុបិន» ជាប្រភេទរឿងមនោសញ្ចេតនា BL បែបវិទ្យាសាស្ត លាយឡំជាមួយ អភិនីហារតិចតួច ដែលនិយាយពីក្មេងប្រុសពីរនាក់ កែវ កិត្តិយស ជាមួយនិង លឹម សីហារាជ ជាក្មេងដែលមានពិការភាព ដូចគ្នា (គ មិនអាចនិយាយបាន) ផ្តើមពីមនុស្សមិនធ្លាប់ស្គាល់ ក្លាយជាមនុស្សស្និតស្នាលនឹងគ្នាបំផុត។

ការរស់ជួបជុំនេះ មិនបាននិតនៅរហូតឡើយ មិនយូរប៉ុន្មាន អ្នកទាំងពីរបានបែកគ្នា ដោយសារតែ សីហារាជ ទទួលបានអាហារូបករណ៍ ទៅរៀននៅបរទេសខាងផ្នែកអភិវឌ្ឍនិងកែច្នៃមនុស្សយន្ត។ តែក្រោយមក ពេលដែល សីហារាជ ត្រលប់មកពីសិក្សានៅក្រៅប្រទេសវិញ ពួកគេក៏បានចួបគ្នាម្តងទៀត តែការជួបជុំលើកនេះ គឺមានរឿងរ៉ាវជាច្រើនបានកើតឡើង រហូតដល់ធ្វើឱ្យ តួអង្គ កិត្តិយស បាត់បង់ការចងចាំ…។

បន្តមកទៀត លុះដឹងខ្លួនម្ដងទៀត កិត្តយសក៏បានចួបនឹង សីហារាជ ជាថ្មី ដែលការចួបគ្នាម្ដងនេះ មិនមែនកើតឡើងដោយចៃដន្យឡើយ តែវាកើតឡើងដោយសារសីហារាជ បានបញ្ជាសុបិន ដើម្បីបានចួបជាមួយនឹង កិត្តិយស ហើយធ្វើឱ្យពួកគេយល់ចិត្តគ្នាម្ដងទៀត។

គួររំលេចដែរថា «គេនោះជាសុបិន» ជាប្រលោមលោកមនោសញ្ចេតនា ដែលបង្កប់ដោយរឿងរ៉ាវចាក់ស្រែះ ពីស្នេហារវាងមនុស្សនិយាយបាន និងមនុស្សគ! មនុស្សដែលចងចាំ និងមនុស្សដែលបាត់បងការចងចាំ! ហើយកើតឡើងនៅក្នុងយល់សប្តិទៀត។ សាកស្រមៃមើល៎! តើអាចកើតឡើងបានដោយរបៀបណា?
យ៉ាងណាមិញ អ្នកនិពន្ធ បានតាក់តែងឱ្យតួអង្គទាំងពីរ តស៊ូនូវរឿងរ៉ាវជាច្រើនជាមួយគ្នា និងអាថ៌កំបាំង ពិសេសផ្តល់នូវការភ្ញាក់ផ្អើលដល់អ្នកអាន នៅចុងបញ្ចប់នៃសាច់រឿងផងដែរ៕

គ្រូបង្រៀនមួយរូប បង្ហាញការយល់ឃើញក្នុងយុទ្ធនាការ ១សែនអំណាន ក្រោយក្លាយជាសមាជិកអានមិនគិតថ្លៃ
យុទ្ធនាការ១សែនអំណាន បាននិងកំពុងតែចាប់ផ្ដើមក្រោមការជួយឯកឧត្តម ឧត្ដមសេនីយ៍ឯក ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា ដោយក្នុងនោះយើងបានរកឃើញគ្រូ​បង្រៀន​កម្មករ-កម្មការិនី ​ចុះឈ្មោះ​ជាសមាជិក​អានមិនគិតថ្លៃ។

យ៉ាងណាមិញ​លោក ម៉ក់ ខេមរិន្រ្ទ ដែលជាគ្រូបង្រៀននៃ​អនុវិទ្យាល័យ​ភូមិ​គំរូ បានបង្ហាញ​ការ​យល់ឃើញ​របស់​លោក​បន្ទាប់ពី​ចូលរួម​យុទ្ធនាការ​អំណាន​មួយ​នេះ​ថា “បានជាខ្ញុំចូលរួម ក្នុងយុទ្ធនាការ១សែនអំណាននេះ ព្រោះដោយសារខ្ញុំចង់ ក្លាយ​ជាផ្នែក​មួយ​នៃ​សមាជិក​អ្នកអានរបស់ meysansotheary.com ដែលជា​បណ្ដុំ​មាតិកា​ដ៏​ល្អ​សម្រាប់​អ្នកចូលចិត្ត​អាន​ប្រលោមលោក អត្ថបទ​លើកទឹកចិត្ត និង​ការអប់រំ! ម៉្យាងខ្ញុំក៏​ជាហ្វេន​ប្រលោមលោក​ម្នាក់​របស់អ្នកគ្រូ ម៉ីសន សុធារី តាំងតែពីដើម! នេះជាឱកាសពិសេស​សម្រាប់ខ្ញុំក្នុងការ​ដែល​អាច​អាន​នូវ​សាច់​រឿង​ល្អៗ​របស់​អ្នកគ្រូ និង​ក្រុម​អ្នកនិពន្ធ​ផ្សេងៗ​ទៀតមក​ពី​គ្រប់ទិសទី​ដោយ​សេរី”។

បន្ថែម​ពី​នេះ​ គ្រូបង្រៀន ម៉ក់ ខេមរិន្រ្ទ បាន​បញ្ចេញ​យោបល់​មួយ​ថា ​យុទ្ធនាការ១សែនអំណាន មានអត្ថប្រយោជន៍សម្រាប់លោក​និងអ្នករួមអាជីពដូចជា អាច​អានប្រលោមលោក​ក្នុងវេបសាយ meysansotheary.com បានដោយសេរី ក្នុងរយៈ​ពេល​មួយ​ឆ្នាំ, អាច​បន្ធូរ​នូវ​អារម្មណ៍​តានតឹង​ពេល​ស្មុគស្មាញ, អាច​ទទួល​បាន​ចំណេះដឹង​ល្អ និង​ការ​លើក​ទឹកចិត្តល្អៗ​ពីមាតិកាផ្សេងៗ សម្រាប់យកមកចែករំលែក​ដល់​សិស្សានុសិស្ស​ក្នុង​សាលា​ផងដែរ។ មិន​តែ​ប៉ុណ្ណោះ ក្នុង​នាមលោក​ក៏ជាអ្នកដែលធ្លាប់ដាក់ស្នាដៃរបស់ខ្លួនក្នុងវេបសាយមួយនេះ ហើយ​​គិតថាវាជាឱកាស​ដ៏ល្អដែលរូបលោកផ្ទាល់​អាចបង្ហាញ​នូវស្នាដៃ​របស់​ខ្លួន​ឱ្យ​ទៅ​ដល់​សមាជិក​ផ្សេង​ទៀត​ដែល​បាន​ចូលរួម​ក្នុងយុទ្ធនាការ ១សែនអំណាន នេះផងដែរ។

យ៉ាងណាមិញ លោក ម៉ក់ ខេមរិន្រ្ទ បាន​បង្ហាញ​ពី​ចំណង់ចំណូលចិត្ត​ផ្ទាល់ខ្លួន​នូវ​សាច់រឿង​ដែល​​និយម​ចូលចិត្ត​អានជាង​គេ​គឺ​ប្រភេទ​រឿង ស៊ើបអង្កេត មនោសញ្ចេតនា និង​ប្រភេទ​បែប​ជំនឿ អរូបី រន្ធត់។ តួយ៉ាង​មានរឿង រូប​ខ្មៅ​ស្រអាប់, កិច្ចសន្យា​ស្នេហា​យើង, ​ស្រឡាញ់​បង​ជ្រៅ​ជាង​សមុទ្រ និង អណ្ដូង​ខាងលិច ជាដើម។

សូមរម្លឹកដែរថាលោក ម៉ក់ ខេមរិន្រ្ទ មិនត្រឹម​ជាគ្រូបង្រៀន​ប៉ុណ្ណោះ​ទេ ​ក្នុង​នោះ​ផង​ដែរ​ លោក​ក៏ជាអ្នកនិពន្ធប្រលោមលោកនាមប៉ាកកា ជលធី នៅ​លើវេបសាយ ម៉ីសន សុធារី ខណៈដែលស្នាដៃរបស់លោកមានដូចជា  នរណាកំណត់?,  រឿង ៤៨ម៉ោងបំបែកក្ដីឃាតកម្ម, កូន​ប្រសា​ពេទ្យ, ផ្សង​ស្នេហ៍​ក្បែរ​ដែន​សីមា និងរឿងចុងក្រោយ  ព្រាយគោកចំបក់៕

លោក ម៉ក់ ខេមរិន្រ្ទ

កញ្ញា គ្រាប់ជី

ចុចអាន៖ប្រលោមលោកភ័យរន្ធត់ព្រឺព្រួចរបស់អ្នកនិពន្ធ ម៉ក់ ខេមរិន្ទ្រ ចេញផ្សាយឆាប់ៗនេះក្នុងរដូវកាលទី៤ –

ប្រលោមលោកភ័យរន្ធត់ព្រឺព្រួចរបស់អ្នកនិពន្ធ ម៉ក់ ខេមរិន្ទ្រ ចេញផ្សាយឆាប់ៗនេះក្នុងរដូវកាលទី៤
ប្រលោមលោក​ភ័យ​រន្ធត់​ព្រឺព្រួច «ព្រាយ​គោក​ចំបក់» ​របស់អ្នកនិពន្ធ ម៉ក់ ខេមរិន្ទ្រ នាមប៉ាកកា ជលធី ត្រៀមចេញផ្សាយឆាប់ៗនេះ នៅរដូវកាលទី៤ បន្ទាប់ពីសាច់រឿង​មនោសញ្ចេតនា «ផ្សង​ស្នេហ៍​ក្បែរ​ដែន​សីមា»។

យ៉ាងណាមិញ​ប្រលោមលោក​ភ័យ​រន្ធត់មួយនេះ​គឺជាសាច់រឿងទីពីរហើយ ដែលអ្នកនិពន្ធក្មេងខ្ចី​រូបនេះ​ដាក់ស្នាដៃ​មកកាន់​កម្មវិធី MST writer រដូវកាលទី៤ ខណៈកាលពីរដូវកាលទី១ ប្រលោមលោកបែបស៊ើបអង្កេតរឿង «៤៨ម៉ោង បំបែក​ក្ដី​ឃាតកម្ម» បានឈរឈ្មោះនៅក្នុង Top 15 លើវេបសាយ meysansotheary.com កាលពី​ខែ​កុម្ភៈកន្លងទៅនេះ។

«ព្រាយ​គោក​ចំបក់»គឺជា​ប្រលោមលោកបែប​រន្ធត់​ព្រឺខ្លួន ​ដែល​ស្ដែង​ពី​ព្រាយ​នៅឯ​ដើមចំបក់​ដែល​ប្រាថ្នា​ចង់បាន​ប្ដី​ហើយ​ក៏ត្រូវតែ​យក​ឲ្យបាន​ទើប​នាង​អស់ចិត្ត។ តាម​រយៈ​សាច់រឿង​នេះ​ ក៏បានអប់រំ​យើង​កុំ​ឲ្យ​មាន​ចិត្ត​មិន​បរិសុទ្ធ​ចំពោះ​ដៃគូ​និង​ត្រូវ​ស្មោះត្រង់​ ហើយ​សំខាន់​បំផុត​គឺ​ការ​តាំង​សតិ​កុំ​ឲ្យ​មាន​អ្វី​មក​បន្លាច​ឬ​អូសទាញ​យើង​បាន។

សូម​បញ្ជាក់​ផង​ដែរថា ​មកទល់​ពេលនេះ​អ្នកនិពន្ធកំលោះសង្ហា ម៉ក់ ខេមរិន្ទ្រ មាន​ស្នាដៃ​ចេញផ្សាយប្រមាណ​ជា៥រឿង​ហើយ​ក្នុង​កម្មវិធី MST writer ដូចជា៖ «អ្នកណា​កំណត់», «កូន​ប្រសា​ពេទ្យ», «៤៨ម៉ោងបំបែក​ក្ដី​ឃាតកម្ម», «ផ្សង​ស្នេហ៍​ក្បែរ​ដែន​សីមា» និង​រឿងចុងក្រោយ «ព្រាយ​គោក​ចំបក់»​ ដែលជា​ប្រលោមលោក​បែប​រន្ធត់​ញាប់ញ័រ​ត្រៀម​អង្រួន​ដួងចិត្តអ្នក​អាន​និយម​រឿង​ខ្មោច នាពេល​ខាង​មុខ​នេះ​ផង​ដែរ៕

​អ្នកនិពន្ធ ម៉ក់ ខេមរិន្ទ្រ នាមប៉ាកកា ជលធី

ចុចអាន៖“ហង្សៈ” ម្រមូលផ្ដុំដោយអ្នកនិពន្ធប្រុស-ស្រី សាងស្នាដៃក្នុងក្រុមតែមួយ

ចុចអាន៖កក់ឬនៅ? ប្រលោមលោក “ស្រលាញ់បងជ្រៅជាងសមុទ្រ” ភាគ ២ កាន់តែលេចអាថ៌កំបាំងធំជាងមុន

កញ្ញា គ្រាប់ជី