ម៉ុល នូវ៉ែល ៖ យុទ្ធនាការ១សែនអំណាន ជាឱកាសដ៏វិសេស សម្រាប់អ្នកចូលចិត្តការអានឥតគិតថ្លៃ

កម្មការិនី ម៉ុល នូវ៉ែល បានប្រាប់តាមរយៈក្រុម​ការងារ meysansotheary ថា យុទ្ធនាការ១​សែន​អំណាន ជា​ឱកាស​ដ៏​វិសេស​សម្រាប់អ្នក​ចូលចិត្តអាន និងអ្នកអាន​ដោយ​មិន​គិតថ្លៃនៅលើវេបសាយរបស់អ្នកនិពន្ធ ម៉ីសន សុធារី។

កម្មការិនី ដែលបំពេញការងារនៅទីក្រុងភ្នំពេញរូបនេះ បានផ្ដល់​បទសម្ភាសន៍​តាមរយៈ​ប្រព័ន្ធ​តេលេក្រាម​ថា​ “នាង​ខ្ញុំយល់​ឃើញថា យុទ្ធនាការ១សែនអំណាន គឺពិតជាពិសេសនិងល្អសម្រាប់នាងខ្ញុំ ​ក្នុងការជួយ​ពង្រឹង​ការអាន​ឱ្យ​កាន់តែប្រសើរជាងមុន ហើយយុទ្ធនាការនេះ​ជា​ឱកាស​ដ៏​វិសេស​មែនទែន​សម្រាប់​បងប្អូន​ដែល​និយម​ចូលចិត្តអាន”។

ក្នុងនោះ​ផងដែរ ម៉ុល នូវ៉ែល ក៏សូមថ្លែងអំណរគុណ​ ដល់អ្នកនិពន្ធម៉ីសន សុធារី ​ដែល​បាន​បង្កើត​យុទ្ធនាការ១​សែន​អំណាន​ ដែល​ជាយុទ្ធនាការសំបូរ​ទៅ​ដោយ​រឿង​ចម្រុះ​ មិនថា​ជាប្រភេទ​ប្រលោមលោក​ បែប ​Action, ​ស៊ើបអង្កេត,​ ស្នេហា​ , លើក​ទឹកចិត្ត សុទ្ធ​តែមាន​នៅ​លើមាតិកា meysansotheary ទាំងអស់។

កម្មការិនី ម៉ុល នូវ៉ែល

យ៉ាងណាមិញ នៅចុងក្រោយនេះដែរ ​កម្មការិនី នូវ៉ែល ក៏សូមផ្ដាំផ្ញើរ​ទៅកាន់អ្នកអានផ្សេងទៀត ជាពិសេស​មិន​ថា​កម្មករ​ ឬ​កម្មការិនី​សុទ្ធតែ​ទទួល​បាន​នូវ​សិទ្ធ​ពិសេស ​ដោយ​អាន​មិន​គិត​ថ្លៃ​លើ​វេបសាយឌីជីថលមួយនេះ​បាន​យ៉ាងងាយ។ ហើយនាង​ក៏​បន្តជួយ​ជំរុញ​ការ​អាន​ឱ្យ​កាន់តែទូលំទូលាយជាងនេះ សម្រាប់​មិត្តភ័ក្ដិ​ជា​កម្មការិនី​ដូចគ្នា និង​បងប្អូន​ក្រុមគ្រួសារ​ផងដែរ៕

កញ្ញា គ្រាប់ជី

ចុចអាន៖កម្មការិនី សូ ស្រីម៉ិច ប្រាប់គោលបំណង ៣ធំៗ ក្នុងការសម្រេចចិត្តចូលរួម យុទ្ធនាការ១សែនអំណាន

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*