គ្រូបង្រៀនមួយរូប បង្ហាញការយល់ឃើញក្នុងយុទ្ធនាការ ១សែនអំណាន ក្រោយក្លាយជាសមាជិកអានមិនគិតថ្លៃ

យុទ្ធនាការ១សែនអំណាន បាននិងកំពុងតែចាប់ផ្ដើមក្រោមការជួយឯកឧត្តម ឧត្ដមសេនីយ៍ឯក ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា ដោយក្នុងនោះយើងបានរកឃើញគ្រូ​បង្រៀន​កម្មករ-កម្មការិនី ​ចុះឈ្មោះ​ជាសមាជិក​អានមិនគិតថ្លៃ។

យ៉ាងណាមិញ​លោក ម៉ក់ ខេមរិន្រ្ទ ដែលជាគ្រូបង្រៀននៃ​អនុវិទ្យាល័យ​ភូមិ​គំរូ បានបង្ហាញ​ការ​យល់ឃើញ​របស់​លោក​បន្ទាប់ពី​ចូលរួម​យុទ្ធនាការ​អំណាន​មួយ​នេះ​ថា “បានជាខ្ញុំចូលរួម ក្នុងយុទ្ធនាការ១សែនអំណាននេះ ព្រោះដោយសារខ្ញុំចង់ ក្លាយ​ជាផ្នែក​មួយ​នៃ​សមាជិក​អ្នកអានរបស់ meysansotheary.com ដែលជា​បណ្ដុំ​មាតិកា​ដ៏​ល្អ​សម្រាប់​អ្នកចូលចិត្ត​អាន​ប្រលោមលោក អត្ថបទ​លើកទឹកចិត្ត និង​ការអប់រំ! ម៉្យាងខ្ញុំក៏​ជាហ្វេន​ប្រលោមលោក​ម្នាក់​របស់អ្នកគ្រូ ម៉ីសន សុធារី តាំងតែពីដើម! នេះជាឱកាសពិសេស​សម្រាប់ខ្ញុំក្នុងការ​ដែល​អាច​អាន​នូវ​សាច់​រឿង​ល្អៗ​របស់​អ្នកគ្រូ និង​ក្រុម​អ្នកនិពន្ធ​ផ្សេងៗ​ទៀតមក​ពី​គ្រប់ទិសទី​ដោយ​សេរី”។

បន្ថែម​ពី​នេះ​ គ្រូបង្រៀន ម៉ក់ ខេមរិន្រ្ទ បាន​បញ្ចេញ​យោបល់​មួយ​ថា ​យុទ្ធនាការ១សែនអំណាន មានអត្ថប្រយោជន៍សម្រាប់លោក​និងអ្នករួមអាជីពដូចជា អាច​អានប្រលោមលោក​ក្នុងវេបសាយ meysansotheary.com បានដោយសេរី ក្នុងរយៈ​ពេល​មួយ​ឆ្នាំ, អាច​បន្ធូរ​នូវ​អារម្មណ៍​តានតឹង​ពេល​ស្មុគស្មាញ, អាច​ទទួល​បាន​ចំណេះដឹង​ល្អ និង​ការ​លើក​ទឹកចិត្តល្អៗ​ពីមាតិកាផ្សេងៗ សម្រាប់យកមកចែករំលែក​ដល់​សិស្សានុសិស្ស​ក្នុង​សាលា​ផងដែរ។ មិន​តែ​ប៉ុណ្ណោះ ក្នុង​នាមលោក​ក៏ជាអ្នកដែលធ្លាប់ដាក់ស្នាដៃរបស់ខ្លួនក្នុងវេបសាយមួយនេះ ហើយ​​គិតថាវាជាឱកាស​ដ៏ល្អដែលរូបលោកផ្ទាល់​អាចបង្ហាញ​នូវស្នាដៃ​របស់​ខ្លួន​ឱ្យ​ទៅ​ដល់​សមាជិក​ផ្សេង​ទៀត​ដែល​បាន​ចូលរួម​ក្នុងយុទ្ធនាការ ១សែនអំណាន នេះផងដែរ។

យ៉ាងណាមិញ លោក ម៉ក់ ខេមរិន្រ្ទ បាន​បង្ហាញ​ពី​ចំណង់ចំណូលចិត្ត​ផ្ទាល់ខ្លួន​នូវ​សាច់រឿង​ដែល​​និយម​ចូលចិត្ត​អានជាង​គេ​គឺ​ប្រភេទ​រឿង ស៊ើបអង្កេត មនោសញ្ចេតនា និង​ប្រភេទ​បែប​ជំនឿ អរូបី រន្ធត់។ តួយ៉ាង​មានរឿង រូប​ខ្មៅ​ស្រអាប់, កិច្ចសន្យា​ស្នេហា​យើង, ​ស្រឡាញ់​បង​ជ្រៅ​ជាង​សមុទ្រ និង អណ្ដូង​ខាងលិច ជាដើម។

សូមរម្លឹកដែរថាលោក ម៉ក់ ខេមរិន្រ្ទ មិនត្រឹម​ជាគ្រូបង្រៀន​ប៉ុណ្ណោះ​ទេ ​ក្នុង​នោះ​ផង​ដែរ​ លោក​ក៏ជាអ្នកនិពន្ធប្រលោមលោកនាមប៉ាកកា ជលធី នៅ​លើវេបសាយ ម៉ីសន សុធារី ខណៈដែលស្នាដៃរបស់លោកមានដូចជា នរណាកំណត់?,  រឿង ៤៨ម៉ោងបំបែកក្ដីឃាតកម្ម, កូន​ប្រសា​ពេទ្យ, ផ្សង​ស្នេហ៍​ក្បែរ​ដែន​សីមា និងរឿងចុងក្រោយ ព្រាយគោកចំបក់៕

លោក ម៉ក់ ខេមរិន្រ្ទ

កញ្ញា គ្រាប់ជី

ចុចអាន៖ប្រលោមលោកភ័យរន្ធត់ព្រឺព្រួចរបស់អ្នកនិពន្ធ ម៉ក់ ខេមរិន្ទ្រ ចេញផ្សាយឆាប់ៗនេះក្នុងរដូវកាលទី៤ –

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*