ដោយសារនិស្ស័យការអាន ធ្វើឱ្យ​កម្មការិនីមួយរូប សម្រេចចូលរួមយុទ្ធការ១សែនអំណាន

កម្មការិនីក្នុងរោងចក្រមួយកន្លែងដែលមានឈ្មោះថា ជាល់ សាំងគួយ បានបញ្ជាក់ឲ្យដឹងថា ដោយសារតែ​និស្ស័យ​នៃ​ការ​ចូលចិត្តអាន​ ទើប​ធ្វើ​ឲ្យ​រូបគេ​សម្រេចចិត្ត​ចូលរួម​យុទ្ធការ១សែន​អំណានមកទល់ពេលនេះ។

ជាល់ សាំងគួយ បាននិយាយយ៉ាងដូច្នោះថា “បានជា​ប្អូនចូលរួម​យុទ្ធការ១សែនអំណាន​នេះ ​ព្រោះ​ប្អូន​ស្រឡាញ់​ការអាន ហើយការអានធ្វើ​ឱ្យ​បង្កើនចំណេះដឹង និងចង់​ឱ្យប្រជាជនកម្ពុជាងាក​មក​រក​ការអាន​ដូចប្អូនដែរ ដូចនេះ​ចូល​ផ្ដើម​ពី​យើង​មុនគេ “។

លើសពីនេះថែមទៀត កម្មការនីរូបនេះបានបញ្ចាក់ថែមទៀតថា យុទ្ធការ១សែនអំណានបានផ្តល់ប្រយោជន៍ជាច្រើន ទី១ អាចធ្វើឲ្យរូបនាងបាត់អផ្សុក ទី២ តម្លៃអប់រំក្នុងរឿងឱ្យយើងចេះគិតបាន​វែងឆ្ងាយ​ ទោះ​យើង​ស្ថិត​ក្នុងជីវភាព​បែបណាក៏​ដោយ វាប្រៀបដូចមិត្តល្អមួយដែលពុំអាចខ្វះបានឡើយ។

ជាមួយគ្នានេះផងដែរ ជាល់ សាំងគួយ  ក៏បានបញ្ចាក់ពីចំណង់ចំណូលចិត្តដែលខ្លួននាងនិយមចូលចិត្តអានលើវេបសាយរបស់អ្នកនិពន្ធ ម៉ីសន សុធារី ថា នាងពេញចិត្តខ្លាំងគឺរឿង​មាន​តម្លៃ​អប់រំ​ពី​ជីវិត​ស្ដែងពីជីវភាព​ប្រចាំថ្ងៃ។ ក្រោយបានអានហើយ ធ្វើឲ្យនាងមានការគិតបានល្អប្រសើរជាងមុន និងជាប្រទីបជួយបំភ្លឺផ្លូវនៅពេលណាដែលយើងមានចំណុចខ្វះខាតត្រង់កន្លែងណាមួយ។

លើសពីនេះទៀត​ កម្មការិនី ជាល់ សាំងគួយ ក៏បានផ្ដែផ្ដាំដល់កម្មការិនីផ្សេងទៀត សុទ្ធតែអាចមានសិទ្ធទទួលបានការអានដោយឥតគិតថ្លៃនេះដូចគ្នាផងដែរ៕

ជាល់ សាំងគួយ 

កញ្ញា គ្រាប់ជី

ចុចអាន៖ម៉ុល នូវ៉ែល ៖ យុទ្ធនាការ១សែនអំណាន ជាឱកាសដ៏វិសេស សម្រាប់អ្នកចូលចិត្តការអានឥតគិតថ្លៃ

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*