ហេតុអី ប្រលោមលោកយុវវ័យ ស្នេហា BL រឿង«ថ្ងៃណាមួយ» ទទួលបានប្រជាប្រិយភាពខ្លាំងពីអ្នកអាន?

«ថ្ងៃណាមួយ» ជាស្នាដៃប្រលោមលោកយុវវ័យ បែបស្នេហា BL “Boys Love” ដំបូងបង្អស់របស់អ្នកនិពន្ធ ម៉ីសន សុធារី អំឡុងឆ្នាំ២០២១ ដែលបានបោះពុម្ព និងដាក់ផ្សាយលើប្រព័ន្ធផ្សព្វផ្សាយ meysansotheary.com ហើយជាប់កំណត់ត្រាលក់ដាច់ និងមានអ្នកចូលអានច្រើនផងដែរ។

អ្វីដែលគួរឱ្យកត់សម្គាល់ ​ប្រលោមលោក​មួយនេះ មានសន្ទុះនៃការគាំទ្រដ៏​វិជ្ជមានក្នុង​ចំណោមអ្នកនិយមការអានប្រលោមលោក ពិសេសក្រុម​អ្នក​ស្រលាញ់​ភេទដូចគ្នាថា ជាប្រលោមលោកដ៏មានខ្លឹមសារ បង្កប់នូវការ​អប់រំជីវិត​ ឱ្យរឹងមាំ​ តស៊ូ ក៏ដូចជា​បំណិន​​ជីវិត។

តួយ៉ាង ប្រលោមលោក BL មួយនេះ បានបរិយាយពីតួអង្គ​យុវជនម្នាក់ ដែលមាន​ចរិយាមារយាទល្អ ចិត្ត​ទូលាយ ស្គាល់ខុសត្រូវ និងជាមនុស្សស្រលាញ់ភេទដូចគ្នា។ ក្នុងនោះ អ្នកនិពន្ធបានរំលេចពីវ័យជំទង់របស់តួអង្គ ជេមស៍ ដែលត្រូវប្រឈម​នឹងស្នេហាបោកប្រាស់ វិបត្តិនៃការបាក់បែកក្នុងគ្រួសារ ក៏ដូចជាការវាយប្រហារបន្ទោសបង្អាប់រើសអើង។ល។ ដែលតថភាពទាំងអស់ ហាក់ឆ្លុះបញ្ចាំងពីអ្វីដែលអ្នកស្រលាញ់ភេទដូចគ្នា រមែងជួបប្រទះក្នុងសង្គមជាក់ស្តែងដូចគ្នា។ ជាងនេះទៅទៀត អ្នកនិពន្ធ ក៏បានរំលេចនូវដំណោះស្រាយរាល់បញ្ហាទាំងអស់ ដែលគូស្នេហ៍ BL ក្នុងសាច់រឿងនេះ ត្រូវប្រឈមមុខផងដែរ

ដោយមើលឃើញនូវគុណតម្លៃនៃស្នាដៃមួយរឿងនេះ អ្នកនិពន្ធ មុីសន សុធារី ក៏បានលើកយកប្រលោមលោកដ៏មានប្រជាប្រិយនេះ មកនិទានសម្រាប់អ្នកគាំទ្រស្តាប់កម្សាន្ត ខណៈនៅរាត្រីថ្ងៃច័ន្ទ ទី០៣ វិច្ឆិកានេះ បានចេញវគ្គបន្ទាប់លើ You Tube Channel
ម៉ីសន សុធារី អ្នកនិពន្ធ (ពេជ្រ បណ្ឌិត) “វគ្គ បងរាហ៊ូបានបង្ហើបឱ្យជេមស៍ដឹងអំពីការពិតរបស់TN ” ។

ដោយឡែក សម្រាប់អ្នកមិនទាន់បានអាន និងមិនចង់រង់ចាំវគ្គនិទានបន្តបន្ទាប់យូរ អាចចុះឈ្មោះជាសមាជិក Primuim លើវេបសាយ meysansotheary.com ដើម្បីអានរឿងពេញតែម្តងបាន ដោយមាន ២ជម្រើស៖
– ១មុឺនរៀល ក្នុង ១ខែ : អានបានគ្រប់ចំណងជើង។
– ៨មុឺនរៀល ក្នុង ១ឆ្នាំ : អានបានគ្រប់ចំណងជើង។

គួររំលឹកថា ការបោះពុម្ពចេញលក់លើកដំបូងនូវស្នាដៃប្រលោមលោកមួយនេះ គឺស្ថិតក្រោមការសម្រិតសម្រាំងបោះពុម្ពដោយ តម្រា ខណៈត្រូវបានទទួលស្គាល់ថា ជាស្នាដៃដ៏ល្អ និងមានគុណតម្លៃមួយសម្រាប់អ្នកអាន។

កន្លងមក អ្នកនិពន្ធក៏ធ្លាប់បានបញ្ជាក់ពីគុណតម្លៃនៃរឿងនេះផងដែរថា នៅក្នុងសៀវភៅនេះ អ្នកអាននឹងទទួលបាននូវពុទ្ធិជាច្រើន ដែលជាព័ត៌មានថ្មីៗជុំវិញឥរិយាបថរស់នៅរបស់យុវជនក្នុងសម័យកាលទំនើប ក៏ដូចជាក្រុមយុវជនដែលប្រឈមទៅនឹងការបាក់បែកនៅក្នុងរង្វង់គ្រួសារ ឪពុកម្ដាយលែងលះគ្នា ក៏ដូចជាយុវជនដែលត្រូវបានដួលច្រើនសាដោយសារតែវិបត្តិស្នេហា ការធ្លាក់ទឹកចិត្ត ការធ្លាក់គុណភាពសិក្សា និងឧបសគ្គ​ផ្សេងៗច្រើនទៀត…។ មិនតែប៉ុណ្ណោះ តម្រា បានចាត់ទុករឿងនេះ ជាមោទនភាពថ្មីនៃការវិលវិញផងដែរ បន្ទាប់ពី​ផ្អាក​សកម្មភាពទាំងអស់របស់ខ្លួនក្នុងវណ្ណកម្មប្រលោមលោកប្រមាណជាជាង ២ឆ្នាំ ព្រោះវិបត្តិកូវីដ៕

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*