រឿងខ្លី – Meysansotheary
រឿង ខ្សែភ្នែក(រឿងខ្លី)
រឿង៖ អ្នកជួរសម្បួរ
រឿង៖ ព្រោះបេះដូងនេះនៅមានអូន
រឿង៖ តើជាតិនេះយើងចួបគ្នាទេ?
រឿង ខ្សែភ្នែក
ពេលខ្លះ នារីម្នាក់នោះសម្លឹងមកខ្ញុំដោយលួចលាក់ អាថ៌កំបាំង តែក៏មានពេលខ្លះ​នាង​លួចមើលខ្ញុំដោយភ្លេចខ្លួន គឺមើលមកពីចម្ងាយ។
ក្រោយមកទៀត ខ្ញុំសម្គាល់បានទេ នាង​តែងតែលបសម្លឹងមើលមុខខ្ញុំយូរៗ កាន់តែយូរឡើងៗប្រសិនបើខ្ញុំបន្លំធ្វើមិនដឹងខ្លួន។
បន្ទាប់មក ពេល​ខ្ញុំក្រឡេកទៅវិញ​វឹប​ដើម្បីចាប់ខ្សែភ្នែក«ចោរ»របស់នាង នាង​ក៏ធ្វើសកម្មភាពបន្លប់ចេញយ៉ាងរហ័សវិញដូចគ្នា។
ទោះយ៉ាងណាជារឿយៗថ្ពាល់នាង​ហាក់ដូចជាឡើងក្រហមពេលខ្ញុំឈាន​ចូលទៅ។
«ហេតុអ្វី? » ​​ខ្ញុំ​សួរ​នាង។
«នៅមិននៅមកសួរកំបុតមានន័យថាម៉េច?» នាង​ឆ្លើយអ៊ីចឹង ធ្វើដូចក្មេងមិនយល់រឿង។
«ហេតុអី​មើល​ខ្ញុំ!»
«មានភស្តុតាងអត់?»
«​ថា​ទេក៏បាន តែកុហកបេះដូង​ម៉េចបាន?»
នេះ​ហើយ​រាល់​ពេល​ដែល​ខ្ញុំ​ព្យាយាម​ចូល​ទៅ​ជិត​នាង នាង​ធ្វើ​ហាក់​មិន​ស្រួល? មិនសុខ​ មានសម្ពាធ មាន​ការលំបាកក្នុងការត្រង់ទៅត្រង់មកជាមួយគ្នា។
«ធ្វើមើលតែខ្លួនឯងហ្នឹងស្អាតផុតលេខអ៊ីចឹង!»
នាងរអ៊ូថាឱ្យខ្ញុំចំៗហើយដើរចេញ ។ ខ្ញុំនៅបែរខ្នង​ញញឹម​តែម្នាក់ឯង។
ខ្ញុំអាយុ២៦ឆ្នាំហើយ។ មនុស្ស​ស្រីដែល​លបមើលខ្ញុំក៏មានមិនក្រោម១០នាក់ដែរ។  រឿង​ខុសគ្នា​គឺ ពួកគេ​ខ្លះនៅពេលយើង​ចាប់ការសម្លឹងរបស់ នាងបាន នាង​ហាក់ដូចជាខ្មាស់អៀន ខ្លះទៀតចាក់បណ្តោយឱ្យយើង​ដឹងថានាង​មានចិត្ត​តែម្តង ចំណែក​អ្នកប្រកែកនិងធ្វើឡូយដូចគេម្នាក់នេះខ្ញុំទើបតែជួបទេ ។
«ឈ្លោះជាមួយ​ម៉ានីទៀតហើយ?»
គ្នាខ្ញុំម្នាក់នេះ​គេ​ឈ្មោះបញ្ញា គេមកសួរក្នុងនាមជាមិត្ត​ដែលក៏ជាអ្នកដឹងរឿង​បេះដូងខ្ញុំកន្លងមកគ្រប់យ៉ាង ។ បញ្ញា​ក្រៅពីជាក្មេងជិត​ខាង និងបាន​រៀនជាមួយគ្នាតាំងពីបថមមក​ពេលនេះមកធ្វើការនៅកន្លែងតែមួយទៀត។ គេ​តាមសួរ​ខ្ញុំពេលឃើញ​អានីចាកចេញ​ពីទីនេះទៅ​រ៉ុយ។
ខ្ញុំមិនឆ្លើយអ្វី​ព្រោះមិនចង់និយាយ។ ​រឿងលើកនេះមិនចង់ប្រាប់បញ្ញាសោះ ព្រោះទាំងបីនាក់នៅធ្វើការ​ជាមួយគ្នារាល់ថ្ងៃ ​តែត្រូវបញ្ញា​ថាមកទៀតមិនព្រមបង្អង់ទេ៖
«ត្រូវគេ​បដិសេធ?»
ខ្ញុំនៅតែមិនមាត់​ព្រោះដឹងថា អាចមកពីខ្ញុំប្រញាប់ពេក ​ធ្វើ​ឱ្យ​នាង​មាន​អារម្មណ៍​មិន​ស្រួល​ពេល​ដែល​ព្យាយាម​​ចូល​ទៅ​ជិត​នាង។
ពេលខ្លះក៏មិនយល់ថា ហេតុអ្វី​នៅឆ្ងាយ​លបមើលយើង ពេលមកក្បែរគេចចោលយើង?​មនុស្សស្រី! ខ្ញុំធុញ នឹងជីវភាព​ញ៉ែស្រីណាស់ បន្លាយពេក និងពិបាកយល់ និយាយរួមឈឺក្បាល!
«ទៅធ្វើការ​!!! ទំនេរ​ចង់ដឹងរឿងអញណាស់!»
ខ្ញុំថាហើយវាយស្មា​បញ្ញាមួយ​សំណុំឯកសារទើបចាកចោល​មិត្តឱ្យនៅឈរបន្តឆុងកាហ្វេទៀតចុះ។ ទោះយ៉ាងណា ខ្ញុំនៅតែបន្ត​Searchពីរឿង​ម៉ានី។ google ប្រាប់មកថា  ពេលណា​​មនុស្ស​ស្រីលប​​សំឡឹង​មើលមកយើង​​​ជា​សម្ងាត់ អាច​មាន​ន័យ​ថា គេ​​កំពុង​ពិនិត្យ​មើល​ចំណុចនានា​របស់យើង អាចជាកាយវិកា សម្តីសំដៅ​ រាងរៅ​តែ​ជាទូទៅ​ពួក​នាង​មិន​ចង់​ឱ្យ​យើង​ដឹង​ទេ។
អ៊ីចឹង​បានន័យថា ម៉ានី​មិនបាន​​ចែចង់ខ្ញុំទេ ពីព្រោះ​ថា តាម​និយមន័យ ការ​ចែចង់​គឺ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​តែឱ្យ​ អ្នក​ដែល​ត្រូវ​គេ​ចែចង់​​ដឹងខ្លួន​ថា ស្នេហា​​​កំពុង​កើត​ឡើងតែគេវិញ ទាំងលាក់ ទាំងបដិសេធ ទាំងត្រម៉ុតត្រម៉ុយ យកមកគិតនាំតែឆ្កួតចិត្ត​។
ខ្ញុំឈប់គិតពីគេ​ក៏បាន!
ចាប់ពីពេលនោះមក គេមើលអ្វី​ក៏ទុកថាគេ​ភ្លឹកអំពី​រឿងផ្សេងទៅចុះ។ ខ្ញុំធ្លាប់បែកសង្សារដំបូង​កាលនៅអនុវិទ្យាល័យ​ក៏ត្រូវ​ឈឺចិត្ត​រាប់ឆ្នាំ ក្រោយមកបែកសង្សារទីពីរនិងទីបីទៀត​ទោះមិនសូវឈឺ​តែខ្ញុំមិនចង់ព្យាយាម​ឬបន្លាយពេល​ចំណាយ​ច្រើនពេកក្នុងការតាមមនុស្សស្រីទេ។
សម័យនេះទៅហើយ ការចែចង់មិនគួរ​រំពឹង​ធ្វើដោយសម្ងាត់ ឬពីភាគី​តែម្ខាងទៀតឯណានាំតែយល់ខុស។ រឿង​អានី​និងខ្ញុំ មិនរាប់ថាជាការចែចង់នោះទេ  ព្រោះការចែចង់ពិតប្រាកដតែងតែពាក់ព័ន្ធនឹងមនុស្សពីរនាក់ ប៉ុន្តែ​ការ​ក្រឡេក​មើល​ដោយ​សម្ងាត់របស់​អាច​មានពាក់ព័ន្ធនិង​មនុស្ស​តែ​ម្នាក់​ប៉ុណ្ណោះគឺខ្លួននាង​ថែមទាំងនាង​មិនចង់ឱ្យខ្ញុំដឹងទៀត។
នៅកន្លែងខ្ញុំមាន​បុគ្គលិកស្រី​ដ៏ស្អាតម្នាក់ឈ្មោះ​ តា។ សុជាតា​ទើបនឹងចូលថ្មី​តែរួសរាយ និងសក់វែងរលោង​ប្រុស​ៗជ្រួលជ្រើម​គ្រប់ផ្នែក ពិសេសកម្លោះៗ។ ក្នុងនោះ ខ្ញុំក៏មិនមែន​សត្វចម្លែកដែរ។
«ណេង នេះគេផ្ញើមក!»
សុជាតា​​ធ្វើការនៅផ្នែកទទួលភ្ញៀវ ។ ខ្ញុំតាមញញឹម​ដាក់នាង​យូរហើយ តែនាង​មិនដែលឃើញញញឹម​តបមកសោះ ទើបតែថ្ងៃនេះ​និយាយរកខ្ញុំជាលើកដំបូង ស្គាល់ទាំងឈ្មោះខ្ញុំច្បាស់ទៀត។
ខ្ញុំទទួលដែលគេផ្ញើមកនោះទាំងមិនរវល់បញ្ញើ ចិត្ត​ចង់តែចែចង់នាង។
«ជាការអរគុណ ​សុំប៉ាវកាហ្វេបានអត់?!»
នាងនៅទីរទើរហើយងាកមកវិញ ធ្វើជាសួរ៖
«និយាយ…ជាមួយខ្ញុំហ្មែន?!»
«មានអ្នកណានៅហ្នឹងទៀត?»ខ្ញុំតបដោយញញឹម។
«ប៉ាវកាហ្វេហ្អី? អឺ….អត់ញ៉ាំផង…..អត់ចេះញ៉ាំទេកាហ្វេ!»
នាង​ងាកទៅធ្វើការ​តែខ្ញុំដឹងច្បាស់ថានាងនឹងគិតពីខ្ញុមពេលនៅម្នាក់ឯង។
ជាធម្មតា លាក់ការសម្ងាត់នៃចិត្តប្រតិព័ទ្ធមិនដែល​ជួយជំរុញទំនាក់ទំនងស្នេហា​ឱ្យរីកចម្រើនទៅមុខនោះទេ ខ្ញុំមិនមែន​ជាប្រភេទមនុស្ស​លាក់បាំងអារម្មណ៍ស្នេហ៍ទុកជា អាថ៌កំបាំងឡើយព្រោះតែង​យល់ថា ទំនាក់ទំនងរវាងមនុស្ស​ពីនាក់នឹងកាន់តែល្អឡើងៗប្រសិនបើអារម្មណ៍ចំពោះភាគីទាំងសងខាងត្រូវបានបង្ហាញច្បាស់ៗ។
«ឮគេថាអ្ហែងញ៉ែអាតា?»
បញ្ញា​តាមប្រដញសួរខ្ញុំ ឯខ្ញុំវិញ​ដើរចេញ​ធ្វើមិនឮមិនឆ្លើយឆ្លងអ្វីទាំងអស់។
«ចុះម៉ានីអ្ហុះ?»
ភ្លាមនោះខ្ញុំនឹកឃើញ​ដល់វាក់អឺនាង​កាលពីព្រឹកពេលចុះជណ្តើរ។ ភ្នែកនាងម្តងទៀតហាក់ដូចមានការលាក់លៀមសម្លឹងមកខ្ញុំហើយគេចេញ​ដដែលៗ។
ប៉ុន្មាន​ថ្ងៃនេះ រវល់ជ្រួលជាមួយ​អ្នកឯទៀត​រឿង​បុគ្គលិកចូលថ្មី​ចង់ភ្លេចរឿងតាមចាប់ដានអ្នកលួចមើលខ្ញុំ។ កុំតែបានបញ្ញាជួយរំឮក។
ភ្លាមនោះខ្ញុំបង្វែរទិសដៅដើរទៅកាត់កន្លែងតុធ្វើការរបស់គេ​ដែលនៅជាន់ខុសពីខ្ញុំ។
តាមរយៈកញ្ចក់របាំងផ្សេងៗ ខ្ញុំឃើញម៉ានី​ចោលខ្សែភ្នែកមកមើលខ្ញុំពីក្រោយខ្នងទៀត។ ខ្ញុំ​មិនគិតថា​ខ្លួនឯងមាន​​សមត្ថភាព​ខ្លាំង​ក្នុង​ការទាក់ទាញមនុស្សស្រីទេ អាច​និយាយ​ថា ខ្ញុំ​ស្អប់មនុស្ស​មាន​​មោទនភាពជ្រុល តែខ្ញុំក៏មានទំនុកចិត្ត​ថា ខ្ញុំមិនពិបាកដូចគេ​ ក្នុង​ការរកបានសង្សារស្អាតៗជាបន្តបន្ទាប់ដែរ។
​ម្តងណេះ​ខ្ញុំងាកខ្វាច់ទៅឱ្យ​ចាប់នាង​បាន​តែម្តង។
នាង​គេចភ្នែក​មិនទាន់ទេ ក៏សម្លឹងខ្ញុំភាំង។
ខ្ញុំញញឹម​ដាក់ស្រីស្អាតមាត់រឹងម្នាក់នេះ ព្រោះមិនចង់ធ្វើជាមនុស្ស​ឆ្មើងឆ្មៃ។ អំនួត​មិន​មែន​ជាស្ទីល​ឬផ្នែកអាក្រក់ក្នុងចរិតលក្ខណៈខ្ញុំទេ តែ«មានៈ»វិញ​អាច​ថា មាន​ច្រើមនគួរសមដែរ។
ជាពិសេសម្នាក់ស្រីដែលពូកែ​លបមើលខ្ញុំបែប«Sad Sad» ។
«ទៅទិញកាហ្វេឥឡូវហើយ! ​យកដែរ? ​ចាំទិញផ្ញើ!»
ខ្ញុំនិយាយនេះ ព្រោះមកឈរ​ជ្រែងលេងរាងសង្ហា​នៅមុខ​គេ និង​ពិនិត្យ​ឃើញ​កែវកាហ្វេទទេ​របស់គេសល់ពីព្រឹកនៅលើតុនៅឡើយ។ ម៉ានីមិនអាចនិយាយបដិសេធ​ថា មិនចេះញ៉ាំកាហ្វេ​ដូច​សុជាតាទេ។
«ហេតុអ្វី?»នាងសួរ​មកវិញ​ទាំង​សម្លឹងមុខខ្ញុំដោយមិនញញឹម។
«អរគុណ!»
«រឿងអី?!»នាង​សួរទៀត​ដូចថង់លេងសម្តីនឹងខ្ញុំជានិច្ច​។
ខ្ញុំឱនទៅខ្សឹប៖
«អរគុណខ្សែភ្នែក!»
នាង​បង្ហាញ​ភាពឆ្ងល់ហើយ​មិនសម្លឹងខ្ញុំទៀតទេ។ នាង​ខ្លាចខ្ញុំឃើញ​ចិត្ត​ពិត​របស់នាង​ដឹង?​ខ្លាចអីទៅ? ខ្ញុំមិនមែន​យក្សា​ឯណា?
«ឱ្យខ្សែភ្នែកមកបញ្ជាក់ថាយកចិត្ត​ទុកដាក់!» ខ្ញុំនិយាយចែចង់ទាំងមាន​ទំនុកចិត្ត​។
​​«ឈ្លក់​វង្វេង​នឹង​ខ្លួន​ឯង» នាង​ថារអ៊ូតិចៗ​បន្ត​ការងារលើកំព្យូទ័រ​ដូចចង់ដេញខ្ញុំចេញ។ ខ្ញុំមិនព្រមចេញ នៅតែបន្តខ្សឹប៖
«ឈ្លក់​វង្វេង​នឹង​ខ្លួន​ឯងគ្រាន់បើជាងកុហកខ្លួនឯង!»
នាង​តវ៉ាមកវិញ៖
«មានអីខុសគ្នា?»
«ហោចណាស់ខ្ញុំហ៊ានញ៉ែមនុស្ស​ដែលខ្ញុំចាប់ចិត្ត!»
«នៅឯណា? ហើយនេះម៉ោងធ្វើការ!» គេនៅតែថាមក រូៗមិនចាញ់ខ្ញុំហើយនឹងមាន​មាត់រឹងមិនសារភាពទេ។ ខ្ញុំចង្អុលទៅគេ​តិចៗមុនពេលចាកចេញ​ហើយខ្ញុំផ្ញើទុកសា្នមញញឹមគុំគួន​ថានឹងតាមគេឱ្យបាន ផ្ញើនៅទីនេះជាមួយ​គេ។
«អ្ហេ៎! ខ្ញុំអត់ញាំកាហ្វេតែខ្ញុំចេះញ៉ាំGreen Tea»
ជា​ឆាតសម្រាប់យប់នេះ។ តែកុំច្រលំណ៎ា មិនមែន​ម៉ានី​ទេ គឺអាតា​បុគ្គលិកចូលថ្មី។ នាង​នៅកន្លែងធ្វើការនឹងនរមែន មិនឆ្លើយមិនឆ្លងទោះមាន​អ្នកអុកឡុកច្រើន​តែយប់នេះនាងស្គាល់ទាំងឆាតខ្ញុំហើយ​សរសេរមកថ្មើរណេះ?
ចាំអង្កាល់?
​ឱកាសយកជ័យលើកម្លោះ​ៗផ្សេងៗទៀត​ត្រូវ​បាន​បង្ហាញ​មកដល់នឹង​មុខ​​ខ្ញុំ។ ប្រហែល​ជា​ខ្ញុំអាចចិត្តងាយ ពេល​ដែលមាន​មនុស្ស​ស្រីស្អាតៗសារភាព​ថា​គេ​ពិតជា​ទាក់​ទាញចិត្ត​នឹង​ខ្ញុំ ហើយ​នេះ​ជារឿងដែលខ្ញុំ​ចូលចិត្ត​ ព្រោះមនុស្ស​«កុហកខ្លួនឯង»ដូច​ម៉ានី វិញបុរាណ​ពេកណាស់សម្រាប់ខ្ញុំ។
មិនយូរទេ សម្រាប់​កសាង​ចំណង​ទាក់ទង​គ្នារវាង​តានិងខ្ញុំ។​ យើងទៅញាំ​កាហ្វេជាមួយគ្នាញឹកញាប់​រហូតដល់គ្រប់គ្នាដឹង នឹង​ខ្សឹបខ្សៀវរឿងយើង។ ប្រុស​ៗផ្សេងៗ​ក៏ឈប់មករញ៉ែរញ៉ៃនៅមុខតុនាង​ទៀតដែរ។
ដូចសង្សារគេដទៃ​ដែរ ខ្ញុំតែង​ព្យាយាមធ្វើឱ្យតា​មានអារម្មណ៍ពិសេស ខ្ញុំផ្ញើសារទៅគេ​ញឹកញាប់ ហើយថែមទាំងនិយាយអំពីពាក្យល្អៗកំដរ​​អារម្មណ៍គេ​យ៉ាងផ្អែមល្ហែម​។ គេវិញ ពិតជាមានមនោសញ្ចេតនា​ជ្រៅឡើងៗនឹង​ទំនាក់ទំនង​របស់យើង ថែមទាង​បដិសេធមិនព្រមដើរលេងជាមួយមិត្តភ័ក្តិណាទាំងអស់  ចំណាយពេលដែលសម្រាក តែជាមួយខ្ញុំ ។
យើងជា​គូស្នេហ៍ដែលញញឹមអង្គុយក្នុងហាងកាហ្វេ ហើយនិយាយគ្នាមិនចេះចប់ពីរឿងមួយ​ទៅរឿងមួយ។
«ម៉ាក់ខ្ញុំចង់ឃើញណេង!»
នាង​និយាយពាក្យនេះ ក្រោយយើងស្គាល់គ្នាទើបតែបានប្រហែលជា​៨អាទិត្យ បានន័យថា តា​ពិតជា​កំពុងជឿជាក់ថា ដើរលើផ្លូវត្រូវជាមួយ​ខ្ញុំក្នុងការកសាងស្នេហាពិត។
ចំណែក​ខ្ញុំឯណេះវិញលេចចេញសញ្ញាសួរនៅពីលើក្បាល​ឡើងធ្ងន់។ តាមពិត ខ្ញុំបាន​ធ្វើរឿងទាំងអស់សមជាមិត្តប្រុសRomantic ម្នាក់សម្រាប់តា តែខ្ញុំមិនដែលបាន​ត្រៀមខ្លួនរួចជាស្រេចឬមាន​ការ​ប្តេជ្ញាចិត្តយ៉ាងពេញលេញចំពោះស្នេហា​នេះ​ជាអនាគតវែងឆ្ងាយនៅឡើយ។
«ពេលណា? ឱកាសអីទៅ? នៅរវល់បន្តិច!»
ខ្ញុំឆ្លើយបែបនេះ​គេអន់ចិត្ត​ជាខ្លាំង។
ភា្លមនោះខ្ញុំក្រឡេកគេចចេញពីកែវភ្នែក​របស់ត​ វាក់អើនឹងភ្នែកស្រពោន​របស់ម៉ានី​ដែលមិនដឹងជាសម្លឹងមកខ្ញុំតាំងពីពេលណា។ គេកំពុង​ឈរទិញកាហ្វេ គេឃើញ​ខ្ញុំនឹងតា ហើយលបសម្លឹងមកខ្ញុំទៀត។
គេគេចចេញ​វិញ​ភ្លាម​ដោយធ្វើមិនដឹង​ពេលខ្ញុំឃើញគេ​។
ខ្ញុំនឹង​តាមិននិយាយ​អ្វីបានទៀតទេពេលនេះ តាអន់ចិត្ត ឯខ្ញុំវិញ​​ក្នុងអំឡុងយប់នោះឱប សំណួរតែមួយគត់គឺ ហេតុអ្វី?
ហេតុ​អ្វី​បាន​ជាខ្ញុំចង់តែ​ ​ដក​ខ្លួន​ចេញពីចំណងជាមួយ​តា ​និងដូចជា​ ផ្លាស់ប្តូរចិត្តភ្លាមៗ ហើយឈប់ខិតខំប្រឹងប្រែងយកចិត្ត​គេ  ក្រោយពេលឃើញ​ម៉ានី?
សំខាន់បំផុត ហេតុអីនាង​នៅតែមើលមកខ្ញុំរបៀបនោះ? សំណួរសាំញ៉ាំទាំងនេះបាន​រត់ច្របល់ពេញក្បាលប៉ុន្តែមិនមានចម្លើយទេ។
បន្ទាប់មកខ្ញុំ ដឹងថា ខ្ញុំមិនសូវគិតពីរឿង​ខ្លាចបែកបាក់ជាមួយតាទេ ប្រហែលខ្ញុំតែងតែមាន​លទ្ធផល​បែបនេះជាមួយ​នឹង​អ្នកមុនៗ?
តានៅតែ​ធ្វើដដែល​របៀបជាសង្សារ​តែ​គ្រប់យ៉ាង​ពេលនេះគឺខ្ញុំរសាយចិត្ត​លែងចង់ពាក់ព័ន្ធនឹង​នាងទៀតទាំងមិនដឹងមូលហេតុ។ ជាមួយនឹងកម្រិតនៃការគោរពខ្លួនឯងក៏ដូចជា​ភាពស្មោះត្រង់ដែលតែងតែប្រកាន់យកមករហូតនោះ ខ្ញុំមិនចង់ធ្វើពុតទេ។
ខ្ញុំពិតជាមិនបានជួបអ្នកណា​ផ្សេងថែមទាំង មិនមាន ហេតុផល​ត្រឹមត្រូវ​សម្រាប់​ការ​បែកបាក់ដែល​ទាមទារ​រុកកួន ​នៅ​ក្នុង​ក្បាល​រាល់យប់ តែខ្ញុំពិតជាចង់បែកគ្នាជាមួយនាង។
«វាជា​រោគសញ្ញាច្របូកច្របល់» បញ្ញា​ជួយគិតខ្ញុំពេលខ្ញុំនិយាយប្រាប់គេ​ហើយគេ​យល់ថា​ខ្ញុំនេហកំពុងទទួលរងនូវរោគសញ្ញាច្រលំចិត្ត​ខ្លួន ឯង ដោយសារតែភ័យខ្លាច​ខាងស្រីជំរុញឱ្យរៀបការ​។
«បើច្របូកច្របល់ដូចឯងថាមែន មិនមែន​រឿងរៀបការទេ ​អញប្រហែលស្រលាញ់អ្នកផ្សេង!»
«អ្នកណា? ក៏….ចិត្ត​រាយមាយម៉េះអាណេង? »
បញ្ញាបន្ទោសខ្ញុំ ។ ខ្ញុំក៏ដឹងដែរថាខ្លួនឯងបាន​ក្លាយជាកំពូលមនុស្ស​ច្របូកច្របល់ ដែលមិនមានពេលសម្រាប់មើលឃើញ​តម្លៃនៃចិត្តស្នេហារបស់តា​ទេ។
ទស្សនៈនិងអារម្មណ៍របស់ខ្ញុំលើ​គេ(សុជាតា)បានផ្លាស់ប្តូរយ៉ាងខ្លាំង ហើយមិនដឹងហេតុអ្វី​ខ្ញុំតែងគិតនិងចង់ដឹងថា ម៉ានីកំពុងធ្វើអ្វី នាង​មានសង្សារឬនៅ? តែខ្ញុំមិនដែលនិយាយរឿងនេះប្រាប់បញ្ញាទេព្រោះ​មិន​ដឹង​ថា ​ត្រូវ​ធ្វើ ឬ​និយាយ ឬ​ចាប់​ផ្តើម​ពី​ណា។
​ទេ មែនទេ?
តមកនេះ ខ្ញុំ​អង្គុយសំកុក​​ក្នុង​ការិយាល័យ​ដោយ​មាន​ការ​ព្រួយ​បារម្ភ ពីររឿងគឺមិនយល់គំនិតខ្លយនឯងដែល​រក្សា​ការនឹករលឹកម៉ានី និង​ចិត្ត​មួយទៀត​ចង់តែគេចៗពីអាតា​ទាំងមិនទាន់បាននិយាយគ្នា​ដាច់ស្រេចសោះ។
នាងគ្មា​នកំហុសទេ ខ្ញុំជាអ្នកខុស។
ដល់យប់មួយ​ដែលគ្រប់គ្នាសប្បាយរីករាយ​តុបតែង​ខ្លួនស្អាតបាត​ គឺមានកម្មវិធីជប់លៀងនៅកន្លែងធ្វើការ​។  រាល់ពេលខ្ញុំតុបតែងនឹងសម្លឹងខ្លួនខ្ញុំក្នុងកញ្ចក់ ម្តេចខ្ញុំតែងលបគិតថា តើម៉ានីចង់ឃើញ​ខ្ញុំក្នុងរូបរាង​របៀបនេះដែរទេ? ខ្ញុំមិនបានគិតពីអាតាទេ។
ពាក្យមួយ​គេនិយាយថា បុរសដូចយើង​ច្រើនលង់ស្នេហ៍នឹង​មនុស្ស​ស្រី ណាដែលនាង​ព្រម​ទទួលយកយើង​ជាយើង ទាំងផ្នែកល្អនិងមិនល្អ  ​ហើយ​យល់​ពី​យើងដែរ​។ តែម៉ានី​វិញ មួយម៉ាត់ក៏មិនដែល​បង្ហើបទាក់ទង​នឹងរឿង​ខាងលើឯណា​ ឬមួយខ្សែភ្នែកនាង ដែលលួច​សម្លឹងមកខ្ញុំម្តងៗ ​ពិតជាមានអត្ថន័យ​ដល់រាប់សែនពាក្យ?
«អញចង់រាំជាមួយម៉ានី!»
មិនមែន​ខ្ញុំនិយាយទេគឺបញ្ញានិយាយប្រាប់ខ្ញុំ។ ខ្ញុំបែរខ្នង​ដាក់វា​លួចលើកស្រាអក​ ឯចិត្តខ្ញុំរោលរាល​ប្រចណ្ឌនិងច្រណែនគ្មានដំណើរដើមទង។
វាតែងតែមានហេតុផលសម្រាប់រាល់សកម្មភាពដែលយើងចង់ធ្វើ តែ​ឥឡូវនេះខ្ញុំមិនមានហេតុផលច្បាស់ថា ហេតុអ្វីបានជាឃើញ​អាតា​ខ្ញុំចង់តែរត់ ឃើញ​ម៉ានីខ្ញុំចង់តែ​ចូលទៅរកនាង?
សភាព​ខ្លាចអារម្មណ៍ខ្លួនឯងបានធ្វើឱ្យខ្ញុំស្រងូត​ព្រួយ​បារម្ភម្នាក់ឯងកណ្តាលភាពអ៊ឹកអធឹក។​ នៅពេលដែលយើង​មិនអាចដកយករូបភាព​នារីម្នាក់ចេញពីចិត្តរបស់យើងបាន ទាល់តែសោះ​នោះជាសញ្ញាអាសន្នហើយ ។ ទោះបីជាខ្ញុំព្យាយាមយ៉ាងណាក៏ដោយ ម៉ានី​តែងតែនៅទីនេះ ក្នុងគំនិតរបស់ខ្ញុំ។ គ្រប់យ៉ាង​អំពី​បេះដូងខ្ញុំ​អារម្មណ៍ខ្ញុំ ក្លាយជា​គ្មាននរណាម្នាក់អាចបំពេញបាន ក្រៅតែ​ពីឈ្មោះនាង​រូបភាព​នាង​ តាមរបៀបមួយ​ដែលមិនអាចពន្យល់បានងាយទេ។
ខ្ញុមមិនចង់មើលទៅគេ​រាំជាមួយបញ្ញាទេ​ស្រាប់តែ ខ្ញុំក្រឡេកទៅ​ដោយឥតព្រាងទុកក៏ឃើញ​គេមើលមកខ្ញុំទៀត។
អស្ចារ្ស​ហើយ!
ខ្ញុំមិនបាននៅក្បែរអាតាទៀតទេ​តាំងពី​មកដល់ពីធី​ ចំណែក​អាតា​ក៏នាង​ទំនង​​ដឹងពីអារម្មណ៍​«បែកគ្នា​»រវាងពួកយើង​ដែរ។
ខ្ញុំសរសៀរទៅ​រកម៉ានី​ទៀតទោះហាមខ្លួនឯងយ៉ាងណាក៏ដោយ​។
«តោះ​! រាំហ្អី?»
ស្មានមិនដល់ថា អ្នកដែលឡើងរាំជាមួយគេមិនមែនបញ្ញាគឺខ្ញុំ។
​ឥឡូវនេះ ដៃខ្ញុំនៅលើចង្កេះគេហើយ ចំណែកគ្រប់គ្នាក៏កំពុងមើលពីរនាក់យើងដែរ​ដូច្នេះខ្ញុំគ្មានពេលគិតថា បញ្ញាខឹង​ឬ​អាតា​អាម៉ាស់មុខទេ។ ចិត្តខ្ញុំផ្តោតតែ​លើម៉ានីម្នាក់គត់ពេលនេះវិនាទីនេះ។
ពេលកំពុង​រាំខ្ញុំបានឱកាសនិយាយនឹងនាងភ្លាមថា៖
«អានីឯងតាមពិត​ចូលចិត្ត​ខ្ញុំ តែអានីមិនដឹងចិត្ត​ខ្លួនឯង!»
«ប្រសិនបើខ្ញុំមិនដឹង បានន័យថា​ខ្ញុំមិនបាន​ចូលចិត្តណេងឯងទេ!» នាង​តមកទាំងកំពុង​សិតក្នុងទ្រូង​ខ្ញុំ។
«ខ្ញុំលង់ស្រលាញ់ស្រីមាត់រឹងហើយ!»
នាងញញឹម​តិចៗចំអក​ឱ្យ​ខ្ញុំ តែខ្ញុំនៅលង់តែជាមួយខ្សែភ្នែករបស់នាង​។
«ចុះអាតា?»
គេសួរមកខ្លីមែន​ក៏ប៉ុន្តែត្រូវចិត្តខ្ញុំណាស់​។ បានន័យថា ​ម៉ានី​បាន​តាមដានខ្ញុំយូរ​ហើយ គេអាច​​ប្រចណ្ឌហួងហែងទៀត?
​«អាតាល្អណាស់​តែខ្ញុំចង់ នៅជាមួយមនុស្សស្រីដែលខ្ញុំចូលចិត្ត១០០% !»
«មិនចេះខ្មាស់! ​គ្មា​នការទទួលខុសត្រូវ!»
គេថាឱ្យខ្ញុំទាំងមុខក្រញូវ តែខ្ញុំនៅតែមិនញិន​តបតវិញទៅកាន់គេ​៖
«ខ្ញុំទទួលខុសត្រូវ​គ្រប់ពាក្យដែលខ្ញុំកំពុង​និយាយជាមួយអានីយប់នេះ! ចេញពីនេះ​ទៅ​វគ្គពីរជាមួយគ្នាបានអត់?»
ខ្ញុំស្នើឡើងដោយមិនទាក់ទើរនេះ ព្រោះប្រាកដថា គេក៏ចូលចិត្តខ្ញុំ គិតពីខ្ញុំដូចគ្នា​ ប៉ុន្តែម៉ានីបែរជា​ញញឹម​ទៀតមុនពេលឆ្លើយ៖
« ឆ្ងល់អត់ដែលណេងឯងចេះនិយាយពាក្យនេះចេញរួច»
«មានអីឆ្ងល់? ​មាន​អ្វី​ខុស? ខ្ញុំគ្រាន់តែស្រលាញ់ម៉ានី!​ហើយ….»
«គួរឱ្យអស់សំណើចអត់ដែលខ្ញុំប្រាប់វិញថាមិនបាន​ចាប់អារម្មណ៍ ? កុំថាស្រលាញ់​សូម្បីរាប់អានក៏គ្មាន…»
កំប្លែង​បំផុត និង​គួរ​ឱ្យចុក​ចាប់ក្នុង​អារម្មណ៍​បំផុតដែរ ដែលមក​​ត្រូវ​នាង​បដិសេធ​របៀបនេះ។
គ្មាននរណាម្នាក់ចូលចិត្តការបដិសេធទេ តែខ្ញុំមិនបានខឹងនាង….ថែមទាំងព្យាយាមសួរ៖
«ហេតុអ្វីបានជាចូលចិត្ត​បដិសេធអារម្មណ៍ខ្លួនឯង? បានការអីទៅធ្វើអ៊ីចឹងនោះ?»
«អារម្មណ៍ខ្ញុំមាន​ទាក់ទងអីនឹងណេងឯង? ហើយណេង​ឯងក្លាយជាអ្នកស្គាល់អារម្មណ៍ខ្ញុំតាំងពីពេលណាមក?»
ខ្ញុំនៅតែប្រាប់ខ្លួនឯងថា ការបដិសេធនេះមកពី​ពេលវេលា​មិន​ត្រឹមត្រូវ​ឬហេតុផល​ ផ្សេងៗទៀត ឬមកពីខ្ញុំនៅមានអាតា។
«ខ្ញុំមានគម្រោងសុំបែកអាតា!»
ខ្ញុំសារភាពប្រាប់គេទាំងស្រវឹងតិចៗ។ គេហាក់សប្បាយចិត្ត។
«ល្អណាស់!»
ម៉ានីនិយាយខ្លីត្រឹម​ពីរម៉ាត់នេះ ឯខ្ញុំម៉ិចភ្នែក​តាមសម្គាល់ឬកពារ​ត្រេកអររបស់នាង​។ មិនចង់ឆ្ងល់យូរទេ​ខ្ញុំពោលសួរនាង​ឡើងភ្លាមថា៖
«បើមិនស្រលាញ់ខ្ញុំ​អរម៉េះពេលខ្ញុំបែកសង្សារ!»
«ព្រោះខ្ញុំស្រលាញ់គេ!​អាតា!»
ខ្ញុំភាំង។
តែអ្វីមួយ​ក្នុងពេលនេះខ្សឹបប្រាប់ខ្ញុំថា សម្តីនាង​អាចជាអ្វីមួយ​មានន័យពិតបើតាមភ្នែកនាងដែលបញ្ជាក់មកខ្ញុំច្បាស់ៗ។
«កំប្លែង!​»ខ្ញុំធ្វើជាសើចបន្លប់ហើយ​និយាយ​បន្ថែម៖«ប្រហែលជាម៉ានីមិនទាន់បានត្រៀមខ្លួនស្រេចបាច់និងខ្លាចអ្នកផង​គិតថាជាអ្នកទីបី?»
«មនុស្ស​ខ្ញុំមិនដែលខ្លាចអ្នកណានិយាយទេ!»
នាង​តបមកដោយ​តឹងរឹង។ កាយវិការម៉ានីចាប់ផ្តើម​រឹងៗ ហើយ​មានទឹកមុខ​ព្រមជាមួយកែវភ្នែករឹងមាំដូចជាមនុស្សប្រុស។ ទោះបីនាង​តែងតែមានការរស់នៅរបៀបរបរតុបតែងក្នុងសភាព​​ជាមនុស្សស្រី​ហេតុអ្វីពេលនេះម៉ោងនេះ​ខ្ញុំបែរ​ជា​រកឃើញ​ភាពជាមនុស្ស​ប្រុសក្នុងខ្លួននាង​?
រឿងកាន់តែសាមញ្ញ ឡើងនៅពេលនាង​ប្រាប់ថា នាង​តាមមើលខ្ញុំព្រោះនាង​ចង់ធ្វើចរិត​ឬកពារ​ដូចខ្ញុំ តែមិនមែន​ស្រលាញ់ខ្ញុំទេ។
នាងជាស្រីស្រលាញ់ស្រីដូចគ្នា។
«មិនត្រឹមតែមានគំនិតបុរាណ​​ ណេងឯង​មាន​ជំនឿខ្លាំងលើខ្លួនឯងពេកដឹង? ហើយ​យកការ​គិត​ស្រមៃ​របស់ណេងឯង ទៅវិនិច្ឆ័យថា ជាការពិត?»
ពិតជាខូចចិត្ត​និងអៀនខ្មាស់​ ។ ក្រោយមកខ្ញុំអានប៉ះសៀវភៅមួយដែលអ្នកចិត្តសាស្រ្តបានរកឃើញមាត្រដ្ឋានពីរមានឥទ្ធិពលលើ ទំនាក់ទំនងស្នេហា​របស់មនុស្ស​យើង។
ទីមួយ យើង​ឱ្យ​សារៈសំខាន់ លើចំណាប់អារម្មណ៍ដំបូង និងសញ្ញាដំបូងនៃភាពឆក់គ្នា រវាងភ្នែកនិងអារម្មណ៍ផ្ទាល់ខ្លួនដែល​ គេហៅថាទ្រឹស្តីទំនាក់ទំនងមិនច្បាស់លាស់បង្កើតការឈឺចាប់និងភាន់ច្រលំជាច្រើន។
ទីពីរ​មនុស្ស​យើង​ មានធម្មជាតិ​ចាប់អារម្មណ៍ខ្លាំង​ពេក​ពី​ភាពខុសគ្នានៃអាកប្បកិរិយាដែល​មិនច្បាស់លាស់ ។ ការចង់ដឹង​ ការ​ឆ្ងល់ហួសហេតុ​ ថាមនុស្សម្នាក់​នោះកំពុង​គិតអ្វីពីយើង ក៏​អាចធ្វើឱ្យយើងច្រលំ និងពង្វក់ខ្លួន​ឯងទៅរកការលង់ចិត្ត​លើ​គេបានដែរ។
សម្រាប់ខ្ញុំ​ ​ខ្ញុំយល់ថា នោះជាពេលវេលា​មួយ​ក្នុងជីវិត​ដែលខ្ញុំបានឆ្កួតចិត្តព្រោះ«ខ្សែភ្នែក»មួយ​ដែលមិនមាន​អត្ថន័យ​ដូចខ្ញុំគិត​សោះ បែរជាខ្ញុំយកមក​ពង្វក់អារម្មណ៍ខ្លួនឯងជ្រៅឡើងៗ។
សួស្តី! រឿងខ្លីមួយនេះ អ្នកនិពន្ធ​បានព្យាយាម​សរសេរ​ចេញពីបទពិសោធន៍ពិត​របស់​នៃ​ហ្វេនម្នាក់! អរគុណដែលផ្តល់នូវសាច់រឿងពិតមកជាទុនបង្កើតឡើងនូវ​សំណៅ​រឿងខ្លី​ប្លែកមួយ​សម្រាប់យុវវ័យពិចារណា។
សូមជូនពរគ្រប់គ្នា​ដែលបានអាន អាច​រកបានស្មេហា​ស្មោះស្ម័គ្រនឹងគ្នា​រហូតរៀងទៅ។
រឿង បើនៅស្រលាញ់
រឿង លុះលង់ឥឡូវនៅតែស្រលាញ់
លុះលង់
រឿង រមនា «វគ្គ ជាងសំលៀងកាំបិត»
រឿង៖ ផ្ទះគ្រូទាយ (មួយភាគចប់)
ប្រលោមលោក​អភិនីហារ អ​រូបិយ​
ដោយ​ ពេជ្រ បណ្ឌិត​
តើ​អ្នក​ជឿ​លើ​រឿង​អប្បិយជំនឿ មន្តអាគម ​ខ្មោចព្រាយ​បិសាច​ដែរ​ឬ​ទេ? បើ​ជឿ តើ​ជឿ​កម្រិត​ណា​ដែរ? ចុះ​អ្នក​ធ្លាប់​ឮ​អ្វី​ខ្លះ​ទាក់ទង​នឹង​រឿង​អស់​នេះ?
នៅ​ក្នុង​រឿង​មុន​ៗ​ដូចជា​បាតដៃ​ខ្មៅ រឿង​យប់​ទី​៣១​​ រឿង​អាគម​សាក់ រឿង​គំនូស​៤៩​ ​យើង​បាន​ដឹង​ពី​​រឿង​ពិត​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​ចំនួន​។ ចំណែក​ពេល​នេះ ខ្ញុំ​មាន​តំណាល​មួយ​ថ្មី​របស់​យុវវ័យ​ម្នាក់​​ដែល​ទ័ល​ក្រ​បង្ខំចិត្ត​ធ្វើការ​នៅផ្ទះ​អ្នក​លេង​មន្តអាគម​មួយ តើ​គេ​ជួប​ប្រទះ​អ្វី​ខ្លះ​ដែល​មិន​អាច​បំភ្លេច​បាន​ក្នុង​ជីវិត​របស់​គេ?
….ផ្ទះ​លោកតា អិត ជា​ផ្ទះ​អាគម​ដ៏​​ល្បី​មាន​មនុស្ស​​មក​រង់ចាំ​ឲ្យ​គាត់​ទស្សន៍ទាយ​ត្រៀបត្រា​ពី​ព្រលឹម​ទល់​ព្រលប់ មិន​ថា​សៅរ៍​មិន​ថា​អាទិត្យ​ឡើយ។ គេ​ល្បី​ថា​គាត់​ពូកែ​មើល​ពី​អនាគត ដឹង​អ្វីៗ​មុន ហើយ​អាច​បញ្ចៀស​គ្រោះ​បាន ​ចេះ​ដាក់ស្នេហ៍​ កែ​វាសនា​មនុស្ស​បញ្ចុះ​ដន្លាប់​មន្តអាគម​អូមអាម​ច្រើន​យ៉ាង​ទៀត។
ដោយសារ​តែ​យ៉ាង​នេះ បាន​ជា​អ្នក​នៅផ្ទះ​គាត់​ម្នាក់ៗ​នៅ​មិន​ដែល​បាន​យូរ​ទេ ព្រោះ​ថា​ហត់​នឹង​ការងារ​មិន​ចេះ​ចប់ គ្មាន​ថ្ងៃ​ចុង​ដើម​សប្ដាហ៍​នេះ។
យប់​ហើយ….ជា​ពេល​ដែល​គាត់​ និង​មីង​ភី​ប្រពន្ធ​ក្រោយ​គាត់​អង្គុយ​រាប់​លុយ​ទ្រនឹប សឹង​បាក់​ដៃ ក៏​ជា​ពេល​ខ្ញុំ​​ហត់​បើក​ភ្នែក​លែង​ចង់​រួច​ តែ​នៅ​ត្រូវ​បង្ហើយ​ភារកិច្ច​ចុង​ក្រោយ​មួយ​ទៀត​គឺ​គក់​ចង្កេះ​តា​អិត។
«អ្ហែង​គិត​នៅ​ទីនេះ​យូរ​ប៉ុណ្ណា​អ្ហា៎ ​អា​បុល?»
ដោយសារ​ជា​ទម្លាប់​មិន​ចេះ​កុហក ខ្ញុំ​ប្រាប់​វិញ​តាម​ដំណើរ៖
«នៅ​ទម្រាំ​សន្សំ​លុយ​បាន​ឡើង​ទៅ​រៀន​ត​នៅ​ភ្នំពេញ​តា!»
គាត់​សើច​ហិះៗ​ចំអក​ខ្ញុំ៖
«អ្ហែង​ប្រឹង​រៀន​ចប់​អស់​ម៉ា​កំប្លេ​ក៏​រក​លុយ​មិន​បាន​ដល់​អញ​ដែរ​អាបុល! ម៉េច​អ្ហែង​មិន​គិត​សំពះ​សុំ​អញ​ធ្វើ​ជា​គ្រូ​វិញ ក្រែង​វា​បាន​ប្រកប​ជាង​អ្ហា៎!»
អ្នក​ណា​កោត​គាត់​ ខ្ញុំ​មិន​ដឹង​ទេ ​តែ​ក្មេងៗ​នៅ​ទីនេះ​រត់​អស់​ដោយសារ​ចរិត​គាត់​និង​ប្រពន្ធ​ក្មេង​គាត់​ហ្នឹង​ហើយ។ អ្នក​ដឹង​បាន​ដឹង​ថា​មនុស្ស​ដែល​គេ​នាំ​គ្នា​សំពះ​នេះ​ តាម​ពិត​ជា​មនុស្ស​បោកប្រាស់​និង​មាន​ចរិត​អន់​ ស្គាល់​តែ​លុយ។ ចង់​ឲ្យ​ខ្ញុំ​នេះ​ស្ញប់ស្ញែង​គាត់ ហើយ​រៀន​របៀន​បោក​នេះ​ពី​គាត់​ ទាល់តែ​យូរ។
ខ្ញុំ​មិន​មាត់ គិត​ពី​គក់​ច្របាច់​ រហូត​ដល់​គាត់​អស់​ចិត្ត​ដេញ​ខ្ញុំ​ឲ្យ​ទៅ​រក​ដេកពួន​នៅ​ក្រោម​ផ្ទះ។
យប់ជ្រៅ​ណាស់​ហើយ ខ្ញុំ​លូន​ចូល​ដេក​ក្បែរ​អាស្នា​ ក្មេង​កំព្រា​មក​ពី​ខេត្ត​មក​នៅ​ទីនេះ​មុន​ខ្ញុំ​ទៅ​ទៀត។ ស្មាន​ថា​វា​ដេក​លក់​បាត់​ ព្រោះ​វា​ដេក​ស្ងៀម​មិន​កម្រើក ដឹង​អី​ពេល​ខ្ញុំ​ទើប​តែ​ត្រៀម​ភ្នែក​ដេក​ ស្រាប់​តែ​ឮ​សំឡេង​វា​ខ្សឹប​ដាក់​ខ្ញុំ៖
«ស្អែក​អញ​ទៅ​ស្រុក​ហើយ​អាបុល!»
«អ្ហែង​ទៅ​ស្រុក!?»
«អើ! អញ​អត់​មក​​វិញ​ទេ! អ្ហែង​នៅ​ប្រយ័ត្ន​ខ្លួន​ផង!»
ខ្ញុំ​មិន​សូវ​ចាប់​អារម្មណ៍​ពាក្យ​វា​ទេ នឹក​តែ​ម្យ៉ាង​គឺ​អស់​​គ្នា​គ្រាន់​នឹង​បណ្ដោះ​ដៃ។
«អ្ហែង​ទៅ​ធ្វើ​អី​អ្ហា៎?»
«ខ្ជិល​នៅ​ទៀត! ផ្ទះ​នេះ​ដូច​ចម្លែក​ៗ​ម៉េច​​មិន​ដឹង​ទេ​អ្ហា៎!»
«អ្ហឺយ! យើង​អត់​លុយ! ទ្រាំ​បាន​ទ្រាំ​ទៅ!»
វា​មិន​ឆ្លើយ​ តែ​គ្រលំ​ភួយ​ជិត​ដល់​ក្បាល ស្រាប់តែ​បន្តិច​ក្រោយ​មក វា​រអ៊ូ​តិចៗ៖
«ពេល​អស់​ពី​អញ​ទៅ អ្ហែង​គង់​តែ​ដឹង​ទេ​អាបុល!»
ខ្ញុំ​នៅ​ស្ងៀម​គិត​ពី​សម្ដី​វា​បាន​បន្តិច​ ក៏​លក់​បាត់​ឈឹង​ព្រោះ​អស់​កម្លាំង​ពេក តែ​ថ្ងៃ​បន្ទាប់​ ខ្ញុំ​ក៏​នឹក​ឃើញ​ដល់​សម្ដី​វា​វិញ​ ព្រោះ​ពេល​ថ្ងៃ​ត្រង់​ស្ងាត់​ភ្ញៀវ​បន្តិច​នោះ តា​អិត​ហៅ​ខ្ញុំ​មក​ប្រាប់​ថា «អាស្នា​វា​ទៅ​ផ្ទះ​វិញ​ហើយ! ពី​ណេះ​ទៅ អ្ហែង​ជា​អ្នក​យក​បាយ​សម្ល​ទៅ​ផ្ទះ​នៅ​ចម្ការ​ម្ដង​ អាបុល!»
ល្ងាច​ចូល​មក​ដល់ ​ខ្ញុំ​កេះ​មីង​ម៉ាច​នៅផ្ទះ​បាយ​សួរ​គាត់​ភ្លាម៖​
«មីង? អ្នក​ណា​គេ​នៅ​ចម្ការ? ម៉េច​មិន​មក​ហូប​បាយ​នៅ​ទីនេះ​? ត្រូវ​លើក​បាយ​យក​ទៅ​រាល់​តែ​ថ្ងៃ​អញ្ចឹង​ទៅ?
«ហើយ​យូរ​ណាស់​ហើយ​អាស្នា​ វា​លើក​ទៅ​រាល់​ទេ​ដង ​ឯង​មិន​ដែល​ដឹង​ទេ?» ​គាត់​មិន​ឆ្លើយ​បែរ​ជា​សួរ​បញ្ច្រាស​មក​វិញ។
«ដឹង​ឯ​ណា​មីង​ ម្ង៉ៃៗ​គ្រាន់តែ​វិលក្បុង​នៅ​មុខ​ផ្ទះ​ជាមួយ​តា​ហ្នឹង រក​ពេល​ដកដង្ហើម​មិន​ចង់​បាន! គ្នា​មិន​ដឹង​បាន​ប្រឹង​សួរ​ មិន​ដឹង​អ្នក​ហូប​ហ្នឹង​ស្រី​ប្រុស​ក្មេង​ចាស់​ ស្រណុក​ទៅ​ដល់​ស្រែក​ហៅ​ឲ្យ​វា​ត្រូវ!»
មីង​ម៉ាច​គំហក​វិញ​តិចៗ៖
«គ្មាន​ពី​ណា​ឲ្យ​ឯង​ស្រែក​ហៅ​ទេ! ទៅ​ដល់​ហ្នឹង ដាក់​បាយ​ចោល​មុខ​ទ្វារ​ទៅ ​វា​ចប់​ភារកិច្ច​ឯង​ហើយ​!»
ខ្ញុំ​ជ្រួញ​ចិញ្ចើម ឯ​មីង​ម៉ាច​និយាយ​មក​ទៀត​ភ្លាម៖
«ណេះ!! រួចរាល់​ហើយ លើក​ឲ្យ​វា​ស្រួល​ទៅ! ដើរ​ឲ្យ​វា​ថ្នមៗ​កុំ​ឲ្យ​ក្រឡក ​ប្រឡាក់​មាត់​ចាន! គាត់​មិន​ដឹង​ថា​ឯង​លើក​ច្រងាប់ច្រងិល ​មក​ស្មាន​ថា​ចុងភៅ​ដួស​គគ្រិច​នាំ​​ពិបាក​រឿង​ដល់​អញ!»
ដៃ​ខ្ញុំ​ទទួល​ថាស ​ហើយ​ចាប់ផ្ដើម​ចេញ​ដំណើរ​ទាំង​មិន​អស់​​ចិត្ត។
គេ​ប្រាប់​មក​ថា​ផ្ទះ​នោះ​នៅ​ក្នុង​ចម្ការ ប៉ុន្តែ​ដើរ​ឡើង​បែក​ញើស​ហើយ​ នៅ​តែ​គ្មាន​ប្រទះ​ឃើញ​ខ្ទម​ចាំ​ចាប​អី​មួយ​ទេ។​ ម្យ៉ាង​មេឃ​ជិត​ងងឹត​ហើយ ​នេះ​ក៏​ជា​លើក​ដំបូង​ចាប់​ពី​ខ្ញុំ​ចូល​មក​រស់នៅ​ផ្ទះ​គ្រូទាយ​នេះ​ដែល​ខ្ញុំ​មាន​ពេល​ដើរ​មក​ចម្ការ​ជ្រៅ​ម្ល៉ឹង​ៗ​។ ភ្នែក​ខ្ញុំ​រេ​រំពៃ​ឆ្វេង​ស្ដាំ​ទាំង​ហត់គឃូស ​និង​សង្ស័យ​។ បន្តិច​មក​ទើប​ឃើញ​ផ្ទះ​ឈើ​មួយ​ដែល​បាំង​ដោយ​ដើម​រុក្ខជាតិ​ស៊ុបទ្រុប។ នេះ​បើ​កុំ​ខ្ញុំ​ឈ្ងោក​រក​មើល​ដាន​ស្មៅ​គេ​ជាន់​រាប​ជា​ស្នាមជើង​គេ​ធ្លាប់​ដើរ​មុន​ៗ ​កុំ​អី​រក​មិន​ឃើញ​ទៀត។
ខ្ញុំ​មក​ដល់​ពី​មុខ​ផ្ទះ​ដែល​ស្ងាត់​ជ្រងំ ​ហើយ​បិទ​ទ្វារ​ជិត​ឈឹង។ ផ្ទះ​នេះ​ថា​ឲ្យ​អស់​ទៅ គឺ​៥​ម៉ែត្រ​បួន​ជ្រុង​ប៉ុណ្ណឹង ហើយ​សង់​រាប​ផ្ទាល់​ដី។ បង្អួច​ក៏​បិទ​ ទ្វារ​ក៏​បិទ​ដូច​គ្មាន​អ្នក​ណា​នៅ​ទេ។
ខ្ញុំ​ឈ្ងោក​សម្លឹង​ស្ពក​បាយ​ក្នុង​ដៃ ទាំង​នឹក​ឆ្ងល់​ថា​តើ​អ្នក​ណា​ទៅ​ដែល​នៅ​សំងំ​ក្នុង​នោះ?
ហៀប​នឹង​ហា​មាត់​ហៅ​ទៅ​ហើយ ស្រាប់តែ​សំឡេង​មួយ​លាន់​សន្ធាប់​មក​ពី​ក្រោយ​ខ្នង​ខ្ញុំ៖
«ទុក​បាយ​នៅ​មាត់​ទ្វារ​នោះ​ទៅ!»
ខ្ញុំ​បែរ​ក្រោយ​សម្លឹង​ទៅ​រក​មីង​ភី​ ប្រពន្ធ​ក្រោយ​របស់​តា​អិត​ដែល​ឈរ​មើល​មក​ខ្ញុំ​ដោយ​មុខ​មាំ។ បន្ទាប់​មក​ ខ្ញុំ​ក៏​ដាក់​ថាស​នោះ​ទៅ​នឹង​មាត់​ទ្វារ ​ហើយ​បែរ​មក​រក​គាត់។ គាត់​គំហក​បន្ថែម៖
«នៅ​ត្រេងត្រាង​អី​ទៀត? មិន​ត្រលប់​ទៅ​ជួយ​ធ្វើ​ការ​តា​ឯង​នៅ​ឯ​មុខ?»
ខ្ញុំ​ចាកចេញ​មក​វិញ ទាំង​មិន​ហ៊ាន​បែរ​ក្រោយ ​តែ​ចិត្ត​សង្ស័យ​មួយ​រយ​ជំពូក។ អ្នក​ណា​នៅ​ក្នុង​ផ្ទះ​បិទ​ជិត​នោះ? ​គេ​កើត​អី​បាន​ជា​មិន​ត្រូវ​ការ​ពន្លឺ​ថ្ងៃ​ខ្លះ? ហើយ​អាស្នា​វា​ត្រូវ​លើក​បាយ​មក​រាល់​ថ្ងៃ​អញ្ចឹង​ឬ​យ៉ាង​ម៉េច?
ខ្ញុំ​ដើរ​ផង​ ត្រចៀក​ផ្ទៀង​ស្ដាប់​ជាប់​ផង​ ក្រែង​ឮ​ស្នូរ​ជើង​មីង​ភី​ គាត់​ដើរ​ត្រលប់​មក​វិញ​ដែរ ​តែ​ស្ងាត់​ច្រៀប។
«​​មីង​ភី​ជា​អ្នក​លើក​បាយ​ចូល​ទៅ​ក្នុង​ផ្ទះ​នោះ​ខ្លួន​ឯង​ទេ​ដឹង?»
ខ្ញុំ​ដើរ​បណ្ដើរ​ គិត​បណ្ដើរ​រហូត​មក​ជល់​នឹង​ពូ​ម្នាក់​ជា​អ្នក​ថែ​ចម្ការ​ដែល​យូរ​ៗ​ទើប​ឃើញ​មុខ​គាត់​ម្ដង។ទម្លាប់​គាត់​មិនមែន​ជា​មនុស្ស​និយាយ​ច្រើន​ទេ​ ដូច​រាល់​ដង​អញ្ចឹង​គឺ​គាត់​ឃើញ​ខ្ញុំ គាត់​មិន​រវល់​ទេ​គិត​ពី​ឱន​ធ្វើការ​គាត់ លើក​នេះ​ទៀត​ខ្ញុំ​ក៏​មិន​ចង់​រំខាន​អារម្មណ៍​គាត់​អី​ដែរ​ ព្រោះ​គាត់​បញ្ចេញ​ឫកពា​មក​ហាក់​មិន​ចង់​និយាយ​អ្វី​ជាមួយ​ខ្ញុំ​ទាំង​អស់​ តែ​ដោយសារ​នឹក​ឆ្ងល់​ពេក​ខ្ញុំ​ក៏​ដាច់​ចិត្ត​សួរ​គាត់​ចម្ងាយ​ប្រហែល​បី​ម៉ែត្រ​ពី​គ្នា៖
«ពូ! ពូ​ដឹង​ថា​ពី​ណា​រស់នៅ​​ក្នុង​ផ្ទះ​កណ្ដាល​ចម្ការ​នេះ​អត់?»
គាត់​ងើប​មុខ​មក​ខ្វាច់​ ហើយ​ក្រសែភ្នែក​មុត​របស់​គាត់​ធ្វើឲ្យ​ខ្ញុំ​ភ័យ​ចង់​ដាច់​ផ្ងារ។ ពេល​ទ្រូង​ខ្ញុំ​កំពុង​ផឺត​ផត ខ្ញុំ​ដូច​ជា​ចាប់​អារម្មណ៍​ថា​គាត់​មិនមែន​សម្លឹង​មក​ខ្ញុំ​ទេ ​តែ​គឺ​កំពុង​សម្លឹង​អ្វី​មួយ​ពី​ក្រោយ​ខ្នង​ខ្ញុំ។
ខ្ញុំ​ភ័យ​ភឹប​បែរ​ក្ឌាំង សម្លឹង​ក្រោយខ្នង។ គឺ​មីង​ភី​កំពុង​ឈរ​សម្លក់​មក​ខ្ញុំ​បើក​ភ្នែក​ធំៗ សំឡេង​គាត់​លាន់​មក​សង្កត់​ពាក្យ​ធ្ងន់​ៗ៖
«អញ​ប្រាប់​ថា​កុំ​ឲ្យ​អ្ហែង​ចេះ​មាត់​សួរនាំ! អ្ហែង​ចង់​ឲ្យ​អញ​សូត្រ​បាលី​ឲ្យ​អ្ហែង​គ​និយាយ​លែង​រួច​​អត់​អា​បុល​?»
ខ្ញុំ​ភ័យ​នេះ​ មិនមែន​ចាញ់​សម្លុត​គាត់​ទេ តែ​អ្វីៗ​ដែល​ខ្ញុំ​ជួប​ហាក់​ចម្លែក​ពេក​។ ខ្ញុំ​ងាក​មក​រក​ពូ​នោះ​វិញ​បាត់​គាត់​ទៅ​ណា​សូន្យ​មិន​ឃើញ​សូម្បី​ស្រមោល។ ក្រឡេក​ទៅ​ទឹក​មុខ​មីង​ភី​ដូច​ចង​កំហឹង​ខ្ញុំ​មក​ពី​ពេល​ណា​ក៏​មិន​ដឹង ខ្ញុំ​លែង​ឆ្លើយ​រត់​វឹង​ចេញ​ពី​ចម្ការ។
យប់​នោះ​ខ្ញុំ​វិល​មក​ដេក​វិញ យល់សប្ដិ​ឃើញ​តែពីសតែពាស​ ហើយ​ស្រាប់តែ​យល់សប្ដិ​ឃើញ​ថា​ខ្ញុំ​ដើរ​យក​បាយ​ទៅ​ផ្ទះ​នោះ​ទៀត។ ដើរ​បាន​ពាក់​កណ្ដាល​ផ្លូវ​ក៏​ឮ​សូរ​ខ្មោច​បំពេ​កូន​គ្រលួច​ ខ្ញុំ​ជះ​បាយ​ចោល​ទៅ​លើ​ស្មៅ​ រត់​មក​វិញ​យក​ប្រាស់​អាយុ​ហត់​គឃូស​ ដឹង​ខ្លួន​ឡើង​ម៉ោង​១២​ត្រឹម​ ឯ​អាស្នា​ក៏​អត់​នៅ​ទៀត គឺ​ខ្ញុំ​ដេក​ម្នាក់​ឯង​នៅ​ក្រោម​ផ្ទះ។ ខ្យល់​ផាត់​បក់​ឡើង​ប៉ើង​មុង​ទប់​មិន​ចង់​ជាប់ ​ខ្ញុំ​ក្រោក​អង្គុយ​ដាក់​ជើង​មុង​វិញ​ទាំង​នៅ​ភ័យ​នឹង​យល់សប្ដិ ស្រាប់តែ​កន្ទុយភ្នែក​ហាក់​ឃើញ​ពន្លឺ​ពិល​ចាំង​ឆ្វាច​នៅ​ចម្ងាយ​ប្រមាណ ២០​ម៉ែត្រ​ពី​ចំហៀង​ផ្ទះ។
«អ្នក​ណា​គេ​ទៅ​ចម្ការ​ថ្មើរ​ណេះ?»
ខ្ញុំ​គិត​ហើយ​ងាក​មើល​ទៅ​ទីនោះ​មិន​ព្រិច។ មិន​ខុស​ទេ ​ពន្លឺ​ពិល​បង្ហាញ​មក​កាន់​តែ​ជិត​ឡើង​ៗ រួច​បិទ​ងងឹត​ភ្លឹប។ អ្នក​ចុច​ពិល​ប្រហែល​មិន​ចង់​ឲ្យ​មាន​អ្នក​ណា​ម្នាក់​ឃើញ​គេ​ហើយ​ បាន​ជា​ខំ​បិទ​ពី​ចម្ងាយ​អញ្ចឹង។ ខ្ញុំ​ផ្ដួល​ខ្លួន​ដេក​វិញ​ព្រឹប​ តែ​ភ្នែក​ប្រឹង​បើក​គ្រលួង​សម្លឹង​ទៅ ​នៅ​ពេល​ដែល​ស្នូរ​ជើង​លាន់​មក​ស្រាល​ៗ​ស្រឹបៗ។ ទោះ​យ៉ាង​ណា​ មេឃ​ងងឹត​ណាស់ ​ខ្ញុំ​មិន​ដឹង​ថា​គេ​នោះ​ជា​អ្នកណា​ទេ​ ដឹង​តែ​ថា​គេ​នោះ​មក​ដល់​ចំហៀង​ផ្ទះ​ក៏​លែង​ឮ​ស្នូរ​ស្បែក​ជើង។ គេ​ប្រាកដ​ជា​អ្នក​ផ្ទះ​នេះ​ ហើយ​ឡើង​ទៅ​លើ​វិញ​បាត់​ហើយ។
«ចម្លែក​ៗ​ម៉េះ? ផ្ទះ​មាន​បង្គន់​គ្រប់គ្រាន់​ដល់​ក្នុង​បន្ទប់ ​មាន​ពី​ណា​ថ្មើរ​ណេះ​កណ្ដាល​អធ្រាត្រ​ដើរ​ទៅ​ចម្ការ​ធ្វើ​លឹប​ល​ធ្វើ​អី?»
ខ្ញុំ​បិទ​ភ្នែក​ខំ​ដេក​ឲ្យ​​លក់ ​បន់​ឲ្យ​ភ្លឺ​ឆាប់ៗ ​​ព្រោះ​ចិត្ត​ចេះ​តែ​នឹក​ស្រៀវស្រាញ​ ចេះ​បាន​ខ្យល់​បក់​មក​រសឹប ​ខ្ញុំ​ក៏​ដេកលក់​ទៅវិញ​ដូច​បំណង​ ដូច​ពាក្យ​ចាស់​ថា​​ដេក​លក់​បាត់​ខ្លាច​នោះ​មែន។
ព្រឹក​នោះ​ ខ្ញុំ​នៅ​បម្រើ​តា​អិត​​ដែល​ទស្សន៍ទាយ​ឲ្យ​ភ្ញៀវ​ដូច​រាល់​ដង​រហូត​ដល់​រសៀល​ គាត់​អស់​ទឹក​ពី​ធុង​ទឹកកក ប្រើ​ខ្ញុំ​ឲ្យ​ចុះ​ទៅ​យក ​ទើប​ខ្ញុំ​បាន​ចេញ​ទៅ​ដល់​ផ្ទះ​បាយ។ មីង​ម៉ាច​នៅ​ស្លស្លុក​មុខក្រញូវ​តាម​ទម្លាប់​គាត់​ ធ្វើ​ឲ្យ​ខ្ញុំ​មិន​ហ៊ាន​នៅ​សួរ​នាំ​អី​ច្រើន​ទេ​។ ខ្ញុំ​បាន​ទឹក​ពេញ​ធុង​ហៀបនឹង​ឡើងផ្ទះ​វិញ​ឮ​គាត់​សួរ​វិញ​ដែរ៖
«ថ្មើរ​ម៉ាន​អ្ហែង​មក​លើក​បាយ​ទៅ​ឲ្យ​យាយ​របស់​អ៊ំ​អិត?»
ខ្ញុំ​ងាក​មក​ខ្វាក​សួរ​គាត់​ទាំង​ភ្លេច​គិត៖
«អូ! អ្នក​នៅ​ក្នុង​ចម្ការ​ហ្នឹង​ជា​យាយ​របស់​តា​អិត?»
មីង​ម៉ាច​ងាក​ទៅ​កាប់​សាច់​ដាក់​ចាន ​ហើយ​លើក​ចាន​នោះ​ទុក​ទៅ​លើ​ថាស។ វា​ជា​សាច់​ដដែល​ដូច​ពី​ម្សិល​​ដែល​ក្មេង​ធ្វើ​ការ​ឲ្យ​គេ​ដូច​ពួក​ខ្ញុំ​មិន​ដែល​បាន​ហូប​អី​ម្ដង​ទេ​។ ម៉េច​ក៏​លើក​ម្ហូប​ទៅ​ចម្ការ​យក​សាច់​ដដែលៗ​ទៅ​អញ្ចឹង​? ខ្ញុំ​កំពុង​នឹក​ឆ្ងល់ ​បែរ​ខ្លួន​យឺត​ៗ​តម្រង់​មាត់​ទ្វារ ស្រាប់តែ​ឮ​គាត់​ឆ្លើយ​មក៖
«អញ​ក៏​មិន​ដឹង​ដែរ! ឮ​តែ​គេ​ថា!»
ខុស​ពីមុន​នេះ​ដែល​ខ្ញុំ​គិត​ថា​ គាត់​ប្រហែល​មិន​រវល់​ឆ្លើយ​នឹង​ខ្ញុំ​ទេ​យ៉ាង ពេល​នេះ​គាត់​បែរ​ជា​និយាយ​ធ្វើ​ឲ្យ​ខ្ញុំ​កាន់​តែ​នឹក​ឆ្ងល់​ទៅ​ទៀត។ មីង​ម៉ាច​មក​នៅ​យូរ​ហើយ គេ​ទុក​ចិត្ត​ឲ្យ​ធ្វើ​បាយ​សម្ល ​ឡើង​ផ្សារ​រាល់​ថ្ងៃ​ផង​ នៅ​តែ​គាត់​មិន​ដឹង​ថា​អ្នក​ក្នុង​ផ្ទះ​កណ្ដាល​ចម្ការ​នោះ​ជា​អ្នក​ណា​ ទម្រាំ​បើ​ខ្ញុំ???
ខ្ញុំ​ដើរ​មក​ធ្វើ​ការ​ក្បែរ​ៗ​តា​អិត​វិញ ​ទាំង​នឹក​ឆ្ងល់​ពេញ​ក្នុង​ខ្លួន។
ឬ​មួយ​ដោយសារ​តែ​ផ្ទះ​នេះ​មាន​រឿង​យ៉ាប់ៗ​អញ្ចឹង​ បាន​ជា​អាស្នា​មុន​ពេល​ទៅ​វា​និយាយ​បន្លាច​ខ្ញុំ? តា​អិត​​ចាស់​ហើយ​ ទម្រាំ​យាយ​គាត់​ទៀត​ចាស់​យ៉ាង​ណា​ទៅ? ចុះ​បើ​មីង​ម៉ាច​មិន​ដឹង គាត់​បាន​ពាក្យ​នេះ​ពី​ណា​មក? ហើយ​យប់មិញ​កណ្ដាល​អធ្រាត្រ​អ្នក​ណា​ចុះ​ពី​ផ្ទះ​ទៅ​ចម្ការ​ធ្វើ​អី?
«អាបុល! ទឹកអប់​អស់​ហើយ!»
ខ្ញុំ​ភ្ញាក់​ខ្លួន​បែរ​មក​វិញ ​ឃើញ​គាត់​ហុច​លុយ​មក​ឲ្យ​ ហើយ​និយាយ​តឿន​បន្ថែម៖
«អ្ហែង​រត់​ទៅ​ទិញ​ចិន​មួយ​ដប​សិន​មក! ឯក​ឧត្ដម​មក​ចាំ​យូរ​ហើយ អញ​ត្រូវ​ការ​ប្រសិទ្ធី​ចិញ្ចៀន​ពេជ្រ​គាត់!»
ខ្ញុំ​លប​អើត​ទៅ​មើល​ក្រៅ​បន្ទប់​ទស្សន៍ទាយ​តាម​ប្រលោះ​ជញ្ជាំង​ឈើ។ ពិត​ជា​ឯកឧត្ដម​មាឌ​ធំ​ក្រអាញ​នោះ មក​អង្គុយ​ចាំ​ច្រងុក​មែន។ ទ្រនឹប​គាត់​ក្រាស់​ៗ​ណាស់​ឯកឧត្ដម​នោះ មិន​ឲ្យ​តា​អិត​ខ្វារ​ក​ម៉េច​បាន? មិន​ត្រឹម​តែ​គ្រូ​សូត្រ​ផ្លុំ​ទេ​ដែល​មាន​លាភ សូម្បីតែ​ខ្ញុំ​ជា​ក្មេង​នៅ​ក្បែរ​ៗ​នេះ​ ក៏​គាត់​ឲ្យ​លុយ​មួយ​ម៉ឺន ​ពីរ​ម៉ឺន​ចាយ​លេង​ដែរ ​ឲ្យ​តែ​ទាយ​ទៅ​ធ្វើ​ឲ្យ​គាត់​សប្បាយចិត្ត​ គិត​ថា​នឹង​បាន​ឡើង​បុណ្យ​ឡើង​ស័ក្ដិ។
«ណេះ​! ៧​ពាន់​រៀល!»
អ្នក​លក់​និយាយ​ផង ​ច្រក​ដក​ទឹកអប់​ទៅ​ក្នុង​ស្បោង​ខ្មៅ​ឲ្យ​ខ្ញុំ​បណ្ដើរ។ អ្នក​លក់​នោះ​និយាយ​មិន​ឈប់​ឯ​ភ្នែក​ខ្ញុំ​រវល់​សម្លឹង​ទៅ​រក​នំ​ចំណី​ជា​ច្រើន​មុខ​ក្នុង​ផ្ទះ​គាត់។
កំពុង​ទាក់​ទើរ​សម្រេច​ចិត្ត​ថា​គួរ​ទិញ​ហូប​ឬ​អត់ ​ស្រាប់តែ​ឮ​គាត់​និយាយ​ច្រែតៗ​បន្ត៖
«តា​អិត​អើយ​តា​អិត! នៅ​មិន​នៅ​បាន​របរ​មួយ​មិន​បាច់​ធ្វើ​អី​ហត់ ក៏​មាន​គេ​លើក​លុយ​មក​ប្រគេន​ដល់​ផ្ទះ!»
ខ្ញុំ​ហៀប​ហើប​មាត់​ឲ្យ​គាត់​យក​នំ​ឲ្យ​មួយ​កញ្ចប់​ទៅ​ហើយ ​គាត់​ដាក់​មក​វិញ​រ៉ាវ​បន្ថែម៖
«នេះ​កុំ​តែ​ប្រពន្ធ​មុន​គាត់​ចេះ​បញ្ជាន់​រូប​ចេះ​អី​ កុំ​អី​ក៏​មិន​បាន​យាយ​ក្រោយ​មក​ដេក​ស៊ី​ស្រួល​អ៊ីចេះ​ដែរ! គិត​ទៅ​មនុស្ស​ប្រុស មិន​ចេះ​ស្កប់ អស់​ពី​ប្រពន្ធ​ដើម យក​ស្រី​ផ្សេង​ឡើង​ផ្ទះ​ភ្លែត​​ ចំណាស់​ណេះ​ទៅ​ហើយ!»
«ចែ​ឯង​ធ្លាប់​ឃើញ​ប្រពន្ធ​មុន​តា​អិត?​» សំឡេង​ម្នាក់​ស្រី​ដែល​អង្គុយ​យោល​កូន​ក្នុង​ផ្ទះ​លាន់​មក​សួរ​ចែ​លក់​ចាប់ហួយ​។ ក៏​ជា​សំណួរ​ដែល​ខ្ញុំ​ចង់​ឮ​ចម្លើយ​ដូច​គ្នា​ បាន​ជា​ខ្ញុំ​នៅ​បង្អង់​ចាំ​ស្ដាប់​បន្ត។ អ្នក​លក់​ឆ្លើយ​ភ្លាម៖
«អើ! ឮ​តែ​គេ​ថា​ដែរ!!! ឮ​គេ​ថា​ប្រពន្ធ​មុន​គាត់ ​នៅ​សុខ​ៗ​ឈឺ​បី​យប់​បី​ថ្ងៃ​ភ្លឹក​ ហើយ​បក​មក​វិញ​មាន​គេ​កាន់​រូប​តែ​ម្ដង!​ ដោយសារ​អញ្ចឹង​បាន​ជា​ឥឡូវ​តា​ហ្នឹង​ក្លាយ​ជា​គ្រូ​ទាយ​​ឈុត​ ល្បី​មាន​លុយ​វាល់​ថាស​ហ្នឹង​ណា៎!»
«ហើយ​ចុះ​ឥឡូវ​ប្រពន្ធ​មុន​គាត់​នៅ​ឯ​ណា?»​ អ្នក​សួរ​បន្ត​នូវ​សំណួរ​ដែល​ខ្ញុំ​ក៏​ចង់​ដេញ​ដោល​ដូច​គ្នា។
«ឮ​ថា នៅ​ហ្នឹង​ដែរ​តើ! សំងំ​ក្នុង​ផ្ទះ​គាត់​ដែរ​ហ្នឹង ​គ្រាន់​តែ​មិន​ចេញ​មុខ!»
អ្នក​យោល​អង្រឹង​និយាយ​របៀប​មិន​យល់​ស្រប៖
«ស្អី​អ្ហា៎? បើ​មែន ម៉េច​តា​ហ្នឹង​ហ៊ាន​យក​មីង​ភី​ឡើង​ផ្ទះ?»
ខ្ញុំ​ត្រៀម​ដើរ​ចេញ​ ព្រោះ​អស់​សំណើច​ដែរ​ ដែល​ខ្ញុំ​នៅ​ផ្ទះ​នោះ​ជាង​បី​អាទិត្យ​ហើយ​មិន​ដែល​ឃើញ​យាយ​ណា​ផ្សេង ​ក្រៅ​​ពី​មីង​ភី​នោះ​ផង​ គិត​ទៅ​ពាក្យ​ស្រីៗ​ត​ពី​មាត់​មួយ​ទៅ​មាត់​មួយ​មែន។ ពេល​ឃើញ​គេ​នាំ​គ្នា​និយាយ​ដើម​ម្ចាស់​ខ្ញុំ​ជក់​មាត់​ពេក ​ខ្ញុំ​ដូរ​ចិត្ត​គិត​ថា​ដើរ​ត្រលប់​ទៅ​វិញ លែង​ខ្ចី​រង់ចាំ​ទិញ​នំ​អី​ទៀត ព្រោះ​ម្យ៉ាង​ខ្លាច​តា​អិត​ចាំ​យូរ​ផង។ ស្រាប់តែ​ពេល​បែរ​ខ្នង​បាន​ពីរ​បី​ម៉ែត្រ​ ក៏​ឮ​អ្នក​លក់​នោះ​និយាយ​យក​ឈ្នះ​ចាញ់​បន្ថែម៖
«មិន​ជឿ​ហី​ទៅ! អញ​ឮ​គេ​ថា ប្រពន្ធ​មុន​គាត់​សំងំ​លាក់​ខ្លួន​ក្នុង​ចម្ការ​! មាន​ខ្មោច​ចូល​ខ្លួន​ជួយ​ប្ដី​គាត់​សូត្រ​ផ្លុំ​អី​ពូកែ​ណាស់ ​ហើយ​មិន​ដែល​ដើរ​ចេញ​ទៅ​ណា​ត្រូវ​ពន្លឺ​ថ្ងៃ​ទេ​ មួយ​ថ្ងៃ​ស៊ី​បាយ​តែ​ម្ដង​គត់ ​គឺ​ពេល​ព្រលប់​ៗ! »
ខ្ញុំ​បុក​ពោះ​ភឹប ស្រប​ពេល​អ្នក​សួរ​នោះ​សួរ​ផ្ទាន់​វិញ៖
«ពូកែ​ដឹង​ម៉េះ​ចែ!? វា​មិន​ដែល​មាន​ខ្មោច​អី​ចូល​ទេ​ សម័យ​ណេះ​ហើយ! ចេះ​តែ​ជឿ​កើត​ដែរ??»
«អើ! ហើយ​ចុះ​ម៉េច​គាត់​មាន​ភ្ញៀវ​ឡើង​ចុះ​មក​រក​ពឹង​ពាក់​ញាប់​ម៉េះ? ​បើ​ថា​គាត់​មិន​សក្ដិសិទ្ធិ​? ក្មេងៗ​នៅ​ផ្ទះ​គាត់​រត់​អស់​ជិត​១០​នាក់​ហើយ​អ្ហែង​មិន​សួរ? អញ​ដឹង​ពី​ក្មេង​ស្រី​ម្នាក់​ដែល​ធ្លាប់​មក​នៅ​ផ្ទះ​នេះ ​គឺ​ក្មេង​ហ្នឹង​លួច​និយាយ​ប្រាប់​មែន​ណា៎​! អើ! ​ចង់​ដឹង​ច្បាស់ សួរ​អូន​នេះ​ក៏​បាន​ អូន​នេះ​ក៏​នៅ​ផ្ទះ​តាម​អិត​ដែរ!»
គេ​នាំ​គ្នា​មើល​មក​ខ្ញុំ ធ្វើ​ឲ្យ​ខ្ញុំ​កាន់​តែ​ង៉េមង៉ាម។ ​ខ្ញុំ​សើច​ញឹមៗ​ ហើយ​គេច​ចេញ​មក​យ៉ាង​រហ័ស​ ព្រោះ​មិន​ចង់​ឆ្លើយ​អ្វី​នឹង​សំណួរ​របស់​ពួក​គេ​ឡើយ។ ចេញ​ពី​ភូមិ​មក​ធ្វើ​ការ​ឲ្យ​តា​អិត​ ម្ដាយ​ខ្ញុំ​ផ្កាំ​ស្រេច​ហើយ​ថា​នៅ​បម្រើ​គេ​កុំ​ចេះ​ដឹង​រឿង​ម្ចាស់​ផ្ទះ​ កុំ​និយាយ​ដើម​ម្ចាស់​ផ្ទះ ​​កុំ​យក​រឿង​ក្នុង​ផ្ទះ​និយាយ​នឹង​អ្នក​ក្រៅ។
ខ្ញុំ​ពិត​ជា​រក្សា​បណ្ដាំ​នេះ​ខ្ជាប់ខ្ជួន…..​ ប៉ុន្តែ​សម្រាប់​ខ្ញុំ ​ការ​ពិត​វា​នៅ​តែ​ជា​ការ​ពិត​។ អ្វី​ដែល​ខ្ញុំ​ឮ​អ្នក​ស្រុក​និយាយ​អំពី​គ្រួសារ​តា​អិត​ ធ្វើ​ឲ្យ​ខ្ញុំ​យល់​ថា​ខ្ញុំ​កំពុង​រស់នៅ​ក្នុង​គ្រួសារ​ពោរពេញ​ដោយ​អាថ៌កំបាំង​មួយ។ នេះ​បើ​កុំ​តែ​អាស្នា​ឈប់​ កុំ​អី​ខ្ញុំ​ក៏​មិន​ដឹង​សូម្បី​តែ​ថា​នៅ​ក្នុង​ចម្ការ​ដ៏​ជ្រៅ​របស់​តា​អិត​ មាន​ផ្ទះ​តូច​មួយ​បិទ​ទ្វារ​ មិន​ត្រូវ​ការ​ពន្លឺ​ព្រះអាទិត្យ ​ហើយ​ជា​រៀងរាល់​ថ្ងៃ​ត្រូវ​មាន​អ្នក​យក​បាយ​ទៅ ពិសេស​គឺ​មាន​សិទ្ធិ​យក​ទៅ​ តែ​គ្មាន​សិទ្ធិ​ដឹង​ថា​អ្នក​ខាង​ក្នុង​ជា​អ្នកណា​ ចំណាស់​ណា​ ហើយ​ប្រុស​ឬ​ស្រី​ឡើយ។
«អ្នក​ក្នុង​ផ្ទះ​ពិត​ជា​ប្រពន្ធ​មុន​របស់​តាអិត​ដូច​គេ​ថា​មែន​អត់​?»
ខ្ញុំ​សួរ​ខ្លួន​ឯង​តាំង​ពី​ផ្ទះ​បាយ​រហូត​ដល់​ក្នុង​ចម្ការ។ ដៃ​ខ្ញុំ​លើក​ថាស​លែង​សូវ​ញ័រ​លែង​ភ័យ​ ព្រោះ​ចិត្ត​ខ្ញុំ​ដូច​ជា​ជឿ​ថា​ក្នុង​ផ្ទះ​នោះ​ជា​ភរិយា​តាអិត​មែន​ ប៉ុន្តែ​សំណួរ​មួយ​ទៀត​ចេះ​តែ​រុកកួន​ខ្ញុំ។
«អញ្ចឹង​ម៉េច​ក៏​ម្សិលមិញ ​ខ្ញុំ​ឃើញ​មីង​ភី​ប្រពន្ធ​ក្មេង​គាត់​នៅ​នុះ​ដែរ? វា​មិន​ដែល​ប្រពន្ធ​ចុង ​និង​ប្រពន្ធ​ដើម ​អី​ត្រូវ​គ្នា​ម្ល៉ឹង​ៗ​?»
ពាក្យ​ដែល​គេ​និយាយ​ថា​ប្រពន្ធ​មុន​ គាត់​សំងំ​លាក់​ខ្លួន​ក្នុង​ចម្ការ​អាច​ថា​ខ្ញុំ​ជឿ តែ​ពាក្យ​​ថា​មាន​ខ្មោច​ចូល​ខ្លួន​ដើម្បី​ជួយ​​សូត្រ​ផ្លុំ​អី​ឲ្យ​ពួក​ម៉ូយ​របស់​ប្ដី​គាត់​ តើ​ពិត​កម្រិត​ណា?​ ពាក្យ​ថា​​មួយ​ថ្ងៃ​ស៊ី​បាយ​តែ​ម្ដង​គត់ ​គឺ​ពេល​ព្រលប់​ៗ​ ម៉េច​ក៏​ត្រូវ​ម៉្លេះ? ដឹង​អញ្ចឹង​ មុន​អាស្នា​ទៅ​ជជីក​សួរ​វា​អស់អាចម៍អស់នោម​ហើយ​។
«អា​​បុល?»
ខ្ញុំ​ភ្ញាក់ព្រើត ព្រោះ​មីង​​ភី​បង្ហាញខ្លួន​នៅ​ពី​មុខ​ខ្ញុំ។ ​មុខ​គាត់​ដែល​ធ្លាប់តែ​ញញឹម​ប្រិមប្រិយ​នៅមុខ​ភ្ញៀវ​អ្នក​ធំៗ​ហ្នឹង បែរជា​កាច​ថ្មែ​គួរ​ឲ្យ​ភ័យ​ជាង​ពាក្យ​ចចាមអារ៉ាម​ពី​ផ្ទះ​គាត់​ដែល​ខ្ញុំ​បាន​ឮ​នោះ​ទៅ​ទៀត។
«ឲ្យ​បាយ​មក​ណេះ!»
គាត់​ឆក់​យក​ថាស​បាយ​ពី​ដៃ​ខ្ញុំ​ទៅ។ ក្រចក​ដៃ​គាត់​លាប​ពណ៌​ក្រហមជាំ​មិន​សម​នឹង​វ័យ​កណ្ដាល​​របស់​គាត់​សោះ។
«ពី​នេះ​ទៅ អ្ហែង​មិន​បាច់​លើក​បាយ​មក​ចម្ការ​ទេ! ទៅ! ទៅ​មុខ​ជូត​ផ្ទះ​ចេញ​ឲ្យ​ស្អាត​​ភ្ញៀវ​ទៅ​អស់​ហើយ!»
គាត់​សម្លក់​ខ្ញុំ​មួយ ​ហើយ​ទើប​បែរ​ខ្នង​ដើរ​បន្ត​ទៅ​ក្នុង​ចម្ការ។
«ល្អ​ដែរ! ពី​ពេល​នេះ​ទៅ​មិន​បាច់​មក​អា​កន្លែង​យ៉ាប់​ចិត្ត​នេះ​ទៀត​មិន​ល្អ?»
​ខ្ញុំ​ដើរ​បណ្ដើរ ​រត់​បណ្ដើរ ​ចេញ​មក​វិញ​ទាំង​អរ​លាយ​ភ័យ។ អរ​គឺ​ដឹង​ថា​ស្អែក​មិន​បាច់​មក​ព្រឺ​សម្បុរ​ទៀត ចំណែក​ភ័យ​គឺ​មិន​ដឹង​ថា​​មីង​ភី​គាត់​កើត​អី​គាត់​ បាន​ជា​ប៉ុន្មាន​ថ្ងៃ​នេះ​គាត់​ធ្វើ​មុខ​ដូច​យក​ខ្ញុំ​ជា​សត្រូវ​រហូត។
ខ្ញុំ​ឈប់​ជើង ​ព្រោះ​ឃើញ​ពូ​អ្នក​ថែ​ចម្ការ​ដដែល​នោះ​កំពុង​កាប់​ដី។
មេឃ​ជិត​អស់​ពន្លឺ​ហើយ ​គាត់​ក៏​នៅ​តែ​ធ្វើ​ការ​មិន​ឈប់​ទៀត ​ទឹក​មុខ​សោះ​អង្គើយ​មិន​និយាយ​មិន​ស្ដី តើ​គាត់​កើត​អី?
គាត់​នៅតែ​សម្ដែង​ចរិត​មិន​ត្រូវការ​រវល់​ជាមួយ​ខ្ញុំ​ដូច​ពី​ម្សិល​ដដែល។ ​ខ្ញុំ​ក៏​ដើរ​ហួស​ពី​គាត់​ទៅ​ទាំង​ចម្លែក​ចិត្ត។ ដុសលាង​ផ្ទះ​ចប់ ​ខ្ញុំ​ក៏​ទៅ​ងូតទឹក​ ហើយ​ហូប​បាយ​ម៉ង់ៗ​ម្នាក់​ឯង។ រំពេច​នោះ​ខ្ញុំ​នឹក​ឃើញ​ដល់​លុយ​៥$​ដែល​ឯកឧត្ដម​ឲ្យ​កាល​ពី​ល្ងាច ​​ខ្ញុំ​រវល់​តែ​ចាក់​ទឹក​ដាក់​ជើង​ពាន​ឲ្យ​តា​អិត ក៏​​បាន​ស៊ក​លុយ​នោះ​នៅ​នឹង​ធ្នឹម​បង្អួច​បន្ទប់​ទស្សន៍ទាយ​របស់​គាត់។
ខ្ញុំ​ក្រោក​វឹង​ចោល​ចាន​បាយ ​រត់​ទៅ​បន្ទប់​នោះ​យក​លុយ​ឲ្យ​បាន​មុន​ពេល​មីង​ភី​ប្រពន្ធ​គាត់​ដឹង។
«អូយ! ​ហេង​មែន តា​អិត​មិន​ទាន់​ចាក់​សោ!»
គិត​ផង​ស្រវា​ទាញ​ទ្វារ​បើក​ចូល​ក្នុង​បន្ទប់​ងងឹត​នោះ​ ហើយ​រេ​រក​មើល​លុយ​ប្រាំ​ដុល្លារ​របស់​ខ្ញុំ​ទាំង​មិន​ហ៊ាន​ចុច​បើក​ភ្លើង​។
មិន​ទាន់​បាន​បី​ដង្ហើម​ស្រួល​បួល​ផង ​ស្រាប់តែ​ឮ​ស្នូរ​ជើង​តា​នោះ​មក​វិញ ធ្វើ​ឲ្យ​ខ្ញុំ​ព្រលឹង​ចុង​សក់។ ដៃ​គាត់​កាន់​ចង្កោម​សោ​ក្រិកក្រក​ទៅ​ហើយ បើ​មិន​ប្រាប់​គាត់​ឲ្យ​ដឹង​ថា​ខ្ញុំ​នៅ​ក្នុង គាត់​អាច​នឹង​ចាក់​សោ​ចោល​ខ្ញុំ​នៅ​ទីនេះ​ផង​មិន​ដឹង។ ហៀប​ហា​មាត់​ប្រាប់​គាត់​ថា​ខ្ញុំ​ចូល​មក​រក​លុយ​ខ្ញុំ ស្រាប់តែ​សំឡេង​មីង​ភី​លាន់​មក​ខ្សឹបៗ ៖
«មើល៍​តា​អិត! កុំ​ទាន់​ចាក់​សោ ចូល​ទៅ​ក្នុង​សិន ខ្ញុំ​មាន​ការ​ចង់​និយាយ!»
មីង​ភី​ទាញ​ដៃ​ប្ដី​ចាស់​របស់​គាត់​ចូល​មក ធ្វើ​ឲ្យ​ខ្ញុំ​ស្រលាំងកាំង​ខំ​អែប​ខ្លួន​ទៅ​នឹង​ទ្វារ​ពួន​គាត់។
«មិន​បាច់​បើក​ភ្លើង​ទេ​ និយាយ​តែ​បន្តិច​ទេ»
មីង​ភី​មិន​ឲ្យ​ប្ដី​គាត់​បើក​ភ្លើង ធ្វើ​ឲ្យ​ខ្ញុំ​ធូរ​ចិត្ត​វិញ។ ពេល​នោះ​ ខ្ញុំ​សឹង​ថា​​អត់​មិន​ហ៊ាន​ដកដង្ហើម​ផង ស្រាប់តែ​ឮ​មីង​ភី​និយាយ​បន្ត​ខ្សឹបៗ​៖
«ខ្ញុំ​ឈប់​ឲ្យ​អាបុល​ទៅ​ចម្ការ​ទៀត​ហើយ! ក្រោយ​ៗ​ចាំ​ខ្ញុំ​លើក​បាយ​ទៅ​ខ្លួន​ឯង!»
«វា​កើត​ថី?» តា​សួរ​វិញ។
«ខ្ញុំ​ចេះ​តែ​មាន​អារម្មណ៍​ថា​អា​ក្មេង​នេះ​មិន​ស្រួល​ម៉េច​មិន​ដឹង​ទេ! យក​ល្អ​កុំ​ឲ្យ​វា​ទៅ​រវល់​ក្បែរ​ហ្នឹង!​ល្ងាច​មិញ ខ្ញុំ​ទៅ​ទាន់​ពេល​វា​និយាយ​នឹង​អា​គ!»
ខ្ញុំ​នឹក​ឃើញ​ភ្លាម​ដល់​ពូ​អ្នក​ថែ​ចម្ការ។ ពិត​មែន​ហើយ​ម្សិលមិញ​ខ្ញុំ​បាន​សួរ​ពូ​នោះ​មួយ​ម៉ាត់​មែន ហើយ​ខ្ញុំ​មិន​ដឹង​ទេ​ថា​គាត់​គ។
ចិត្ត​ខ្ញុំ​ភ័យ​ណាស់ ​ព្រោះ​ពីរ​នាក់​ប្ដី​ប្រពន្ធ​នេះ​កំពុង​និយាយ​ដើម​ខ្ញុំ​។ គេ​សង្ស័យ​ខ្ញុំ??? តើ​ខ្ញុំ​បាន​ធ្វើ​អី​ខុស? ចុះ​បើ​ពេល​នេះ​គេ​ឃើញ​ខ្ញុំ​នៅ​ពួន​ក្នុង​បន្ទប់​នេះ​ទៀត?
ភ្លាមៗ​នោះ ​ខ្ញុំ​នឹក​ឃើញ​ចង់​ឈប់​ធ្វើ​ការ ​ហើយ​វិល​ទៅ​ផ្ទះ​នៅ​ជាមួយ​ម៉ែ​វិញ​តែ​ម្ដង​ ព្រោះ​អ្វីៗ​នៅ​ទីនេះ​កាន់​តែ​មាន​សភាព​មិន​ល្អ​សម្រាប់​ខ្ញុំ។
«អញ្ចឹង​សោះ​បាន​ជា​គ្មាន​ក្មេង​ណា​ទ្រាំ​នៅ​បាន​យូរ ​ទោះ​គាត់​ឲ្យ​ប្រាក់​ខែ​ដល់​ទៅ​ជាង​១០០​ដុល្លារ​ទៅ​ហើយ!!» ខ្ញុំ​គិត​ផង ​ទោមនស្ស​នឹង​ស្ថានភាព​របស់​ខ្លួន​ឯង​ផង។ ល្ងាច​មិញ ខ្ញុំ​គ្រាន់​តែ​សួរ​ពូ​គ​នោះ​ព្រោះ​ឆ្ងល់ ក៏​ត្រូវ​ជាប់​ពិរុទ្ធ​ដែរ​?
ខ្ញុំ​សំងំ​ទាំង​ញ័រ​ដៃ ឯ​មីង​ភី​និយាយ​បន្ថែម៖
«វា​អត់​ម៉េច​ទេ!!​ ប៉ុន្តែ​ប៉ុន្មាន​ថ្ងៃ​នេះ ខ្ញុំ​ឧស្សាហ៍​យល់សប្ដិ​ប្លែកៗ​! យប់មិញ​យល់សប្ដិ​ថា​អាបុល​វា​ចូល​ទៅ​វាយ​បំបែក​រូប​របស់​យើង!»
«មែន? អញ្ចឹង​បាន​យប់មិញ​ឃើញ​ឯង​ក្រោក​ទៅ​ចម្ការ​ទាំង​យប់!»
«ហ្នឹង​ហើយ! ខ្ញុំ​ភ័យ​ណាស់ ​ខ្លាច​បែក​រូប​មែន យើង​មិន​ចប់?? បាន​ជា​មិន​ចង់​ឲ្យ​វា​ទៅ​រញ៉េរញ៉ៃ​ក្បែរ​នោះ​ទៀត​!!»
«អើ! អញ្ចឹង​មិន​បាច់​ប្រើ​វា​ទៀត​ទេ! ចាំ​យក​ទៅ​ខ្លួន​ឯង​ទៅ!»
«នែ៎​ឯង! មួយ​ទៀត​រឿង​ឯកឧត្ដម​ដែល​ឈឺ​ជ្រុះ​សក់​អស់​នោះ​ណា៎! ឯក​គិត​ទៅ​បាន​សក់​ពី​ណា​មក​សូត្រ​ឲ្យ​គេ? បាន​ជា​ហ៊ាន​ទទួល​ទ្រនឹប​គេ​ដល់​ទៅ​១០០០​ដុល្លារ?»
សម្ដី​មីង​ភី​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ឃើញ​ដល់​ឯកឧត្ដម​កាលពី​ព្រឹក​ដែល​បាន​ដោះ​មួក​ឲ្យ​តា​អិត​មើល​ថា​គាត់​ឈឺ​របូត​សក់​អស់​។ តា​អិត​បាន​សន្យា​ថា​នឹង​សូត្រ​ឲ្យ​គាត់​បាន​សក់​ដូច​ដើម​ក្នុង​៣​ថ្ងៃ។ ពេល​នេះ​ប្រពន្ធ​គាត់​សួរ​ខ្ញុំ​បាន​ឱកាស​ស្ដាប់​ពី​វិធី​គាត់​ ថា​តើ​គាត់​ធ្វើ​យ៉ាង​ណា ​​ដូច្នេះ​ខ្ញុំ​ខំ​ស្ដាប់​ស្ទើរ​មិន​ហ៊ាន​ដក​ដង្ហើម។ តា​អិត​ឆ្លើយ​ខ្សឹប​ៗ​វិញ៖
«អញ យក​សក់​អា​ស្នា​សូត្រ!»
«អូ? ឯង​មាន​សក់​វា? គ្រប់​ទេ?!»
«កុំ​ភ័យ! កាល​វា​នៅ​សក់​វា​ជ្រុះ​ទាំង​ប៉ុន្មាន​ អញ​រើស​ទុក​ទាំង​អស់! ឯកឧត្ដម​អាយុ ៥៥ អញ​ប្រហែល​មាន​គ្រប់​៥៥​សរសៃ។ ឯកឧត្ដម​នោះ​ច្បាស់ជា​ពេញចិត្ត ​ហើយ​នាំ​ម៉ូយ​មើម​ៗ​មក​ច្រើន​ទៀត​! យើង​នឹង​បាន​រង្វាន់​ច្រើន​ទៀត!»
ខ្ញុំ​លូក​ដៃ​ស្ទាប​សក់​ខ្លួន​ឯង​ដោយ​មិន​ដឹង​ខ្លួន។
«គេ​ពិត​ជា​អាច​យក​សក់​អាស្នា​មក​សូត្រ​ដើម្បី​ឲ្យ​ឯកឧត្ដម​នោះ​ដុះ​សក់​បាន​មក​វិញ​មែន?»
នេះ​ជា​សំណួរ​ដដែល​ៗ​ដែល​នៅ​វិលវល់​ទៅមក​ក្នុង​គំនិត​ខ្ញុំ​ ហើយ​ចម្លើយ​មាន​តែ​មួយ​គត់​គឺ​ចង់​ដឹង​​ទាល់​តែ​រង់ចាំ​មើល​សិន។
«ល្អ​ណាស់! ធ្វើ​ពិធី​ម៉ោង​ប៉ុន្មាន?»
«យប់​នេះ!» តា​នោះ​ឆ្លើយ​នឹង​ស្រី​ក្មេង​របស់​គាត់​វិញ។
ខ្ញុំ​នៅ​ភ្លឹក​ព្រោះ​ពិត​ជា​គិត​ថា​ចង់​ឃើញ​របៀប​ធ្វើ​ពិធី​នោះ​ណាស់។ រហូត​ដល់​តា​និង​យាយ​ក្មេង​របស់​គាត់​ចេញ​ទៅ​បាត់​ ហើយ​បិទ​ទ្វារ​ចាក់​សោ​វិញ​ជាប់​ក៏​ខ្ញុំ​នៅ​តែ​ឈរ​ទ្រឹង​ម្នាក់​ឯង។ ទីបំផុត​ខ្ញុំ​លូក​បាន​លុយ​មក​ញាត់​ចង្កេះ​ខោ​ ហើយ​ទើប​រាវ​រក​មួល​សោ​សាក​មើល។ ទ្វារ​អត់​បាន​ចាក់​មេ​សោ​ពី​ក្រៅ​ទេ​គាត់​គ្រាន់​តែ​ចុច​បិទ។
រាល់​ដង​គាត់​ប្រយ័ត្ន​ណាស់​ ចាក់​សុទ្ធ​តែ​ពីរ​បី​ជាន់ ប្រហែល​ជា​យប់​នេះ​ត្រូវ​​មក​ធ្វើ​ពិធី​វិញ​ បាន​ជា​គាត់​ខ្ជិល​ចាក់​វា​។ ខ្ញុំ​សសៀរ​ចេញ​លបៗ ហើយ​ទៅ​បន្ត​រក​បាយទឹក​ទាំង​លប​លួច​ ចិញ្ចឹម​ចិត្ត​ថា​យប់​នេះ​ត្រូវ​មើល​តា​អិត​ធ្វើ​ពិធី​ហៅ​សក់​ឲ្យ​ខាន​តែ​បាន។
ចប់​ការងារ​ ខ្ញុំ​ចង​មុង​ដេក​ដូច​រាល់​ដង តែ​ចិត្ត​​នៅ​ទន្ទឹង​រង់ចាំ​លប​មើល​ឲ្យ​តែ​បន្ទប់​ទស្សន៍ទាយ​បើក​ភ្លើង​នឹង​អាល​ឡើង​ទៅ​មើល​គាត់​ស្ងាត់​ៗ​ ព្រោះ​យប់​អញ្ចឹង​យើង​ពួន​ពី​ក្រៅ​បង្អួច ​គាត់​មិន​ដឹង​ទេ។
ដឹង​អី​ចាំ​បាត់​ៗ​មិន​បាន​អី​ផង ​​ក៏​លង់​ដេក​លក់​មួយ​ភាំង….
បើ​កុំ​តែ​ឆ្កែ​អ្នក​ស្រុក​ព្រួត​គ្នា​លូ​តៗ​គ្នា​រដឹក​ កុំ​អី​ក៏​មិន​ងាយ​ដឹង​ខ្លួន​ដែរ….
ខ្ញុំ​ភ្ញាក់ព្រើត​មក​វិញ សម្លឹង​ដំបូល​មុង​ខ្លួន​ឯង​ចង់​ដឹង​​ថា​ថ្មើរ​ណេះ​ព្រឹក​ឬនៅ​?​ ដេក​យូរ​ប៉ុណ្ណា​ហើយ?
ពន្លឺ​ពិល​បោល​មក​ឆ្វាត់ឆ្វែង​លើ​ដី….មិន​ខុស​ទេ ស្ថានភាព​គឺ​ដូច​កាល​ពី​យប់មិញ​ដែរ​ ពន្លឺ​ពិល​មក​កាន់​តែ​ជិត​ឡើង​ៗ​ រួច​បិទ​ងងឹត​ភ្លឹប។
ស្នូរ​ស្បែកជើង​ឡើង​ទៅលើ​វិញ​បាត់​បន្សល់​នូវ​ក្ដី​ចម្ងល់​ជា​ច្រើន ​គឺ​តើ​​តា​អិត​ធ្វើ​ពិធី​ហើយ​ឬ​នៅ? អ្នក​កាន់​ពិល​អម្បាញ់មិញ​នេះ ជា​មីង​ភី ឬ​គាត់?
ខ្ញុំ​បិទ​ភ្នែក​ខំ​ដេក​សា​ដើម តែ​ចិត្ត​នៅ​តែ​នឹក​ឆ្ងល់ គិត​មិន​លុះ​ក៏​បែរ​សម្លឹង​ទៅ​ផ្លូវ​អម្បាញ់មិញ​ដែល​ឆ្ពោះ​ទៅ​ចម្ការ។ ទីនោះ​ងងឹត​ស្លុប​កាន់តែ​មើល​ក៏​កាន់​តែ​ខ្លាច ដូច្នេះ​មាន​តែ​សំងំ​ប្រឹង​ដេក។
រំលង​បាន​បី​ថ្ងៃ​ ស្រាប់តែ​ឯកឧត្ដម​ដែល​ជ្រុះ​សក់​នោះ​បង្ហាញ​ខ្លួន​យ៉ាង​ហ៊ឹកហ៊ាក់​ នាំមក​ទាំង​អង្គរក្ស​​ទាំង​ប្រពន្ធ​លើក​កន្ត្រក​ផ្កា ​ផ្លែឈើ​មក​ជូន​តា​អិត​យ៉ាង​​សន្ធឹក ​និង​ទ្រនឹប​ដុល្លារ​មួយ​ដុំ​ទៀត។
ខ្ញុំ​ភ្ញាក់ផ្អើល​បំផុត​ គឺ​នៅ​ពេល​ដែល​គាត់​ញញឹមញញែម​ បើក​មួក​បង្ហាញ​ក្បាល​ដល់​តា​អិត។ សក់​គាត់​ពិត​​ជា​ដុះ​ខ្មៅ​ក្រឹប​ពេញ​ក្បាល​មែន​ ទោះ​បី​មិន​ទាន់​បាន​វែង​ពេញ​លក្ខណៈ​ក៏ដោយ។
«លោកគ្រូ​ពូកែ​ណាស់ ​ខ្ញុំ​សូម​ស្ងើច​សរសើរ!»
គាត់​នាំ​ប្រពន្ធ​ឲ្យ​សំពះ​តា​អិត​ផ្ដោមៗ​​ ធ្វើឲ្យ​មីង​ភី​ដែល​ឈរ​លប​មើល​ពី​បង្អួច​ញញឹម​យ៉ាង​មាន​អំនួត​ចំណែក​ខ្ញុំ​ក៏​ចំហ​មាត់​ធ្លុង។ បាន​ន័យ​ថា​ យប់​នោះ​តា​អិត​ពិត​ជា​បាន​ធ្វើ​ពិធី​ ហើយ​គាត់​ពិតជា​មាន​សមត្ថភាព​ធ្វើ​ឲ្យ​មនុស្ស​ឈឺ​ជ្រុះ​សក់​អស់ ​ដុះ​សក់​ឡើង​វិញ​ព្រាត​ក្នុង​រវាង​ពេល​បី​ថ្ងៃ?
«លោកគ្រូ ប្អូន​ស្រី​ខ្ញុំ​ម្នាក់​នៅ​សៀមរាប​ គ្នា​កើត​ដំបៅ​រលួយ​ស៊ី​មុខ​មាត់​តាំង​ពីរ​ឆ្នាំ​មុន​ មើល​មិន​ត្រូវ​សោះ​! ឥឡូវ​នាំ​វា​មក​ឲ្យ​លោកគ្រូ​ជួយ​​ក្រែង​វា​បាន​ស្អាតបាត​វិញ!» ជំទាវ​របស់​ឯកឧត្ដម​នោះ​និយាយ។
«អើ! នាំ​ចូល​មក!» តា​អិត​ឆ្លើយ​យ៉ាង​អំនួត។
ដំបៅ​មុន​រាលដាល​នៅ​លើ​មុខ​ប្អូនស្រី​លោក​ជំទាវ​ពិត​ជា​គួរ​ឲ្យ​ខ្លាច។ កុំ​ថា​អ្នក​ផ្សេង​ សូម្បី​ខ្ញុំ​ក៏​ញញើត​នឹង​មើល​ដែរ តែ​លោក​តា​អិត​ផ្អៀងផ្អង​មើល​ហើយ​ ក៏​និយាយ​សន្យា​ភ្លាម៖
«ពីរ​បី​ថ្ងៃ​ទៀត ចាំ​តា​រក​ថ្នាំ​បាន​​ចាំ​ Callឲ្យ​មក!»
ជំទាវ​សួរ​ទាំង​អរ​កខិបកខុប៖
«បាន​ន័យ​ថា​អាច​មើល​ឲ្យ​ស្អាត​វិញ​បាន​ មែន​អត់​លោក​គ្រូ?»
តា​អិត​សើច​កខឹក​មុន​នឹង​ឆ្លើយ៖
«ត្រឹម​ក្បាល​ទំពែក​នៅ​ហៅ​សក់​ឲ្យ​វិញ​បាន! ​ត្រឹម​អី​អស្ចារ្យ​​ថ្ពាល់​ប៉ុណ្ណឹង​ៗ?»
ចិត្ត​ខ្ញុំ​វិញ​លួច​គិត​តែ​ម្នាក់ឯង​ថា បើ​សិន​ជា​តា​អិត​អាច​ធ្វើ​ឲ្យ​មុខ​គួរ​ឲ្យ​ខ្លាច​នោះ​ជា​ ហើយ​ស្អាត​ដូច​ដើម​វិញ ​ខ្ញុំ​នឹង​កោត​គាត់។
ដឹង​អី​ល្ងាច​នោះ ពេល​កំពុង​ងូត​ទឹក​ស្រាប់តែ​ឮ​គាត់​ស្រែក​ហៅ​។ ខ្ញុំ​រត់​ស្លើត​ស្លក់​មក​ដល់​លើ​ផ្ទះ​ឃើញ​គាត់​ឈរ​ក្រពាត់​ដៃ សម្លឹង​ទៅ​ផ្ទះ​លក់​ចាប់ហួយ​ក្បែរ​ខាង។ ខ្ញុំ​ឃើញ​ចែ​ដែល​មាត់​ដាច​នោះ​កំពុង​ជូត​មុខ​មាត់​គាត់​ក្បែរ​ស្នួ​ខោអាវ ​ហើយ​មិន​ដឹង​រឿង​ថា​ពីរ​នាក់​យើង​កំពុង​ឈរ​ពី​លើ​ផ្ទះ​មើល​សកម្មភាព​គាត់​ទេ។
តា​អិត​ស្រាប់តែ​និយាយ​នឹង​ខ្ញុំ​ខ្សឹបៗ៖
«យប់​នេះ​អ្ហែង​សសៀរ​ទៅ​ឆ្កឹះ​លួច​យក​ក្រមា​នោះ​មក​ឲ្យ​អញ​អាបុល!»
ខ្ញុំ​ភ្ញាក់​ព្រើត​ ព្រោះ​ក្រៅ​ពី​នៅ​បម្រើ​គេ​ដូច​ខ្ញុំ​ដាច់​ថ្លៃ ខ្ញុំ​នៅ​ត្រូវ​ធ្វើ​ចោរ​មួយ​ជាន់​ទៀត?។
ខ្ញុំ​ធ្វើ​ភ្នែក​ស្លឺ​ដែល​នៅ​សុខ​ៗ ​ត្រូវ​គាត់​បញ្ជា​ឲ្យ​ទៅ​លួច​ក្រមា​ស្រីៗ។ យល់​ចិត្ត​ខ្ញុំ​ គាត់​និយាយ​លួង​ភ្លាម៖
«ទៅ! ចាំ​អញ​ឲ្យ​ពីរ​ម៉ឺន! កុំ​ឲ្យ​មីង​ឯង​ដឹង! អញ​ចង់​បាន​ក្រមា​នោះ​មក​ដេក​ឱប​លេង!»
ខ្ញុំ​យល់​ភ្លាម​ថា​តា​នោះ​លួច​ស្រលាញ់​ចែ​ចាប់ហួយ តែ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក​ទើប​ខ្ញុំ​ដឹង​ថា​អ្វី​ដែល​គាត់​និយាយ​គឺ​មិន​ពិត​ព្រោះ​ថា​ ចែ​ចាប់ហួយ​ឡើង​កន្ទួល​ក្រហម​ពេញ​មុខ ហើយ​ចេញ​ដំបៅ​រលួយ​ដូច​លំនាំ​របស់​ប្អូន​ស្រី​ជំទាវ ​ចំណែក​ប្អូន​ស្រី​ជំទាវ​នោះ​វិញ​ បែរ​​ជា​សះ​រលីង​ហើយ​មក​រក​អរគុណ​លោកគ្រូ​ជាមួយ​រង្វាន់​ជា​ច្រើន។
យប់​នោះ​ខ្ញុំ​ដេក​គង​ថ្ងាស​គិត។
តើ​ក្នុង​លោក​នេះ​ពិត​ជា​មាន​មន្តអាគម​កែសម្ផស្ស​ស្ទីល​លួច​ក្រមា​គេ​មក​ធ្វើ​មែន​ឬ​អត់? តា​អិត​ចេះ​វិធី​ផ្ទេរ​ដំបៅ​នោះ​ទៅ​ឲ្យ​ម្ចាស់​ក្រមា​ ហើយ​ឲ្យ​ប្អូន​ជំទាវ​ជា​វិញ​មែន​ឬ​អ្វី?
ស្អែកឡើង ​ខ្ញុំ​ខំ​ស្វែង​​រក​មើល​ក្រមា​នោះ​ដែរ​តែ​មិន​ឃើញ​សោះ ទាំង​ក្នុង​បន្ទប់​តា​អិត ​ក្នុង​កន្លែង​ទស្សន៍ទាយ​ក្ដី។
ចិត្ត​ខ្ញុំ​ឱប​ជាប់​នូវ​ក្ដី​សង្ស័យ​ជា​ច្រើន​រហូត​ដល់​ពេល​បាយ ស្រាប់តែ​មីង​ម៉ាច​និយាយ​រអ៊ូ។
«នែ៎​អា​បុល​! ពេល​អ្ហែង​ទៅ​ផ្សារ​ជាមួយ​មីង​ភី ម៉ែ​អា​ស្នា​មក​ដល់​ទីនេះ!»
«គាត់​សុំ​តា​អិត​ឲ្យ​អា​ស្នា​វា​មក​នៅ​វិញ​មែន​អត់​មីង?» ខ្ញុំ​អរ​ផង​អី​ផង​។
«សុំ​នៅ​ស្អី​ឯង? ​វា​ឈឺ​ជ្រុះ​សក់​អស់​ហើយ! ម៉ែ​វា​មក​នេះ​មក​សុំ​ឲ្យ​តា​អិត​មើល​ឲ្យ!»
ខ្ញុំ​របូត​ចាន​ពី​ដៃ​ខ្ពាក ចំហ​មាត់​ម្នាក់​ឯង។
គឺ​ខ្ញុំ​នឹក​ឃើញ​មុន​គេ​គឺ​សក់​ក្បាល​ឯកឧត្ដម​នោះ បន្ទាប់​មក​គឺ​សម្ដី​ប្ដី​ប្រពន្ធ​តា​អិត​មីង​ភី​ខ្សឹបៗ​លើ​ផ្ទះ។
«រឿង​ឯកឧត្ដម​ដែល​ឈឺ​ជ្រុះ​សក់​អស់​នោះ​ណា៎! ឯង​គិត​ទៅ​បាន​សក់​ពី​ណា​មក​សូត្រ​ឲ្យ​គេ?»
«អញ​យក​សក់​អា​ស្នា​សូត្រ!»
«អូ? ឯង​មាន​សក់​វា? គ្រប់​ទេ?!»
«កុំ​ភ័យ! កាល​វា​នៅ​ សក់​វា​ជ្រុះ​ទាំង​ប៉ុន្មាន​ អញ​រើស​ទុក​ទាំង​អស់! ឯកឧត្ដម​អាយុ ៥៥ អញ​ប្រហែល​មាន​គ្រប់៥៥ សរសៃ»
មីង​ម៉ាច​ស្រែក​ជេរ​ដែល​ខ្ញុំ​កំពប់​បាយ​ពេញ​ផ្ទះ​បាយ​គាត់ ធ្វើ​ឲ្យ​ខ្ញុំ​រួសរាន់​ឱន​ប្រមូល​អំបែង​ចាន​ទាំង​ព្រលឹង​ចុង​សក់។ រូបភាព​អាស្នា​ និង​ចែ​ចាប់ហួយ​លង​នៅ​នឹង​ភ្នែក​ខ្ញុំ​ មិន​ថា​យប់​មិន​ថា​ថ្ងៃ ​ហើយ​រាល់​ដង​ឲ្យ​តែ​ខ្ញុំ​សិត​សក់​រួច​ ខ្ញុំ​ប្រមូល​យក​កម្ទេច​សក់​ខ្លួន​ឯង ​​មិន​ឲ្យ​ជ្រុះ​នៅ​ដី​សូម្បី​តែ​មួយ​ចម្រៀក​សរសៃ​ឡើយ។
ចិត្ត​ខ្ញុំ​គឺ​សង្ស័យ ​ហើយ​ពិបាក​ទ្រាំ។
«ខ្ញុំ​ចង់​សុំ​តា​ត្រលប់​ទៅ​ផ្ទះ​មួយ​រយៈ!»
ខ្ញុំ​និយាយ​នឹង​គាត់​ទាំង​ភិតភ័យ​ ស្រាប់តែ​គាត់​បែរ​មក​ខ្វាក​សូត្រ​អ្វី​មួយ​ផាំង​ព្រួស​មក​លើ​មុខ​ខ្ញុំ​ធ្វើ​ឲ្យ​ខ្ញុំ​ក្ដៅ​រោល​រលាក​រលួយ​ស្រែក​សន្ធាប់ តែ​ស្រែក​មិន​ចេញ​ទើរ​នៅ​បំពង់ក រហូត​ដល់​ភ្ញាក់​ព្រើត​ពី​ដំណេក​ទាំង​ញ័រ​ដៃ​ញ័រ​ជើង​។
«ពុទ្ធោ! ខ្ញុំ​យល់សប្ដិ​ទេ?»
ខ្ញុំ​បែក​ញើស​ជោក​ខ្នង​ទាំង​មេឃ​រលឹម​ស្រិចៗ​ត្រជាក់ស្រេប។
ភ្លាម​នោះ ពន្លឺ​ពិល​ចាំង​ឆ្វាច​នៅ​នឹង​ដី​សាជាថ្មី ខ្ញុំ​ប្រមូល​អារម្មណ៍​បាន​មក​វិញ ​តែ​ដៃ​ជើង​នៅ​តែ​ញ័រ។
ជា​ពេល​កណ្ដាល​អធ្រាត្រ​​ដដែល ដែល​តែង​មាន​សកម្មភាព​មនុស្ស​កាន់​ពិល​ដើរ​ទៅ​ចម្ការ​​ដូច​តែ​រាល់​ដង​ ខុស​គ្នា​តែ​បន្តិច​គឺ​លើក​នេះ​គេ​មិនមែន​ដើរ​ចេញ​ពី​ចម្ការ​ទេ ​តែ​ចុះ​ពី​ផ្ទះ​ដើរ​តម្រង់​ទៅ​ចម្ការ។ មាន​ន័យ​ថា​សុបិន​អាក្រក់​បាន​ដាស់​ខ្ញុំ​ឲ្យ​ភ្ញាក់​ឡើង​មុន​ពេល​កំណត់​ បាន​ជា​ទាន់​ពេល​ដែល​អ្នក​ណា​ម្នាក់​កំពុង​ចុះ​ពី​ផ្ទះ​លប​ដើរ​ទៅ​ក្នុង​ចម្ការ។
ខ្ញុំ​ក្រឡាស់​ខ្លួន​ក្រឡាប់​តាម​មើល​ទាំង​បុក​ពោះ។
…..ផ្លេកបន្ទោរ​ម្ដងៗ ធ្វើ​ឲ្យ​ខ្ញុំ​មើល​ស្គាល់​ថា​នោះ​ជា​តា​អិត​ច្បាស់​ណាស់។ បាន​ន័យ​ថា​អ្នក​ដែល​មក​ពី​ចម្ការ​នៅ​ពេល​យប់​ៗ​រាល់​ដង​គឺ​គាត់​ហ្នឹង​ហើយ។
គាត់​ដើរ​កប់​បាត់​ក្នុង​ចន្លោះ​រុក្ខជាតិ​ ទុក​ឲ្យ​ខ្ញុំ​នៅ​ដេក​ធ្វើ​ភ្នែក​ភ្លឹះៗ​ម្នាក់​ឯង។
ទោះ​យ៉ាង​ណា ខ្ញុំ​យល់​ថា​តា​នោះ​កំពុង​ដើរ​ទៅ​ផ្ទះ​បិទ​ជិត​កណ្ដាល​ចម្ការ​នោះ​ ហើយ​គ្មាន​ទៅ​ណា​ផ្សេង​ទេ ​ព្រោះ​មេឃ​ក៏​រលឹម​ដី​ក៏​សើម។
ខ្ញុំ​គិត​មួយ​ស្របក់​ក៏​សម្រេចចិត្ត​ថា​ក្រោក​ទៅ​តាម​មើល​គាត់​ថា​គាត់​ទៅ​រក​អ្វី​កណ្ដាល​យប់​ដូច្នេះ។ អ្វី​ទៅ​ជា​អាថ៌កំបាំង​ពិត​របស់​ផ្ទះ​ឈើ​នៅ​កណ្ដាល​ចម្ការ​នោះ?
ដោយសារ​អិន​ចុច​ពិល​របស់​ខ្ញុំ​ម្ដង​ចុច​ម្ដង​បិទ ​ខ្ញុំ​អាច​រំលៀក​ខ្លួន​ទៅ​រក​ផ្ទះ​នោះ​បាន​យ៉ាង​រហ័ស។
ទ្វារ​ផ្ទះ​ហើប​ប្រមាណ​កន្លះ​ម្រាម​ដៃ ​ហើយ​ខាង​ក្នុង​មាន​ជះ​ពន្លឺ​ទៀន​ចេញ​មក​ពណ៌​លឿងទុំ​ ធ្វើ​ឲ្យ​ខ្ញុំ​កាន់​តែ​ជឿ​ថា​តា​អិត​បាន​ចូល​ទៅ​ក្នុង​នោះ​ប្រាកដ​មែន​។ បង្អួច​ទាំងឡាយ​នៅ​តែ​បិទ​ជិត​ឈឹង​អញ្ចឹង​ហើយ មាន​តែ​ច្រក​ទ្វារ​នេះ​ឯង​ជា​កន្លែង​ដែល​ខ្ញុំ​អាច​ឈរ​លប​មើល​គាត់។
ចិត្ត​ខ្ញុំ​គឺ​ចង់​ដឹង​ថា​អ្នក​ណា​នៅ​ទីនេះ​ស្រី​ឬ​ប្រុស ហើយ​ត្រូវ​ជា​អ្វី​នឹង​តា​អិត។ ប៉ុន្តែ​ប្រលោះ​ទ្វារ​នោះ​តូច​ពេក ​ខ្ញុំ​អាច​ឃើញ​ត្រឹម​តែ​ខ្នង​តាអិត​ឈរ​នៅ​នឹង​មុខ​អ្នកណាម្នាក់។ ខ្ញុំ​ខំ​ជំទើត​ជើង​ផង រេ​ភ្នែក​ចុះឡើង​ផង​នៅតែ​មើល​មិនបាន។ ទីបំផុត​នៅ​ពេល​ខ្ញុំ​ក្រឡាស់​ភ្នែក​ចុះ​ក្រោម ខ្ញុំ​ឃើញ​តាម​ប្រលោះ​ជើង​តា​អិត គឺ​ជើងពាន​មួយ។ ខំ​ផ្ទៀង​មើល​ឲ្យ​ជាក់​ទើប​ឃើញ​ក្រមា​មួយ​បត់​ដាក់​លើ​ជើងពាន​នោះ ហើយ​និង​កញ្ចប់​ក្រហម​តូច​ៗ​មួយ​ចំនួន​ទៀត។ ពី​មុខ​ជើង​ពាន​​ គឺ​ជើង​ធូប​មួយ​សំណុំ។
«អ្នក​ដែល​នៅ​នឹង​មុខ​តា​អិត​មិន​មែន​ជា​មនុស្ស​ទេ? បើ​មនុស្ស​ ម៉េច​មាន​ជើង​ធូប​នៅ​អុច​ចំ​ពីមុខ?»
តា​អិត​ឱន​រៀបចំ​អ្វី​មួយ​ដាក់​លើ​ជើងពាន​ នោះ​ជា​ឱកាស​ឲ្យ​ខ្ញុំ​សម្លឹង​ឃើញ​អ្នក​ដែល​នៅ​ពី​មុខ​គាត់។
ពុទ្ធោ! នោះ​តាម​ពិត​គឺ​រូប​សំណាក់​ស្រី​ម្នាក់​​ធ្វើ​ពី​ដី​សោះ។ រូប​នោះ​ខ្ពស់​ស្មើ​មួយ​ជំហរ​មនុស្ស​ពិត ​អញ្ចឹង​បាន​ជា​ខ្ញុំ​ច្រឡំ​ថា​តា​អិត​ឈរ​និយាយ​ជាមួយ​មនុស្ស​ពិត។
ចុះ​តើ​មាន​អ្នកណា​ផ្សេង​នៅ​ទីនេះ​ទេ?
ខ្ញុំ​រេ​ភ្នែក​សម្លឹង​ជុំវិញ​បរិវេណ​ផ្ទះ​ឈើ​នៅ​លើ​ដី​ គឺ​ចាក់​ស៊ីម៉ង់​រាបស្មើ​ គ្មាន​ក្រាល​ឥដ្ឋ ​ក៏​គ្មាន​ការ​បោស​សំអាត​ត្រឹមត្រូវ។ កាកសំណល់​បាយ​កំពប់ ​ដប​ទឹក​សុទ្ធ​ចាស់ៗ​ចោល​រាត់រាយ ​និង​កម្ទេច​ស្លឹក​ឈើ​ផង។ តើ​ស្ថានភាព​នេះ​សម​ជា​កន្លែង​មនុស្ស​នៅ​ដែរ?
តាអិត​ក្រោក​ភ្លែត​មក​វិញ​ជាមួយ​ថាស​បាយ​ក្នុង​ដៃ​គាត់។
«នេះ​ឬ​ថាស​ដែល​មីង​ម៉ាច​តែងតែ​រៀបចំ​រាល់​ល្ងាច​នោះ?»
ខ្ញុំ​សួរ​ខ្លួន​ឯង​​ក្នុង​ចិត្ត​ទាំង​បើក​ភ្នែក​គ្រលួង ​​​ហើយ​មើល​ទៅ​ដៃ​តា​អិត​កំពុង​ដួស​បាយ​បញ្ចុក​រូប​ដី​​នោះ។ ក្បាល​រូប​ដី​ចាប់ផ្ដើម​កម្រើក ​ហើយ​ខ្ញុំ​អាច​មើល​ឃើញ​ស្រី​រូប​ចម្លាក់​នោះ​ហា​មាត់​ទទួល​អាហារ​ពី​ដៃ​តា​អិត។
បេះដូង​ខ្ញុំ​សឹង​គាំង​ឈប់​ដើរ ឯ​ជើង​ខ្ញុំ​ទាំង​ពីរ​ញ័រ​ទទ្រើក ​ព្រោះ​មិន​ដឹង​ត្រូវ​នៅ​ឬ​ត្រូវ​រត់។
ភ្លៀង​ធ្លាក់​មក​ជោក​មុខ​ខ្ញុំ ហើយ​ផ្លេកបន្ទោរ​ឆ្វាច​ធ្វើ​ឲ្យ​ខ្ញុំ​មើល​ឃើញ​តាម​កន្ទុយ​ភ្នែក​ពី​អ្នក​ណា​ម្នាក់​ដែល​ទើប​មក​ដល់​ពី​ក្រោយ​ខ្ញុំ។ ខ្ញុំ​បែរ​មក​ក្រោយ​វឹង​ ប្រទះ​មីង​ភី​នៅ​ឈរ​សម្លក់​ខ្ញុំ​កណ្ដាល​ភ្លៀង។
ចិត្ត​ខ្ញុំ​ស្លុត​ស្រែក​វ៉ាស​ ព្រោះ​គាត់​ឈរ​ឆ្ដុប​ដូច​ខ្មោចបិសាច។ ប៉ុន្តែ​ភ្លាមៗ​នោះ​ ខ្ញុំ​ត្រូវ​មួយ​ដំបង​ចំ​កញ្ចឹងក​ដួលត្មោល​ទៅ​លើ​ដី។
…..មិន​ដឹង​ពេលវេលា​រំលង​ទៅ​យូរ​ប៉ុណ្ណា​ទេ ទើប​ខ្ញុំ​ដឹង​ខ្លួន​មក​វិញ​ហើយ​បើកភ្នែក​សន្សឹម​ៗ។
មុន​ពេល​ខ្ញុំ​នឹក​ឃើញ​ពី​អ្វី​ដែល​ខ្លួន​បាន​ជួប​ប្រទះ​កណ្ដាល​ចម្ការ​កាល​ពី​យប់មិញ​ គឺ​ឃើញ​ខ្លួនឯង​ជាប់​ក្នុង​ចំណង​ បាន​ធ្វើ​ឲ្យ​រលឹក​ឡើង​វិញ​នូវ​អ្វី​គួរ​ឲ្យ​តក់ស្លុត​ដែល​ខ្ញុំ​បាន​ជួបប្រទះ។ បន្ថែម​ពី​លើ​នោះ គឺ​រូប​សំណាក់​ស្រី​ដែល​ចេះ​ស៊ី​បាយ​កំពុង​ឈរ​ឆ្កុប​ បើក​ភ្នែក​ក្រឡោត​នៅ​នឹង​មុខ​ខ្ញុំ​ ធ្វើ​ឲ្យ​ខ្ញុំ​រវៃ​ចុង​ជើង​រំកិល​ខ្លួន​ថយ​ក្រោយ​ទាំង​ជាប់​ចំណង​ត្រដាបត្រដួស។
….តាម​ពិត​ មនុស្ស​ទៅ​ណា​បាត់​អស់​ហើយ រូប​សំណាក់​ដី​នោះ​ក៏​នៅ​ឈរ​ឆ្កឹង​គ្មាន​ចលនា​អ្វី​ដែរ តែ​ហេតុការណ៍​​កាល​ពី​យប់​ទេ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​នៅ​តែ​រន្ធត់។
ខ្ញុំ​រេ​ភ្នែក​សម្លឹង​ជុំវិញ​បន្ទប់​ឈើ​ដ៏​កខ្វក់​នេះ ​ក្រៅ​ពី​កម្ទេច​ធូប ទៀន​និង​ដប​ទឹក​សុទ្ធ​ អាហារ​កំពប់​ខ្ចាយ​គឺ​មាន​តែ​ស្នាម​ដី​ឥដ្ឋ​ប្រឡាក់ប្រឡូស​តែ​ប៉ុណ្ណោះ គ្មាន​អ្នក​ណា​ផ្សេង​នៅ ​គ្មាន​កៅអី តុ​ ឬ​គ្រែ​អ្វី​ឡើយ។
ពេល​នេះ​អារម្មណ៍​ដែល​ថា​តា​អិត​ជា​មនុស្ស​បោក​គេ បាន​រលាយ​អស់​ ជំនួស​មក​វិញ​នូវ​អារម្មណ៍​ថា​តា​អិត​ជា​មនុស្ស​ចិញ្ចឹម​ខ្មោច​ដែល​មាន​មន្ត​អាគម​ខ្មៅ​ងងឹត​គួរ​ឲ្យ​ខ្លាច​ ពុំ​នោះ​ទេ​ម៉េច​ក៏​កាលពី​អធ្រាត្រ​យប់​មិញ ខ្ញុំ​ឃើញ​គាត់​បញ្ចុក​បាយ​ឲ្យ​រូប​ដី​នេះ ។
«វា​ដឹង​ខ្លួន​ហើយ!»
នោះ​គឺ​សំឡេង​មីង​ភី។
ខ្ញុំ​បុក​ពោះ​ភឹប​ៗ​ ហើយ​ខំ​បែរ​ខ្លួន​រក​មើល​គាត់​យ៉ាង​លំបាក។ គាត់​នៅ​ពី​ក្រោយ​ខ្ញុំ​ដោយ​ទឹក​មុខ​កាច ហើយ​លើ​ដៃ​មាន​កាន់​ថាស​មួយ​ដុត​ទៀន​មួយ​ដើម​ផង។
ពី​ក្រោយ​ខ្នង​គាត់​ គឺ​មាន​ពូ​អ្នក​ថែ​សួន​ឈរ​ក្បែរ​នោះ។ ភ្លាម​ៗ​នោះ ​ខ្ញុំ​យល់​ថា​គឺ​ពូ​ម្នាក់​ហ្នឹង​ហើយ​ជា​អ្នក​វាយ​ខ្ញុំ​ពី​ក្រោយ​ឲ្យ​សន្លប់​ គ្មាន​អ្នក​ណា​ទៀត​ទេ។
​«អញ​ប្រាប់​ឯង​ហើយ​ថា​កុំ​ឲ្យ​ចង់​ចេះ​ ចង់​ដឹង​ច្រើន ឯង​មិន​ស្ដាប់​អញ​ អាបុល!»
គាត់​និយាយ​ផង​ ដើរ​ចូល​មក​ផង​ធ្វើ​ឲ្យ​ខ្ញុំ​ចំហ​មាត់​ធ្លុង ​ព្រោះ​ស្លុត​មិន​ដឹង​ត្រូវ​និយាយ​អ្វី​ចេញ? ប្រពន្ធ​ចុង​តា​អិត ងាក​ភ្លែត​ទៅ​រក​ពូ​ថែ​សួន ធ្វើ​ឲ្យ​ពូ​នោះ​ស្ទុះ​វឹង​មក​គ្រាក​ខ្ញុំ​ឲ្យ​ក្រោក​ឈរ​ឡើង​ ទើប​ខ្ញុំ​ប្រុង​ស្រែក​ចេញ​ពីរ​បី​ម៉ាត់៖
«ខ្ញុំ​ទៅ​ផ្ទះ​ខ្ញុំ​វិញ​ហើយ! ខ្ញុំ​​មិន​នៅ​ទេ!»
ស្រាប់តែ​សូរ​សំណើច​តា​អិត​លាន់​មក​ប្រឹះៗ​៖
«អា្ហស​អ្ហា!!! អ្ហែង​ដឹង​រឿង​ច្រើន​អញ្ចឹង ​គិត​ចង់​ទៅ​ផ្ទះ​វិញ​ស្រួល​ៗ?»
គាត់​ដើរ​ចេញ​គើមៗ​ពី​ក្រោយ​រូប​ដី​នោះ​។​ ទឹក​មុខ​គាត់​គឺ​កាច​សាហាវ​ ហើយ​ពាក់​អាវ​ខោ​របៀប​ជា​អ្នក​ចូល​រូប​គួរឲ្យ​ខ្លាច។
ខ្ញុំ​សឹង​គាំង​បេះដូង ​ព្រោះ​ខ្លួន​ឯង​កំពុង​ស្ថិត​ក្នុង​ចំណង​ជាប់​ រើ​មិន​រួច។ ​ភ្លាមៗ​នោះ​ ខ្ញុំ​នឹក​ឃើញ​ដល់​ពាក្យ​អាស្នា​ផ្ដាំ​ថា​ឲ្យ​ខ្ញុំ​ប្រយ័ត្ន​ខ្លួន ចំណែក​ក្រោយ​មក​ ម៉ែ​វា​បាន​មក​ប្រាប់​​ថា​វា​ឈឺ​ជ្រុះ​សក់​អស់​ហើយ។ ជាមួយ​គ្នា​នោះ ​ខ្ញុំ​ក៏​នឹក​ឃើញ​ដល់​មុខ​ដង្កូវ​រលួយ​របស់​ចែ​លក់​ចាប់ហួយ​ទៀត។ ខ្ញុំ​ហា​មាត់​ស្រែក​យំ​មួយ​ទំហឹង តែ​តា​អិត​ញ៉ុក​ក្រមា​គាត់​មក​យ៉ាង​ណែន​ពេញ​មាត់​ខ្ញុំ។
ខ្ញុំ​បាន​ត្រឹម​បើក​ភ្នែក​ក្រឡោត​ៗ​ មើល​ពីរ​នាក់​ប្ដី​ប្រពន្ធ​ដ៏​ចង្រៃ​នេះ​កំពុង​រៀប​ចំ​ថាស​នៅ​ចុង​ជើង​រូប​ដី​ហើយ​រៀបចំ​គ្រឿងគ្រៅ​តាម​របៀប​រាល់​ដង​ដែល​គាត់​រៀបចំ​ធ្វើ​ពិធី​អូម​អាម​របស់​គាត់​។
«អា​ធឿន! ពេល​នេះ​មាន​អ្នក​មក​ជំនួស​អ្ហែង​ហើយ! ចាំ​អញ​ធ្វើ​ឲ្យ​អ្ហែង​និយាយ​បាន​វិញ ហើយ​អា​នេះ​វា​គ​ជំនួស​អ្ហែង​ម្ដង!»
ពូ​ថែ​សួន​ប្រហែល​ឈ្មោះ​ធឿន​ហើយ ​បាន​ជា​មីង​ភី​និយាយ​ចប់​ គាត់​ដូច​ជា​ត្រេកអរ​យ៉ាង​ខ្លាំង​ប្រឹង​​ញញឹម​ញញែម។
ខ្ញុំ​គិត​ចុះ​ គិត​ឡើង​យូរ​ណាស់ ​ទម្រាំ​យល់​សាច់​រឿង។ តាម​ពិត ​ពូ​នេះ​ប្រហែល​ត្រូវ​ប្ដី​ប្រពន្ធ​នេះ​ធ្វើ​ឲ្យ​គ​ដើម្បី​ជំនួស​ភ្ញៀវ​ណា​ម្នាក់ ហើយ​ពេល​នេះ​ខ្ញុំ​ជា​អ្នក​ត្រូវ​មក​រង​កម្ម​ជំនួស​គាត់​វិញ។
ទោះបី​ខ្ញុំ​តក់ស្លុត​ក៏​អត់​ប្រយោជន៍​ដែរ​ ទីបំផុត​ពួក​គេ​បាន​រៀបចំ​ពិធី​ ហើយ​តា​អិត​ចាប់ផ្ដើម​ថ្វាយបង្គំ​រូប​ដី ​រួច​សំពះ​ផ្ដោមៗ។
គាត់​សូត្រ​ហើយ​សូត្រ​ទៀត​នូវ​របៀន​ឆ្កួត​យក​អី​មិន​ដឹង រហូត​​ដល់​រូប​ដី​ញ័រ​កម្រើក​បាន​ ហើយ​ក៏​​បើក​ភ្នែក​ខ្វាក។
ត្បិត​តែ​នៅ​ទីនេះ​មាន​មនុស្ស​ពីរ​បី​នាក់​ដែរ​ តាម​ថា​ខ្ញុំ​មិន​សូវ​ខ្លាច​ពេក​ទេ​ តែ​ពេល​នេះ​គឺ​ខ្ញុំ​កំពុង​ត្រូវ​គេ​យក​មក​ដាក់​អាគម​ឲ្យ​គ​ជំនួស​អ្នក​ថែ​សួន ​ដូច្នេះ​រន្ធត់​ជាន់​លើ​រន្ធត់ ខ្ញុំ​ទន់​ក​សន្លប់​ងឿក។
….មួយ​សន្ទុះ​…​ ខ្ញុំ​ដឹង​ខ្លួន​វិញ​ក្រោម​សំឡេង​គំហក​ៗ​របស់​តា​អិត​ទៅ​កាន់​ពូ​ថែ​សួន​ថា៖
«អា​ធឿន! អ្ហែង​បាន​និយាយ​រួច​វិញ កុំ​ចង់​ទ្រុស្ត​អញ ​អញ​ប្រាប់! ញើស​ឈាម​អ្ហែង ​អញ​ផ្ដិត​ទុក​អស់​ហើយ! អ្ហែង​នៅ​នឹង​អញ​ឲ្យ​ស្រួល ​អញ​ឲ្យ​សុខ ​បើ​អ្ហែង​ចង់​រត់ អ្ហែង​នឹង​ឈឺ​ជ្រុះ​សក់​គ្មាន​បា​អាចារ្យ​ណា​ជួយ​បានទេ!»
ពូ​ធឿន​សំពះ​តា​នោះ​ផ្ដោមៗ​ ហើយ​រត់​ចេញ​ទៅ​ក្រៅ​ ទុក​ឲ្យ​ខ្ញុំ​នៅ​រើ​បម្រះ​ពី​ចំណង​ទាំង​ភ័យ​ស្លុត។
«អ្ហែង​មិន​បាច់​រើ​ទេ ​អាបុល! អញ​ចង​អ្ហែង​ទុក​ឲ្យ​នៅ​ហ្នឹង​រៀន​គិត​ សម្រួច​ចិត្ត​សង្រួម​កាយ​ឲ្យ​បាន​ត្រឹមត្រូវ​ អញ​គង់តែ​លែង​ទេ! អ្ហែង​និយាយ​លែង​បាន​ហើយ! តែ​ដៃ​ជើង​អ្ហែង​អញ​នៅ​ទុក​ឲ្យ​កម្រើក​បាន ព្រោះ​អញ​ត្រូវ​ការ​មនុស្ស​ធ្វើការ​! បើ​អ្ហែង​ចង់​រត់​ ចង់​ប្រឆាំង​នឹង​អញ ​អ្ហែង​នឹង​ស្លាប់​គ្មាន​សល់​សក់​ម៉ា​សរសៃ​ទេ​!»
ប្រពន្ធ​គាត់​ក្រពាត់​ដៃ​សើច​ចំអក​ឲ្យ​ខ្ញុំ។ នេះ​បើ​ខ្ញុំ​រួច​ពី​ចំណង​ ខ្ញុំ​នឹង​ដាល់​ពីរ​នាក់​ប្ដី​ប្រពន្ធ​បិសាច​នេះ​ឲ្យ​បែក​កញ្ចប់​មាត់​សិន​ចាំ​គិត​ទៀត​ ប៉ុន្តែ​ពេល​នេះ​និយាយ​ក៏​មិន​ចេញ ខ្ញុំ​ត្រូវ​អាថាន់​គេ​ទៅ​ហើយ ជីវិត​ខ្ញុំ​គឺ​ក្នុង​កណ្ដាប់​ដៃ​គេ។
ជនពាល​ទាំង​ពីរ​នាំ​គ្នា​ចេញចោល​ខ្ញុំ ទុក​​ឲ្យ​ខ្ញុំ​នៅ​រើ​បម្រះ​ម្នាក់​ឯង ​តែ​រើ​យ៉ាង​ណា​ក៏​រើ​មិន​រួច ​មាន​តែ​អស់​កម្លាំង ​និង​អស់​សង្ឃឹម​អង្គុយ​ប៉ុក​ទៅ​លើ​ដី។
គេ​ចង​ខ្ញុំ​ចោល ច្រើន​ម៉ោង​ណាស់​រហូត​ដល់​ខ្ញុំ​លែង​ខ្ចី​ខ្លាច​មនុស្ស​ដី​នោះ​ទៀត ហើយ​រហូត​ដល់​ខ្ញុំ​លែង​ឆេវឆាវ​ទើប​ឃើញ​តា​អិត​ និង​ពូ​ថែ​សួន​ចូល​មក​រក​ខ្ញុំ​ ស្រាយ​ខ្ញុំ ​ព្រោះ​គាត់​ជឿ​ថា​ខ្ញុំ​អង្គុយ​ម្នាក់​ឯង​គិត​បាន​វែង​ឆ្ងាយ​ហើយ ហើយ​ខ្ញុំ​នឹង​ធ្វើ​តាម​បញ្ជា​របស់​ពួក​គេ។
ពិត​មែន​ហើយ ​ក្នុង​រយៈពេល​ដែល​នៅ​ម្នាក់​ឯង​នេះ​ ដំបូង​ៗ​ ខ្ញុំ​យល់​ថា​ឲ្យ​តែ​រួច​ពី​ចំណង ​ខ្ញុំ​នឹង​តស៊ូ​ងាប់​ចោល​ជាមួយ​អា​កញ្ចាស់​នេះ​ តែ​គិត​យូរៗ​ទៅ​ ខ្ញុំ​យល់​ថា​ខ្ញុំ​ត្រូវ​តែ​រក​វិធី​ឲ្យ​ខ្លួន​ឯង​ជា​វិញ​សិន ហើយ​ត្រូវ​រក​វិធី​ឲ្យ​ច្បាប់​កាត់ទោស​ពួក​វា​។ យ៉ាង​ណា​ក្ដី​ ឲ្យ​ខ្ញុំ​ជា​ជន​រង​គ្រោះ​ចុង​ក្រោយ​គេ​ក្នុង​អំពើ​ផ្លូវ​ងងឹត​ដ៏​ថោកទាប​នេះ​ទៅ​ចុះ។
ពេល​ពួក​គេ​ចូល​មក​ឃើញ​ខ្ញុំ​អង្គុយ​ជ្រប់​មុខ​លែង​រើ​​ គេ​យល់​ពី​អ្វី​ដែល​ខ្ញុំ​គិត​។ អញ្ចឹង​ហើយ ​តា​អិត​និយាយ​លួង​ខ្ញុំ៖
«អ្ហែង​មិន​មែន​គ​មួយ​ជាតិ​ទេ​អាបុល! មើល​តែ​អា​ធឿន​ទៅ! បើ​អ្ហែង​ស៊ូ​បម្រើ​អញ​ស្មោះ ថ្ងៃ​ណា​មួយ អញ​នឹង​ដោះ​អំពើ​ឲ្យ​អ្ហែង​និយាយ​បាន​វិញ  តែ​អ្ហែង​ត្រូវ​ឆ្លាត​ កុំ​នាំ​រឿង​ដាក់​ខ្លួន​ច្រើន អ្ហែង​ធ្វើ​អី​អញ​មិន​ឈ្នះ​ទេ ឯកឧត្ដម​លោកជំទាវ​ម៉ា​គំនរ​សុទ្ធ​តែ​ជា​កូន​សិស្ស​អញ​វ៉ី!»
ចាប់​ពី​ថ្ងៃ​នោះ​មក​ ខ្ញុំ​ក្លាយ​ជា​អា​គ​តាម​បម្រើ​គេ​តត្រុក​ដូច​មនុស្ស​គ្មាន​កំណើត​ តែ​ចិត្ត​ខ្ញុំ​ឯ​ណេះ​តែងតែ​ចិញ្ចឹម​ថា​ថ្ងៃ​ណា​មួយ​ឱកាស​មក​ដល់ ​ខ្ញុំ​នឹង​បំផ្លាញ​តាយាយ​ចង្រៃ​ពីរ​នាក់​នេះ​ឲ្យ​វិនាស​ កុំឲ្យ​នៅ​ធ្វើ​បាប​អ្នក​ស្រុក​បាន​ទៀត។
ម្ដង​ៗ​ ឲ្យ​តែ​ខ្ញុំ​បាន​ក្រឡេក​ទៅ​ឃើញ​ចែ​ចាប់ហួយ​ដែល​នៅ​រលួយ​មុខ​មើល​មិន​ជា​ ខ្ញុំ​នឹក​អាណិត​គាត់​ណាស់​ ហើយ​គិត​ថា​ខ្ញុំ​បាន​រួម​ចំណែក​ចំពោះ​បាបកម្ម​នេះ ​ព្រោះ​ខ្ញុំ​ជា​អ្នក​លួច​ក្រមា​គាត់​ឲ្យ​តា​កញ្ចាស់​ឧត្បាត​នោះ។
ដោយសារ​ខ្ញុំ​ខាន​និយាយ​ទូរសព្ទ​ទៅ​ផ្ទះ​យូរ​ពេក​ ម៉ែ​ខ្ញុំ​ទ្រាំ​មិន​បាន​ក៏​ឡើង​ជិះ​ឡាន​ឈ្នួល​មក​លេង​កូន​ដល់​ផ្ទះ​គ្រូទាយ​អន្យតិរ្ថិយ​នេះ។
«អាបុល​វា​ឈឺ! អញ​កំពុង​មើល​វា​រាល់​ថ្ងៃ​! វា​រលាក​ក​ធ្ងន់​ណាស់ និយាយ​មិន​ទាន់​ចេញ​ទេ!!»
តា​អិត​និយាយ​ប្រាប់​ម៉ែ​ខ្ញុំ។
ហេតុតែ​ម៉ែ​ខ្ញុំ​ទុក​ចិត្ត​គាត់ ​បាន​បញ្ជូន​ខ្ញុំ​ឲ្យ​មក​នៅ​នឹង​គាត់​ តែ​ទីបំផុត​ម៉ែ​មិន​ដឹង​ទេ​ថា​អ្នក​ដែល​ម៉ែ​កំពុង​សំពះ​ដឹង​គុណ​នេះ ​គឺ​ជា​បិសាច​លាក់មុខ​សោះ។ មីង​ភី​និយាយ​លួងលោម​ឲ្យ​លុយកាក់​ខ្លះ​មក​ម៉ែ​ ម៉ែ​ក៏​ព្រម​ស្ងប់​ចិត្ត​វិល​ទៅ​ផ្ទះ ​ព្រោះ​ជឿ​ថា​គេ​នឹង​ខំ​មើល​ថែ​កូន​គាត់។ ចំណែក​ខ្ញុំ​ ហេតុ​តែ​មាន​ចំណុច​ខ្សោយ​ក្នុង​ដៃ​គេ​ ខំ​ធ្វើ​មុខ​ធម្មតា​មិន​ឲ្យ​ថ្លោះការ​ទេ យំ​ក៏​មិន​ហ៊ាន​ ព្រោះ​ខ្លាច​ម៉ែ​សង្ស័យ។
មុន​ពេល​ចេញ​ទៅ​ផ្ទះ​ ម៉ែ​បាន​លប​ជួប​ខ្ញុំ​ស្ងាត់​ៗ ​ហើយ​ហុច​ខ្សែ​ចង្កេះ​មួយ​មក​ឲ្យ​ខ្ញុំ​ពាក់​ដោយ​ផ្ដាំ​ថា៖
«តា​អិត​ និង​មីង​ភី​ ចិត្ត​បាន​ណាស់! កូន​ឯង​នៅ​នឹង​គាត់​ខំ​ព្យាបាល​ខ្លួន​ទៅ​ណា​កូន! ម៉ែ​យល់សប្ដិ​មិន​សូវ​ល្អ ​ខំ​ទៅ​ទូល​សុំ​បាន​ខ្សែចង្កេះ​នេះ​ពី​លោកតា​នៅ​វត្ត​មក! ត្រូវ​ពាក់​ឲ្យ​ជាប់​ខ្លួន​ទៅ សំណាង​នឹង​តាម​ថែរក្សា!»
ខ្ញុំ​ពាក់​ខ្សែ​កថា​លោកតា​ជាប់​ខ្លួន ​ហើយ​តែង​នឹក​គុណ​បុណ្យ​អំពើ​ល្អ​វត្ថុ​សក្ដិសិទ្ធិ​ទាំង​អស់​ឲ្យ​បាន​រួច​បណ្ដាសា​តា​អិត​ក្នុង​ពេល​ឆាប់ៗ​នេះ​ នឹងអាល​ចាត់ការ​ប្ដី​ប្រពន្ធ​កុំ​ឲ្យ​ធ្វើ​រឿង​សាហាវ​យង់ឃ្នង​លើ​មនុស្ស​ស្លូតត្រង់​ទៀត។ រយៈ​កាល​នោះ​ ខ្ញុំ​សំងំ​ធ្វើជា​មនុស្ស​ឡឺ​កឺ​ ឡប់​កប់ ​មិន​មាន​សកម្មភាព​អ្វី​ឡើយ​ ប៉ុន្តែ​រៀងរាល់​ពេល​ ខ្ញុំ​តែង​លប​លួច​សង្កេត​រក​មើល​ចំណុច​ខ្លាំង​ ខ្សោយ​របស់​បិសាច​កញ្ចាស់​ទាំង​ពីរ​នេះ​មិន​ដែល​ប្រហែស​មួយ​ជំហាន​ឡើយ។
សូម្បី​ផ្លូវ​ទាំង​អស់​ក្នុង​ចម្ការ​នោះ​ ក៏​ខ្ញុំ​លប​ចំណាំ​ទុក​គ្មាន​ចន្លោះ​ឡើយ។
ចំណែក​ផ្ទះ​ឈើ​ដែល​លាក់​ទុក​រូប​សំណាក់​ដី​នោះ ​ក៏​ខ្ញុំ​ឆ្លៀត​ពេល​ប្ដី​ប្រពន្ធ​មីង​ភី​​មិន​នៅ​ផ្ទះ ​តាម​មើល​ស្គាល់​គ្រប់​កន្លុកកន្លៀត​អស់​ហើយ។
«ម៉ោះ​ អាបុល! ជួយ​លើក​អីវ៉ាន់​អញ​ទៅ​ចម្ការ​!»
ដោយសារ​នេះ​ជា​រដូវ​វស្សា ដី​សើម​ពេក អន្លង់​ភក់​ជ្រៅ​ៗ មីង​ភី​ពិបាក​លើក​គ្រឿងគ្រៅ​សម្រាប់​រៀប​ពិធី​ចូល​ទៅ​ផ្ទះ​ឈើ គាត់​ក៏​ឲ្យ​ខ្ញុំ​ទៅ​ជាមួយ​គាត់ ​កាន់​តែ​ពិល​ដើរ​ខ្លួន​មួយ​ធូរ​កម្លាំង​ជាង។
ទោះ​យ៉ាង​នេះ ខ្ញុំ​យល់​ថា​ប្ដី​ប្រពន្ធ​នេះ​ចាប់ផ្ដើម​ប្រហែស​នឹង​ខ្ញុំ​ហើយ។
…នៅ​ពេល​ខ្ញុំ​ទទួល​ថាស​ពី​មីង​ភី​មក​កាន់​ ទើប​ដឹង​ថា​តាម​ពិត​ថាស​នេះ​ធ្ងន់​មែន។ ​គឺ​ហាក់​ដាក់​អ្វីៗ​ច្រើន​លើស​ពី​ធម្មតា។ មិនមែន​សក់​ ក៏​មិនមែន​ក្រមា តែ​វា​ជា​កញ្ចប់​ក្រណាត់​ស​ និង​ក្រហម​​តូច​ៗ​ជា​ច្រើន​តម្រៀប​ពី​លើ​គ្នា ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ឆ្ងល់​ថា​តើ​ក្នុង​កញ្ចប់​ទាំង​នោះ​ជា​អ្វី បាន​ជា​ច្រើន​ហើយ​ធ្ងន់​ផង? អ្នក​មាន​ណា​ទៅ​មាន​ធុរៈ​អី ​មក​ឲ្យ​តា​នេះ​ធ្វើ​អាគម​ទៀត​ហើយ? ​តើ​ពិធី​នេះ​ត្រូវ​រងគ្រោះ​មនុស្ស​ស្លូតត្រង់​ប៉ុន្មាន​នាក់​ទៀត​ ព្រោះ​តែ​មហិច្ឆតា​មនុស្ស​ទាំង​នោះ?
ស្រាប់តែ​ពេល​ទៅ​ដល់​មាត់ទ្វារ​ មីង​ភី​ច្រាន​ខ្ញុំ​ចេញ​ទាំង​គំហក​ថា៖
«ទៅ​បោស​ជ្រះ​លើ​ផ្ទះ​ឲ្យ​ស្អាត​អា​គ! បើ​មិន​ឮ​អញ​ស្រែក​ហៅ អ្ហែង​កុំ​មក​អើត​ម្ដុំ​ៗ​នេះ​ តិច​ថា​អញ​មិន​បាន​ប្រាប់!»
គាត់​ឆក់​យក​ថាស​ពី​ដៃ​ខ្ញុំ​ ហើយ​ចូល​ទៅ​ក្នុង​ផ្ទះ​ឈើ​ទុក​ឲ្យ​ខ្ញុំ​នៅ​ឈរ​ង៉េមង៉ាម ហើយ​បែរ​ដើរ​ត្រលប់​មក​ខាង​មុខ​វិញ​តែ​ម្នាក់​ឯង។
ខ្យល់​ចាប់​បក់​ខ្លាំង ​រញ្ជួយ​អស់​ដើម​មៀន​ និង​ដើម​ល្មុត​ ចំណែក​ភ្លៀង​ក៏​ធ្លាក់​រោយ​មក​តិចៗ ខ្ញុំ​ដើរ​បាន​បន្តិច​ ស្រាប់​តែ​នឹក​ឃើញ​ចង់​បក​ទៅ​លប​មើល​តាយាយ​នោះ​ ព្រោះ​អារម្មណ៍​​នៅ​ជាប់​នឹង​កញ្ចប់​តូច​ៗ​លើ​ថាស​ជានិច្ច។
មិន​ដឹង​សេចក្ដី​ក្លាហាន​មាន​ពី​ណា​ទេ បាន​ជំរុញ​ខ្ញុំ​ឲ្យ​បែរ​ខ្លួន​វឹង​ត្រលប់​ទៅ​កាន់​ទី​នោះ​វិញ​ភ្លាមៗ​ ហើយ​រក​កន្លែង​អែប​ខ្លួន​ដែល​ខ្ញុំ​ស្គាល់​ច្បាស់​សឹង​ថា​ទង​ស្មៅ​មាន​ប៉ុន្មាន។ ខ្ញុំ​ពួន​ក្បែរ​ជញ្ជាំង​មួយ​ខាង​ក្រោយ​ផ្ទះ​បញ្ច្រាស​គ្នា​នឹង​ទ្វារ ព្រោះ​ថា​នៅ​ទី​នោះ​ខ្ញុំ​លប​បេះ​ប្រហោង​មួយ​ទុក​ជា​យូរ​មក​ហើយ ល្មម​អាច​សម្លឹង​ទៅ​ខាង​ក្នុង​ស្រួល ​ហើយ​បើ​ពូ​ធឿន​មក​ឃើញ​ខ្ញុំ គាត់​ក៏​មិន​អាច​មក​ដល់​ទី​នេះ​ភ្លាម​ដែរ​ គឺ​ខ្ញុំ​​ត្រូវ​ឃើញ​គាត់​មុន។
«កូន​ពៅ​របស់​ឯកឧត្ដម​បូរ៉ា ឈឺ​ធ្ងន់​ណាស់​ពេទ្យ​ថា​អស់​សង្ឃឹម​ហើយ! សូម​រូប​ជួយ​ផង! បើ​បាន​មែន គេ​ឲ្យ​ទ្រនឹប​ល្មម​នឹង​សង់​ផ្ទះ​ឈើ​នេះ​ទៅ​ជា​​ថ្ម​បាន!»
សំឡេង​តា​អិត​ច្បាស់​​ហើយ។ ចំណែក​ប្រពន្ធ​គាត់​មីង​ភី​សំពះ​​រូប​នោះ​ផ្ដោមៗ។ ខ្ញុំ​ឃើញ​រូប​នោះ​តែ​ពី​ក្រោយ​ទេ ពិសេស​ក៏​ចង់​ដឹង​ជា​ទីបំផុត​ថា​តើ​​រូប​នោះ​អាច​ជួយ​អ្វី​ដល់​តា​អិត​បាន​ខ្លះ។
រំពេច​នោះ​សំឡេង​ស្រី​ម្នាក់ អណ្ដែត​មក​គួរ​ឲ្យ​ព្រឺក្បាល​លាន់​ពេញ​ផ្ទះ​ឈើ៖
«ឯង​ត្រូវ​សម្លាប់​ក្មេង​ ៤៩​នាក់! ដើម្បី​ហៅ​ព្រលឹង​ឲ្យ​ក្មេង​ប្រុស​នោះ​មក​វិញ! ឯ​ណា​កញ្ចប់​ផេះ​ដែល​អញ​ឲ្យ​រក​មក!»
មីង​ភី​លើក​កញ្ចប់​ទាំង​ថាស​ហុច​ទៅ​ឲ្យ​រូប​នោះ ស្រាប់តែ​រហ័ស​ដូច​ផ្លេកបន្ទោរ ​រូប​នោះ​ឱន​ទៅ​រើ​កញ្ចប់​តូច​ៗ​មក​មើល​ដូច​មនុស្ស​មាន​វិញ្ញាណ។
ខ្ញុំ​តក់ស្លុត​ញ័រ​ដៃ​ជើង​សាជាថ្មី។ នេះ​វា​ជា​លើក​ទី​ពីរ​ហើយ​ដែល​ខ្ញុំ​ឃើញ​រូប​ដី​ចេះ​ធ្វើ​ចលនា ​ហើយ​ពេល​នេះ​ថែម​ទាំង​ចេះ​និយាយ​ទៀត។ មីង​ភី​ខំ​រៀបរាប់​ប្រាប់​រូប​ដី​នោះ​ញ័រ​ៗ​៖
«ផេះ​នេះ​គ្រប់​៤៩​កញ្ចប់​ត្រឹម! គឺ​ដុត​ប្រមូល​ពី​ចាន​ដែល​ក្មេង​ឈឺ​ធ្លាប់​ហូប ​​គ្រែ​ធ្លាប់​ដេក​ ខ្នើយ​ ភួយ​ ខោអាវ​ ស្បែក​ជើង ​កន្សែង ​និង​របស់​ស្និទ្ធ​ៗ​របស់​ក្មេង​ឈឺ​ទាំង​អស់!»
រូប​ដី​បិសាច​នោះ​រើ​មក​មើល​បណ្ដើរ​ សំឡេង​លាន់​ចេញ​មក​បណ្ដើរ៖
«វា​ឈឺ​យូរ​ប៉ុណ្ណា​ហើយ?!»
«ជាង​ម្ភៃ​ថ្ងៃ​ហើយ​រូប!» តា​អិត​​ឆ្លើយ។
«អើ! សល់​ពេល​នៅ​ឡើយ​ទេ! ចាំ​អញ​ជា​សះ​​របួស​ដៃ​សិន ចាំ​អញ​ស្មិងស្មាធិ៍​រក​វិធី​ឲ្យ​ឯង​ទៅ​រក​ព្រលឹង​ក្មេងៗ​ក្នុង​ភូមិ​​! ក្មេងៗ​នៅ​ក្នុង​ភូមិ​នេះ​គ្រប់​៤៩​នាក់​ទេ?»
មីង​ភី ​និង​តា​អិត​ងាក​មើល​មុខ​គ្នា។​ ៤៩​នាក់​ជា​ចំនួន​ច្រើន​ណាស់​ ខ្ញុំ​យល់​ថា​យាយ​តា​នេះ​កំណាច​ពេក​ហើយ​ដែល​ចង់​បាន​លុយ​ឯកឧត្ដម​នោះ ​សុខ​ចិត្ត​សម្លាប់​ក្មេង​ដទៃ​ដែល​គ្នា​មិន​ដឹង​រឿង។
តា​អិត​ងក់​ក្បាល​ផ្ងក់ៗ​ឆ្លើយ​នឹង​រូប៖
«អត់​បញ្ហា​ទេ! អ្នក​ភូមិ​នេះ​សម្បូរ​កូន​ណាស់! ផ្ទះ​ណា​ក៏​មាន​កូន​ង៉ា​ញ៉េកញ៉ាច​ដែរ​!»
ខ្ញុំ​ក្ដាប់​ដៃ​ទាំង​ក្ដៅ​ចិត្ត។ គ្រួសារ​ក្នុង​ភូមិ​នេះ​ពិត​ជា​សម្បូរ​កូន​មែន​ តែ​គេ​មិន​មែន​កើតកូន​មក​សម្រាប់​ឲ្យ​ពួក​នេះ​ប្រើ​មន្តអាគម​អាបធ្មប់​នោះ​ទេ។​ មិន​ដឹង​ជា​យ៉ាងម៉េច​ ភ្លាមៗ​នោះ​ខ្ញុំ​យល់​ថា​ខ្ញុំ​ត្រូវ​តែ​រក​គ្រប់​វិធី​ដើម្បី​បង្អាក់​កញ្ចាស់​ចង្រៃ​ពីរ​នាក់​នេះ ការពារ​គ្រោះ​មហន្តរាយ​ទៅកាន់​ក្មេងៗ។
ខ្ញុំ​កំពុង​ខឹង​ចិត្ត ស្រាប់តែ​ងាក​មក​វិញ​ឃើញ​រូប​នោះ​អង្គុយ​ចុះ​ដូច​មនុស្ស​ ហើយ​ឱប​ដៃ​ស្ដាំ​របស់​វា​ស្រែក​យំ​រោទ៍​ជា​សំឡេង​មនុស្ស​ស្រី។
«ធ្វើ​ម៉េច​ព្យាបាល​ដៃ​រូប​ទៅ? ហើយ​ម៉េច​ក៏​ត្រូវ​របួស?»
តា​អិត​សួរ​ទាំង​ស្លន់ស្លោ​ ព្រោះ​រូប​នេះ​ជា​អាយុ​សង្ខារ​របស់​មុខរបរ​ថោកទាប​នៃ​គាត់។ គាត់​ដាក់​បង្គុយ​ចុះ​ពី​មុខ​រូប​នោះ ​ហើយ​ទាញ​ដៃ​ម្ខាង​របស់​វា​មក​មើល​ទាំង​ទឹក​មុខ​ស្រងេះស្រងោច។
រូប​នោះ​មិន​ទាន់​ឆ្លើយ​ផង ​ស្រាប់តែ​មីង​ភី​ឆ្លើយ​ប្រាប់​ប្ដី​គាត់៖
«ម្សិលមិញ​ពេល​ឯង​កំពុង​ជាប់​រវល់​នៅ​មុខ ដំបូល​ផ្ទះ​យើង​របើក​តាម​ខ្យល់​ប៉ុន​បាត​ដៃ ប្រហែល​ថ្ងៃ​ជះ​មក​ត្រូវ ​បានជា​រលួយ​ដៃ​រូប! ខ្ញុំ​ឲ្យ​អា​ធឿន វា​ប្រក់​វិញ​ជិត​ជុំ​អស់ហើយ!»
តា​អិត​ស្រែក​ដាក់​ប្រពន្ធ​ចុង​គាត់​ទាំង​ខឹង៖
«ហើយ​មិន​គិត​ព្យាបាល​ដៃ​រូប​ឲ្យ​ហើយ​ភ្លាមៗ?»
មីង​ភី​ប្រកែក​យក​ឈ្នះ​វិញ​ទាំង​ដក​មុខ​ចេញ៖
«ខ្ញុំ​ម៉េច​នឹង​ចេះ?»
តា​អិត​គំហក​វិញ​ភ្លាម៖
«ហើយ​ចុះ​ម៉េច​មិន​ទៅ​ហៅ​អញ​មក?»
មីង​ភី​ធ្វើ​ភ្នែក​ក្រឡឹបក្រឡាប់ ​ឆ្លើយ​ដោះសា៖
«ខ្ញុំ​ឃើញ​ឯង​នៅ​ជាប់​ភ្ញៀវ​ច្រើន​ពេក​បាន​ជា…!»
ស្មាន​មិនដល់​ថា​តា​អិត​ស្រាប់តែ​ពួយ​មួយ​ដៃ​ចំ​កណ្ដាល​មុខ​ប្រពន្ធ​គាត់ ​ដួល​ផ្ងារ​ក្រោយ​ទាំង​ភ្នែន។គាត់​គំហក​ដាក់​មីង​ភី៖
«ភ្ញៀវ​អស់​ហ្នឹង​ វា​សំខាន់​អី​ជាង​រូប​របស់​អញ! ហង​ឯង​ឃើញ​មនុស្ស​មក​ច្រើន ​ល្មោភ​ចង់​បាន​លុយ​ទ្រនឹប​គេ​ពេក បាន​ជា​ទុក​រូប​ឲ្យ​ឈឺ​រលួយ​ដៃ​អស់! ម៉េច​មិន​ឆាប់​ទៅ​រក​ដី​ឥដ្ឋ​មក?»
ប្ដី​ប្រពន្ធ​នេះ​ពិត​ជា​កំណាច​ឃោរឃៅ ​គ្មាន​ការ​អប់រំ​មែន​ហើយ ​សូម្បី​ប្រពន្ធ​ស្មោះស្ម័គ្រ​នឹង​គ្នា​ក៏ តា​អិត​លើក​ដៃ​វាយ​ដែរ ​ឯ​មីង​ភី​ទៀត​សោត ​គ្មាន​ហ៊ាន​សូម្បី​មួយ​ម៉ាត់ ​ព្រោះថា​គាត់​ពិត​ជា​ល្មោភ​លុយ​គេ​តម្កល់​ទ្រនឹប​មែន​ ។​
មីង​ភី​ក្រោកក្រេស​ ជូត​ទឹកភ្នែក​បណ្ដើរ​ ដើរ​ចេញ​ពី​ផ្ទះ​តម្រង់​ទ្វារ ​​ហើយ​ហួស​ជ្រៅ​ទៅ​ក្នុង​ចម្ការ។ អម្បាញ់មិញ ​តា​អិត​សម្លុត​ឲ្យ​គាត់​ទៅ​យក​ដី​ឥដ្ឋ​មក​ តើ​យក​មក​ធ្វើ​អ្វី? ខ្ញុំ​ពិត​ជា​ចង់​ដឹង​ពី​វិធី​ព្យាបាល​របស់​តា​អិត​ណាស់ ហើយ​រូប​នៅ​តែ​បន្ត​យំ​រងំ ​​ខ្ញុំ​ក៏​ងាក​ទៅ​លប​មើល​វិញ។
តា​អិត​កំពុង​ត្រកង​ដៃ​មនុស្ស​ស្រី​ដី​នោះ ដូច​ប្ដី​ប្រពន្ធ៖
«ឈប់​យំ​ទៅ! បន្តិច​ទៀត​លែង​អី​ហើយ!»
ខ្ញុំ​នៅ​បើក​ភ្នែក​គ្រលួង​ មើល​តា​នោះ​លួង​រូប​ដី​ទាំង​បះសក់​ជ្រោង ​ព្រោះ​មិន​នឹក​ស្មាន​ថា​លើ​លោក​នេះ​មាន​រឿង​ចម្លែក​ដូច្នេះ​ឡើយ​។
ទោះ​ដោយ​ប្រការ​ណា​ក៏​ដោយ ​តា​នេះ​មាន​អាគម​សក្ដិសិទ្ធិ​ណាស់ ​ខ្ញុំ​ទទួល​ស្គាល់​ ហើយ​គាត់​បាន​បិសាច​អារក្ស ​អ្នកតា​មក​ពី​ណា​មិន​ដឹង ​មក​សណ្ឋិត​ក្នុង​រូប​ដី​នេះ​តាម​ជួយ​គាត់​រហូត។ ​ដល់​ឃើញ​គាត់​ស្រលាញ់​រូប​នេះ​ជាង​ប្រពន្ធ​សព្វ​ថ្ងៃ ​ក៏​ខ្ញុំ​មិន​រវល់​ ប៉ុន្តែ​ពិធី​និមួយៗ​របស់​គាត់​មិនមែន​រំដោះ​ទុក្ខ​សត្វ​ទេ​តែ​គឺ​បង្ក​សោកនាដកម្ម​ លើក​នេះ​ទៀត​គឺ​ត្រូវ​ការ​ជីវិត​ក្មេង​ដល់​ទៅ​៤៩​នាក់ គ្រាន់​តែ​ដើម្បី​ដោះដូរ​ជីវិត​ក្មេង​ប្រុស​អ្នក​មាន​ម្នាក់​ដែល​ជិត​ស្លាប់ ​​តើ​សម​នឹង​ឱប​ដៃ​មើល​ដែរ?
ក្នុង​ពេល​ដែល​កំហឹង​ខ្ញុំ​កំពុង​ពុះពោរ​ ហើយ​ចិត្ត​វិល​ខ្ញាល់​ចុះ​ឡើង ​មិន​ដឹង​ត្រូវ​ធ្វើ​យ៉ាង​ណា​សំឡេះ​តា​កញ្ចាស់​ឧត្បាត​នេះ? ចិត្ត​មួយ​ភ័យ​ខ្លាច​ខ្លាំង​ ចិត្ត​មួយ​ចង់​ប្រថុយ​ស្លាប់​ចោល​ក៏​ដោយ​ ឲ្យ​តែ​បាន​សម្លាប់​តា​ធ្មប់​នេះ។
​ទោះ​នឹង​ទៅ​ប្រាប់​អ្នក​ស្រុក​ពី​អ្វីៗ​នៅ​ទី​នរក​នេះ​ តើ​អ្នក​ណា​​គេ​នឹង​ជឿ ​ព្រោះ​និយាយ​ក៏​មិន​រួច​ ហើយ​តា​នេះ​មាន​ខ្នង​ក្រាស់​សុទ្ធ​តែ​ឯកឧត្ដម​លោកជំទាវ​ផង?
កំពុង​ស្មុគស្មាញ​ ខ្ញុំ​ឃើញ​មីង​ភី​វិល​មក​វិញ​ដោយ​មាន​ដី​ភក់​មួយ​ត្រឡោក​មក​ជាមួយ។
វា​ជា​ពេល​ដែល​ខ្ញុំ​ត្រូវ​តែ​ផ្ចង់​អារម្មណ៍​ តាមដាន​មើល​ថា​ តើ​តា​អិត​យក​ភក់​មក​ធ្វើ​អី?
បាន​ភក់​ដល់​ដៃ​តា​អិត​កាល​ណា សំឡេង​ថ្ងូរ​រលត់​បាត់។
តា​អិត​ចាប់​ត្រឡោក​ដី​មក​លើក​ទូល​លើ​ក្បាល បើក​ភ្នែក​ក្រឡោត​ៗ ហើយ​មាត់​ចាប់ផ្ដើម​សូត្រ​ភាសា​អ្វី​មួយ​ស្ដាប់​មិន​យល់។
សូត្រ​យូរ​ទៅ​កាន់តែ​ឆាប់​ឡើង​ៗ ហើយ​ញាប់​ឡើង​ៗ។ បាន​ប្រហែល​ពីរ​នាទី​ តា​នោះ​ទម្លាក់​ត្រឡោក​មក​វិញ​ ហើយ​បៀក​យក​ដី​ក្នុង​នោះ​ចេញ​មក​ ដោយ​ប្រើ​ម្រាម​ដៃ​កណ្ដាល​និង​ចង្អុល​ខ្មោច ​​​ហើយ​យក​ទៅ​លាប​ថ្នមៗ​ភ្ជិត​ទៅ​លើ​ដៃ​រូប​ដី​ ដែល​រលាត់​រលួយ​ដោយសារ​ត្រូវ​នឹង​ពន្លឺ​ថ្ងៃ។
ខ្ញុំ​ជ្រួញ​ចិញ្ចើម គិត​ចុះ​ឡើង​ម្នាក់​ឯង​។
ខ្ញុំ​រក​ចម្លើយ​មិន​ទាន់​ឃើញ​ផង​ ស្រាប់​តែ​ស្នាម​របួស​លើ​ដៃ​រូប​ដី​រួម​តូច​ឡើង​ៗ​ ក្លាយ​ជា​លែង​មាន​អី​ទាំង​អស់​ធ្វើ​ឲ្យ​ខ្ញុំ​កាន់តែ​នឹក​មិន​យល់ ។
«ឯង​ត្រូវ​ឧស្សាហ៍​មក​មើល​ថែ​ទី​នេះ!»
តា​អិត​ប្រាប់​ប្រពន្ធ​ក្រោយ​របស់​គាត់​ ហើយ​ត្រកង​រូប​នោះ​ឲ្យ​ក្រោក​ឡើង​ដូច​ដើម​​វិញ។ មីង​ភី​ងក់​ក្បាល​​ ហើយ​ប្ដី​គាត់​សម្លុត​បន្ថែម៖
«រក​មើល​កន្លែង​ណា​មិន​ជិត​ឲ្យ​អា​ធឿន​ វា​ឡើង​ប្រក់​ភ្ជិត​ឲ្យ​ហើយ​អស់​ទៅ! បើ​រូប​មាន​របួស​ទៀត អញ​​នឹង​ឲ្យ​ឯង​ឈឺ​ខ្លួន​ដែរ​ហើយ!»
និយាយ​ចប់​ តា​អិត​បោក​ត្រឡោក​ក្ឌាំង​ចោល​ទៅ​លើ​ដី។
ខ្ញុំ​ក្រឡេក​ទៅ​មើល​មុខ​មីង​ភី ឃើញ​គាត់​ទំនង​អន់​ចិត្ត​នឹង​សម្ដី​ប្ដី​​គាត់​ តែ​គាត់​ក៏​មិន​ហ៊ាន​មាន​ប្រតិកម្ម អី​តបត​ដែរ​ មាន​តែ​ឱន​ទៅ​ប្រមូល​ត្រឡោក​ សំអាត​កន្លែង​នោះ​យ៉ាង​រួសរាន់។
«ចប់​ហើយ? ​រូប​ចង្រៃ​នេះ​ជា​វិញ​លឿន​ម្ល៉េះ? ​ដូច្នេះ​តា​អិត​នឹង​ដល់​ពេល​ត្រូវ​សម្លាប់​ក្មេងៗ​មិន​ខាន​ទេ​តើ​គិត​ធ្វើ​ម៉េច​​ទៅ?»
ទោះបី​មិន​ដឹង​ថា​ត្រូវ​ធ្វើ​យ៉ាង​ណា​ ប៉ុន្តែ​ខ្ញុំ​ប្រាប់​ខ្លួន​ឯង​ជាក់ច្បាស់​ថា​ត្រូវ​តែ​ធ្វើ​អ្វី​ម្យ៉ាង។
រំពេច​នោះ ​ចុង​កន្ទុយ​ភ្នែក​របស់​ខ្ញុំ​វាក់​ទៅ​នឹង​ស្រមោល​មនុស្ស​ម្នាក់​ដែល​រត់​វ៉េវ។ ខ្ញុំ​ប្រញាប់​ងាក​ទៅ​មើល​ទាំង​ភ័យ​ស្លន់។
គេ​នោះ​រត់​លឿន​ណាស់ តែ​អាច​មើល​ពី​ក្រោយ​ស្គាល់​ថា​ជា​ពូ​ធឿន​ដែល​ខ្ញុំ​ត្រូវ​មក​គ​ជំនួស​។
ម៉េច​ក៏​គាត់​រត់​ចេញ​ទៅ?
មាន​តែ​គាត់​មក​លប​មើល​ប្ដី​​ប្រពន្ធ​នេះ​ដែរ?
គាត់​គិត​ថា​មីង​ភី​កំពុង​ហៀប​នឹង​ចេញ​ទៅ​វិញ​ឬ​អ្វី​ បាន​ជា​រក​ច្រក​រត់​លឿន​ម៉្លេះ?​ តើ​គាត់​លប​មើល​គេ​ធ្វើ​អី ឬ​មួយ​គាត់​ក៏​ដូច​ខ្ញុំ​ដែរ ​គឺ​មិន​អស់​ចិត្ត​នឹង​អាថ៌កំបាំង​របស់​រូប​នេះ? ឬ​មួយ​គាត់​ក៏​សំងំ​ចាំ​កម្ចាត់​តា​កញ្ចាស់​យាយ​កញ្ចាស់​នេះ​យក​សេរីភាព​ដូច​គ្នា?
យប់​នោះ​ ខ្ញុំ​វិល​មក​វិញ​សំងំ​ដេក​មិន​ចេះ​លក់​សោះ​ រហូត​ដល់​ម៉ោង​មួយ​យប់​ នៅ​តែ​ប្រែ​ចុះ​ប្រែ​ឡើង។
ខ្ញុំ​ចេះ​តែ​ស្រមៃ​ដល់​វិធី​លាប​របួស​របស់​តា​អិត ហើយ​គិត​ដល់​រឿង​ជា​ច្រើន​។ ខ្ញុំ​យល់​ថា​រូប​នោះ​ដូច​ជា​មាន​ចំណុច​ខ្សោយ​សំខាន់​មួយ ​គឺ​វា​ត្រូវ​កម្ដៅ​ថ្ងៃ​មិន​បាន​ទេ បើ​មិន​អញ្ចឹង​ ម៉េច​ក៏​ធ្លាយ​ដំបូល​តិចតួច​វា​ឈឺ​រលួយ​ដៃ?
ចុះ​បើ​ខ្ញុំ​ឡើង​ទៅ​ហែក​ដំបូល​ចេញ​អស់ ​មី​ចោរ​ឧត្បាត​រូប​ដី​នោះ​អាច​នឹង​រលាយ​សូន្យ​រូប​ពី​លោក​នេះ​ដែរ​ទេ? ​ឬ​មួយ​ខ្ញុំ​វិញ​ទេ​ដែល​ត្រូវ​គេ​ទាន់ ​ហើយ​ធ្វើ​ឲ្យ​ឈឺ​ជ្រុះ​សក់​ស្លាប់។
…..ម៉ោង​បួន​ភ្លឺ​ខ្ញុំ​ក្រោក​អង្គុយ។ ខ្ញុំ​បែរ​មុខ​ទៅ​រក​ព្រះអាទិត្យ​ ហើយ​និយាយ​ក្នុង​ចិត្ត​ទាំង​មិន​​ស្រួល​កាយ ​ព្រោះ​ដេក​មិន​លក់​សូម្បី​តែ​មួយ​ស្រឡេត​ណា​៖
«ម៉ែ​អើយ​!!!​ កូន​មិន​បាន​សង​គុណ​ម៉ែ​ទេ​មើល​ទៅ! តែ​កូន​ត្រូវ​តែ​កម្ចាត់​អា​រូប​ដី​បិសាច​នោះ​ក្នុង​ថ្ងៃ​នេះ​ហើយ!​ សូម្បី​ក្មេង​ម្នាក់​ក៏​មិន​ត្រូវ​ឲ្យ​ស្លាប់​ក្រោម​ដៃ​តា​អិត​ដែរ! បើ​កូន​ធ្វើ​មិន​បាន​សម្រេច​ ហើយ​ត្រូវ​ស្លាប់​ក្រោម​ដៃ​អា​តា​ចង្រៃ​នេះ​ក៏​ស្លាប់​ចុះ ជា​ជាង​នៅ​ឈរ​ឱប​ដៃ​មើល​ក្មេងៗ​ត្រូវ​អាគម​តា​នេះ​ស្លាប់​រង្គាល​ភូមិ!»
ដៃ​ខ្ញុំ​កាន់​ខ្សែ​ចង្កេះ​ដែល​ម៉ែ​ខំ​កាត់​ពី​ឆ្ងាយ​យក​មក​ឲ្យ​កូនប្រុស​ ហើយ​ខ្ញុំ​ពឹង​លើ​គុណ​បុណ្យ​អំពើ​ល្អ ការ​គោរព​ចាស់ទុំ ​ឪពុក​ម្ដាយ​របស់ខ្ញុំ ធ្វើ​ជា​យាន​ក្នុង​ការ​តស៊ូ​រើ​បម្រះ​នឹង​ពួក​កម្ទេច​មនុស្ស​ដែល​រស់​នៅ​នាំ​តែ​ធ្ងន់​ផែនដី​នេះ។
ដូច​រាល់​ដង​ដែរ ​គឺ​ភ្ញៀវ​តា​អិត​មក​ចាប់​លេខ​ប្រច្រៀត​គ្នា​រង់ចាំ​ពេញផ្ទះ។ ខ្ញុំ​ធ្វើ​ពុត​ជា​ឈឺ​ពោះ​ ហើយ​ថ្ងូរ​ច្រើន​ដង ​រហូត​ដល់​គាត់​ដេញ​ខ្ញុំ​ឲ្យ​ចុះ​ទៅ​រក​បង្គន់៖
«អ្ហែង​ទៅ​ប្រកាច់​ឲ្យ​បាត់​ទៅ​អាបុល!​ ហៅ​មីង​ហ្អែង​ឡើង​មក​ជួយ​អញ​វិញ!»
តែ​ដោយ​គាត់​នឹក​ឃើញ​ថា​ខ្ញុំ​គ​និយាយ​មិន​រួច​ គាត់​ក៏​ស្រែក​ហៅ​ប្រពន្ធ​គាត់​ខ្លួន​ឯង​។
ការ​លោភលន់​ដោយសារ​លុយ​ទ្រនឹប​ បាន​ញាំង​ឲ្យ​មីង​ភី​ស្ទុះ​ឡើង​ទៅ​លើ​ផ្ទះ ​ជំនួស​កន្លែង​ខ្ញុំ​ដែល​ចាំ​អុច​ទៀន​ធូប​ ហុច​នេះ​ហុច​នោះ​ឲ្យ​តាអិត ដោយ​ខ្ញុំ​ធ្វើ​មិន​ឲ្យ​ប្ដី​ប្រពន្ធ​ពីរ​នាក់​នេះ​មាន​ពេល​មក​សង្ស័យ​ខ្ញុំ​ឡើយ។
ចុះ​មក​ដី ​រក​ក្រមា​ចង​ចង្កេះ ​ហើយ​រាវរក​កូនកាំបិត​មួយ​មក​សៀត​ជាប់​ខ្លួន​រត់​វឹង​ទៅ​ចម្ការ។ ពេលវេលា​គឺ​ឆក់​កណ្ដៀត​ណាស់ ​ព្រោះ​ថា​បើ​ឲ្យ​ពីរ​នាក់​កញ្ចាស់​នោះ​ចាប់​ភ្លឹក​សង្ស័យ ​អ្វីៗ​នឹង​រលាយ​បាន​តែ​ក្នុង​មួយ​ប៉ប្រិច​ភ្នែក។
ដែល​ខ្ញុំ​ខ្លាច​បំផុត​ គឺ​ធម៌​រអ៊ុះ​ៗ​របស់​តា​អិត​។ ទោះ​បី​ពី​មុន​មក​ ខ្ញុំ​មិន​ដែល​ជឿ​រឿង​ឆ្កួត​ឡេ​ឡឺ​អស់​នេះ​ តែ​តា​នោះ​អាច​សូត្រ​ឲ្យ​រូប​ដី​និយាយ​បាន អាច​សូត្រ​ដូរ​គ្រោះ​ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់​បាន ពិសេស​អាច​សូត្រ​ឲ្យ​ខ្ញុំ​គ​ ជំនួស​ពូ​ធឿន​បាន​ពិត​មែន ​ទោះ​មិន​ជឿ​ក៏​វា​មិន​កើត​ដែរ។
ខ្ញុំ​មក​ដល់​ផ្ទះ​ឈើ​ហើយ ឯ​ថ្ងៃ​ក៏​រះ​ចំ​ពី​លើ​ក្បាល​ក្ដៅចែស។
ការងារ​ដំបូង​របស់​ខ្ញុំ គឺ​បើក​បង្អួច​ទ្វារ​ទាំងអស់​ឲ្យ​ថ្ងៃ​ចាំង​ចូល​មក​ជះ​លើ​រូប​ចង្រៃ​នោះ​ ដូច្នេះ​ហើយ​ខ្ញុំ​សម្រុក​ចូល​ទៅ​រក​ទ្វារ ​ហើយ​ច្រាន​ទៅ​ក្នុង​អស់​មួយ​ទំហឹង។
ទ្វារ​មិន​បាន​ជាប់​សោ​ទេ ខ្ញុំ​ក៏​ឆ្ងល់​ដែរ​ តែ​គ្មាន​ពេល​គិត។ ខ្ញុំ​មាន​តែ​រុល​ទៅ​មុខ​ រក​មើល​បង្អួច​ និង​គន្លឹះ​ដើម្បី​បើក​វា​ឲ្យ​ថ្ងៃ​ចូល ​មក​បំផ្លាញ​ដៃ​ជើង​រូប​នោះ​ឲ្យ​វា​រលាក​រលួយ​ កុំឲ្យ​វា​មាន​រឹទ្ធានុភាព​បាន​ទៀត។
«នាង​ឯង​ជា​ខ្មោច​ព្រាយ​ពិត​ណាស់​ បើ​មិន​អញ្ចឹង​មិន​មែន​ខ្លាច​ពន្លឺថ្ងៃ​ទេ​ហង!»
ខ្ញុំ​គិត​ទាំង​ក្ដៅ​ក្រហាយ ម្យ៉ាង​ក្ដៅ​រឿង​ខ្លួន​ឯង​ក្លាយ​ជា​គ​និយាយ​មិន​កើត​ផង ​រឿង​តា​អិត​ប៉ង​សម្លាប់​ក្មេងៗ​ផង​។
តែ​ខ្ញុំ​ធ្លាក់​ទឹក​ចិត្ត​វិញ​ខ្ពាក​ ពេល​ក្រឡេក​ទៅ​ប៉ះ​បង្អួច​ទាំង​អស់ ​ព្រោះ​ថា​ជញ្ជាំង​ឥដ្ឋ​ក្រហម​ត្រូវ​បាន​តម្រៀប​រួច​ជាប់ម៉ឺង ​តាំង​ពី​ពេល​ណា​មក​មិន​ដឹង​ ធ្វើ​ឲ្យ​សេចក្ដី​ប៉ុនប៉ង​របស់ខ្ញុំ​ក្នុង​ការ​ដែល​ឲ្យ​ពន្លឺ​ថ្ងៃ​ជះ​ចូល​ក្នុង​បន្ទប់​នេះ ​ក្លាយ​ជា​អសារឥតការ។
ខ្ញុំ​ងើប​មុខ​សម្លឹង​ទៅ​រក​ដំបូល​ភ្លាម។
ការ​ជួស​បិទ​ប្រើ​បន្ទះ​ដែក​រឹង​ៗ​ពី​ខាង​ក្នុង​ ក៏​រឹតតែ​មិន​អាច​ឲ្យ​ខ្ញុំ​ឡើង​ទៅ​ទម្លាយ​វា​បាន​តាម​ចិត្ត​ឡើយ។
«មួយ​យប់​សោះ​តា​យាយ​នេះ​រៀបចំ​អី​ក៏​បាន​លឿន​ម៉េះ? បាន​ន័យ​ថា​យប់មិញ​គាត់​មិន​ដេក​ពួន​ទេ?​»​ ខ្ញុំ​សួរ​ខ្លួន​ឯង​ទាំង​ទាល់ច្រក ហើយ​រឹតតែ​ទាល់ច្រក​ជាង​នេះ​ទៀត ​គឺ​នៅ​ខាង​ស្ដាំ​ដៃ​ខ្ញុំ ពូ​ធឿន​បង្ហាញ​ខ្លួន​ជាមួយ​ពូថៅ​ដៃ​មួយ​ធំ។
ខ្ញុំ​ងាក​ឃ្វាំង​ទៅ​រក​គាត់​ទាំង​បេះដូង​របូត​បាត់​ទៅ​ណា​មិន​ដឹង។
«អញ​នឹង​ត្រូវ​ស្លាប់​ក្រោម​ពូថៅ​នេះ​ឬ?»
ខ្ញុំ​សួរ​ខ្លួន​ឯង​ ហើយ​សម្លឹង​ទៅ​មុខ​ក្រឡោត​ៗ​​របស់​ពូ​ធឿន​ដែល​ដើរ​តម្រង់​មក។
ខ្ញុំ​គ្មាន​កម្លាំង​គេច​ ឬ​មួយ​ក៏​​រង​ទេ នៅ​ពេល​ដែល​គាត់​លើក​ពូថៅ​បោះ​តម្រង់​មក តែ​ភ្លាមៗ​នោះ​ខ្ញុំ​ដឹង​ថា​​មិនមែន​កាប់​ខ្ញុំ​ឡើយ​ គឺ​កាប់​ជញ្ជាំង​ឥដ្ឋ​ក្រហម​ដែល​ប្ដី​ប្រពន្ធ​នោះ​ទើបតែ​បាន​តម្រៀប​រួច​ហើយ​​នៅ​សល់​ពណ៌​ស៊ីម៉ង់​ស្រស់​ថ្មីៗ។
ពូ​ធឿន​កាប់​ហើយ​កាប់​ទៀត​ ក្រោម​ភាព​ស្រឡាំងកាំង​របស់ខ្ញុំ។ គាត់​កាប់​យ៉ាង​ណា​ក៏​ជញ្ជាំង​នោះ​របើក​មក​តិចតួច​ប៉ុណ្ណោះ។
តាម​កម្លាំង​នេះ ​គឺ​មិន​ដឹង​កាប់​ដល់​ពេល​ណា​ទើប​អាច​របើក​ជញ្ជាំង​ឲ្យ​ពន្លឺ​ថ្ងៃ​ជះ​ចូល​មក​បាន​ទេ។
កាប់​ហត់​កាលណា​ គាត់​ឈប់​ដៃ ​ហើយ​និយាយ​មក​ខ្ញុំ​ទាំង​ដង្ហក់៖
«អញ​ត្រូវ​តែ​សម្លាប់​មី​ស្រី​បិសាច​ដី​នេះ! កុំ​ឲ្យ​អា​តា​នោះ​ដើរ​ធ្វើ​បាប​គេ​ឯង​ទៀត!»
ខ្ញុំ​នៅ​ឈរ​ធ្មឹង​ស្ដាប់​គាត់​និយាយ​ទាំង​ចិត្ត​ច្របូកច្របល់។ ចំណែក​បំពង់ក​ខ្ញុំ​គឺ​និយាយ​អត់​រួច​ស្រាប់​ទៅ​ហើយ។
ទីបំផុត​ ខ្ញុំ​យល់​ថា​ពូ​ធឿន​ក៏​ដូច​ខ្ញុំ​ដែរ ​គឺ​គាត់​រង់ចាំ​តែ​ឱកាស​ដើម្បី​កម្ចាត់​ស្រី​បិសាច​ដី​នេះ ​និង​ប្ដី​ប្រពន្ធ​តា​អិត។ ទ្វារ​ព្រឹកមិញ​របើក ​ស្រាប់​តែ​គាត់​ចូល​មក​មុន​ ហើយ​ឃើញ​ជញ្ជាំង​ស៊ីម៉ង់​លាយ​ឥដ្ឋ​ក្រហម​ទើប​គាត់​រត់​ចេញ​ទៅ​រក​ពូថៅ។
ក៏​ប្រហែល​រឿង​ចុង​ក្រោយ​ដែល​ត្រូវ​សម្លាប់​ជីវិត​ក្មេងៗ​ដល់​ទៅ​៤៩​នាក់ បាន​ធ្វើ​ឲ្យ​គាត់​លែង​អត់ធ្មត់​កើត​ទៀត។
ពី​ម្សិលមិញ​ ដំបូល​នោះ​ គឺ​គាត់​ធ្វើ​ឲ្យ​ធ្លុះ​ដើម្បី​ពិសោធន៍​សាក​មើល​ថា ​តើ​ស្រី​ព្រាយ​នេះ​ពិត​ជា​ចុះចាញ់​ពន្លឺ​ថ្ងៃ​មែន​អត់ ​បាន​ជា​តា​យាយ​នោះ​បិទ​ទ្វារ​បង្អួច​ជិត​យ៉ាង​នេះ? អញ្ចឹង​តើ! ​បាន​ជា​ខ្ញុំ​ឃើញ​គាត់​រត់​វ៉េវ​ ពេល​មីង​ភី​ហៀប​ចេញ​ទៅ​វិញ?
គាត់​បង្អង់​បាន​បន្តិច​ ក៏​ងាក​ទៅ​រក​កាប់​ទៀត​ តែ​ខ្ញុំ​វិញ​យល់​ថា​ទោះ​ពីរ​នាក់​ខ្ញុំ​កាប់​ដល់​រលេះ​ដៃ​ ក៏​មិន​ងាយ​ដែរ អញ្ចឹង​ហើយ​ខ្ញុំ​រេ​ភ្នែក​រក​មើល​ជុំវិញ​ខ្លួន ​ហើយ​បញ្ឈប់​ត្រឹម​រូប​ដី​ដ៏​អសុរកាយ​នោះ។
ដោយ​សារ​ពេល​ថ្ងៃ​ត្រង់​ចែស​ វា​មិន​បាន​កម្រើក​ទេ ​ឬ​មួយ​ថា​ទាល់តែ​តា​អិត​សូត្រ​អ្វី​ម្យ៉ាង​ទើប​វា​កម្រើក? តែ​យ៉ាង​ណា​ក៏​ដោយ ​ខ្ញុំ​ចេះ​តែ​មាន​ពិភាល់​ថា​បើ​ខ្ញុំ​និង​ពូ​ធឿន​ចូល​មក​លុកលុយ​ដល់​ថ្នាក់​នេះ​ហើយ តា​អិត​ដែល​កាន់​អាគម​អូមអាម​ច្រើន​យ៉ាង​នេះ​ ច្បាស់​ជា​មាន​ប្រផ្នូល​មិន​ស្រួល​មិន​ខាន ជួនកាល​គាត់​អាច​ថា​ដឹង​ខ្លួន​មុន​ផង?
ដូច្នេះ​បង្អង់​ទៀត​មិន​កើត​ទេ ខ្ញុំ​ចាប់ផ្ដើម​ឃាត់​​ពូ​ធឿន​ ហើយ​ធ្វើ​ដៃ​ជា​សញ្ញា​ប្រាប់​គាត់​ថា​យើង​នាំ​គ្នា​លើក​រូប​នោះ​ចេញ​ទៅ​ក្រៅ​ផ្ទះ ​ឲ្យ​ត្រូវ​ថ្ងៃ​តែ​ម្ដង​ទៅ?
ទម្រាំ​គាត់​យល់​កាយវិការ​អា​គ​ដូច​ខ្ញុំ​ គាត់​ក៏​​ចោល​ពូថៅ​ ហើយ​រត់​មក​វឹង។
យើង​ឱន​ព្រម​គ្នា​លើក​រូប​ដី​នោះ​បម្រុង​ថា​បោះ​វា​ទៅ​ក្រៅ​ឲ្យ​វា​ត្រូវ​ថ្ងៃ​ណាណី​ម្ដង ដឹង​អី​រូប​នេះ​ធ្ងន់​ជាង​អង្ករ​រាប់​រយ​គីឡូ​ទៅ​ទៀត លើក​យ៉ាង​ណា​ក៏​មិន​រង្គើ​ មិន​រួច​សោះ។
ខ្ញុំ​ប្រឹង​ជាមួយ​គាត់​ពីរ​បី​ដង​ នៅ​តែ​គ្មាន​ប្រយោជន៍​ក៏​ងើប​មុខ​មើល​វា។
ទឹកមុខ​ស្រី​រូប​សាង​ពី​ដី​ដូចជា​បង្ហាញ​ថា​មាន​មន្តអាគម​ជ្រៅ​ដែល​សន្ធប់​ជាប់​មិន​ឲ្យ​ពួក​ខ្ញុំ​លើក​ចេញ​ពី​ទីតាំង​ដើម​បាន​ឡើយ។
ខ្ញុំ​ងាក​មើល​មុខ​ពូ​ធឿន​ជា​សញ្ញា​សួរ​គាត់​ថា​គិត​ធ្វើ​ម៉េច​ទៅ? ស្រាប់តែ​ឮ​ស្នូរ​ជើង​រត់​មក​ជាន់​ស្លឹក​ឈើ​ប្រោក​ប្រាក។
ក្នុង​មួយ​វិនាទី​នោះ ខ្ញុំ​យល់​ថា​មីង​ភី​ និង​តា​អិត​រត់​មក​ដល់​ច្បាស់​ហើយ​ គ្មាន​អ្នក​ណា​ទៀត​ទេ​ ដែល​ហ៊ាន​ចូល​មក​ចម្ការ​នេះ។
ខ្ញុំ​ស្រមៃ​ដល់​មាត់​តា​កញ្ចាស់​នោះ​ដែល​តែងតែ​សូត្រ​របៀន​យ៉ាង​ញាប់។
គ្រោះថ្នាក់​នៅ​កៀក​បង្កើយ​ ខ្ញុំ​សម្លឹង​ទៅ​ពូ​ធឿន​ដែល​ឱន​ទៅ​រើស​ពូថៅ​ ហើយ​មិន​ដឹង​យ៉ាង​ម៉េច​ខ្ញុំ​រត់​ទៅ​កញ្ឆក់​ពី​ដៃ​គាត់។
ខ្ញុំ​និយាយ​មិន​រួច តែ​ភ្នែក​ខ្ញុំ​ប្រាប់​ទៅ​គាត់​មុត​ៗ​ថា បើ​បំណាច់​នឹង​ងាប់ ​ខ្ញុំ​ត្រូវ​តែ​បំផ្លាញ​អា​រូប​ដីឥដ្ឋ​ដ៏​ចោល​ម្សៀត​នេះ។
យល់​ចិត្ត​ខ្ញុំ គាត់​ពន្លែង​ដៃ​ពី​ពូថៅ​យឺត​ៗ ​ហើយ​បើក​ភ្នែក​ក្រឡោត​មើល​មក​ខ្ញុំ ខ្ញុំ​ក្ដាប់​មាត់​លើក​ពូថៅ​ឆ្ពោះ​ទៅ​រក​រូប​ដី​នោះ។
«អ្ហែង! ឈប់​ភ្លាម​អា​បុល?!»
គឺ​សំឡេង​តា​អិត​ស្រែក​មក​ពី​នាយ។
គាត់​មិន​ទាន់​មក​ដល់​ទេ ​តែ​គាត់​មើល​ឃើញ​ពូថៅ​ខ្ញុំ​ហើយ បើ​ខ្ញុំ​ឈប់​តាម​គាត់​ទៀត មាន​ន័យ​ថា​រង់ចាំ​គាត់​មក​ដល់​នឹងអាល​សូត្រ​ឲ្យ​ខ្ញុំ​ជ្រុះ​សក់​ងាប់។ បើ​បំណាច់​នឹង​ងាប់ ​ខ្ញុំ​ត្រូវ​បំផ្លាញ​មី​ស្រី​ព្រាយ​នេះ​មុន​​ ហើយ​ចាំ​កាប់​តា​កញ្ចាស់​នោះ​ក្រោយ។
គិត​ហើយ​ខ្ញុំ​ពន្លែង​ពូថៅ​​មួយ​ទំហឹង​កូន​ប្រុស ​ដោយ​ត្រៀម​ថា​នឹង​កាប់​មិន​ដក​ដៃ​ទេ ​គឺ​កាប់​រហូត​ទាល់តែ​រូប​នោះ​ដួល​។
អ្វីៗ​ផ្ទុយ​ពី​ការ​ស្មាន រូប​នេះ​មើល​ទៅ​ធ្ងន់​ណាស់​លើក​មិន​រួច​ទេ សូម្បី​តែ​កម្លាំង​ខ្ញុំ​ពីរ​នាក់​ហើយ​ក៏​ដោយ​ ប៉ុន្តែ​វា​បែរ​ជា​ផុយ​ដូច​កូន​ជ្រូក​ដី​ ព្រោះ​ត្រូវ​តែ​មួយ​ពូថៅ ក៏​រលំ​ខ្ចាយ​ធ្លាក់​រោយ​លើ​ដី។ សំខាន់​ពេល​ធ្លាក់​ដល់​ដី​កាល​ណា វា​ហុយ​ជា​ផ្សែង​ទ្រលោម​ ហើយ​រលាយ​បាត់​ទៅ​ក្នុង​បរិយាកាស ធ្វើ​ឲ្យ​តា​អិត​ស្រែក​យំ​ននៀល​ដី ​ហាក់​សោកស្ដាយ​ពន់ពេក។
មីង​ភី​លើក​ផ្គាក់​មួយ​ដែល​គាត់​យួរ​មក​តាម​ពី​ពេល​ណា​មិន​ដឹង ​សំដៅ​ពូ​ធឿន​ធ្វើ​ឲ្យ​ខ្ញុំ​ស្រែក​ភ្លាត់​សំឡេង៖
«ពូ​ធឿន​ប្រយ័ត្ន!»
ពូ​ធឿន​ងាក​ចេញ​​ ហើយ​ធាក់​មីង​នោះ​មួយ​ជើង​ដួល​ច្រងាប់ច្រងិល។
ខ្ញុំ​វិញ​គិត​ពី​អបអរ​ខ្លួន​ឯង​ ព្រោះ​​សប្បាយ​ចង់​ហើប​ជើង​ពី​ដី​ ដឹង​ថា​ខ្លួន​ស្រាប់តែ​និយាយ​រួច​វិញ។
ខ្ញុំ​ទើប​តែ​យល់​ថា​អ្វី​ដែល​តា​អិត​មាន​សុទ្ធ​តែ​ពឹង​លើ​ព្រលឹង​ខ្មោច​ក្នុង​រូប​នេះ។ ដូច្នេះ​ពេល​រូប​នេះ​ខូច​បង់ ​គាត់​ដូច​ដាច់​ដៃ​ជើង​អញ្ចឹង​ដែរ​ កុំ​ថា​សូត្រ​របៀន​​ សូម្បី​ក្រោក​ក៏​ក្រោក​មិន​រួច​ នៅ​សំងំ​ឲ្យ​ពូ​ធឿន​អូស​នាំ​ទៅ​សាលាស្រុក។
«ប្រពន្ធ​មុន​គាត់​ស្លាប់​ទៅ​ ត្រូវ​គាត់​យក​សព​កប់​ក្បែរ​បឹង​ ហើយ​​ធ្វើ​អំពើ​បញ្ចុះ​អាគម​កើប​ដី​នោះ​ខ្ចី​ព្រលឹង​មក​សណ្ឋិត​ក្នុង​រូប​សំណាក​ដែល​សូន​ទុក​នៅ​ក្នុង​ចម្ការ​អាថ៌កំបាំង​នេះ​។ គាត់​តែង​ផ្គត់ផ្គង់​ខ្មោច​នោះ​ឲ្យ​ចំណី​អាហារ​សែន ​និង​ថែទាំ​មិន​ឲ្យ​ត្រូវ​ពន្លឺ​ថ្ងៃ​ឡើយ!! រូប​សំណាក​នេះ​ក៏​តែងតែ​ជួយ​រក​វិធី​ផ្ដេសផ្ដាស​ឲ្យ​គាត់​ព្យាបាទ​មនុស្ស​ដើម្បី​លុយ​កាក់!»
នេះ​ជា​ពាក្យ​ដែល​ពូ​ធឿន​និយាយ​ប្រាប់​ប៉ូលិស​នៅ​ថ្ងៃ​បន្ទាប់​មក។
ប៉ូលិស​បាន​មក​ឆែកឆេរ​ចម្ការ​នោះ ក៏​រក​ឃើញ​រណ្ដៅ​សព​ភរិយា​ដើម​តា​អិត​មែន ​ហើយ​តាមរយៈ​តម្រុយ​នេះ​ ក្រោយ​មក​គេ​បាន​ស៊ើប​ដឹង​ថា​តា​អិត​បាន​សម្លាប់​ភរិយា​មុន​គាត់ ​ព្រោះ​តែ​នាង​មាន​ខែ​ឆ្នាំ​ត្រូវ​នឹង​អាថាន់ ​អាច​ជួយ​ឲ្យ​គាត់​យក​ដី​ដែល​កប់​សព​នាង​មក​សូន​រូប​សម្រាប់​ប្រើ​ផ្លូវ​ងងឹត​បាន។
ខ្ញុំ​ទីបំផុត​ទើប​តែ​យល់​ការណ៍​ច្បាស់​ថា ជាតិ​ជា​វិញ្ញាណ​ខ្មោច​នោះ វា​ចាញ់​ពន្លឺ​ព្រះអាទិត្យ ហើយ​ធាតុ​ជា​ដី​ឥដ្ឋ​រូប​នោះ​មិន​អាច​ធន់​នឹង​ពូថៅ​របស់​ខ្ញុំ​បាន​ទេ កន្លង​មក​ដោយសារតែ​អ្នក​រងគ្រោះ​មុនៗ​ គេ​មិន​ដឹង​ពី​រឿង​នេះ​ដូច​ជា​អាស្នា​ជាដើម​។
ពេល​នេះ​គ្មាន​រូប​ដី​ទៀត ម្នាក់ៗ​ជា​វិញ​អស់​ហើយ​​ ហើយ​ពេលវេលា​ក៏​កន្លង​ទៅ​ជាង​៣០​ឆ្នាំ​ហើយ​ដែរ​តែ​ខ្ញុំ​នៅ​ចងចាំ​ផ្ទះ​គ្រូទាយ​នោះ​ជានិច្ច​ក្នុង​ជីវិត​របស់​ខ្ញុំ។
មីង​ភី​និង​តា​អិត​បាន​ស្លាប់​ដោយ​ជំងឺ​បន្តបន្ទាប់​គ្នា​ក្នុង​គុក ​​ដោយសារ​គាត់​គិត​តែ​ពី​សូត្រ​របៀន​មិន​ព្រម​បាយ​ទឹក​ និង​និយាយ​ស្ដី​គ្មាន​ក្បាល​កន្ទុយ ​ជួន​ស្រែក​ជេរ​ដូច​មនុស្ស​វិកលចរិត។
​មតិ​អ្នក​និពន្ធ៖
ករណី​នេះ​គឺ​ស្រដៀង​គ្នា​ទៅ​នឹង​រឿង​ដំណាល​របស់​សាំង​គឹម​ស្រួ ក្នុង​រឿង​គំនូស​៤៩ ដែល​បាន​វង្វេង​ក្នុង​ព្រៃ​ជ្រៅ​ប៉ះ​គ្រួសារ​អ្នក​ជំងឺ​មួយ​ដែល​ចេះ​ធ្វើ​អំពើ​អន្ទង​ព្រលឹង​ សម្លាប់​មនុស្ស​ឲ្យ​បាន​៤៩​នាក់​ដើម្បី​ជួយ​ប្ដី​មាន​ជំងឺ​របស់​គាត់។
ចាស់​ព្រឹទ្ធាចារ្យ​ជា​ច្រើន​បាន​ឲ្យ​អ្នក​និពន្ធ​ដឹង​ថា​ករណី​ផ្លូវ​ងងឹត​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​លក្ខណៈ​ខុស​ប្លែក​ពី​គ្នា​ទៅតាម​តំបន់​នីមួយៗ​ ប៉ុន្តែ​វា​ចាប់ផ្ដើម​សាបរលាប​ភាគច្រើន​ដោយសារ​តែ​របៀន​ខ្លះ​មាន​លក្ខណៈ​កាច​សាហាវ​ និង​ប្រទូស្ត​​ដល់អាយុ​សង្ខារ​មនុស្ស​ស្លូតត្រង់ ​ដូច្នេះ​បាន​ជា​សង្គម​ខ្មែរ​ក្រោយ​មក​កាន់តែ​ហាមប្រាម​កូន​ចៅ​មិន​ឲ្យ​បន្ត​ចំណេះ​ដឹង​ផ្លូវ​ងងឹត​អស់​នោះ​ទៀត​។ ចុះ​អ្នក​វិញ តើ​អ្នក​ជឿ​ពី​អានុភាព​នៃ​របៀន​ផ្លូវ​ងងឹត​ដ៏​មាន​ប្រវត្តិ​កាល​ដ៏​យូរលង់​របស់​ខ្មែរ​ដែរ​ទេ?
ចប់
រឿង៖ គំនូស៤៩ (មួយភាគចប់)
ប្រលោមលោក​អភិនីហារ អ​រូបិយ​
ដោយ​ ពេជ្រ បណ្ឌិត​
តើ​អ្នក​ជឿ​លើ​រឿង​អប្បិយជំនឿ មន្តអាគម ​ខ្មោចព្រាយ​បិសាច​ដែរ​ឬទេ? បើ​ជឿ តើ​ជឿ​កម្រិត​ណា​ដែរ? ចុះ​អ្នក​ធ្លាប់​ឮ​អ្វី​ខ្លះ​ទាក់ទង​នឹង​រឿង​អស់​នេះ? អូខេ! ថ្ងៃនេះ​សូម​នាំ​អ្នកអាន​ឱ្យ​ពិចារណា​លើ​រឿង​ពិត​មួយ​របស់​សុំាង គីមស្រួ។
……វា​ជា​ពេល​ព្រលប់​ដែល​គ្នា​​យើង​បី​នាក់​ បាន​ធ្វើ​ដំណើរ​ទៅ​ក្បែរ​ភូមិ​អង្គាបុស្ប។ រយៈពេល​១៣ខែ ចាប់​តាំង​ពី​ប៉ា​ខូច​ទៅ​ ពួក​យើង​មិន​ដែល​បាន​មក​លេង​ទីនេះ​សោះ​ ប៉ុន្តែ​ការ​ទាក់ទង​លោកតា​លោកយាយ​តាម​ទូរស័ព្ទ ជា​រឿង ដែល​ខ្ញុំ​ធ្វើ​ជា​ទម្លាប់​ទៅ​ហើយ។ ជា​រឿយៗ ​ខ្ញុំ​ចង់​បាន​លោក​ទាំង​ទ្វេ​ឱ្យ​មក​រស់​នៅ​ខេត្ត​ជាមួយ​គ្នា តែ​លោក​យាយ​ និង​លោក​តា​ថា​ លោក​មាន​ចាស់ៗ​ជជែក​គ្នា​ និង​ជួយ​មើល​សុខ​ទុក្ខ​គ្នា ​ងាយ​ស្រួល​ជាង​នៅ​ទី​រួម​ខេត្ត។
«អា​ស្រួ! ហើយ​ឯង​ដែល​ផ្ញើ​លុយ​កាក់​មក​ជូន​គាត់​ទេ ដែល​ឱ្យ​គាត់​រស់​នៅ​ម៉ង់ៗ​ពីរ​នាក់​អ៊ីចឹង?»
ខ្ញុំ​បើក​ឡាន​ផង​ ដៃ​ម្ខាង​លូក​ទទួល​កូកា​ពី​អូន​នី​មក​ផឹក​ក្អឿក​ ហើយ​បាន​ឆ្លើយ​ជាមួយ​អា​សេង៖
«ផ្ញើ​អី​មាន​តែ​យក​ពី​គាត់​ថែម!»
ឃើញ​វា​ជក់​មើល​ទេសភាព ខ្ញុំ​និយាយ​បន្ថែម៖
«លោក​យាយ និង​លោក​តា​មាន​ចម្ការ​ស្វាយ​ចន្ទី​ធំ​ណាស់! មួយ​ឆ្នាំ​ៗ​ប្រមូល​ផល​ បាន​ប្រាក់​អាច​ឱ្យ​លោក​រស់​ស្រួល​ជាង​យើង​នៅ​ខេត្ត​ផង!»
អា​នី​និយាយ​កាត់ ​ដោយ​ដៃ​ចុច​ទូរស័ព្ទ​ថត​ទេសភាព​តាម​ផ្លូវ​ជាប់៖
«ទោះ​អ៊ីចឹង​ក៏​ដោយ ​បង​ឯង​ក៏​គួរ​គិតគូរ​ទិញ​របស់​ចាំ​បាច់​ៗ​ពី​ខេត្ត​ ទៅ​ជូន​គាត់​ដែរ! មើល​ចុះ ភូមិ​នេះ​ដាច់​ស្រយាល​ពី​គេ!»
ខ្ញុំ​ដាក់​កំប៉ុង​ទឹក​ក្រូច​ចុះ​ ហើយ​ងាក​ក្បាល​មើល​មុខ​នាង​ដោយ​ក្នាញ់។ អាវ​នាង​ពណ៌​លឿង​ស្រស់ ​តែ​ស្ដើង​ធ្លុះ​ដល់​សាច់​ទ្រូង​ ធ្វើ​ឱ្យ​ខ្ញុំ​គ្រឺត​ណាស់​ទៅ​ហើយ​ ទម្រាំ​អូន​នី​ងើប​គូទ ​ឱន​ទៅ​ថត​ទេសភាព​បង្ហាញ​ចង្កេះ​ស​ដូច​សំឡី​នៅ​ពី​លើ​ខោ​Jeanពណ៌​ខៀវ​ស្លេក​របស់​នាង ខ្ញុំ​ចាប់​ផ្ដើម​នឹក​ថា​ បន់​ឱ្យ​ឆាប់​ដល់​ផ្ទះ​លោក​តា នឹង​អាល​ចូល​បន្ទប់​ពីរ​នាក់​ ដើម្បី​ប្រដៅ​ស្ទីល​កាលីប​របស់​អូន​នី​ចេញ។ ខ្ញុំ​និយាយ​ដោយ​ភ្នែក​ក្រហម ​ព្រោះ​កំហឹង​ខឹង​សម្រស់​អូន​នី ​រួច​លូក​ដៃ​ស្ដាំ​ទៅ​ក្រសោប​ស្ទាប​ចង្កេះ​នាង​យ៉ាង​ស្រើបស្រាល៖
«ទិញ​របស់​ពិសេស​អី​ខ្លះ​ទៅ​Honey? គ្រែ ​ពូក ម៉ាស៊ីន​ត្រជាក់ មាន​គ្រប់​ប្រដាប់​អស់​ហើយ!»
នាង​ភ្ញាក់ព្រើត​ ងាក​មក​រលាស់​ដៃ​រពឹស​របស់​ខ្ញុំ​ចេញ​ ហើយ​សម្លក់​ថ្មែ​ ព្រម​ទាំង​ដៀង​ភ្នែក​ទៅ​រក​អា​សេង ​ដែល​អង្គុយ​ពី​ក្រោយ ​ជា​សញ្ញា​ប្រាប់​ខ្ញុំ​ថា​ ក្នុង​ឡាន​មិនមែន​មាន​តែ​យើង​ពីរ​នាក់​ទេ។ តាម​កញ្ចក់​ឡាន​ខ្ញុំ​មើល​ទៅ​មុខ​អា​សេង​ដែល​ប្រែ​ទៅ​ជា​ក្រៀមក្រំ។ ខ្ញុំ​ស្ដាយ​ក្រោយ​ដែរ ​ដែល​លេង​សើច​ជាមួយ​Honeyភ្លេច​គិត​ថា​ដែល​នាំ​គ្នា​មក​នេះ​លេង​ព្រោះ​តែ​អា​សេង​កំពុង​យ៉ុង​ចិត្ត​ វា​ទើប​តែ​បែក​សង្សារ​ហើយ​ថ្មីៗ។
ខ្ញុំ​ខ្មាស​ទង្វើ​ខ្លួន​ឯង​បន្តិច​ដែរ​ បាន​ងាក​ចេញ​ទៅ​មើល​ទិដ្ឋភាព​ខាង​ក្រៅ​បន្លប់​វិញ។ ក្រោម​ពន្លឺ​ស្រពិចស្រពិល​ដែល​រាត្រី​កាល​ហៀប​ឈាន​ចូល​មក​ដល់ ខ្ញុំ​ឃើញ​ផ្សែង​ហើរ​ក្រាស់​ឃ្មឹក​ដូច​មាន​អ្នក​ដុត ប៉ុន្តែ​តាម​ពិត​ម្ដុំ​នេះ​ដូច​គ្មាន​ផ្ទះ​អ្នក​ស្រុក​ផង​ទេ តើ​ពី​ណា​គេ​មក​ដុត​ធ្វើ​អី​ទៅ?
«បង​ស្រួ ស្គាល់​ផ្លូវ​ច្បាស់​អត់?»
ខ្ញុំ​ឆ្លើយ​វិញ ​មិន​ខ្ចី​ងាក​មើល​អូន​នី ព្រោះ​ខ្លាច​ក្ដៅ​ខ្លួន​នឹង​បបូរ​មាត់​សិចស៊ី​របស់​នាង៖
«ភ័យ​ធ្វើ​អី! គិត​តែ​ពី​រឿង​ហ្វេសប៊ុក​ផុន​អូន​ឯង​ទៅ!»
នាង​ងាក​ទៅ​ចុច​ទូរស័ព្ទ​មើល​បន្ត​លែង​រវល់​នឹង​ខ្ញុំ ចំណែក​ខ្ញុំ​គិត​ពី​បន្ថែម​ល្បឿន​បោល​ឡាន​ទៅ​មុខ​ព្រោះ​ថា​មេឃ​ចាប់​ងងឹត​ហើយ។
«ស្អី​គេ​អ្ហា៎ៗ ​ស្ងាត់​ម៉េះ​អា​នេះ? អត់​មាន​ផ្ទះ​អ្នក​ស្រុក​អី​មួយ?» (អា​សេង​វា​និយាយ​ដោយ​មុខ​ជូរ)
ខ្ញុំ​ដឹង​ថា​វា​កំពុង​ខូច​ចិត្ត​ ខ្ជិល​ស្រែក​ឱ្យ​វា​ក៏​ធ្វើ​មិន​ដឹង​វិញ។ ប៉ុន្តែ​ដល់​វេន​អូន​នី​រអ៊ូ​ម្ដង៖
«អត់​សេវា​រលីង!»
ខ្ញុំ​ដឹង​ថា​អូន​នី​រអ៊ូ​រឿង​ទូរស័ព្ទ ​តែ​សំឡេង​ញែក​ៗ​សិចស៊ី​របស់​នាង​ ចេះ​តែ​ដុត​ចិត្ត​ខ្ញុំ​ឱ្យ​ចង់​ឌឺ​ដល់​រឿង​ក្នុង​ខោ។ ខ្ញុំ​ខាំ​មាត់​រអ៊ូ​តិចៗ​វិញ៖
«អត់​ឯណា? សេវា​ឱ្យ​ពេញ​ប៊ឹប​នៀក!»
ស្រី​ស្អាត​របស់​ខ្ញុំ​ដែល​ចាញ់​ក្រោម​ក្រញាំ​ដៃ​ខ្ញុំ​យូរ​ហើយ​ នៅ​តែ​មិន​យល់​សម្ដី​ខ្ញុំ នាង​និយាយ​ដោយ​បូញ​មាត់​មិន​សប្បាយ​ចិត្ត៖
«មួយ​កាំ​ក៏​អត់​ផង! ធុញ​ណាស់!»
ខ្ញុំ​ដៀង​ភ្នែក​ទៅ​រក​ទូរស័ព្ទ​លើ​ដៃ​នាង​ ហើយ​និយាយ​ឌឺ​ទៀត៖
«ឈប់​លេង​ហ្វេស​ប៊ុក​ទៅ! ចង់​ឱ្យ​អាណា​ញ៉ែ​ទៀត បើ​មាន​អ្នក​ញ៉ែ​ហើយ​ហ្នឹង?»
ស្រី​សិចស៊ី​របស់​ខ្ញុំ​ដាក់ iPhoneនាង​ចុះ ហើយ​ចុច​ម៉ាញ៉េ​ស្ដាប់ ស្រាប់​តែ​ឮ​អា​សេង​ស្រែក​ឡើង៖
«អា​ស្រួ នោះ​ផ្ទះ​គេ​នុះ! មាន​ផ្ទះ​គេ​វ៉ី!»
ខ្ញុំ​បន្ថយ​ល្បឿន ​ហើយ​រឺយ៉ែ​ថយ​ហុយ​សំពោង​ទាន់​ចិត្ត​អា​សេង។ ខ្ញុំ​ឈប់​ងឺត​នៅ​មុខ​កូន​ខ្ទម​តូច​មួយ​ ដែល​មាន​ដាក់​ស្លាក​តូច​ថា ប៉ះ​កង់។ ក្រោម​ពន្លឺ​ចន្លុះ​ក្រហម​ខ្មៅ​ៗ​ ស្ត្រី​ម្នាក់​មាឌ​តូច​ស្ដើង​ អង្គុយ​បែរ​ខ្នង​មក​រក​ពួក​យើង។ ខ្ញុំ​រវៃ​កញ្ចក់ រក​ស្រែក​សួរ​ទៅ​ហើយ ​ស្រាប់​តែ​ឮ​សំឡេង​ស្អក​ស្អា​របស់​គាត់​ឮ​មក​មុន៖
«អត់​មាន​ជាង​ប៉ះ​កង់​ទេ!»
វ៉ាវ! បះ​សក់! គ្រាន់​តែ​សំឡេង​គាត់​គួរ​ខ្លាច​បាត់​ទៅ​ហើយ​ ទម្រាំ​មុខ​គាត់​ទៀត? ខ្ញុំ​ងាក​មក​រក​អូន​នី​ ឃើញ​នាង​បើក​ភ្នែក​គ្រលួង​រេ​គ្រាប់​ភ្នែក​ចុះ​ឡើង​របៀប​ភ័យ។ អត់​ទាន់​និយាយ​អី​ផង ឮ​អា​សេង​នៅ​ពី​ក្រោយ​វា​ហូត​កញ្ចក់​ឡាន​ស្រែក​សួរ​បន្ថែម៖
«អត់​ទោស​មីង! ផ្លូវ​នេះ​ទៅ​ភូមិ​អង្គាបុស្ប​ត្រូវ​អត់​មីង?»
ខ្ញុំ​ងាក​ទៅ​រក​ស្ត្រី​នោះ​វិញ​សាជាថ្មី ទន្ទឹម​នឹង​ពេល​គាត់​បែរ​មក​យឺត​ៗ។ ស្ត្រី​នោះ​មាន​វ័យ​ប្រហែល​ជា​៤០ផ្លាយ មុខ​គាត់​មិន​អាក្រក់​ដូច​សំឡេង​ទេ ប៉ុន្តែ​ម្ដេច​ក៏​សោះអង្គើយ​អី​យ៉ាង​នេះ? គាត់​មិន​ឆ្លើយ​នឹង​សំណួរ​អា​សេង ​តែ​បែរ​ជា​ងាក​ភ្នែក​មក​មើល​បី​នាក់​យើង​ម្ដង​ម្នាក់ៗ​ដោយ​ទឹក​មុខ​ចម្លែក។​ គាត់​មើល​យូរ​ណាស់​ រហូត​ដល់​អូន​នី​ខ្លាច​ពន្លឺ​ភ្នែក​កាច​គ្មាន​មនោសញ្ចេតនា​របស់​គាត់។ នាង​ងាក​មុខ​ចេញ​ទៅ​កន្លែង​ផ្សេង​ ហាក់​ភិតភ័យ។ ចំណែក​ខ្ញុំ​ក៏​លែង​ចង់​ស្ដាប់​ចម្លើយ​គាត់​ទៀត​ហើយ ដោយ​ជ្រួញ​ចិញ្ចើម​សម្ដែង​ថា​មិន​ពេញ​ចិត្ត​អាកប្បកិរិយា​យ៉ាប់​ៗ​របស់​គាត់។ ខ្ញុំ​រវៃ​កញ្ចក់​បិទ​មក​វិញ​ ហើយ​ត្រៀម​ចេញ​ឡាន​ ប៉ុន្តែ​ស្ត្រី​នោះ​ស្ទុះ​មក​ក្បែរ​ឡាន​ដូច​ផ្លេកបន្ទោរ​ធ្វើ​ឱ្យ​អូន​នី​ស្រែក​យ៉ៃ។
ខ្ញុំ​ងាក​មើល​មុខ​ស្ត្រី​ចំណាស់​​ចម្លែក​នោះ​ភ្លាម​ព្រោះ​ឆ្ងល់​ ប៉ុន្តែ​គាត់​ស្រាប់​តែ​លើក​ដៃ​ចង្អុល​ទៅ​ទិស​ខាង​ជើង​យឺត​ៗ។ ដល់​វេន​ខ្ញុំ​រងីរងើ​ ព្រោះ​មិន​ដឹង​ថា​គាត់​ចង់​មាន​ន័យ​ថា​ម៉េច​ទេ? តែ​សំឡេង​អា​សេង​លាន់​មក​វិញ​ក៏​មិន​ដឹង​ថា​វា​បាន​រវៃ​កញ្ចក់​ចុះ​ពី​អង្កាល់​ទៀត​ដែរ បើ​ខ្ញុំ​ទើប​តែ​បិទ​អម្បាញ់មិញ​សោះ​ហ្នឹង?
«ទៅ​តាម​នោះ​វិញ​អ្ហី​មីង?»
«ទៅ​ៗ! ទៅ​តាម​នោះ​ទៅ! (សំឡេង​គាត់​លាន់​មក​ដូច​សំឡេង​បិសាច​បុរាណ​ក្នុង​រឿង​ចិន)»
ខ្ញុំ​ងាក​វឹង​ទៅ​រក​អា​សេង​ជា​សញ្ញា​ថា ​ឱ្យ​​វា​ឈប់​រវល់​នឹង​មីង​នោះ​ទៅ ព្រោះ​ខ្ញុំ​ឮ​សំឡេង​គាត់​កាល​ណា ​មាន​អារម្មណ៍​ចម្លែក​កាលណោះ។ អា​សេង​ឱន​ក្បាល​គោរព​គាត់ ​មុន​និយាយ​ថា​អរគុណ​ ហើយ​ទើប​វា​ចុច​បិទ​កញ្ចក់​មក​វិញ។ ខ្ញុំ​ចេញ​ឡាន​វឹង​ហ៊ុយ​ទ្រលោម​តែ​ធូរចិត្ត​ខ្សាក​ដែល​មុន​នេះ​ដូច​ចង់​ថប់​ដង្ហើម​ ពេល​ឃើញ​ឫកពា​មីង​នោះ។ តែ​អូន​នី​ងាក​មក​បន្ទោស​តិចៗ៖
«គ្មាន​គួរសម​សោះ​បង​ស្រួ! ហុយ​ដី​លើ​គាត់​ហើយ! ជិះ​អី​ជិះ​ម៉េះ?»
ខ្ញុំ​ធ្វើ​មិន​ដឹង​នឹង​សម្ដី​នាង​ ហើយ​លើក​កូកាកូឡា​មក​ក្អឹក​មួយ​ទៀត​ ត្រចៀក​ឮ​អា​សេង​និយាយ​ម្ដង៖
«បើក​បត់​ទៅ​ជើង​ទៅ​អាស្រួ!»
ខ្ញុំ​ក្ដៅ​ចិត្ត​ឆេវ​ ព្រោះ​​មើល​ទៅ​អា​សេង​មិន​ត្រឹម​តែ​ខូច​ចិត្ត​ឡើង​ឡឺកឺ​ទេ​ វា​ថែម​ទាំង​លែង​ជឿជាក់​ខ្ញុំ​ ហើយ​ទៅ​ជឿ​សម្ដី​យាយ​ចាស់​វិកល​នោះ​ទៅ​វិញ។ ខ្ញុំ​គំហក៖
«ស្រុក​អ្ហែង​អ្ហី​ក៏​ស្រុក​អញ​អ្ហា៎? នៅ​ឱ្យ​ស្ងៀម​ទៅ​អា​ចោរ!»
វា​មិន​អន់​ទេ​ គំហក​មក​ខ្ញុំ​វិញ៖
«ម៉ោង​៧យប់​ហើយ​ណ៎ា! អ្ហែង​ចង់​ដេក​ព្រៃ​អ្ហី? ថា​១០គីឡូៗ​អាឡូវ​ជិះ​ជាង​មួយ​ម៉ាង​ហើយ!»
ខ្ញុំ​ស្រែក​តប៖
«អញ​មិន​ឱ្យ​អ្ហែង​ងាប់​ទេ​អា​សេង!»
អា​សេង​ប្រុង​ហា​មាត់​ត្របាក់​ខ្ញុំ​ទៀត ស្រាប់​តែ​សំឡេង​សិចស៊ី​របស់​អូន​នី​ឮ​មក​ញ័រ​ៗ៖
«បង​ស្រួ! ខ្ញុំ​គិត​ថា​បង​ឯង​ខាន​មក​យូរ ​វង្វេង​ផ្លូវ​ហើយ! មិន​ដែល​ឆ្ងាយ​អី​ឆ្ងាយ​យ៉ាង​ហ្នឹង​ទេ! បត់​ទៅ​ជើង​តាម​មីង​នោះ​ប្រាប់​​ទៅ!»
អូន​នី​ភ័យ​យក​តែ​មែនទែន​ហើយ។ ខ្ញុំ​មិន​ចង់​ឱ្យ​នាង​ខឹង​ទេ​ ក៏​បត់​វឹង​តាម​នាង​ប្រាប់ ​ដើម្បី​បក​ក្រោយ​កាច់​ទៅ​ជើង។ម្ដង​នេះ​ដោយ​សារ​ក្ដៅ​ចិត្ត​នឹង​ចរិត​ឆ្លេឆ្លា​របស់​អូន​នី និង​អា​សេង​ ខ្ញុំ​លែង​ខ្ចី​មាត់​អី​មួយ​អឹះ​តែ​ម្ដង។ ស្រមោល​ព្រៃ​ពណ៌​ខ្មៅ​ខ្ពស់​រត់​ថយ​ក្រោយៗ​ លឿន​ស្លេវ​តាម​កម្លាំង​ឡាន​របស់​ខ្ញុំ​ម្ដង​ៗ​ ហាក់​បី​ដូច​ជា​ស្រមោល​ព្រាយ​បិសាច​ឈរ​ជា​ជួរ​ក្នុង​រឿង​កុន​អ៊ីចឹង​ដែរ។ ខ្ញុំ​ខំ​ប្រឹង​សង្កេត​ចប់​តាម​ផ្លូវ​ ក្រែង​ឃើញ​សញ្ញា​ណា​មួយ​ ដែល​អាច​ចំណាំ​បាន ប៉ុន្តែ​មេឃ​ចេះ​តែ​ងងឹត​ទៅ​ៗ​ រក​តែ​ផ្កាយ​មួយ​ដួង​កំដរ​ចិត្ត​ក៏​គ្មាន ​ធ្វើ​ឱ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​សម្ដី​អូន​នី​ និង​អា​សេង​អាច​ថា​ក្លាយ​ជា​ការ​ពិត​ពេល​នេះ​ហើយ ព្រោះ​ខ្ញុំ​ចាប់​ផ្ដើម​បាត់​ទំនុក​​ចិត្ត និង​ទិសដៅ​របស់​ខ្ញុំ​មែន។
«អញ​លែង​ដឹង​ទិស​តំបន់​ហើយ​វើយ! ហើយ​ចុះ​ម៉េច​ក៏​អត់​ឃើញ​ផ្ទះ​អី​មួយ​អ៊ីចឹង? មុន​មិន​មែន​អ៊ីចឹង​ទេ! យើង​មក​ខុស​ផ្លូវ​ច្បាស់​ណាស់!»
អា​សេង​ងាក​មើល​សង​ខាង​ផ្លូវ ហើយ​លើក​ដៃ​មើល​ម៉ោង។ មេឃ​ចាប់​ផ្ដើម​គ្រហឹម​ដោយ​ឥត​ព្រាង​ទុក ហើយ​ភ្លៀង​ធ្លាក់​មក​រ៉ាវ​ដូច​គេ​ចាក់​ទឹក។ ខ្ញុំ​បន្ថយ​ល្បឿន​ ដោយសារ​ថា​មើល​មុខ​លែង​ច្បាស់​ហើយ។ ខ្ញុំ​និយាយ​ដោយ​ធុញទ្រាន់៖
«ចេះ​តែ​មាន​ហើយ​អ្ហា៎ នៅ​សុខ​ៗ​ភ្លៀង​រ៉ាវ! អត់​ទំនង!»
អា​សេង​វា​និយាយ​ផង​ ដក​ក​មើល​ទៅ​ក្រៅ​ដោយ​ទឹក​មុខ​បារម្ភ​ផង៖
«ស្រុក​ព្រៃ​វា​អ៊ីចឹង​ហើយ! តែ​គ្រហឹម​ភ្លៀង​ៗ​ហើយ! អញ​ថា​យើង​ថយ​ក្រោយ​ទៅ​អាស្រួ ទាន់​មិន​ទាន់​ទៅ​ឆ្ងាយ​ជាង​ហ្នឹង!»
ខ្ញុំ​ងាក​មើល​មុខ​អូន​នី ឃើញ​នាង​ងាក​មក​រក​ខ្ញុំ​ដោយ​ពន្លឺ​ភ្នែក​ភ័យ​បារម្ភ។ ចំណែក​អា​សេង​អង្គុយ​ខិត​មក​រក​ពួក​យើង ​ហើយ​វា​និយាយ​តិចៗ​មក​កាន់​ខ្ញុំ៖
«យើង​ប្រហែល​វង្វេង​ផ្លូវ​ហើយ! យើង​បក​ទៅ​រក​ផ្ទះ​មីង​នោះ​វិញ​ទៅ ទាន់​ទៅ​ណា​មិន​ទាន់​ឆ្ងាយ!»
ខ្ញុំ​តប​ផូង៖
«ឱ្យ​អញ​ត្រឡប់​ទៅ​ផ្ទះ​យាយ​ឆ្កួត​ហ្នឹង អញ​សុខ​ចិត្ត​ដេក​ព្រៃ​អ្ហា៎!»
តែ​អូន​នី​និយាយ​ឡើង​​ភ្លាម៖
«មែន​ហើយ​បង​ស្រួ! ទៅ​ផ្ទះ​នោះ​វិញ​គ្រាន់​បើ​ជាង! នៅ​ទីនេះ​ស្ងាត់​ណាស់! គ្មាន​ផ្ទះ​អ្នក​ស្រុក​មួយ​ទេ! ជួន​កាល​ផ្ទះ​មីង​នោះ​នៅ​ជិត​ភូមិ​គេ​គ្រាន់​តែ​យើង​មិន​ដឹង​ចាំ​សួរ​គាត់​មើល​ទៅ!»
មើល​ទៅ​ពីរ​នាក់​ហ្នឹង​និយាយ​ត្រូវ​គ្នា​ដល់​ហើយ ខ្ញុំ​ជា​ភាគី​សំឡេង​តិច​មាន​តែ​ធ្វើ​តាម​ពួក​គេ​ទាំង​ធុញទ្រាន់។ តាម​ពិត​បើ​អា​សេង​អត់​ម៉ោ​ទេ ខ្ញុំ​យក​ឱកាស​នេះ​ប្រដៅ​ចិត្ត​អូន​នី​កណ្ដាល​ព្រៃ​ ឱ្យ​រ៉ូមែនទិក​ភ្លេច​មិន​បាន​ម្ដង ​ប៉ុន្តែ​ពេលនេះ​មាន​អា​អ្នក​បាត់បង់​ស្នេហ៍​មក​ជា​ឆ្អឹង​ទទឹង​ក​ វា​ធ្វើ​ឱ្យ​ខូច​បរិយាកាស​អស់។ ខ្ញុំ​បត់​ឡាន​វឹង ទាំង​មិន​មាត់​មិន​ក ​ប៉ុន្តែ​ភ្នែក​ដៀង​សម្លឹង​ម្ជុល​សាំង។ សាំង​ប៉ុណ្ណេះ​គ្មាន​អី​ត្រូវ​ព្រួយ​ទេ ខ្ញុំ​អាច​ទៅ​ដល់​ខេត្ត​វិញ​បាន​ដោយ​សុវត្ថិភាព ហើយ​ចាំ​រក​កន្លែង​មួយ​​ក្នាញ់​អូន​នី​ក៏​មិន​យឺត​ពេល​ដែរ។
ខ្ញុំ​ងើប​មុខ​សម្លឹង​នាង ឃើញ​នាង​សម្លឹង​មក​ខ្ញុំ​ដោយ​ទឹក​មុខ​ព្រួយ​បារម្ភ។ ខ្ញុំ​លើក​ដៃ​ស្ដាំ​​ញី​សក់​ក្បាល​អូន​នី ហើយ​ធ្វើ​ភ្នែក​ស្រឹម​ដាក់​នាង។ ខ្ញុំ​ចង់​ប្រាប់​នាង​ថា​កុំ​ឱ្យ​​ភ័យ​អី​ ចាំ​យប់​នេះ​ខ្ញុំ​ឱប​នាង​ទល់​ភ្លឺ ប៉ុន្តែ​នាង​ហាក់​មិន​រវល់​នឹង​ភាព​លន្លង់លន្លោច​របស់​ខ្ញុំ​សោះ គិត​ពី​ភិតភ័យ​ងាក​មើល​ផ្លូវ​ចុះ​ឡើង​ៗ​។ ខ្ញុំ​ស្រវា​ចាប់​ម្រាម​ដៃ​នាង​មក​ក្ដាប់​ហើយ​ច្របាច់​ថ្នមៗ៖
«ធើ​កុំ​ភ័យ​មើល៍!»»
អូន​នី​កាន់​តែ​បូញ​មាត់​ភ័យ មុខ​នាង​កាន់​តែ​សិចស៊ី។ ខ្ញុំ​ឃើញ​អា​សេង​អង្គុយ​កៀក​មក​មុខ​ពេក មិន​ខ្វល់​ថា​វា​កំពុង​ខ្លាច​មែន ឬ​លេង​ទេ​ ប៉ុន្តែ​យល់​ថា​វា​កំពុង​តែ​នៅ​កៀក​នឹង​គល់​ទ្រូង​ស​ខ្ចី​របស់​សង្សារ​ខ្ញុំ​ទៅ​វិញ។ ខ្ញុំ​គំហក​ដាក់​វា​ដោយ​លូក​ដៃ​ទៅ​ទាញ​អាវ​ធំ​ខ្ញុំ​ដែល​ក្រាល​គ្រប​លើ​កៅអី​ខាង​អូន​នី ​ហើយ​ដៃ​អា​សេង​កំពុង​សង្កត់​ជាប់៖
«មើល៎​ងាក!»
អា​សេង​ងាក​ថយ​ក្រោយ​ចេញ​បន្តិច ខ្ញុំ​ទាញ​អាវ​នោះ​មក​គ្រប​លើ​អូន​នី​ ហើយ​និយាយ៖
«ពាក់​អាវ​បង​សិន​ទៅ​កុំ​ឱ្យ​រងា!»
អូន​នី​លើក​អាវ​មក​ពាក់​ពី​ក្រៅ​តាម​ខ្ញុំ​ប្រាប់​ អត់​ប្រកែក​អី​មួយ​ម៉ាត់ ​ធ្វើ​ឱ្យ​​ខ្ញុំ​រឹត​តែ​ស្រលាញ់​នាង​ស្ទើរ​ឆ្កួត​ ចិត្ត​ចង់​តែ​ឈប់​ឡាន​សង្កត់​នាង​គ្រឹប​ភ្លាមៗ​ទេ។ ប៉ុន្តែ​សំឡេង​អា​សេង​លាន់​មក​កាត់ផ្ដាច់​ភាព​រ៉ូមែនទិក​របស់​ខ្ញុំ៖
«អា​ស្រួ! អ្ហែង​មើល​នុះ!»
ខ្ញុំ​​ងាក​ទៅ​រក​វា​ឃើញ​វា​កំពុង​សម្លឹង​ទៅ​ខាង​ស្ដាំ​ដៃ។ ខ្ញុំ​មើល​តាម​ចង្អុល​ដៃ​វា​ភ្លាម​ដែរ។ ផ្ទះ​ឈើ​មួយ​លេច​ឡើង​ចំពោះ​មុខ​ខ្ញុំ។ ទោះបី​វា​នៅ​ជ្រៅ​សន្លឹម​ពី​ផ្លូវជាតិ ​ប៉ុន្តែ​ខ្ញុំ​អាច​មើល​ឃើញ​ពន្លឺ​ភ្លើង​ក្រហម​ផ្លុង​ៗ​ជះ​ចេញ​មកពី​ខាងក្នុង​ផ្ទះ​មក​។
«អើ! យប់​នេះ​នៅ​ទីនេះ​ហើយ! គ្រាន់បើ​ជាង​ត្រឡប់​ទៅ​ខ្ទម​យាយ​នោះ​ដែរ​អ្ហា៎!»
ខ្ញុំ​និយាយ​ដោយ​បត់​ឡាន​វឹ​ង​ទៅ​រក​ប្រភព​ពន្លឺ​នោះ​ មិន​ចាំបាច់​សួរ​យោបល់​អ្នកណា​ទេ។
រថយន្ត​កាន់​តែ​លឿន​ទៅមុខ ពួក​យើង​កាន់​តែ​មើល​ឃើញ​ផ្ទះ​នោះ​ច្បាស់​ឡើង ​ប៉ុន្តែ​កំពុង​តែ​សប្បាយចិត្ត​ស្រាប់​តែ​ឡាន​ឈប់​ងឺត។ ចង្រៃ​វា​យក៍​ អាល័យ​តែ​មើល​លើ​ភ្លេច​មើល​ក្រោម។ សញ្ញា​នេះ​បើ​មិន​ជាប់​ផុង​ ទើប​ចម្លែក។ ខ្ញុំ​រោទ៍​ម៉ាស៊ីន​ដោយ​មួហ្មង តែ​វា​លែង​ទៅ​មុខ​កើត​មែន។
«ជាប់​ផុង​ហើយ អ្ហែង​ប្រឹង​អី​ទៀត! ចុះ​មើល​សិន​ទៅ!» ​(អា​សេង​រអ៊ូ)
វា​មាន​តែ​អ៊ីចឹង​មែន​ហើយ។ ខ្ញុំ​ និង​វា​ចុះ​មើល​ជាមួយ​គ្នា។ អា​សេង​ចុច​អិន​ចុច​ពិល​របស់​វា​ ដែល​ជា​ប្រភព​ពន្លឺ​តែ​មួយ​គត់​របស់​ពួក​យើង​ក្នុង​ពេល​នេះ។ ភក់​កប់​ជ្រៅ​ ទាំង​កង់​មុខ​ទាំង​កង់​ក្រោយ ហើយ​សំខាន់​គឺ​នេះ​មិនមែន​ភក់​ថ្មីៗ​ដោយ​សារ​ភ្លៀង​ស្រោច​អម្បាញ់មិញ​ទេ តាម​មើល​នេះ​គឺ​រណ្ដៅ​ភក់​តែ​ម្ដង។ ខ្ញុំ​លើក​ដៃ​ជូត​ទឹក​ភ្លៀង​ចេញ​ពី​មុខ​ដោយ​ក្ដៅ​ចិត្ត។
«ស្អី​គេ​អ្ហា៎! ភក់​ពេញ​មុខ​ផ្ទះ ធ្វើ​ដូច​ចង់​ឱ្យ​គេ​ផុង​ឡាន ហើយ​ចូល​ទៅ​សុំ​ជ្រក​ណាស់​អ៊ីចឹង!»
ខ្ញុំ​និយាយ​លេង​ៗ ប៉ុន្តែ​ធ្វើ​ឱ្យ​អា​សេង​កើត​សង្ស័យ។ វា​កេះ​ខ្ញុំ​ រួច​និយាយ​ហាម៖
«បិទ​មាត់​សិន​ទៅ​អាស្រួ! កណ្ដាល​ព្រៃ​វ៉ី! ចេះ​ខ្លាច​ចិត្ត​ម្ចាស់​ទឹក​ ម្ចាស់​ដី​អី​ខ្លះ​ផង!»
ខ្ញុំ​ដឹង​ខ្លួន​មក​វិញ​ក៏​និយាយ​បន្លប់៖
«អើ! ហើយ​ចុះ​អាឡូវ​គិត​អា​ម៉េច?»
អា​សេង​ឈរ​ច្រត់​ចង្កេះ​ហាល​ភ្លៀង វា​ធ្វើ​មុខ​ជ្រួញ៖
«ផុង​ម្ល៉ឹង​ៗ​ ទាល់​តែ​រក​មនុស្ស​មក​ជួយ! តោះ ទៅ​ជាមួយ​គ្នា​វ៉ី!»
​ខ្ញុំ​សម្លឹង​ទៅ​ផ្ទះ​ដែល​នៅ​ឆ្ងាយ​ប្រមាណ​២០​ម៉ែត្រ​ទៀត​ពី​ទីនេះ​ តាម​ពី​ក្រោយ​អា​សម្លាញ់​ខ្ញុំ ហើយ​និយាយ៖
«អ្ហែង​គិត​​ទុក​ឱ្យ​អា​នី​ចាំ​ម្នាក់​ឯង​នៅ​ហ្នឹង?»
អា​សេង​ងាក​មើល​អា​នី​ដែល​អង្គុយ​ជ្រប់​មុខ​ក្នុង​ឡាន។ វា​និយាយ​ទាំង​មិន​ដក​ភ្នែក​ពី​នាង៖
«ឱ្យ​អា​នី​នៅ​ចាំ​សិន​ល្អ​ជាង! យើង​ត្រូវ​ទៅ​មើល​សិន​មើល៍ ក្នុង​ផ្ទះ​នោះ​ប្រុស​ឬក៏​ស្រី?»
ខ្ញុំ​យល់​ហើយ​ពី​សម្ដី​អា​សេង។ តាមពិត​វា​គិតគូរ​បាន​ម៉ត់ចត់​ជាង​ខ្ញុំ។ អូន​នី​សិចស៊ី​យ៉ាង​នេះ ប្រុស​ណា​តែ​បាន​​ឃើញ​ហើយ​មិន​ក្នាញ់​នោះ។ លោ​តែ​ក្នុង​ផ្ទះ​សុទ្ធ​តែ​ប្រុសៗ​ពេញ​កម្លាំង​បី​បួន​នាក់ អូន​នី​មិន​ចប់​ទៅ​ហើយ​កណ្ដាល​យប់​ស្ងាត់​ហើយ​ ភ្លៀង​រហែក​មេឃ​ទៀត ថា​មិន​បាន​លើក​នេះ​ស្រី​ស្នេហ៍​ខ្ញុំ​មិន​ជួប​អាសន្ន​ធំ?
ខ្ញុំ​ឈាន​ដើរ​ទៅ​តាម​ពី​ក្រោយ​អា​សេង​ ជាន់​ភក់​កប់​ជ្រិច​ៗ​គួរ​ឱ្យ​ក្ដៅ​ក្រហាយ​ស្ដាយ​ស្បែក​ជើង​ ចំណែក​អូន​នី​ស្រាប់​តែ​ចុច​បើក​កញ្ចក់​ហើយ​កញ្ជ្រោល​មក​រក​ខ្ញុំ។
«បង​ស្រួ​ទៅ​ណ៎ា?»
ខ្ញុំ​ស៊ីញ៉ូ​ដៃ​ឱ្យ​នាង​បិទ​កញ្ចក់​វិញ​ ព្រោះ​ភ្លៀង​សាច​ ហើយ​ចង្អុល​ទៅ​ផ្ទះ​នោះ​ជា​សញ្ញា​ថា​ ខ្ញុំ​ទៅ​មើល​ផ្ទះ​នោះ មក​វិញ​អា​ឡូវ​ហើយ។ អូន​នី​បិទ​កញ្ចក់​មែន ​តែ​នាង​បើកទ្វារ​ស្ទុះ​វឹង​មក​តាម​ខ្ញុំ។
«បង​ឯង​ឆ្កួត​អត់​ ទុក​ខ្ញុំ​នៅ​ហ្នឹង​ម្នាក់​ឯង?»
ខ្ញុំ​អស់​តម្រិះ​ក៏​ក្រោក​ចង្កេះ​អូន​នី​ ហើយ​ជួយ​ទាញ​អាវ​ខ្ញុំ​ដែល​នាង​កំពុង​ដណ្ដប់​ពី​លើ​នោះ​ បិទបាំង​រាល់​ចំណុច​សិចស៊ី​របស់​នាង តែ​ជួយ​មិន​បាន​ទេ​ព្រោះ​អាវ​ខ្ញុំ​ខ្លី​ ត្រគាក​សាយ​ក្លំ​ និង​ចង្កេះ​ស​ស្ងាច​របស់​នាង​នៅ​ព្រហើន​កណ្ដាល​វាល​បណ្ដាល​ឱ្យ​គ្រាប់​ភ្លៀង​បបោសអង្អែល​តាម​ចិត្ត​គួរ​ឱ្យ​ព្រឺព្រួច។
ពួក​យើង​ខំ​គេច​ពី​គ្រាប់​ភ្លៀង ដោយ​រត់​ផង​ ដើរ​ផង​រហូត​ដល់​របង​ផ្ទះ​ដែល​មើល​ទៅ​ស្ងាត់​ជ្រងំ។ របង​នោះ​ឈើ​ តែ​ផ្ទះ​ខាង​ក្នុង​មាន​គ្រឹះ​ជា​ថ្ម​ ឯ​ដំបូល​ប្រក់​ក្បឿង។ ស្ថានភាព​បាក់បែក​ដោយ​អន្លើ​របស់​វា​ គឺ​មិន​ខុស​អ្វី​ពី​ផ្ទះ​អ្នក​មាន​ណា​ម្នាក់ ​ត្រូវ​គេ​បោះបង់​ចោល​បន្ទាប់​ពី​សម័យ​សង្គ្រាម​ទេ តែ​ចៃដន្យ​អី​ខាង​ក្នុង​ពិត​ជា​មាន​ពន្លឺ​ភ្លើង​លឿង​ទុំ​ជះ​ចេញ​មក​ច្បាស់​ឡើង​ៗ។
«ម្ចាស់​ផ្ទះ?​ អឺ​ម្ចាស់​ផ្ទះ?» (អា​សេង​ស្រែក​កាត់​ភ្លៀង)
ជា​ទម្លាប់​គឺ​ខ្មែរ​យើង​ មិន​ងាយ​ចូល​របង​ផ្ទះ​អ្នកណា​ ដោយ​មិន​សុំ​ការ​អនុញ្ញាត​សិន​នោះ​ទេ។ ប៉ុន្តែ​គ្រាប់​ភ្លៀង​ហាក់​មិន​ប្រណី​ដល់​ការ​គួរសម​របស់​ពួក​យើង​សោះ។ សក់​អូន​នី​ទទឹក៨០ភាគរយ​ ហើយ​មុខ​នាង​ចាប់​ផ្ដើម​រងា ថ្គាម​នាង​ហាក់​ប្រុង​រណ្ដំ​មួយ​សា​ៗ​ទៅ​ហើយ។
«ម្ចាស់​ផ្ទះ?…មាន…មាន​អ្នកណា​នៅ​ខាង​ក្នុង​ទេ?»
ស្ងាត់​ច្រៀប​ គ្មាន​ឮ​សំឡេង​ឆ្លើយ​តប​អី​បន្តិច​សោះ។ ខ្ញុំ​ចាប់​ផ្ដើម​ញ័រ​ទ្រូង​ ប៉ុន្តែ​ភ្នែក​មិន​ដក​ពី​ខាង​ក្នុង​ផ្ទះ​សោះ។
«ប្រហែល​ម្ចាស់​គេ​ទៅ​ខាង​ក្រោយ​បាត់​ហើយ​ដឹង! យក​ល្អ​ចូល​ទៅ​មើល​តែ​ម្ដង​ទៅ​អ្ហា៎!» (ខ្ញុំ​សួរ​អា​សេង)
អត់​មាន​អ្នក​ឆ្លើយ​តប​គាំទ្រ ឬ​មួយ​ជំទាស់​ទេ ខ្ញុំ​ក៏​ឈាន​ជើង​ចូល​ទៅ​ក្នុង​បរិវេណ​ផ្ទះ​យឺត​ៗ​ ដោយ​លើក​ដៃ​ម្ខាង​ដែល​នៅ​សល់​ពី​ចង្កេះ​អូន​នី​មក​ច្បូត​ទឹកភ្លៀង​ចេញ​ពីមុខ​ផង។ ពី​ក្រោយ​ខ្នង​ខ្ញុំ ឮ​តែ​សម្រិប​ជើង​អា​សេង​ជាន់​ស្មៅ​ផុង​ៗ  និង​ថ្នក់​ទឹក​ភ្លៀង​ដែល​ដក់​ជា​ច្រើន​អន្លង់។ ខ្ញុំ​ដឹង​ថា​វា​កំពុង​តែ​ដើរ​ចូល​មក​ដែរ​ហើយ ​ព្រោះ​ទាល់​គំនិត។
យើង​ដើរ​បណ្ដើរ​ ដៀង​ភ្នែក​មើល​មុខ​ក្រោយ​ឆ្វេង​ស្ដាំ​បណ្ដើរ ​ក្រែង​ឃើញ​ម្ចាស់​ផ្ទះ​កំពុង​ត្រង​ទឹក​ភ្លៀង ប៉ុន្តែ​ពន្លឺ​អិន​ចុច​ពិល​របស់​អា​សេង ​មិន​អាច​ឱ្យ​យើង​ឃើញ​អ្វី​ស្មើ​នឹង​ចិត្ត​ចង់​ទេ។ ទី​បំផុត​យើង​ត្រូវ​មក​ដល់​ជញ្ជាំង​ផ្ទះ​ដែល​ប្រមូល​ផ្ដុំ​ទឹក​ភ្លៀង​សោច​មក​ខ្ជោក​ៗ។
ការ​រត់​ចូល​ទៅ​ជ្រក​ខាង​ក្នុង​ផ្ទះ​ ជា​ជម្រើស​ចំពោះ​មុខ​ក្នុង​ពេល​នេះ។
ត្រូវ​ហើយ! ឥឡូវ​នេះ​យើង​បី​នាក់ ​បាន​គេច​ផុត​ទាំង​ស្រុង​ពី​ព្រះ​ភិរុណ​ ប៉ុន្តែ​សភាព​ត្រជាក់​ស្រៀវ​ឆ្អឹង​ខ្នង ​បាន​ធ្វើ​ឱ្យ​យើង​រេ​ភ្នែក​សម្លឹង​បរិវេណ​ផ្ទះ ​ដែល​យើង​កំពុង​មាន​វត្តមាន ​ដោយ​មាន​អារម្មណ៍​មិន​សូវ​ល្អ​ប៉ុន្មាន​ទេ។
«ម្ចាស់​ផ្ទះ?» (អូន​នី​ស្រែក​សួរ​តិចៗ)
ខ្ញុំ​ងើប​មុខ​សម្លឹង​ទៅ​រក​ចង្កៀង​ប្រេង​កាត​ធំ​មួយ​ ដែល​ត្រូវ​បាន​ព្យួរ​លើ​កន្លោង​ផ្ទះ។ កាល​ដែល​អូន​នី​ស្រែក​ហៅ​គឺ​ត្រូវ​ណាស់ ព្រោះ​ខ្ញុំ​ក៏​គិត​ដូច​នាង​ដែរ​ថា ​ម្ចាស់​ផ្ទះ​ពិត​ជា​នៅ​ម្ដុំ​ៗ​នេះ។ ខ្ញុំ​ទម្លាក់​ភ្នែក​មក​វិញ ​ហើយ​សម្លឹង​ទៅ​រក​វាំងនន​នៅ​ជ្រុង​ខាង​ត្បូង​ដែល​ងងឹត​ខ្លះ​ ភ្លឺ​ខ្លះ ទាំង​មាន​អារម្មណ៍​ថា​អ្នក​ណា​ម្នាក់ ​កំពុង​សំងំ​នៅ​ពី​ក្រោយ​នោះ​ហើយ​តាមដាន​មក​គ្រប់​សកម្មភាព​របស់​បី​នាក់​ខ្ញុំ។ កាល​ដែល​គ្មាន​ចម្លើយ​តប​មកវិញ​ កាន់តែ​ធ្វើ​ឱ្យ​ចិត្ត​ខ្ញុំ​ទៅ​ជា​អន្ទះសា។ខ្ញុំ​ឈាន​ទៅ​រក​ទីនោះ ​ដោយ​មិន​ដឹង​ខ្លួន ​តែ​ត្រូវ​អា​សេង​ទាញ​ដៃ​មក​វិញ។ ពេល​ខ្ញុំ​ងាក​មើល​វា អា​សេង​និយាយ​តិចៗ​ក្បែរ​ត្រចៀក​ខ្ញុំ៖
«កុំ​រុករើ​ផ្ទះ​គេ​អា​ស្រួ! ឈរ​ហ្នឹង​សិន​ទៅ ម៉េច​ក៏​គ្រាន់​បាន​ជ្រក​ភ្លៀង​ដែរ!»
តាម​ពិត​បំណង​របស់​ពួក​យើង​មិនមែន​ជ្រក​ភ្លៀង​ទេ ​គឺ​រក​មនុស្ស​ជួយ​រុញ​ឡាន​ ដើម្បី​បើក​ត​ទៅ​ទៀត។ បើ​ចង់​ជ្រក​យើង​មិន​ចាំបាច់​រត់​កាត់​ភ្លៀង​ឡើង​មក​ធ្វើ​អី?។ ខ្ញុំ​រលាស់​ដៃ​វា​ចេញ​ ហើយ​បន្ត​ដើរ​ទៅ​រក​វាំងនន​នោះ​ជាមួយ​សំឡេង​ពោល​សួរ៖
«មាន​អ្នកណា​នៅ​ទេ?»
ដៃ​អូន​នី​ត្រជាក់​ដូច​ទឹកកក​ ទាញ​ដៃ​ខ្ញុំ​ជាប់។ បើ​ធម្មតា​យើង​គ្មាន​អ្វី​ត្រូវ​ខ្លាច​សោះ​ទេ ប៉ុន្តែ​ប្រហែល​យើង​នៅ​មាន​អារម្មណ៍​អាក្រក់​ ដោយសារ​ល្ងាច​នេះ​បាន​ជួប​ស្ត្រី​ចរិត​ចម្លែក​សំឡេង​ដូច​ខ្មោច ហើយ​ទទេ​ៗ​មក​វង្វេង​ផ្លូវ​ដល់​យប់​ងងឹត​ម្ល៉ឹង​ៗ​ទៀត។ បើជា​ថ្ងៃ​មើល​គ្នា​ឃើញ​ច្បាស់​វិញ គឺ​វា​គ្មាន​អី​អស្ចារ្យ​សម្រាប់​ខ្ញុំ​ឡើយ ​គ្រាន់​តែ​ស្រុក​ព្រៃ​ប៉ុណ្ណឹង​ៗ។
ភាព​ស្ងប់ស្ងាត់​តែ​ហាក់​ញ័រ​រវិច​ៗ​របស់​ជាយ​ម្ខាង​នៃ​វាំងនន​នោះ​បាន​ធ្វើ​ឱ្យ​ចិត្ត​ខ្ញុំ​ទៅ​​ជា​ស្រាល ​ប៉ុន្តែ​ជើង​កាន់​តែ​ចង់​ចូល​ឱ្យ​កៀក​ដើម្បី​ឱ្យ​ដឹង​ថា​មាន​អ្នកណា​នៅ​ពី​ក្រោយ​នោះ។
អូន​នី​ទាញ​ខ្ញុំ​មកវិញ ​ហើយ​គ្រវី​ក្បាល​ដាក់​ខ្ញុំ​តតាត់។ ប៉ុន្តែ​នាង​ហួស​ពេល​នឹង​ឃាត់​ខ្ញុំ ​ព្រោះ​មក​ដល់​ត្រឹម​នេះ ​ដៃ​ខ្ញុំ​ដែល​វែង​ជាង​នាង ​គឺ​អាច​លូក​ប៉ះ​ដល់​វាំងនន​ល្មម។
ខ្ញុំ​លូក​ដៃ​ទៅ​កាន់​លើ​ផ្ទាំង​ក្រណាត់​ដែល​គ្រើម​ដោយ​ធូលី ប៉ុន្តែ​សំឡេង​គំហក​មួយ​លាន់​មក​បង្អាក់​ខ្ញុំ៖
«ឈប់!»
ខ្ញុំ​ក្រឡឹង​គ្រាប់​ភ្នែក​វិល​មួយ​ជុំ ​ព្រោះ​ភ្ញាក់​ហើយ​ដៃ​បាន​ដក​មក​វិញ​យ៉ាង​រហ័ស។ សំឡេង​នោះ​លាន់​មក​ពី​ក្រោយ​ខ្នង​ខ្ញុំ…សោះកក្រោះ​ផង…កំបុត​ផង។ វា​ពិត​ណាស់ គឺ​មិនមែន​សំឡេង​របស់​អា​សេង​ទេ។ ខ្ញុំ​ងាក​ក្រោយ​វឹង​ សម្លឹង​ទៅ​រាងកាយ​ខ្ពស់​ស្គម​ដែល​ឈរ​ជ្រោង​នៅ​មាត់​ទ្វារ​ផ្ទះ។ រាងកាយ​មនុស្ស​ប្រុស តែ​មើល​មុខ​មិន​ឃើញ​ទេ ព្រោះ​គេ​ឈរ​ឆ្ងាយ​ពី​ចង្កៀង។ ខ្ញុំ​ស្រវា​ឱប​អូន​នី​ជាប់​ ហើយ​ឮ​អា​សេង​និយាយ៖
«បង​ម្ចាស់​ផ្ទះ! ពួក​ខ្ញុំ សុំទោស! ខ្ញុំ​ចូល​មក​ស្រែក​ហៅ​បង​ដែរ…តែ…»
វា​បញ្ឈប់​កណ្ដាល​ទី ​ព្រោះ​ជន​នោះ​ស្រាប់តែ​ដើរ​មួយៗ​សំដៅ​មក។ ដំណើរ​គេ​ប៉ាំង​ពៀច​ ហាក់​ដូច​របួស​ជើង​ស្ដាំ ​ប៉ុន្តែ​កាយវិការ​រហ័ស​ណាស់។ គេ​មក​ដល់​ក្បែរ​យើង​ ហើយ​សម្លឹង​យើង​ ដោយ​ផ្ទៃមុខ​ស្មើ​គ្មាន​ស្នាមញញឹម។ វ័យ​គេ​ដូចជា​មិន​ច្រើន​ជាង​ពួក​យើង​ផង​ទេ ប៉ុន្តែ​ទឹក​មុខ​គេ​ជ្រីវជ្រួញ​របៀប​អ្នក​ហត់​នឿយ។ អាវ​គេ​វែង​ហើយ​ស៊ុងឃុង​ តាម​របៀប​អ្នក​ចុងកាត់មាត់ញក ​ដែល​ប្រកបរបរ​ស្រែចម្ការ​ក្រោម​ថ្ងៃ និង​ភ្លៀង។ គេ​នោះ​ដៀង​ភ្នែក​មើល​អូន​នី ​ហើយ​សម្លឹង​ដៃ​នាង​ដែល​ឱប​លើ​ទ្រូង​ខ្ញុំ​មិន​ដក​ភ្នែក​ចេញ​សោះ។
«បង​ជា​ម្ចាស់​ផ្ទះ​នេះ​មែន​អត់?» (ខ្ញុំ​សួរ​គេ​កាត់​ផ្ដាច់​ខ្សែ​ភ្នែក​ដែល​ផ្ដោត​លើ​អូន​នី)
បុរស​ចម្លែក​រេ​ភ្នែក ​មក​មើល​មុខ​ខ្ញុំ​ ដោយ​ក្រសែ​ភ្នែក​មុត​គ្មាន​មនោសញ្ចេតនា។  ”ដឹង​អ៊ីចឹង​អញ​សុខ​ចិត្ត​អង្គុយ​ក្នុង​ឡាន​ល្អ​ជាង​អ្ហា៎” ខ្ញុំ​គិត​ស្ងាត់​ៗ​ក្នុង​ចិត្ត ​ព្រោះ​ពន្លឺ​ភ្នែក​ជន​នោះ ​អត់​ខុស​អី​ពី​ភាព​កាច​សាហាវ​របស់​ឈ្លប​ប៉ុលពត​ដែល​ខ្ញុំ​ធ្លាប់​ឃើញ​ក្នុង​ភាពយន្ត​វាល​ពិឃាដ​របស់​ហូលីវូត​នោះ​ទេ។ បុរស​នោះ​មិន​ត្រឹម​តែ​មិន​ឆ្លើយ​ តែ​ចាប់​ផ្ដើម​សម្លឹង​ពួក​ខ្ញុំ​​ពីរ​នាក់​ ពី​លើ​ដល់​ក្រោម​ ពី​ក្រោម​ឡើង​លើ។ តែ​ភ្លាម​នោះ​ អា​សេង​ខំ​បន្លប់​បរិយាកាស៖
«បង! ឡាន​ពួក​ខ្ញុំ​ផុង​ហើយ! ខ្ញុំ​ចង់​រក​មនុស្ស​ឱ្យ​ជួយ! ចាំ​ខ្ញុំ​ជូន​សគុណ​បាន​អត់​បង!»
ខ្ញុំ​ធុញ​ទ្រាន់​ដោយសារ​មនុស្ស​អស់​នេះ​ចម្លែក​ៗ ​មិន​និយាយ​មិន​ស្ដី​ ហើយ​ប្រើ​ភ្នែក​កាច​សាហាវ​អា​ម៉េច​មិន​ដឹង​ទេ។ ខ្ញុំ​រក​តែ​លាន់​មាត់​ហៅ​អា​សេង​ឱ្យ​ចេញ​ពី​កន្លែង​នេះ​តែ​ម្ដង​ទៅ​ ស្រាប់​តែ​សំឡេង​ជន​នោះ​លាន់​មក​ស្មើ​ធេង៖
«ឯណា​ឡាន?»
អា​សេង​ដូច​អរ​ភើត។ វា​ស្ទុះស្ទា​ចង្អុល​ទៅ​ក្រៅ ​ហើយ​ទី​បំផុត​វា​នាំ​ជន​នោះ​ចេញ​ទៅ​មែន។ រូបរាង​គេ​មិន​ទំនង​ថា​អាច​ជួយ​យើង​ ​ក្នុង​ការ​រុញ​ឡាន​បាន​សម្រេច​ ឬ​យ៉ាងណា​ទេ​ ប៉ុន្តែ​មាន​តែ​សាក​មើល​ប៉ុណ្ណោះ។ ខ្ញុំ​ទាញ​នាំ​អូន​នី​ចេញ​ពី​ផ្ទះ​នោះ​ ដោយ​មាន​អារម្មណ៍​ថា ​មាន​អ្នកណា​ផ្សេង​ទៀត ​កំពុង​សំងំ​ក្នុង​ផ្ទះ​នេះ​ដែរ​ ប៉ុន្តែ​គេ​មិន​ចង់​ចេញ​មក​ឱ្យ​យើង​ឃើញ​ប៉ុណ្ណោះ។ ទោះ​យ៉ាង​ណា​ខ្ញុំ​មិន​ខ្ចី​ខ្វល់​ទេ ប៉ុន្មាន​ដង្ហើម​ទៀត​ប៉ុណ្ណោះ ខ្ញុំ​បាន​ចេញ​ពី​កន្លែង​យ៉ាប់​នេះ​ហើយ គឺ​ចេញ​គ្មាន​ខ្ចី​បក​ក្រោយ​ឡើយ។
អ្វី​ដែល​គួរ​ហួសចិត្ត​នោះ​ គឺ​ចេញ​មក​ដល់​ក្រៅ​ដើរ​បាន​ប្រមាណ៤​ម៉ែត្រ​ទៀត​ដល់​ឡាន ​ខ្ញុំ​ឃើញ​អា​សេង​ឈប់​ង៉ក់​សម្លឹង​ទៅ​ឡាន​ចំហ​មាត់​ធ្លុង។ ខ្ញុំ​បើកភ្នែក​ធំ​ៗ​សម្លឹង​ទៅ​ទីនោះ​ដែរ ​ហើយ​ចាប់ផ្ដើម​ព្រឺក្បាល​បែក​អំពិលអំពែក។ នុ៎ះ​ហ្ន៎ តាមរយៈ​ពិល​ខ្សោយ​ស្រាល​របស់​វា​ ឡាន​ខ្ញុំ​ស្រុញ​ចុះ​ស្ទើរ​ដល់​ដី​ ព្រោះ​កង់​ទាំង​បួន​ធូរ​ខ្សាក​ ដូច​មាន​គេ​ចាក់​ឱ្យ​ធ្លាយ។
ស្អី​គេ​នេះ? ឆ្កួត​ឬ​ក៏​ជា? នៅ​សុខ​ៗ​​កង់​ធ្លាយ​អស់​ទាំង​មុខ​ទាំង​ក្រោយ? អា​សេង​ដែល​មិនអស់ចិត្ត​នឹង​រឿង​អកុសល​នេះ​ ស្ទុះ​រត់វឹង​ទៅ​ក្បែរ​ឡាន​ហើយ​ឱន​មើល​កង់​ទាំង​បួន​ដោយ​រន្ធត់។
ចំណែក​ខ្ញុំ​ដើរ​ទៅ​មួយៗ​សំដៅ​ឡាន​កម្សត់​របស់ខ្ញុំ​ ដែល​នៅ​មិន​នៅ​មក​ទុរន់ទុរា​ហួស​នឹង​ស្មាន។ ខ្ញុំ​ស្រែក​ផង​ដើរ​ផង​ទាំង​កំហឹង​ពេញ​ក្នុង​ទ្រូង៖
«អា​ឆ្កួត​ណា​ចាក់​កង់​ឡាន​អញ?»
តាម​ពិត​ខ្ញុំ​សំដៅ​អា​មនុស្ស​ចម្លែក​ ដែល​កំពុង​ឈរ​ពី​រានហាល​ផ្ទះ​ សម្លឹង​មក​ពួក​យើង។ វាយ​ងាប់​ក៏​ជា​វា​ដែរ​ ដែល​ធ្វើ​រឿង​ថោកទាប​នេះ។ កង់​ឡាន​ខ្ញុំ​មួយ​គ្រាប់​ជិត​ពីរ​រយ​ដុល្លារ​ មាន​រឿង​អី​ធូរ​ស្ពែត​អស់​តែ​ត្រឹម​ប៉ុន្មាន​នាទី​អ៊ីចឹង​កើត?​អា​សេង​ងើប​មុខ​មើល​មុខ​ខ្ញុំ​ ដោយ​ទឹកមុខ​បារម្ភ​ និង​អស់សង្ឃឹម។
«គិត​ម៉េច​ទៅ?» (អូន​នី​ចាប់​ផ្ដើម​រអាក់រអួល)
ពេល​កំហឹង​ផ្ទុះ​ពេញ​ទ្រូង​ ខ្ញុំ​មិន​ដឹង​ថា​ត្រូវ​និយាយ​ថា​ម៉េច​ផង ស្រាប់​តែ​ឃើញ​អា​សេង​បើក​ភ្នែក​ធំៗ ​ហើយ​ស្ទុះ​ទាញ​ខ្ញុំ​និង​អូន​នី​ទៅ​ខាង​វា។ ខ្ញុំ​ងាក​ក្រោយ​ភ្លែត​ ឃើញ​អា​មនុស្ស​ចម្លែក ​ស្ទុះ​ពី​ផ្ទះ​ដើរ​ប៉ាំង​ពៀច​សំដៅ​មក។ ទោះ​បី​ជើង​គេ​នោះ​ហាក់​មាន​បញ្ហា ប៉ុន្តែ​គេ​ដើរ​លឿន​នោះ​លឿន​ ធ្វើ​ឱ្យ​ខ្ញុំ​ចំហ​មាត់​ធ្លុង។ កាល​ដែល​អា​សេង​វា​ទាញ​ពួក​ខ្ញុំ​ឱ្យ​គេច​មក​ក្បែរ​វា គឺ​បង្ហាញ​ស្រេច​ហើយ​ថា ​ចិត្ត​វា​ក៏​ដូច​ខ្ញុំ​ ដែល​គិត​ថា​អា​ម្នាក់​នោះ​ជា​អ្នក​ចាក់​កង់ឡាន​ពួក​យើង។ ខ្ញុំ​សម្លឹង​ទៅ​ជន​នោះ ​ដែល​ដើរ​កាត់​ភ្លៀង​មិន​ខ្ចី​បាំង​ មិន​ខ្ចី​រវល់​នឹង​ភាព​ទទឹក។
«ឡាន​ខូច​ហើយ! ចូល​ផ្ទះ​វិញ​មក!»
“ម៉េច​ឯង​ដឹង​ថា​ឡាន​អញ​ខូច​អា​ចង្រៃ?” ខ្ញុំ​គិត​ទាំង​សង្កៀត​ក្នុង​ចិត្ត​ តែ​ភ្នែក​មើល​ទៅ​វា​នោះ​មិន​ដាក់​ទេ។ សាជាថ្មី​ វា​សម្លឹង​មក​រក​អូន​នី​ទៀត​ ធ្វើ​ឱ្យ​នាង​តោង​ខ្ញុំ​ជាប់​លែង​របេះ។
«បង​ស្រួ! ចូល​ជ្រក​ក្នុង​ឡាន​យើង​វិញ!» (នាង​និយាយ​ញ័រៗ)
ខ្ញុំ​ក៏​គិត​អ៊ីចឹង​ដែរ។ វា​ចង្រៃ​ណាស់​ដែល​បត់​មក​ផ្ទះ​នេះ​ធ្វើ​ឱ្យ​ជាប់​ឡាន​ ហើយ​ចុងក្រោយ​ក៏​បែក​កង់​អស់​ម្ដង​បួន​។
ខ្ញុំ​បើក​សោ ​ហើយ​រុញ​អូន​នី​កៅអី​ខាង​ក្រោយ។ មុន​ពេល​ចូល​ទៅ​ជិត​នាង ​ខ្ញុំ​ស្រែក​ទៅ​អា​សេង៖
«អាណា​ទៅ​ណា​ទៅ​ៗ! អញ​ដេក​ក្នុង​ឡាន​នេះ​ដល់​ព្រឹក​ចាំ​គិត!»
ខ្ញុំ​បិទទ្វារ​គ្រឹប ​ហើយ​ឱប​អូន​នី​ជាប់​ក្នុង​ទ្រូង។ អា​សេង​ស្ទុះ​ចូល​ទៅ​អង្គុយ​កន្លែង​បើក​ ហើយ​ទាញ​ទ្វា​បិទ​គ្រឹប​មុន​ពេល​អា​មនុស្ស​ចម្លែក​មក​ដល់។ ភាព​កក់ក្ដៅ​វិល​មក​វិញ ប៉ុន្តែ​ភាព​ភ័យ​ខ្លាច​នៅ​មាន​នៅ​ឡើយ។ ខ្ញុំ​បើក​ភ្នែក​ក្រឡោត​តាម​សម្លឹង​សកម្មភាព​មនុស្ស​ចម្លែក​នោះ​ ពេល​វា​ដើរ​មក​ដល់​ឡាន។ វា​ក្រឡឹង​ជុំវិញ​ពួក​យើង​ចុះ​ឡើង​ៗ ​ធ្វើ​ឱ្យ​យើង​បី​នាក់​ចំហ​មាត់​ធ្លុង។
«វា​ចាក់​កង់​ឡាន​យើង​ធ្វើ​អី?» (ខ្ញុំ​និយាយ​តិចៗ)
អា​សេង​ឱន​ចុច​ទូរស័ព្ទ​មិន​ខ្ចី​ឆ្លើយ​ជាមួយ​ខ្ញុំ៖
«មាន​សេវា​ម៉ា​កាំ​ដែរ​ទេ​តើ​វ៉ី!»
ខ្ញុំ​អរ​ភើត ​លូក​រាវ​រក​ទូរស័ព្ទ​ខ្ញុំ​ នៅ​ជិត​ចង្កឹះ​លេខ​មក​ចុច​ភ្លាម ​តែ​ត្រូវ​ស្រងាក​ចិត្ត​វិញ ​ព្រោះ iPhone​ខ្ញុំ​ត្រូវ​ខ្មាស​Nចុច​ពិល​វា។
«ផស់​អញ​អត់​មាន​សេវា​អាលីង!»
អា​សេង​និយាយ​តប​ដោយ​មួហ្មង៖
«អស់​ថ្ម​ហើយ! ចង្រៃ​វា​យក៍!»
ខ្ញុំ​មិន​សូវ​រវល់​ជាមួយ​សម្ដី​អា​សេង​ ដោយសារ​រវល់​តែ​តាមដាន​សកម្មភាព​អា​មនុស្ស​ចម្លែក​នៅ​ខាង​ក្រៅ។ ទីបំផុត​វា​នោះ​ក្រឡឹង​ពួក​យើង​អស់​ចិត្ត​គិត​ថា​ធ្វើ​អី​យើង​មិន​បាន ​ហើយ​មើល​ទៅ​ បាន​ជា​វា​បក​ដើរ​ទៅ​ផ្ទះ​បាក់បែក​នោះ​វិញ។
វា​ទៅ​បាត់​ហើយ​បាន​អា​សេង​វា​និយាយ​ទាំង​ខាំ​មាត់៖
«អា​ឆ្កួត​អើយ! អញ​ធ្វើ​អី​វា​ បាន​វា​មក​ធ្វើ​អ៊ីចឹង?»
ខ្ញុំ​ដក​ដង្ហើម​ហឹះ​ដោយ​ក្ដៅចិត្ត៖
«អាណា​ហៅ​អញ​បត់​ឡាន​មក​កន្លែង​នេះ?»
អា​សេង​អត់​ឆ្លើយ​តែ​វា​លើកដៃ​វាយ​ចង្កូតឡាន​ខ្ញុំ​ភឹង​ធ្វើ​ឱ្យ​ខ្ញុំ​ស្រែក​គំហក៖
«ខ្ទេចខ្ទី​អស់​ហើយ​ឡាន​អញ!»
ពួក​យើង​ម្នាក់ៗ​នៅ​ស្ងៀម​លែង​មាត់។ ដោយសារ​ចាប់ផ្ដើម​ខ្វះ​អុកស៊ីសែន ខ្ញុំ​ហុច​សោ​ឱ្យ​អា​សេង​ដើម្បី​ចុច​បើ​ក​កញ្ចក់​តិចៗ។ ពេល​ហ្វារ​ឡាន​ជះ​ទៅ ​ខ្ញុំ​សម្លឹង​ទៅ​ផ្ទះ​នោះ​ពី​ចម្ងាយ​សាជាថ្មី​ មិន​ឃើញ​មាន​ស្រមោល​មនុស្ស​ប្រុស​ចម្លែក​នោះ​ទៀត​ទេ។ ខ្ញុំ​ឱន​សម្លឹង​អូន​នី​ដែល​ត្របោម​ខ្លួន​ក្បែរ​ទ្រូង​ខ្ញុំ។
«ចាំ​ស្អែក​ហៅ​ប៉ូលិស​មក​មក​ប្រដៅ​អា​ឆ្កួត​ហ្នឹង​ម្ដង!» (ខ្ញុំ​និយាយ​ទាំង​ស្ដាយ​កង់​ឡាន​ដែល​ទើប​ដូរ​ មិនទាន់​បាន​មួយ​អាទិត្យ​ត្រឹមត្រូវ)
ភ្លៀង​ចាប់ផ្ដើម​បង្អង់​ហើយ​ ទីបំផុត​ក៏​ដាច់​គ្រាប់​សល់​តែ​សូរ​ចង្រិត​យំ​ច្រេចៗ ​ពី​គុម្ព​ស្មៅ​សើម។ ឈឺ​នោម​ក៏​ខ្ញុំ​អត់​រវល់​ដែរ​ រហូត​ដល់​ម្នាក់ៗ​ចាប់​ផ្ដើម​លង់លក់​ស្ងាត់​បាត់​ឈឹង ​ទោះ​បី​មុន​នេះ​សច្ចា​ថា​មិន​ដេក​ក៏​ដោយ។
មិន​ដឹង​ពេល​យូរ​ប៉ុណ្ណា​ផង ​ខ្ញុំ​ភ្ញាក់​មក​វិញ​ទាំង​សើងម៉ើង។ គឺ​ស្នូរ​គោះ​កញ្ចក់​ផ្ទួនៗ​ធ្វើ​ឱ្យ​ខ្ញុំ​ភ្ញាក់​ឡើង​ដោយ​មាន​អូន​នី​និង​អា​សេង​ដឹង​ខ្លួន​មក​តាម​ក្រោយ។ ប៉ុន្តែ​ស្នូរ​គោះ​កញ្ចក់​គឺ​នៅ​ខាង​អូន​នី។ នាង​ស្រែក​ឡើង ​ព្រោះ​ពេល​នោះ​មនុស្ស​ចម្លែក​បង្ហាញ​មុខ​ក្បែរ​កញ្ចក់​នោះ ​ជាមួយ​ភ្នែក​មួយ​គូ​ដែល​សម្លឹង​នាង​ក្នុង​ន័យ​ពេញ​ចិត្ត។ អូន​នី​គេច​មក​ទ្រោប​ក្នុង​ទ្រូង​ខ្ញុំ ចំណែក​ខ្ញុំ​សម្លឹង​ទៅ​ម្រាម​ដៃ​គម្រាំង​របស់​ជន​ចម្លែក​ ដែល​ប្រឹង​លូក​មក​សង្កត់​កញ្ចក់​ឡាន​ខ្ញុំ​ចុះ​តាម​ប្រលោះ​ដែល​អា​សេង​បង្ហើប​តិចៗ ​ឱ្យ​ខ្យល់​ចេញចូល។ ខ្ញុំ​បើក​ភ្នែក​គ្រលួង​ដោយ​តក់ស្លុត​ ដៃ​ប្រុង​លូក​រុញ​​បិទ​កញ្ចក់​បង្ហើយ​ ប៉ុន្តែ​ជន​នោះ​ស្រាប់​តែ​លើក​កូន​កញ្ច្រែង​មួយ​បង្ហាញ​យើង។ មេឃ​រាំង​យូរ​ណាស់​ហើយ។ ក្រោម​ពន្លឺ​ខៀវ​ស្រងាត់​របស់​រាត្រី​កាល​ក្រោម​ពន្លឺ​ខែ ខ្ញុំ​ឃើញ​ជន​នោះ​កាន់​កញ្ច្រែង​ដែល​មាន​ដំឡូង​ស្ងោរ​ពីរ​បី​ដុំ ​ហើយ​ញញឹម​មក​កាន់​ពួក​យើង។ ខ្ញុំ​មើល​មុខ​អា​សេង។ ​ខ្ញុំ​មិន​មែន​ចង់​សួរ​វា​ពីរ​រឿង​ដំឡូង​ទេ ​ព្រោះ​ក្នុង​ឡាន​យើង​មាន​របស់​ហូប​ខ្លះ​ដែរ ​សំខាន់​គឺ​យើង​គ្មាន​ចិត្ត​ហូប។ ចំណែក​ពេល​នេះ ​ខ្ញុំ​បែរ​ជា​ចង់​សួរ​អា​សម្លាញ់​អាប់​របស់​ខ្ញុំ​ ថា​តើ​យើង​ស្មាន​ខុស​ចំពោះ​មនុស្ស​ចម្លែក​នោះ​ទេ​ដឹង? គ្នា​ខំ​ទៅ​រក​ដំឡូង​មក​ស្ងោរ​អោយ​យើង​ផង តើ​គេ​ចាក់​ទម្លាយ​កង់​ឡាន​យើង​ធ្វើ​អី? ឬ​មួយ​កង់​នេះ​មុត​បន្លា​ព្រៃ​តាំង​ពី​ពេល​ណា​មក​ក៏​មិន​ដឹង? តែ​មិន​ទំនង​ទេ ឡាន​ស៊េរី​នេះ​មិន​ខ្លាច​ទេ ​សព្វបើ​ព្រៃ​ត្រូពិក។
ខ្ញុំ​ងាក​មក​ឃើញ​ជន​នោះ​ខំ​គួរ​សម​មក​យើង​ ទោះ​បី​ទឹក​មុខ​គាត់​មិន​សូវ​ទំនង​ តែ​ខ្ញុំ​មិន​ដាច់​ចិត្ត​រា​ដៃ​ថា​មិន​យក​ទេ។ ខ្ញុំ​បើក​កញ្ចក់​ហើយ​សួរ​គាត់​តិចៗ៖
«បង​ឯង​ស្គាល់​ជាង​ឡាន​ឯណា​អត់? នៅ​ជិត​ៗ​នេះ​មាន​ទេ!»
មនុស្ស​ចម្លែក​ស្រាប់តែ​ឆ្លើយ​វិញ​ផូង៖
«វា​នៅ​ត្បូង​នេះ​៥០០ម៉ែត្រ​ទេ! តែ​វា​ដេក​លក់​ហើយ! អ្នក​ណា​ម៉ោ​ម្ដុំ​នេះ​ ភាគ​ច្រើន​ត្រូវ​វា​ដាក់​មេ​ដែកគោល​ឱ្យ​ធ្លាយ​អ៊ីចឹង​គ្រប់​តែ​គ្នា​ហ្នឹង! អា​នេះ​វា​ចង់​បាន​លុយ! ស្អែក​ចាំ​ទៅ​ហៅ​វា​មក​ប៉ះ​ទៅ!»
“តិច​គេ​និយាយ​ពី​ខ្ទម​មីង​អី ​ដែល​សំឡេង​ដូច​ខ្មោច​នោះ​ទេ? ”ខ្ញុំ​គិត​ផង ​សម្លឹង​មុខ​អា​សេង​ផង។ អា​សេង​វា​និយាយ​វិញ៖
«បង​ឯង​ទុក​ហូប​ទៅ! ពួក​ខ្ញុំ​អត់​ឃ្លាន​ទេ! ហើយ​ណេះ​ទឹកក្រូច​យក​ទៅ!»
ជន​ចម្លែក​ទទួល​យក​ទឹក​ក្រូច​កូកា​ពីរ​កំប៉ុង​ពី​ដៃ​អា​សេង ធ្វើ​ឱ្យ​អារម្មណ៍​ពួក​យើង​ធូរស្រាល​វិញ​ទាំង​អស់​គ្នា។ បើ​ឡាន​យើង​ពិត​ជា​ខូច​ដោយ​សារ​ស្នាដៃ​អា​ជាង​ប៉ះ​កង់​ហេងស៊យ​ណា​ម្នាក់​មែន វា​គ្រាន់​បើ​ជាង​ការ​គិត​របស់​យើង​មុន​នេះ​ដែរ។ ក្នុង​ពេល​ដែល​ខ្ញុំ​កំពុង​តែ​លួច​គិត​ពី​ករណី​នេះ ស្រាប់​តែ​ជន​នោះ​និយាយ​បន្ថែម៖
«ម៉េច​មិន ចូល​ផ្ទះ​សម្រាន្ត​វិញ?»​
ខ្ញុំ​នៅ​ទីទើរ​ រក​ពាក្យ​គួរសម​បដិសេធ ​ស្រាប់​តែ​អូន​នី​ងើបមុខ​និយាយ​ខ្សឹបៗ៖
«បង​ស្រួ! ឈឺ​បត់​ជើង​ដល់​ហើយ!»
ខ្ញុំ​រេ​ភ្នែក​មើល​អា​សេង ​ព្រោះ​មិន​ដឹង​សម្រេច​ចិត្ត​ថា​ម៉េច​ត្រូវ ស្រាប់​តែ​ឮ​ជន​ខាង​ក្រៅ​ឡាន​និយាយ​មក​តិចៗ៖
«នៅ​នេះ​ ឱ្យ​​តែ​ជិត​ភ្លឺ​មាន​ខ្លា​ចេញ​តែ​ញឹក! ត្រឹម​ឡាន​ប៉ុណ្ណឹង​ទប់​វា​មិន​ជាប់​ទេ! កញ្ចក់​ប៉ុណ្ណឹង​ៗ វា​ទះ​បែក​ខ្ទេច​ហ្នឹង!»
ទី​បំផុត​យើង​នៅតែ​ស្ដាប់​ភាសា​មនុស្ស​បាន​ ហើយ​ជឿ​លើ​មនុស្ស​ជាង​ជឿ​លើ​ខ្លា​ ដូច្នោះ​ហើយ​បុរស​ក្មេង​នោះ​បាន​សម្រេច​ជោគជ័យ​ក្នុង​ការ​នាំ​ពួក​យើង​ត្រឡប់​ទៅផ្ទះ​របស់​គាត់​វិញ។ ម៉ោង​១២យប់​ហើយ។ ខ្ញុំ​បន់​ឱ្យ​តែ​ភ្លឺ​ឆាប់​ទេ នឹង​អាល​ដោះស្រាយ​បញ្ហា។
ឈាន​ចូល​មក​ដល់​ក្នុង​ផ្ទះ​សំឡេង​ជន​នោះ​បន្លឺ​មក​ភ្លាម៖
«ចូល​ផ្ទះ​ដោះ​ស្បែក​ជើង​ផង»
ពួក​យើង​ហាក់​មាន​អារម្មណ៍​ខ្មាស​ដែរ​ ដែល​ខ្វះ​ការ​គួរ​សម​រហូត​ដល់​ម្ចាស់​ផ្ទះ​គេ​រំលឹក​ ទើប​ប្រញាប់​ដោះ​ទ្រនាប់​ជើង។​​ ឃើញ​ពួក​ខ្ញុំ​ធ្វើ​តាម​គេ​ប្រាប់​ហើយ ជន​នោះ​ងាក​ទៅ​​ទាញ​ទ្វារ​បិទ​វិញ​ ហើយ​ស៊ក​គន្លឹះ​ច្រេះ​ចាប់​តូច​មួយ។
«ទ្វារ​ប៉ុណ្ណឹង​ការពារ​ខ្លា​បាន​ដែរ?» (អា​សេង​សួរ​ឡើង​ក្នុង​ពេល​ខ្ញុំ​ក៏​កំពុង​ឆ្ងល់​ដូចគ្នា)
ជន​ចម្លែក​នោះ​ដើរ​ទៅ​លើក​ចង្កៀង​ប្រេង​មក​បណ្ដើរ​ មាត់​ឆ្លើយ​នឹង​សំណួរ​អា​សេង​បណ្ដើរ៖
«ពួក​វា​មិន​ហ៊ាន​បៀត​ផ្ទះ​នេះ​ទេ!»
ជន​នោះ​និយាយ​ម៉ឺងម៉ាត់​ណាស់​ តែ​ខ្ញុំ​នៅ​តែ​ទ្រាំ​មិន​សួរ​មិន​បាន៖
«ហេតុអ្វី​ទៅ?»
«មួយ​ជុំ​ផ្ទះ​នេះ​ដាំ​ប្រទាល​ការពារ​សត្វ​ទាំងអស់! សត្វ​អស់ហ្នឹង​មិន​ឈ្នះ​អាគម​ម៉ែ​ខ្ញុំ​ទេ!»
«អាគម?»
ខ្ញុំ​សួរ​ផ្ទាន់​តែ​អត់​មាន​ចម្លើយ​តប​ទេ។ ជន​នោះ​អាល័យ​តែ​រវល់​ក្រាល​កន្ទេល​លើ​គ្រែ​ខាងលិច​មួយ ​ដែល​ដោយសារ​ភាព​ងងឹត​ និង​ពន្លឺ​ចង្កៀង​ជះ​មិន​ដល់​ពី​មុន​នេះ​យើង​មើល​វា​អត់​ឃើញ​សោះ។ សំឡេង​អា​សេង​លាន់​មក​តិចៗ៖
«អ្នក​នៅ​ក្នុង​ព្រៃ គេ​ជឿ​រឿង​អាគម​ហ្នឹង​ណាស់​ហ្ន៎ អ៊ីចឹង​បាន​គេ​នៅ​ហ្នឹង​បាន!»
ម្ចាស់​ផ្ទះ​ចេញ​ពី​ទី​ណា​មក​វិញ​ជាមួយ​ភួយ​មួយ​ហើយ​ហុច​វា​ឱ្យ​អា​សេង។
«បង​ឯង​សម្រាន្ត​ខាង​នេះ​ទៅ! ប្ដី​ប្រពន្ធ​នេះ​សម្រាន្ត​ខាង​ក្រោយ!»​
បុរស​ក្មេង​នោះ​និយាយ​ហាក់​សំដៅ ថា​ខ្ញុំ​ និង​អូន​នី​ជា​ប្ដី​ប្រពន្ធ ​វា​មិន​ចម្លែក​អី​ទេ ​ព្រោះ​យើង​ស្និទ្ធ​គ្នា​ជាង​ប្ដី​ប្រពន្ធ​ស្រុកស្រែ​ល្មមៗ​ទៅ​ទៀត​ តាមរបៀប​សង្សារ​ឡើង​គ្រែ​ញឹកញាប់​ឡើង​ស៊ាំ​ទៅ​ហើយ។
គេ​នាំ​ខ្ញុំ និង​អូន​នី​ទៅ​បន្ទប់​មួយ​ផ្សេង​នៅ​ខាង​ក្រោយ​ជញ្ជាំង​នោះ។
ខ្ញុំ​បោល​សួរ​ភ្លាម​មិន​បង្អង់៖
«បង​ឯង​នៅ​ទីនេះ​តែ​ឯង​ទេ​បង?»
ជន​ចម្លែក​និយាយ​ផង​ ទាញ​តម្រង់​កន្ទេល​លើ​គ្រែ​តូច​មួយ​ផង៖
«នេះ​បន្ទប់​ម៉ែ​ខ្ញុំ! គាត់​មាន​រវល់​ទៅ​ភូមិ​បាត់​ហើយ! ស្អែក​បាន​ត្រឡប់​មក​វិញ!»
គេ​ចេញ​ទៅ​បាត់​ ដោយ​ទុក​កូន​ចង្កៀង​តូច​ផ្លុង​មួយៗ​ឱ្យ​ពួក​យើង។ ទោះ​ក្នុង​កាលៈទេសៈ​នេះ​ហើយ​ ខ្ញុំ​នៅតែ​នឹក​ឃើញ​ថា​ តើ​យប់​នេះ​បាន​ឆី​អូន​នី​ដែរ​អត់​ហ្ន៎ ​បើ​គេ​ទុក​យើង​ថា​ជា​ប្ដី​ប្រពន្ធ​ទៅ​ហើយ។ មិន​ដឹង​នាង​មាន​អារម្មណ៍​ដូច​ខ្ញុំ​ដែរ​អត់​ទេ ព្រោះ​ពេលនេះ​ឃើញ​អូន​នី​ កំពុង​ដោះ​អាវ​ខ្ញុំ​ដែល​គ្រប​ពី​លើ​នោះ​ចេញ​ បង្ហាញ​អាវ​ស្ដើង​ពណ៌​លឿង​របស់​នាង​ដែល​ស្ងួត​ទឹកភ្លៀង​ធេង​ ប៉ុន្តែ​នៅ​តែ​រឹប​បង្អួត​ដើមទ្រូង​សក្បុស​របស់​នាង​ ធ្វើ​ខ្ញុំ​ភ្លេច​នឹក​នា​ដល់​ស្ថានការណ៍​អាក្រក់​ៗ​មុន នេះ​អស់​ភ្លាម​មួយ​រំពេច។
ខ្ញុំ​ចាប់​ផ្ដើម​ស្ទាបស្ទង់​រក​កន្លែង​គួរសម គឺ​រាវ​ស្ទាប​កន្ទេល​នោះ​ ឃើញ​ថា​មិន​ជា​អី​ទេ​អាច​បណ្ដោះអាសន្ន​បាន ប៉ុន្តែ​ទាស់​ត្រង់​ថា​បន្ទប់​នេះ​ធំ​ក្លិន​ឆ្អាប​ឃ្មឹះៗ​បន្តិច​។ ខ្ញុំ​ឡើង​អង្គុយ​ផ្អែក​ខ្នង​មុន​ហើយ​យក​ដៃ​រាវ​រក​ទាញ​ចង្កេះ​អូន​នី​ធ្វើ​ឱ្យ​នាង​ភ្ញាក់​ក្រញាង​ ស្រែក​យ៉ៃ។ ពុទ្ធោ​អើយ អា​ម្នាក់​ម្ចាស់​ផ្ទះ​នោះ​ឮ​សម្រែក​អូន​នី ​វា​ដើរ​មក​លឿន​ជាង​អេមិច​ទៅ​ទៀត។
«កើត​អី​អត់?»
អូន​នី​គ្រវី​ក្បាល ហើយ​ថយ​មក​អង្គុយ​ជិត​ខ្ញុំ៖
«អត់…អត់…អត់​អី​ទេ​ពូ!
ខ្ញុំ​មិន​ទាន់​និយាយ​ថា​ម៉េច​ផង ស្រាប់​តែ​ម្ចាស់​ផ្ទះ​ហុច​កញ្ចប់​មួយ​តូច​ប៉ុន​បាត​ដៃ​មក​ឱ្យ​នាង។
«ទុក​ទៅ! គ្រាន់​ការពារ​ខ្លួន!»
អូន​នី​បើក​ភ្នែក​ធំៗ​សម្លឹង​ តែ​នាង​អត់​ទាន់​លូក​ដៃ​ទៅ​យក​ទេ។ គ្រាន់​តែ​នាង​និយាយ​សួរ​តិចៗ៖
«អី​គេ​ហ្នឹង​ពូ?»
ម្ចាស់​ផ្ទះ​និយាយ​រក​អូន​នី​ដោយ​ភ្នែក​ស្រទន់៖
«ប្រទាល​ការពារ​អំពើ! ការពារ​ផ្លូវ​ងងឹត!»​
ទឹក​មុខ​បុរស​នោះ​ដូច​មែន​ទែន​ណាស់​ រហូត​ដល់​អូន​នី​មិន​ដាច់​ចិត្ត​ថា​មិន​យក​ទេ នាង​លូក​ដៃ​ញ័រ​ៗ​ទៅ​ទទួល​រួច​ ទើប​បុរស​នោះ​ដើរចេញ​ទៅ​វិញ​បាត់​ភ្លាម ​ដោយ​នាង​រក​និយាយ​អរគុណ​ក៏​មិន​ទាន់។ នោះ​ជា​កញ្ចប់​ក្រណាត់​ទេសឯក​ពណ៌ត្នោត​មួយ​ដេរ​ផ្ចិត​ប៉ុន​ពីរ​ថ្នាំង​ដៃ។ នាង​លើក​មក​បង្ហាញ​ខ្ញុំ​ជាមួយ​ទឹក​មុខ​ថា​ យល់​យ៉ាង​ណា។ ខ្ញុំ​ឯណេះ​កំពុង​រសាប់រសល់​ទ្រូង​ រឿង​សម្រស់​អូន​នី​ ក៏​ឆ្លើយ​វិញ​ខ្លីៗ៖
«គេ​ឱ្យ​​ទុក​ទៅ! ដេក​ម៉ោ​យក​កម្លាំង​សិន! ស្អែក​ចាំ​គិត​ទៀត! បន្ទប់​នេះ​គួរសម​ជាង​ដេក​ឱ្យ​ខ្លា​ទះ​ដែរ!»
មនុស្ស​ស្រី​មិន​ងាយ​មាន​តណ្ហា មិន​រើស​ពេល​វេលា​ដូច​ប្រុស​ តែ​អ៊ីចឹង​ហើយ​បាន​ជា​អូន​នី​ដូច​ជា​មិន​យល់​ចិត្ត​ខ្ញុំ​សោះ។ ​នាង​ស្ទាប​កន្ទេល​ និង​ភួយ​ដូច​ខ្ពើម​ៗ​ ធ្វើ​ឱ្យ​​ខ្ញុំ​ខ្ជិល​ចាំ​យូរ​ក៏​ឱប​ចង្កេះ​ទាញ​នាង​ផ្ដួល​មក​លើ​គ្រែ​តែម្ដង​ទៅ។
ពេល​ខ្ញុំ​ចាប់​ផ្ដើម​បន្លប់​បរិយាកាស​ដោយ​ឱន​ថើប ទ្រូង​អូន​នី​បើកឆាក អូន​នី​ស្រាប់​តែ​យកដៃ​មក​ពាំង​ហើយ​ចោល​ភ្នែក​សម្លឹង​ទៅ​ទ្វារ​បន្ទប់។ ខ្ញុំ​ដឹង​ថា​នាង​នៅ​មាន​អារម្មណ៍​មិន​ល្អ​ ចំពោះ​បុរស​ម្ចាស់ផ្ទះ​ ក៏​និយាយ​ខ្សឹបៗ​ដាក់​ត្រចៀក​នាង៖
«គេ​ទៅ​ដេក​ហើយ!»
នាង​ហាក់​បន្ទន់​កាយ​ធូរទ្រូង។ ខ្ញុំ​ចាប់​ទាញ​ដៃ​នាង​ចេញ​ពី​ចំណុច​ពិសេស ​ហើយ​ថ្ពក់​ម្រាម​ជាមួយ​នាង​ដើម្បី​បាន​ឱកាស​ ប៉ុន្តែ​កញ្ចប់​ក្រណាត់​​នោះ​ស្ថិត​ក្នុង​ដៃ​នាង​នៅ​ឡើយ ម្ល៉ោះ​ហើយ​កុំ​ឱ្យ​រំខាន​ស្ថានការណ៍​ ខ្ញុំ​ក៏​ទាញ​វា​ពី​ដៃ​នាង​មក​ស៊ក​ទុក​ក្នុង​ហោប៉ៅ​ខោ​វិញ​ ហើយ​ចាប់​ផ្ដើម​សសុល​ទៅ​រក​កូន​ភ្នំ​ព្រហើន​ទាំង​ពីរ​ជា​បន្ទាន់។ ដឹង​អី​អូន​នី​ស្រាប់​តែ​ច្រាន​ខ្ញុំ​ចេញ​មួយ​ទំហឹង​បង្ហាញ​ថា​នាង​មិន​ពេញចិត្ត​ទង្វើ​ដ៏​ល្មោភ​របស់​ខ្ញុំ​ក្នុង​ស្ថានភាព​នេះ​ទេ។
កម្លាំង​ដៃ​នាង ​និង​ទឹកមុខ​អូន​នី​បញ្ជាក់​ស្រេច​ហើយ​ថា ខ្ញុំ១០០% គឺ​អត់​ក្នុង​យប់​នេះ។ ខ្ញុំ​ផ្ងារ​ទៅ​ម្ខាង​លែង​ហ៊ាន​បង្ខំ​នាង​ ហើយ​នៅ​សំងំ​ស្ងៀម​រហូត​ដល់​ទន់​ភ្នែក​មមី​រក​លក់។
សំឡេង​អូន​នី​លាន់​តិចៗ​ក្បែរ​ត្រចៀក​ខ្ញុំ៖
«បង​ស្រួ! បង​ស្រួៗៗ»
ខ្ញុំ​បើក​ភ្នែក​តិចៗ​ នឹក​ថា​ក្រែង​រាត្រី​ត្រជាក់​ស្រី​ទន់​ចិត្ត​អាណិត​បេះដូង​បង​ ដឹង​អី​នាង​កំពុង​ធ្វើ​ភ្នែក​គ្រលួងៗ​ដោយ​ក្ដី​ងឿង​ឆ្ងល់​ ហើយ​ដៃ​អង្រួន​ដាស់​ខ្លួន​ខ្ញុំ។
«បង​ឯង​មើល​នោះ!»
ខ្ញុំ​បើក​ភ្នែក​មិងមាំង​មើល​ទៅ​តាម​ពន្លឺ​ទូរស័ព្ទ ​ដែល​នាង​ចុច​បង្ហាញ​ខ្ញុំ។ នោះ​គឺ​ជញ្ជាំង​បន្ទប់​នៅ​លើ​ក្បាល​ដំណេក​ដែល​ចាំបាច់​ត្រូវ​ងើយ​ត្រឡប់​ទើប​មើល​កើត។ ខ្ញុំ​មើល​អត់​ឃើញ​ច្បាស់​ទេ តែ​ដោយ​នេះ​ជា​កន្លែង​ដែល​យើង​មិន​ដែល​ស្គាល់ ហើយ​ឃើញ​នាង​ដូច​ជា​មាន​អារម្មណ៍​ច្របូកច្របល់​ពេក​ ខ្ញុំ​ក៏​ក្រោក​ទៅ​មើល​តាម​នាង។
ចម្លែក​មែន​នៅ​លើ​ជញ្ជាំង​ គឺ​មាន​រូប​គំនូស​ខ្លី​បី​ជួរ ​ដូច​មនុស្ស​រពឹស​ដៃ​គូស​លេង ប៉ុន្តែ​គំនូស​នីមួយៗ​ស្មើ​គ្នា​ត្រឹម។ដែល​រឹតតែ​ពិសេស​នោះ​គឺ​មាន​គំនូស​បី​នៅ​ក្រោយ​គេ​ មិន​ទាន់​មាន​សញ្ញា​ខ្វែង ចំណែក​គំនូស​មុន​ៗ​ខ្វែង​ជា​សញ្ញា​លេខ​បូក​អស់​រលីង។
ខ្ញុំ​សម្លឹង​ស្ងាត់ស្ងៀម​ តាម​ពិត​ក៏​កំពុង​នឹក​ចម្លែក​ចិត្ត ប៉ុន្តែ​អូន​នី​និយាយ​មក​តិចៗ​ហាក់​ញ័រ​ៗ៖
«អា​បី​ឆ្នូត​ចុង​ក្រោយ​ហ្នឹង! បង​ឯង… ខ្ញុំ…និង​បង​សេង​មិនមែន?»
ខ្ញុំ​ធ្លាក់​ថ្លើម​ក្ដុក ​ព្រោះ​ម៉េច​ក៏​សុខ​ៗ​អូន​នី​ទៅ​មើល​គំនូស​នោះ​ចេញ​ថា​ជា​ចំនួន​មនុស្ស​ទៅវិញ? ស្រីៗ​ពិតជា​រវើរវាយ​បាន​ឆ្ងាយ​មែន។ តែ​ទោះ​យ៉ាងណា​ សម្ដី​នាង​បែរជា​ធ្វើ​ឱ្យ​ខ្ញុំ​នឹកឃើញ​ដល់​រឿង​កុន​ផ្ដេសផ្ដាស​ ដែល​ទាក់ទង​នឹង​ផ្លូវ​ងងឹត។ សំខាន់​គឺ​ពេល​នេះ​កណ្ដាល​យប់​ជ្រៅ​ហើយ ​នៅ​ឆ្ងាយ​ពី​អ្នក​ផង​ទៀត។ ខ្ញុំ​បន្លប់​ខ្លួនឯង​ដោយ​លើក​ដៃ​ទៅ​ញី​សក់​ក្បាល​នាង​ ហើយ​ធ្វើជា​បញ្ចេញ​ទឹកមុខ​គគ្រឺត​ទៅ​រក​នាង៖
«មើល​កុន​ហូលីវូដ​ច្រើន​ពេក​ទេ​អ្ហី? គេ​រពឹសដៃ​គូស​លេង​សោះ​ហ្នឹង​ណា៎!»
អូន​នី​មិន​មាន​ស្រាយ​ភាព​ភ័យ​បារម្ភ​ពី​ផ្ទៃ​មុខ​អី​បន្តិច​សោះ​ទេ។ នាង​ថែម​ទាំង​លើក​ដៃ​ទៅ​រាប់​គំនូស​នោះ​ពី​មួយ​រហូត​ដល់​ចប់​ត្រឹម​គំនូស​ចុង​ក្រោយ​គឺ​៤៩។ នាង​រអ៊ូ​តិចៗ​ដោយ​ភ្នែក​នៅតែ​បង្អួត​រោមភ្នែក​ខ្ទើត​សម្លឹង​ផ្ដោត​ទៅ​ជញ្ជាំង។ ខ្ញុំ​លូក​ដៃ​ទៅ​អង្អែល​ចង្កេះ​នាង​ថ្នម​ ហើយ​និយាយ​លួង៖
«តោះ​គេង! ស្អែក​ភ្លឺ​ចាំ​គិត​ទៀត!»
នាង​ថយ​មក​អង្គុយ​វិញ​ ប៉ុន្តែ​នៅ​តែ​រេ​ភ្លើង​ទូរស័ព្ទ​បំភ្លឺ​ជុំវិញ​ខ្លួន​ដោយ​មិន​សប្បាយ​ចិត្ត​សោះ។ ខ្ញុំ​ឱប​ចង្កេះ​នាង​ជាប់​បង្កើន​ភាព​កក់ក្ដៅ​ឱ្យ​នាង​ ប៉ុន្តែ​សន្សឹម​ៗ​ខ្ញុំ​ដេក​លក់​សាជាថ្មី។ នៅ​ក្រោម​ធាតុអាកាស​ត្រជាក់ ខ្ញុំ​ដេក​លក់
​យ៉ាង​ស៊ុប​ ប៉ុន្តែ​ចាប់​ផ្ដើម​សុបិន​ប្លែកៗ ​ដែល​មិន​យល់​ថា​អ្វី​ជា​អ្វី​ រួម​មាន​ទី​កន្លែង​គួរ​ឱ្យ​ព្រឺ​ខ្លាច មនុស្ស​ចម្លែក​ៗ​ ទឹក​មុខ​ឈឺ​ចាប់​មិន​និយាយ​ស្ដី ហើយ​ចុង​ក្រោយ​ខ្ញុំ​សុបិន​ឃើញ​អា​សេង​អូស​ដៃ​អូន​នី​ចេញ​ពី​គ្រែ​នេះ​ទៅ។ ​អូន​នី​ស្រែក​យំ​យ៉ាង​ខ្លាំង ​តែ​វា​មិន​ព្រម​លែង​ដៃ​សោះ វា​គិត​ពី​អូស​បន្ត​ទៅ​មុខ ​ធ្វើ​ឱ្យ​​ខ្ញុំ​ស្ទុះ​ទៅ​ប្រតាយប្រតប់​ទាញ​ផ្ដាច់​អូន​នី​ពី​វា​មកវិញ ​ស្រាប់តែ​វា​ងាក​មុខ​មក​គ្រហឹម​ដាក់​ខ្ញុំ​ ប៉ុន្តែ​វា​មិនមែន​អា​សេង​មិត្ត​ខ្ញុំ​ទៀត​ទេ​ គឺ​មុខ​វា​ក្លាយ​ជា​អសុរកាយ​គួរ​ឱ្យ​តក់ស្លុត។ ខ្ញុំ​ស្រែក​វ៉ាស​ហើយ​ភ្ញាក់​ដឹង​ខ្លួន​ទាំង​បែក​ញើស​រហាម។
ខ្ញុំ​ប្រឹង​ទប់ស្កាត់​ចរាចរណ៍​ដ៏​មហស្ចារ្យ​នៃ​បេះដូង​ ហើយ​រេ​ភ្នែក​សម្លឹង​ថា​ខ្លួន​ឯង​កំពុង​នៅ​កន្លែងណា បី​វិនាទី​ក្រោយ​ទើប​ខ្ញុំ​ចង​ចាំ​វិញ​បាន​ថា ​ខ្លួន​កំពុង​សំណាក់​ជាមួយ​អូន​នី​ នៅ​ឯ​ផ្ទះ​ធំ​ចាស់​កណ្ដាល​ផ្លូវ​ ទៅ​ផ្ទះ​លោក​យាយ​លោកតា។ ខ្ញុំ​ងាក​ភ្លាម​រក​មើល​ស្រី​សិចស៊ី​របស់ខ្ញុំ​ តែ​មិន​ឃើញ​នាង​ទេ​ ឃើញ​តែ​ស្រមោល​ទ្វារ​បន្ទប់​ដែល​ធ្វើ​ពី​ឈើ​នៅ​រអិល​តិចៗ​ ហាក់​បីដូច​ជា​មាន​អ្នក​ណា​ទើប​តែ​ចាក​ចេញ​ពី​បន្ទប់​នេះ​ទៅ។
«អូន​នី​ទៅ​បត់​ជើង​ដឹង? ម៉េច​ក៏​មិន​ហៅ​ហ្ន៎!»
ខ្ញុំ​ក្រោក​ក្រេស​ចេញ​ពី​គ្រែ​ទាំង​ក្បាល​នៅ​សើងម៉ើង។ មក​ដល់​ខាង​ក្រៅ ​ខ្ញុំ​អត់​ឃើញ​មាន​ស្រមោល​អ្នក​ណា​ម្នាក់​សោះ  បើ​នាង​ទើប​នឹង​ចេញ​ទៅ​ក្រៅ​សោះ​ ម៉េច​ក៏​ដើរ​លឿន​ម្ល៉េះ?។
ខ្ញុំ​ដៀង​ទៅ​រក​គ្រែ​របស់​អា​សេង… ពេលនេះ​រឹត​តែ​ចម្លែក ចិត្ត​ព្រោះ​គ្មាន​អ្នកណា​ម្នាក់​នៅ​ទីនោះ​ទេ មាន​ន័យ​ថា​អា​សេង​ក៏​ចេញក្រៅ?​។ ខ្ញុំ​នឹក​មិន​ស្រួល​ក្នុង​ចិត្ត​ ហើយ​គិត​ដល់​រឿង​យល់សប្ដិ​ដែល​ទើបតែ​ធាក់​ខ្ញុំ​ឱ្យ​ភ្ញាក់​អម្បាញ់មិញ។ ម៉េច​ក៏​ជួន​គ្នា​ម្ល៉េះ?
ខ្ញុំ​ដើរ​ទឹប​ៗ​សំដៅ​ទ្វារ​ផ្ទះ ហើយ​ឃើញ​ថា​ទ្វារ​នោះ​គ្មាន​ដាក់គន្លឹះ​ច្រេះ​ចាប់​នោះ​ទៀត​ទេ ​មានន័យថា​អ្នក​ចេញ​ទៅ​ក្រៅ​នៅ​មិនទាន់​ត្រឡប់​មកវិញ ហើយ​ក្នុង​ផ្ទះ​គ្មាន​អ្នកណា​ម្នាក់​នៅ​បិទទ្វារ​ការពារ​ខ្លា​ដែរ។
ខ្ញុំ​កាន់តែ​អន្ទះសា​ ហើយ​ទាញ​ទ្វារ​នោះ​ចាកចេញ។ កណ្ដាល​យប់​ស្ងាត់​ឈឹង តើ​ស្រី​ម្នាក់​ប្រុស​ម្នាក់​ចេញ​ទៅក្រៅ​ធ្វើ​អី​តំណាល​គ្នា​ម្ល៉េះ?។ ខ្ញុំ​នឹក​ដល់​កាយវិការ​អូន​នី​ដែល​ប្រកែក​ជាមួយ​បំណង​ខ្ញុំ​មុន​នេះ​ ឬ​មួយ​នាង​ ​និង​អា​សេង​មានអី​លាក់​កំបាំង​ខ្ញុំ? អាច​ថា​តាម​ផ្លូវ​មក​ពួក​គេ​លួច​ចេញ​​ភ្លើងស៊ីញ៉ូ​ត្រូវ​ដង​ ​ត្រូវ​ផ្លែ​គ្នា​ទៅ​ហើយ​ ហើយ​ឥឡូវ​ឆ្លៀត​ពេល​ខ្ញុំ​ល្មោភ​ដេក​ នាំ​គ្នា​រក​កន្លែង​ដោះស្រាយ​ស្នេហា? រឹត​តែ​គិត រឹត​តែ​សង្ស័យ ចិត្ត​រឹត​តែ​ច្របូកច្របល់​ទៅ​ជា​ហ្មងសៅ។ ប្រហែល​ដោយសារ​ខ្ញុំ​អាន​រឿង​ប្រលោមលោក​សិច​ច្រើន​ ខ្ញុំ​ចេះ​តែ​យល់​ថា​ពីរ​នាក់​ហ្នឹង​ប្រហែល​កំពុង​រក​គុម្ពោត​ព្រៃ​ណា​មួយ​ លេងល្បែង​ប្លែក​មាត់​នេះ​មែនហើយ ​ព្រោះ​អូន​នី​សិចស៊ី​ម្ល៉ឹង​ៗ​ រឿង​អី​អា​សេង​វា​អត់ទ្រាំ​កើត?
មក​ដល់​ខាងក្រៅ ខ្ញុំ​ឈរ​រេ​ភ្នែក​សម្លឹង​ជុំវិញ​ផ្ទះ​យ៉ាង​រហ័ស ភ្លាម​នោះ​ខ្ញុំ​ឃើញ​អូន​នី​ដើរ​ហួស​ពី​កន្លែង​រថយន្ត​របស់ខ្ញុំ​ដោយ​ឆ្លង​ផ្លូវ​ទៅ​ព្រៃ​ម្ខាង​ទៀត​ជា​ស្រេច​ទៅ​ហើយ។
ទោះ​បី​មេឃ​ងងឹត​ តែ​ភ្នែក​ខ្ញុំ​អាច​ជម្នះ​មើល​ឃើញ​ដំណើរ​ និង​ចំណាំ​នាង​បាន​ប្រាកដ​ប្រជា​ណាស់។ អូន​នី​ដើរ​ត្រង់​ភ្លឹង ប៉ុន្តែ​លឿន​ស្លេវ​បើ​មិន​អ៊ីចឹង​ទេ ​មិន​សម​ថា​គ្រាន់​តែ​ប៉ុន្មាន​វិនាទី ​នាង​ដើរ​ហួស​ខ្ញុំ​ដល់​ទៅ​ជិត​៣០ម​ឡើយ។ ខ្ញុំ​ស្រែក​ហៅ​តិចៗ៖
«អូន​នី​ៗ​ៗ!
នាង​ប្រហែល​មិន​បាន​ឮ​ខ្ញុំ​ទេ​ ព្រោះ​នាង​បាន​ដើរ​ហួស​ឆ្ងាយ​ខ្ញុំ​ សឹង​ផុត​ពី​កន្ទុយ​ភ្នែក​ម្ដង​ៗ​ទៅ​ហើយ ធ្វើ​ឱ្យ​ខ្ញុំ​កាន់​តែ​កើត​ចិត្ត​ឆ្ងល់​ថា  ”នាង​ទៅ​ណា? ក្រែង​មុន​នេះ​​នាង​ខ្លាច​ណាស់​អ្ហី?”។
ចុះ​បាត់​អា​សេង​​ទៅ​ណា? ​ចំណែក​អា​គាត់​មួយ​ម្ចាស់ផ្ទះ​ឫកពា​ប្លែកៗ​នោះ​ម៉េច​ក៏​បាត់​សូន្យ​ដែរ? ខ្ញុំ​ញី​ភ្នែក​ព្រោះ​នាង​កាន់តែ​កប់​ព្រិល​ទៅ​ៗ​ក្រោម​​ពន្លឺ​ព្រាល​ស្រពិចស្រពិល​នៃ​ដួង​​ព្រះខែ។
ខ្ញុំ​លែង​បង្អង់​ហើយ​ ចាប់​ផ្ដើម​រត់​ទៅតាម​អូន​នី។ ទីបំផុត​ខ្ញុំ​បាន​ឆ្លង​ផ្លូវ​ ហើយ​បង្ខិត​ចម្ងាយ​ទៅ​រក​នាង​កាន់​តែ​ជិត ឯ​នាង​ក៏​ចេះ​តែ​បន្ត​ដើរ​ចូល​ទៅ​ក្នុង​ព្រៃ​ធ្វើ​ឱ្យ​ខ្ញុំ​ចាប់​ផ្ដើម​ស្លន់ស្លោ។
“មិន​ដែល​អាណា​ទៅ​បត់​ជើង​អី​ឆ្ងាយ​ម្ល៉ឹង​ទេ?”
ខ្ញុំ​ហើប​មាត់​ប្រុង​ថា​ស្រែក​ហៅ​នាង​ឱ្យ​ឈប់ ​ស្រាប់​តែ​នាង​ឈប់​ទ្រឹង​មុន​ពេល​ខ្ញុំ​ស្រែក​ទៅ​ទៀត។ ខ្ញុំ​ស្រែក​សួរ​ហាក់​មិន​អស់​ចិត្ត៖
«ហើយ​ទៅ​ណា​ហ្នឹង?! ឆ្កួត​ទេ​ដឹង​ដើរ​ម៉ោ​ម្នាក់​ឯង​អត់​ដាស់​ម៉ា​ម៉ាត់? ហើយ​ឃើញ​អា​សេង​អត់?»
ខ្ញុំ​បញ្ឈប់​ជើង​ង៉ក់​ព្រោះ​ភ្ញាក់។ ខ្ញុំ​បើកភ្នែក​គ្រលួង​មុន​ពេល​ចង់​ឈាន​បន្ត​ចូល​ទៅ​ជិត​អូន​នី​ ព្រោះ​ថា​កាយវិការ​នាង​ហាក់​ដូច​ជា​ធ្មឹង​ៗ​ម៉េច​មិន​ដឹង​ ហើយ​សន្សឹម​ៗ​នាង​ងាក​មុខ​មក​រក​ខ្ញុំ។ ពុទ្ធោ! អូន​នី​បិទ​ភ្នែក?????
ខ្ញុំ​ភ្ញាក់​ហើយ​ព្រឺ​សម្បុរ ​ព្រោះ​ថា​អូន​នី​ដែល​នៅ​ចំពោះ​មុខ​ខ្ញុំ ​គឺ​បិទ​ភ្នែក​ដើរ​ពី​បន្ទប់​មក​ដល់​ព្រៃ​នេះ។​
”នាង​ជា​មនុស្ស​មមើ​ដើរ? ស្គាល់​គ្នា​យូរ​ហើយ​ ដេក​ជាមួយគ្នា​ក៏​មិន​ចេះ​តិច​ដង ម៉េច​ខ្ញុំ​មិនដែល​ដឹង​រឿង​ឆ្កួត​យក៍​នេះ?”
ខ្ញុំ​ស្ទុះ​ចូល​ទៅ​បម្រុង​ទាញ​នាង​ឱ្យ​ដឹង​ខ្លួន ​ស្រាប់តែ​ដូច​ផ្លេកបន្ទោរ​ នាង​ស្រាប់តែ​បើក​ភ្នែក​ក្រឡោត​មកវិញ​ ធ្វើ​ឱ្យ​ខ្ញុំ​ស្រែកយ៉ៃ​​ ភ្ញាក់​ថយ​ក្រោយ​ជាន់​លើ​អ្វី​មួយ​ទន់​ៗ​ដួល​ព្រូស​ទាំង​ជំហរ។ ខ្ញុំ​ប្រឹង​ស្ទុះ​ក្រោក​មក​វិញ​ ក្នុង​ពេល​ដែល​ភ្នែក​មិន​ចោល​សម្លឹង​អូន​នី។ នាង​លែង​ខ្វល់​នឹង​ខ្ញុំ​ ប៉ុន្តែ​ក្នុង​ដៃ​កំពុង​បញ្ចេញ​វត្ថុ​អ្វី​មួយ​វែង​ស្រួច​ដូច​កាំបិត​ពុះ​ឪឡឹក។
ក្នុង​ពេល​ខ្ញុំ​កំពុង​ភាំង​ស្មារតី​សម្លឹង ​កាយវិការ​ឆ្កួត​ៗ​របស់​នាង នាង​ស្រាប់​តែ​លើក​កាំបិត​នោះ​ខ្ពស់​ឡើង​ទៅ​លើ​បណ្ដោយ​ឱ្យ​ចុង​វា​តម្រង់​មក​ទ្រូង​នាង​គួរ​ឱ្យ​រន្ធត់។ ខ្ញុំ​ហា​មាត់​រក​និយាយ​ហៅ​នាង​ ក៏​ហា​លែង​ចេញ ​ចេញ​តែ​ខ្យល់​ខ្សាវៗ​ម្ហបៗ ​ព្រោះ​​ហេតុការណ៍​ចំពោះ​មុខ​ខ្ញុំ​នេះ ​ជា​រឿង​ដែល​ខ្ញុំ​មិន​ដែល​ជួប​ប្រទះ​ក្នុង​ជីវិត។
នៅ​ពេល​សេចក្ដី​តក់ស្លុត​បាន​បង្អាក់​បំពង់​សំឡេង​ខ្ញុំ ខ្ញុំ​ប្រឹង​ច្រត់​ដៃ​ក្រោក​ តែ​ក្រោក​មិន​កើត​ព្រោះ​មែក​ឈើ​តូច​ៗ​ក្បែរ​ទី​ដែល​ខ្ញុំ​ដួល​ប៉ះ​ បាន​ប្រទាក់​អាវ និង​ខោ​ខ្ញុំ​ជាប់។ ខ្ញុំ​ងាក​មក​វិញ​ដោយ​ញ័រ​ដៃ​ជើង​ប្រឹង​បេះ​វា​ចេញ​​ ដោយ​តក់​ក្រហល់​ ពុំ​នោះ​ទេ អូន​នី​មុខ​តែ​បុក​កាំបិត​នោះ​ទម្លាយ​ទ្រូង​នាង​ឥឡូវ​ហើយ។ ដោយសារ​ប្រញាប់​ពេក ​ខ្ញុំ​ភ្លាត់​ដៃ​ដួល​ជា​ថ្មី តែ​ម្ដង​នេះ​ខ្ញុំ​ច្រត់​ទៅ​ប៉ះ​នឹង​ខ្លួន​ប្រាណ​មនុស្ស​ណា​ម្នាក់​ដេក​ស្ដូក​នៅ​ផ្ទាល់​ដី​ក្បែរ​ខ្ញុំ​បង្កើយ។
ខ្ញុំ​ភ័យ​ស្ទើរ​បាត់​ព្រលឹង បោះបង់​ចោល​ខ្សែ​ភ្នែក​ពី​អូន​នី មក​សម្លឹង​រក​អ្វី​ដែល​កំពុង​ធ្វើ​ឱ្យ​បេះដូង​ខ្ញុំ​រក​កល​ឈប់​ដើរ។​ក្នុង​ពេល​ញ័រ​ចំប្រប់​ ដៃ​ខ្ញុំ​ស្រវា​ប៉ះ​វត្ថុ​រឹង​បួន​ជ្រុង​មួយ​ពេញ​ណែន​ក្នុង​ប្រអប់​ដៃ។
“Nចុច​ពិល​ផុន​អា​សេង?”
មិន​ចាំ​អ្នក​ណា​ប្រាប់​ទេ ​ខ្ញុំ​ចាប់​របស់​នោះ​បញ្ចាំង​ទៅ​រក​មនុស្ស​ដែល​ដេក​ស្ប៉ាប​ក្បែរ​ខ្ញុំ​មួយ​រំពេច។ គេ​ដេក​ផ្កាប់​មុខ​តែ​អាវ​នោះ​គឺ​អា​សេង​បាន​ពាក់​កាល​ពី​ល្ងាច។ ពេល​ខ្ញុំ​ឃើញ​អាវ​ប្រឡាក់​ឈាម​ក្រហម​ក្រមៅ​ជោក ​បាន​ខ្ញុំ​ដឹង​ថា ខ្ញុំ​កំពុង​ឆ្អាប​ឈាម​យ៉ាង​ចាស់ដៃ។
ខ្ញុំ​មិន​អាច​និយាយ​អ្វី​ចេញ​ទេ​ ក្រៅ​ពី​តក់ស្លុត​ហើយ​គាំង​ចលនា​ស្ញេញ។ ទោះបី​យ៉ាងណា​ សំណួរ​ជាច្រើន​វិលខ្ញាល់​ក្នុង​អារម្មណ៍​ខ្ញុំ៖
“ហេតុ​អី? ហេតុ​អី​រឿង​ឆ្កួត​ៗ​អស់​នេះ​កើត​ឡើង​ចំពោះ​បី​នាក់​ខ្ញុំ?”
ស្នូរ​គ្រហឹម​លាន់​ចេញ​ពី​មាត់​អូន​នី ​ទាញ​អារម្មណ៍​ខ្ញុំ​ឱ្យ​ប្រមូល​មក​វិញ​ងាក​ទៅ​រក​នាង​វិញ។ តាមពិត​នាង​គ្រហឹម​ដោយសារ​ស្រមោល​មនុស្ស​ម្នាក់​ កំពុង​ប្រតាយប្រតប់​ដណ្ដើម​កាំបិត​ពី​នាង។ ទោះ​បី​មេឃ​មិន​ភ្លឺ​ច្បាស់​ដូច​ថ្ងៃ ​តែ​មើល​តែ​ពី​ឆ្ងាយ​ក៏​ស្គាល់​​ជា​រាង​បុរស​ម្ចាស់​ផ្ទះថ្ម​បាក់បែក​នោះ​ដែរ។
ខ្ញុំ​អរ​ភើត​ក្នុង​វិនាទី​ដែល​កំពុង​ស្លុត​ស្មារតី ព្រោះ​មាន​អារម្មណ៍​ថា​ហោច​ណាស់ ​មាន​មនុស្ស​ម្នាក់​កំពុង​តែ​ជួយ​ពួក​យើង។ ខ្ញុំ​ស្ទុះ​ចេញ​ទៅ​ទាំង​មាត់​ស្រែក៖
«ជួយ! ជួយ! ជួយ!»​
ជន​នោះ​បញ្ឈប់​ចលនា តែ​ដៃ​នៅ​ក្ដាប់​ដង​កាំបិត​ជាប់​ម៉ឺង​ រារាំង​សកម្មភាព​អូន​នី។ គេ​នោះ​សម្លឹង​មក​ខ្ញុំ​ត្លែ​ដោយ​ទឹក​មុខ​ងឿងឆ្ងល់​ ប្រហែល​គេ​នឹក​ថា​នៅ​ទីនេះ​ក្រៅ​ពី​គេ ​និង​អូន​នី​គ្មាន​អ្នកណា​ទៀត​នោះ​ទេ។ ខ្ញុំ​ឃើញ​គេ​ធ្មឹង​ក៏​ចាំង​ពិល​ចំ​មុខ​គេ​ជាមួយ​វាចា​បន្ត​ញ័រ​ចំប្រប់៖
«បង! បង! ជួយ​ផង! ជួយ​ផង​បង! អា​នី​ឆ្កួត​ចូល​ហើយ! ជួយ​ផង!»
ពេល​ពន្លឺ​ពិល​ចាំង​ឆ្វាច​លើ​មុខ​ជន​នោះ​ ដំបូង​ខ្ញុំ​ភ្ញាក់​ស្ទើរ​របូត​ពិល​ពី​ដៃ​ ដោយសារ​ឃើញ​មុខ​គេ​បើកភ្នែក​ក្រឡោត​មើល​មុខ​ខ្ញុំ​ ហាក់​ចង់​ស៊ី​សាច់​ទាំង​រស់​ គឺ​ខុស​ប្លែក​ពី​ទឹក​មុខ​គេ​ដែល​បបួល​ខ្ញុំ​ចូល​ស្នាក់​ក្នុង​ផ្ទះ​របស់​គេ ​កាល​ពី​កាល​ពីមុន​នេះ​ទាំង​ស្រុង។
នៅ​ពេល​ខ្ញុំ​នៅ​គាំង​ធ្មឹង គេ​នោះ​ឱន​មុខ​គេច​ចេញ​ពី​ពន្លឺ​ពិល​ខ្ញុំ ហើយ​ស្រែក​សន្ធាប់​រំពង​ព្រៃ៖
«ដាក់​ពិល​ចុះ!»
សម្រែក​គេ​ធ្វើ​​ឱ្យ​ខ្ញុំ​រន្ធត់​ រហូត​ដល់​ទម្លាក់​ពិល​ចុះ ព្រមពេល​ដែល​អូន​នី​ចាប់​កញ្ជ្រោល​ ទាមទារ​ចង់​ដក​កាំបិត​ចេញ​ពី​ដៃ​ដ៏​មាំ​របស់​បុរស​នោះ ដើម្បី​ចាក់​ខ្លួន​ឯង​សាជាថ្មី។ ​ទោះ​បី​យ៉ាង​ណា​ កាយវិការ​ហាមឃាត់​របស់​បុរស​នោះ​ ធ្វើ​ឱ្យ​ខ្ញុំ​គិត​ថា​គាត់​មក​នេះ​គឺ​មក​ជួយ​ មិនមែន​មាន​ចេតនា​អាក្រក់​ទេ ​ម៉្លោះហើយ​ខ្ញុំ​រត់​ចូល​ទៅ​ក្បែរ​គាត់​ជួយ​បង្ក្រាប​សកម្មភាព​ខ្មោច​ចូល​របស់​នាង។
អូន​នី​ពិតជា​មាន​កម្លាំង​ខ្លាំង​ដូច​អសុរកាយ​ ព្រោះ​ថា​ពេលនេះ​ពីរ​នាក់​ខ្ញុំ​ហើយ ​នៅ​តែ​ចាប់​នាង​មិន​ចង់​ជាប់​ទៀត។ ខ្ញុំ​និយាយ​ដោយ​ញ័រ​ទទ្រើក៖
«ម៉េច​អ៊ីចឹង? មាន​រឿង​អី? ម៉េច​ក៏​សុខ​ៗ​ទៅ​ជា​ឆ្កួត​ៗ​អ៊ីចឹង?»
ជន​នោះ​ឈប់​ស្ងៀម ​​ហើយ​សួរ​ខ្ញុំ​ម៉ាត់​ៗ៖
«ប្រទាល​​នៅ​ឯណា?»
«ប្រទាល?»
«ប្រទាល​ការពារ​ផ្លូវ​ងងឹត​ឱ្យ​ទុក​នោះ?»
ខ្ញុំ​នឹក​ភ្លែត​ដល់​កញ្ចប់​ក្រណាត់​ទេសឯក ​ដែល​មុន​នេះ​ជន​ចម្លែក​បាន​ឱ្យ​មក​អូន​នី។ ខ្ញុំ​ឆ្លើយ​ភ្លាម​៖
«ក្នុង​ហោប៉ៅ​ខោ​ខ្ញុំ!»
«យក​ចេញ​មក​ឱ្យ​លឿន​ អា​ឆ្កួត​អើយ!»
ជន​នោះ​និយាយ​យ៉ាង​អសុរ ​ហាក់​ខឹង​ខ្ញុំ​យ៉ាង​ខ្លាំង ​ដែល​យក​របស់​នោះ​ដាក់​ហោប៉ៅ​ខោ​ ខ្ញុំ​ក្ដៅ​ឆេវ​ដែល​វា​ហ៊ាន​ជេរ​ខ្ញុំ​ ប៉ុន្តែ​មិន​ដឹង​យ៉ាង​ម៉េច​ទេ ​បាន​ជា​ខ្ញុំ​ធ្វើ​តាម​បញ្ជា​វា​ដោយ​ឥត​ប្រកែក។ បាន​កញ្ចប់​នោះ​ដល់​ដៃ ​វា​លើក​ឡើង​លើ​ធ្វើ​មាត់​ជីព​អូចៗ​ ហើយ​យក​ទៅ​បបោស​លើ​អូន​នី​ពី​ក្បាល​ដល់​ស្មា​បួន​ប្រាំ​ដង​​ ទាំង​សង​ខាង​ ពី​មុខ​ពីក្រោយ​ ហាក់​ស្ទាត់ជំនាញ​ណាស់។
ខ្ញុំ​ងឿងឆ្ងល់​ ប៉ុន្តែ​នៅ​ពេល​ដែល​អា​គាត់​នោះ ​កាន់​តែ​សូត្រ​ញាប់​ឡើង​ៗ ​អូន​នី​ចាប់​ផ្ដើម​ទន់​ដៃ​ទម្លាក់​កាំបិត​ចោល​របូត​ខ្ពាក​ទៅ​លើ​ដី​ ហើយ​ទន់​ខ្លួន​ទ្រោប​មក​លើ​ពីរ​នាក់​ខ្ញុំ។
ខ្ញុំ​បើក​ភ្នែក​ស​ព្រាត​ដោយ​ភ្ញាក់ផ្អើល ​សម្លឹង​ហេតុការណ៍​ដ៏​ចម្លែក​គ្មាន​ពីរ​នេះ។ អូន​នី​បិទ​ភ្នែក​ដូច​កំពុង​សន្លប់​ឈឹង បណ្ដោយ​ឱ្យ​អា​គាត់​ឆ្កួត​ៗ​នោះ ​រុញ​ទុក​កញ្ចប់​ប្រទាល​ទៅ​ក្នុង​អាវ​ក្នុង​របស់​នាង។ ខ្ញុំ​ភ្ញាក់​ព្រើត​ច្រាន​អា​មនុស្ស​ចម្លែក​នោះ​ចេញ​មួយ​ទំហឹង​ ហើយ​ទាញ​អូន​នី​​មក​វិញ​ ព្រោះ​មិន​ចង់​ឱ្យ​នាង​ទ្រោប​លើ​ដៃ​ប្រុស​ផ្សេង​ ហើយ​ក្ដៅ​ចិត្ត​ណាស់​ដែល​វា​ហ៊ាន​ធ្វើ​ដូច្នេះ​ទៅ​លើ​នាង​។
ពេលនេះ​ខ្ញុំ​លែង​ខ្វល់​ គិត​អី​ច្រើន ​គិត​ពី​អង្រួន​នាង​ឱ្យ​ដឹង​ខ្លួន៖
«នែ៎!ៗៗៗ! ដឹង​ខ្លួន​ឡើង! ឮ​អត់!? អូន​នី? អូន​នី?»
អូន​នី​ចាប់​កម្រើក​ខ្លួន​សន្សឹម​ៗ ​ធ្វើ​ឱ្យ​ខ្ញុំ​មាន​កម្លាំង​ចិត្ត​ហៅ​នាង​ញាប់​ឡើង​ៗ ​រហូត​ដល់​នាង​បើក​ភ្នែក​ព្រឹមៗ។ ខ្ញុំ​អរ​ណាស់​ស្រែក​ហៅ​នាង​ខ្លាំង៖
«ដឹង​ខ្លួន​ឡើង! កើត​អី​ហ្នឹង?»
អូន​នី​មិន​ទាន់​ឆ្លើយ​ផង​នាង ​ស្រាប់​តែ​បើក​ភ្នែក​ធំ​ៗ​ដោយ​រន្ធត់​ ហើយ​ច្រាន​ផ្ដួល​ខ្ញុំ​ចេញ​ទៅ​ម្ខាង​ ធ្វើ​ឱ្យ​យើង​ទាំង​ពីរ​នាក់​ដួល​ត្មោល​ទៅ​លើ​ដី​ជាមួយ​គ្នា។
ខ្ញុំ​ភ្ញាក់​ក្រញាង​ព្រោះ​ដែល​អូន​នី​​​ច្រាន​ខ្ញុំ​ដោយសារ​ថា​ នាង​ដឹង​ខ្លួន​មក​ភ្លាម​ក៏​​បាន​ឃើញ​អា​គាត់​ម្ចាស់​ផ្ទះ​ កំពុង​លើក​កាំបិត​វែង​នោះ ​ចាក់​តម្រង់​មក​ខ្ញុំ​ពី​ក្រោយ​ពេញ​មួយ​ទំហឹង។ ដោយសារ​ពួក​ខ្ញុំ​គេច​ទាន់​ ធ្វើ​ឱ្យ​កាំបិត​ចិត​ឪឡឹក​នោះ​ជ្រុល​ជំហរ​ភ្លាត់​ទៅ​បុក​ចំ​ទ្រូង​វា​ខ្លួនឯង​ឆឹប ធ្វើ​ឱ្យ​វា​នៅ​គាំង​ស្ញេញ ​ក្រោម​សម្រែក​តក់ស្លុត​របស់​អូន​នី។
ពីរ​នាក់​ខ្ញុំ​ដេក​ផ្ទាល់​នៅ​នឹង​ដី​ ព្រោះ​ទន់​ជើង​ភ័យ តែ​ភ្នែក​សម្លឹង​ទៅ​អា​គាត់​ម្ចាស់​ផ្ទះ​ ដែល​ទ្រេតទ្រោត​ដោយសារ​ឈាម​បាញ់​ឆ្វាច​ៗ​ចេញ​ពី​ទ្រូង។ ប្រហែល​របួស​នោះ​ចំ​កន្លែង​សំខាន់ ​បានជា​វា​រឹងមាំ​យ៉ាងណា​ក៏​ទប់​ជំហរ​មិន​ជាប់​ដួល​ផ្កាប់​មុខ​បុក​កាំបិត​ចូល​កាន់តែ​ជ្រៅ​លើស​ដើម​ហើយ​ប្រកាច់​នៅ​លើ​ដី។
ខ្ញុំ​ទាញ​អូន​នី​ក្រោក ហើយ​និយាយ​ឮ​ៗ៖
«រត់!»
ខ្ញុំ​ទាញ​នាង​រត់​ចេញ​មក​រក​ផ្លូវ​ថ្នល់​វិញ ហើយ​រត់​បក​ក្រោយ​ ទាំង​មិន​ដឹង​ទិស​តំបន់ និង​ត្រដាបត្រដួស។ ក្នុង​ចិត្ត​ដ៏​រន្ធត់​របស់​ពួក​យើង គឺ​​នៅ​តែ​មាន​សង្ឃឹម​ថា ​យើង​អាច​រត់​ចាកចេញ​ពី​កន្លែង​នេះ ​ទៅ​រក​ទី​កន្លែង​មាន​មនុស្ស​ ពិសេស​មុន​គេ ​គឺ​ខ្ញុំ​នឹក​ទៅ​ដល់​កន្លែង​ប៉ះ​កង់​ដែល​មាន​ស្ត្រី​ចំណាស់​ម្នាក់​កាល​ពី​ព្រលប់។
អូន​នី​គ្មាន​ស្បែក​ជើង​ទេ ព្រោះ​នាង​ដើរ​ចេញ​ពី​បន្ទប់​មក​ទាំង​ជើង​ទទេ ​ម៉្លោះ​ហើយ​នាង​រត់​បណ្ដើរ​ស្រែក​ឈឺចាប់​បណ្ដើរ​ តែ​នាង​នៅ​តែ​ខិតខំ​ជា​ខ្លាំង ​ដើម្បី​គេច​ចេញ​ពី​រឿង​ដ៏​អកុសល​ទាំងឡាយ​នោះ។ នៅ​តាម​ផ្លូវ​ខ្ញុំ​និយាយ​សួរ​ផុត​ៗ​ព្រោះ​ហត់៖
«ម៉េច​បាន​នៅ​សុខ​ៗ​ក្រោក​ដើរមក​ក្នុង​ព្រៃ? ហើយ​អា​គាត់​នោះ​ម៉េច​ក៏​ចង់​ចាក់​បង?»
ស្រី​ស្អាត​របស់ខ្ញុំ ​បាន​ត្រឹម​ហូរ​ទឹកភ្នែក​រហាម​ហើយ​គ្រវីក្បាល​តតាត់ ​មិន​មាន​ចម្លើយ​តប​នឹង​សំណួរ​ខ្ញុំ​មួយម៉ាត់​ឡើយ។ ខ្ញុំ​និយាយ​បន្ត​ទាំង​ហត់គឃូស៖
«អា​សេង​ដេក​ស្ងៀម​ក្នុង​ព្រៃ​នោះ ​វា​យ៉ាងម៉េច​ហើយ​មិន​ដឹង?​ នៅ​សុខ​ៗ​ម៉េច​ក៏​ជួប​រឿង​ឆ្កួត​ៗ​អ៊ីចឹង? វា​ចូល​ព្រៃ​តាំងពី​ពេលណា​ទៅ?»
នាង​ក៏​នៅតែ​មិន​និយាយ​ គិត​ពី​យំ​ដោយ​តក់ស្លុត ​យំ​រហូត​ដល់​អស់​សំឡេង​ឮ​ចេញ​មក​ក្រៅ​ មាន​តែ​ទឹកភ្នែក​ហូរ​រហាម​។
«ចង្រៃ​ណាស់! នៅ​មិន​នៅ​មក​រក​កន្លែង​ឆ្កួត​ៗ​នេះ​ដោយ​ខ្លួនឯង! បើ​កុំ​បក​ឡាន​ទៅ​វា​ចប់​បាត់​ហើយ! អា​មួយ​ហ្នឹង​ច្បាស់​ណាស់​អ្នក​ចាក់​ទម្លាយ​កង់​ឡាន​យើង!»
និយាយ​ដល់​ត្រង់​នេះ ​ខ្ញុំ​នឹក​ឃើញ​ភ្លាម​ដល់​សកម្មភាព​ឆ្កួត​ៗ​របស់​អា​ម្នាក់​ម្ចាស់ផ្ទះ​ ដែល​ឱ្យ​កញ្ចប់​ដេរ​ពី​ក្រណាត់​​ទេសឯក​ទៅ​អូន​នី ​ហើយ​ក្រោយ​មក​វា​យក​របស់​នោះ​ត្រដុស​ក្បាល​នាង​ និង​សូត្រ​អ្វី​ជីព​អូចៗ​រហូតដល់​នាង​ដឹង​ខ្លួន​លែង​ខ្មោច​ចូល​ទើប​វាយ​កញ្ចប់​នោះ​ទៅ​ញាត់​អាវ​ក្នុង​របស់​នាង។
“បើ​វា​ចង់​សម្លាប់​អញ ម៉េច​វា​ដូចជា​ចង់​ជួយ​អូន​នី? អា​ម្នាក់​ហ្នឹង​វា​ស្រលាញ់​អូន​នី​ចង់​សំឡេះ​អញ​យក​អូន​នី​ដឹង?”​
ខ្ញុំ​កំពុង​លួច​គិត​ម្នាក់​ឯង ​ស្រាប់​តែ​អូន​នី​ដែល​នៅ​ស្ងៀម​យូរ​ហើយ​ និយាយ​ឡើង​តិចៗ​របៀប​រន្ធត់​ថា៖
«បង​ស្រួ! មើល​នោះ!»
ខ្ញុំ​សម្លឹង​តាម​ចង្អុល​ដៃ​អូន​នី​ ក៏​អរ​ភើត ​ព្រោះ​ស្គាល់​ថា​ជា​ផ្ទះ​ប៉ះ​កង់​ ដែល​កាល​ពី​ល្ងាច​យើង​ទាំង​បី​បាន​ជួប​ស្ត្រី​ចម្លែក​ម្នាក់​ មាន​សំឡេង​អាក្រក់អាក្រី ​ហើយ​បាន​ប្រាប់​ផ្លូវ​ពួក​យើង។ ដែល​រឹត​តែ​គួរ​ឱ្យ​មាន​សង្ឃឹម​ទៅទៀត​នោះ​ គឺ​នៅ​មុខ​ខ្ទម​ស្ត្រី​នោះ​មាន​មនុស្ស​ចោមរោម​កុះករ។
ខ្ញុំ​បង្កើន​កម្លាំង​យោង​នាំ​អូន​នី​ដែល​ទន់ខ្សោយ​ រត់​សំដៅ​ទៅ​កាន់​ទីនោះ​ជាមួយ​ការ​ដង្ហោយ​ហៅ​រក​ជំនួយ​ដូច​មនុស្ស​ជិត​ស្លាប់​បាន​រស់រាន​​​សាជាថ្មី៖
«ជួយ​ផង! ជួយ​ខ្ញុំ​ផង​ៗ!»
មនុស្សម្នា​ងាក​មក​សម្លឹង​ពីរ​នាក់​ខ្ញុំ​ ដោយ​លើក​ចន្លុះ​ និង​ពិល​លើ​ដៃ​ ពួកគេ​ចាំង​ស្រ​មក​រក​ពួក​យើង​។ ខ្ញុំ​បន្ត​ស្រែក​ក្នុង​ពេល​អូន​នី​ញញឹម​លាយ​ទឹកភ្នែក៖
«ជួយ​ផង! ជួយ​ខ្ញុំ​ផង»!
មនុស្ស​មិនថា​ស្រី​ប្រុស​ក្មេង​ចាស់​ ព្រោះ​ខ្ញុំ​​មិន​ខ្វល់ ដឹង​តែ​ពី​អរ​ភើត​ ពេល​ឃើញ​គេ​ស្ទុះ​ស្រ​មក​រក​ពួក​ខ្ញុំ។ ខ្ញុំ​ចាប់ផ្ដើម​ទន់​ជើង ​ប៉ុន្តែ​នៅតែ​ប្រឹង​រត់​ទៅ​ប្រសប់​នឹង​ក្រុម​អ្នកភូមិ​ដែល​ពោរពេញ​ដោយ​ទឹកមុខ​ភ័យខ្លាច។ ពេល​មក​ដល់​ក្បែរ​ពួកគេ ​ខ្ញុំ​និង​អូន​នី​ឈប់​ជើង​ទាំង​ហត់​ស្ទើរ​ដាច់ដង្ហើម។ ខ្ញុំ​ចង់​រៀបរាប់​ហេតុការណ៍​អាក្រក់​ដែល​កើតឡើង​ចំពោះ​មុខ​ពួក​យើង​ ពិសេស​ចង់​ឱ្យ​​អា​សេង​ត្រូវ​បាន​គេ​សង្គ្រោះ​ដែរ ​តែ​និយាយ​អ្វី​ក៏​មិន​ចេញ​បាន​ត្រឹម​តែ​ធ្វើ​មាត់​ម្ហបៗ​ហើយ​ចង្អុល​ទៅ​ក្រោយ​ខ្នង​ចង់​ប្រាប់​ថា មិត្ត​ខ្ញុំ​ម្នាក់​ទៀត​នៅ​ក្នុង​ព្រៃ។
អ៊ំ​ប្រុស​ម្នាក់​វែក​ហ្វូង​មនុស្ស​ដើរ​សំដៅ​ពួក​ខ្ញុំ ​ដោយ​មាន​កាន់​ពូថៅ​នៅ​នឹង​ដៃ។ ប៉ុន្តែ​ទឹកមុខ​អាណិតអាសូរ​របស់​គាត់​បាន​បញ្ជាក់​ស្រាប់​ហើយ​ថា ពូថៅ​នោះ​មិនមែន​ដើម្បី​កាប់​ពួក​ខ្ញុំ​ទេ។ សំឡេង​គាត់​លាន់​ឡើង​កណ្ដាល​ភាព​ងឿង​ឆ្ងល់​របស់​គ្រប់​គ្នា៖
«មាន​រឿង​អី?»
ខ្ញុំ​ខំ​ប្រមូល​កម្លាំង និង​ស្មារតី​ដើម្បី​ឆ្លើយ​តប ប៉ុន្តែ​នៅ​តែ​និយាយ​មិន​ចេញ ចេញ​ត្រឹម​តែ​ពាក្យ​ថា៖
«ជួយ! ជួយ​ផង…»
បុរស​ផ្សេង​ម្នាក់ទៀត​​ក្នុង​ចំណោម​ពួកគេ​និយាយ​កាត់​សម្ដី​ខ្ញុំ៖
«មក​អង្គុយ​ឱ្យ​ស្រួល​សិន ​ចាំ​និយាយ​ក៏​បាន!»
ពីរ​នាក់​ខ្ញុំ​ត្រូវ​បាន​ពួក​គេ​គ្រា ​មក​អង្គុយ​លើ​គ្រែ​ឫស្សី ​ ដែល​មិន​ឃើញ​សូម្បី​តែ​ស្រមោល​ស្ត្រី​ម្ចាស់​ខ្ទម​សោះ។ ខ្ញុំ​ឱប​អូន​នី​ជាប់ ​ហើយ​និយាយ​រៀបរាប់​ហេតុការណ៍​ទាំង​អស់​ដែល​ពួក​យើង​បាន​ជួប​ប្រទះ​ដល់​ក្រុម​អ្នក​ភូមិ។ ទើប​តែ​និយាយ​ត្រួសៗ​ដល់​មិន​ទាន់​រួច​ពី​មាត់​ស្រួលបួល ​ពូ​ម្នាក់​ទៀត​ប្រកប​ដោយ​ទឹក​មុខ​បារម្ភ​លាយ​ខឹង​សម្បារ​ ស្រែក​ឡើង ៖
«ច្បាស់​ហើយ! ច្បាស់​មែន! គឺ​ម៉ែ​កូន​វា​ហ្នឹង​ហើយ!»
អ្នក​ផ្សេង​ទៀត​រួម​ទាំង​អ៊ំ​ចំណាស់​ផង ​មើល​មុខ​គ្នា​ហើយ​ងក់​ក្បាល​ផ្ងក់ៗ​ យល់ស្រប​ក្នុង​ពេល​អ្នក​ផ្សេង​ស្រែក​ឡើង​ជា​បន្តបន្ទាប់​ថា៖
«មែន​ហើយ​ៗ»
ខ្ញុំ​ និង​សង្សារ​ង៉េមង៉ាម​ ចំពោះ​ភាព​ចម្លែក​ៗ​របស់​មនុស្ស​ទាំង​នេះ។ ក្នុង​ទ្រូង​នៅតែ​លោត​មិនទាន់​បាត់​នៅឡើយ។មិន​ទាន់​ហា​មាត់​សួរ​ថា​ពួកគេ​នាំ​គ្នា​និយាយ​ពី​អ្វី​ផង ​ស្រាប់តែ​សំឡេង​​មួយ​លាន់​មក​ពី​ចម្ងាយ។
«ពួក​យើង! មក​ណេះ! លឿន! លឿន​ឡើង​វ៉ី!»
មនុស្ស​ប្រុស​មាឌ​ដំបង​បី​នាក់ ​រត់​ស្រ​មកពី​ចម្ងាយ​ឱ្យ​អ្នកភូមិ​នៅ​ទីនេះ​ ក្រោកឈរ​បន្ត​បន្ទាប់គ្នា ​ដោយ​ទឹកមុខ​ភ្ញាក់ផ្អើល។ ពួកគេ​កេះ​គ្នា​រត់​ទៅ​តាម​ការ​ហៅ​របស់​ជន​មក​ក្រោយ​ទាំង​បី ​ដោយមាន​ខ្លះ​មក​សង្ខើញ​ទាញ​ខ្ញុំ​ និង​អូន​នី​ឱ្យ​ទៅ​ជាមួយ​ដែរ។
«ម៉ោ​ណេះ​មក​ក្មួយ​បើ​ចង់​ដឹង​រឿង!»
ខ្ញុំ​គ្មាន​ជម្រើស​អី​ក្រៅ​ពី​ទៅ​តាម​ពួក​គេ​ទេ។ ក្រុម​យើង​បាន​នាំ​គ្នា​ដើរ​មក​ដល់​ម្ដុំ​ព្រៃ​ល្បះ​មួយ ​ចម្ងាយ​ប្រហែល១០០ម​ពី​ខ្ទម​នោះ។ ពីក្រោយ​ក្រុម​មនុស្ស​ដែល​ដើរ​ញាប់​ជើង​ស្មេរ​ ស្រុះ​គ្នា​ ខ្ញុំ​មើល​ឃើញ​ផ្សែង​ហុយ​ទ្រលោម​ឡើងលើ​ពី​មុខ​ពួក​គេ។ តាម​រយៈ​ពន្លឺ​ភ្លើង​បំភ្លឺ​ដែល​ពួកគេ​មាន​សឹង​គ្រប់​ដៃ ជួយ​ឱ្យ​ខ្ញុំ​មិន​មាន​ការ​លំបាក​ក្នុង​ការ​មើល​ឃើញ​រូបរាង​មនុស្ស​ម្នាក់​ កំពុង​អង្គុយ​នៅ​ពី​មុខ​ភ្នក់ភ្លើង និង​មាន​ពំនូក​ធំ​វែង​មួយ​នៅ​ពី​ខាង​ស្ដាំ​ដៃ​ជន​នោះ​ទេ។
ដោយ​​ទ្រូង​លោត​ព្រោះ​តែ​ចម្លែក​ចិត្ត ចូល​កាន់​តែ​កៀក​ខ្ញុំ​កាន់​តែ​សង្ស័យ​ថា ម្នាក់​អង្គុយ​នោះ​ជា​មីង​សំឡេង​ខ្មោច​ដែល​ខ្ញុំ​បាន​ជួប​កាល​ពី​ល្ងាច​នោះ​ហើយ។
អូន​នី​តោង​ខ្ញុំ​ជាប់ ​ព្រោះ​នាង​តក់ស្លុត។ ខ្ញុំ​កាន់​តែ​ខ្លាច ​ក៏​កាន់​តែ​ចង់​ដឹង ប៉ុន្តែ​ខ្ញុំ​អាង​អ្នក​ភូមិ​ច្រើន​គ្នា​ ដែល​មក​ជាមួយ​ទើប​កាន់​តែ​ឈាន​ទៅ​មុខ​មិន​ឈប់​តាម​ពួក​គេ។
ស្ត្រី​នោះ​ជ្រប់មុខ​បិទ​ភ្នែក ​តែ​មាត់​អាន​អ្វី​មួយ​ជីព​អូចៗ​ ដូច​គ្នា​បេះបិទ​នឹង​បុរស​ចម្លែក​នៅ​ផ្ទះ​បាក់បែក។ គាត់​ហាក់​មិន​ខ្វល់​នឹង​អ្នកណា​ចោមរោម ​ឬ​និយាយ​អ្វី​ឡើយ។ ខ្ញុំ​រេ​ភ្នែក​សម្លឹង​ទៅ​បុរស​ជរា​មួយ​រូប​ដែល​ស្គមស្គាំង​ដេក​ស្ដូកស្ដឹង​ក្បែរ​ស្ត្រី​នោះ។ បើកុំតែ​គាត់​ដកដង្ហើម​វែងៗ​របៀប​អ្នកមាន​ជំងឺ​ធ្ងន់​ទេ កុំអី​ខ្ញុំ​យល់ថា​បុរស​នោះ​ស្លាប់​បាត់បង់​ជីវិត​ទៅ​ហើយ។
ពួក​យើង​សម្លឹង​មើល​គាត់​ពីរ​បី​វិនាទី​ហើយ ស្នូរ​ជើង​មនុស្ស​ក៏​មក​ដល់​កាន់តែ​ច្រើន​ឡើង​ៗ ស្ត្រី​​នោះ​ក៏​​នៅតែ​រក្សា​សកម្មភាព​របស់​គាត់។ គាត់​សូត្រ​កាន់តែ​ញាប់​ បុរស​ជរា​នោះ​ដកដង្ហើម​កាន់​តែ​ញាប់​ទៅ​តាម​ហ្នឹង ​រហូត​ដល់​ចាប់ផ្ដើម​ញ័រ​ទទ្រើក​ទាំង​រាង​កាយ​ ដែល​មុន​នេះ​ដេក​ស្ដូកស្ដឹង។ អូន​នី​ចាប់ផ្ដើម​បិទ​ភ្នែក​ លែង​ហ៊ាន​មើល​ ដោយសារ​នាង​តក់ស្លុត​នឹង​សកម្មភាព​ឆ្កួត​យក៍​អស់​នេះ។
ខ្ញុំ​ទ្រាំ​មិន​បាន ​ដោយ​ឃើញ​អ្នកភូមិ​​នាំ​គ្នា​ស្លុងចិត្ត​ អត់​មាត់​អត់​ក ខ្ញុំ​ក៏​ស្រែក​សួរ​ឡើង ៖
«ស្អី​គេ​នេះ?»
រំពេច​នោះ​សំឡេង​ខ្ញុំ ​ស្រាប់​តែ​ធ្វើ​ឱ្យ​ស្ត្រី​ចម្លែក​បោះបង់​ចោល​ការ​សមាធិ ​ និង​ការ​សូត្រ​បាលី​របស់​គាត់ ​ហើយ​ងើប​មុខ​សម្លឹង​មក​ខ្ញុំ​យ៉ាង​រហ័ស។ ពន្លឺ​ភ្នែក​ដ៏​កាច​ឃោរឃៅ​របស់​គាត់​ បាន​ធ្វើ​ឱ្យ​ខ្ញុំ​ព្រឺ​សម្បុរ​ខ្ញាក ហើយ​ថយក្រោយ​ក្រាក​ជាមួយ​ប្រាណ​អូន​នី​មក​ជាមួយ​ផង។ ខ្ញុំ​បែក​ញើស​ជោក​ ផ្ដោត​សម្លឹង​ទៅ​ស្ត្រី​ឆ្កួត​ៗ​ ដែល​នៅ​សុខ​ៗ​សម្លក់​មក​ខ្ញុំ​សឹង​ជ្រុះ​គ្រាប់​ភ្នែក។
“ខ្ញុំ​មាន​រឿង​អី​ជាមួយ​យាយ​ឯង? មនុស្ស​មួយ​គំនរ​ ម៉េច​មិន​សម្លក់ មក​សម្លក់​អី​ខ្ញុំ? ” ខ្ញុំ​សួរ​ក្នុង​ចិត្ត​ស្ងាត់​ផង​ ភ័យ​ក្ដុក​ផង។ មួយ​ប៉ប្រិច​ភ្នែក​នោះ ស្ត្រី​ចម្លែក​លូកដៃ​ស្រវា​យក​ដុំ​ថ្ម​មួយ​ពី​មុខ​ភ្នក់​ភ្លើង​ ចោល​វឹង​សំដៅ​ខ្ញុំ​ ធ្វើ​ឱ្យ​ខ្ញុំ​ស្រឡាំងកាំង​គេច​ទៅ​ណា​មិនទាន់​​ទាំង​អស់។ ថ្ម​មិន​ធំ​ក៏​មិន​តូច​ប៉ុន​ក​ដៃ​មនុស្ស​ចាស់ បុក​ថ្ងាស​ខ្ញុំ​ប៉ឹង ​ខ្ញុំ​ងងឹត​មុខ​វិលខ្ញាល់​ ហើយ​របូត​ជំហរ​ដួលត្មោល​ទៅលើ​ស្មៅ។ ក្នុង​មួយ​វិនាទី​ដែល​រាងកាយ​ខ្ញុំ​គាំង​ចលនា​ដោយ​ការ​ឈឺចាប់​និង​រន្ធត់ សតិ​ខ្ញុំ​មិន​ទាន់​ទៅ​ណា​ភ្លាម​ទេ ខ្ញុំ​ដឹង​ថា​ត្រូវ​ប្រឹង​យោង​ខ្លួន​ក្រោក​ដែរ ព្រោះ​ស្ថានភាព​ពេល​នេះ​ ខ្ញុំ​ដេក​មិន​បាន​ឡើយ​ ប៉ុន្តែ​ខ្ញុំ​បាន​ត្រឹម​គិត​ ព្រោះ​កាយ​សម្បទា​ខ្ញុំ ​ហាក់​លែង​ស្ដាប់​បញ្ជា​ខ្ញុំ​ហើយ។ ខ្ញុំ​លែង​បើក​ត្របក​ភ្នែក​រួច លែង​គិត​អ្វី​ឃើញ ​ហើយ​លែង​ដឹង​អ្វី​ទាំងអស់​ចាប់ពី​ពេលនោះ​មក។
…..សូរ​សំឡេង​មនុស្ស​និយាយ​គ្នា​រអុះ​ៗ​ និង​ញាប់​ឡើង​ៗ​ បាន​ធ្វើ​ឱ្យ​ខ្ញុំ​ប្រមូល​អារម្មណ៍​បាន​មក​វិញ​បន្តិច​ម្ដង​ៗ​​ហើយ​បន្ទាប់​ពី​នោះ​ ខ្ញុំ​ក៏​ប្រឹង​បើក​ភ្នែក​សន្សឹម​ៗ​ ដើម្បី​ចំណាំ​ថា​ខ្លួនឯង​កំពុង​នៅ​កន្លែង​ណា?
មុន​ដំបូង​បង្អស់ ​ខ្ញុំ​ឃើញ​រូបថត​ពុក​ដែល​ព្យួរ​លើ​ជញ្ជាំង បន្ទាប់​មក​គឺ​រូប​ពួក​ខ្ញុំ​កាល​ពី​ក្មេង។ ខ្ញុំ​បិទ​ភ្នែក​ដែល​មមី​មក​វិញ​ សម្រាក​បន្តិច​ព្រោះ​ច្បាស់​ណាស់​ថា​ នេះ​ជា​ផ្ទះ​ជីតា​ខ្ញុំ ​ហើយ​គ្មាន​អី​គួរ​ឱ្យ​ព្រួយ​ទៀត​ទេ។ ក្លិន​ខ្លួន​អ្នកណា​ម្នាក់​ជះ​​កាត់​ច្រមុះ​ខ្ញុំ ធ្វើ​ឱ្យ​ខ្ញុំ​បើក​ភ្នែក​វិញ​ភ្លាម​ ដោយសារ​នោះ​ជា​ក្លិន​អូន​នី​ដែល​ខ្ញុំ​ចំណាំ​បាន​យ៉ាង​ច្បាស់។ នាង​ដើរ​កាត់​គ្រែ​នេះ​ទៅ​ ធ្វើ​ឱ្យ​ខ្ញុំ​ងាក​តាម​អើត​មើល។ តាម​ពិត​នាង​កំពុង​រៀប​ចំ​នំនែក​ និង​ទឹក​តែ​ជូន​អាចារ្យ​ដែល​មក​រៀប​ចំ​អ្វី​នៅ​ផ្ទះ​លោកតា​ខ្ញុំ ដូចជា​រង់ចាំ​ពិធី​សូត្រ​មុន​អី​មួយ។ ពេល​នាង​ដើរ​មក​វិញ ខ្ញុំ​លូក​ទាញ​ដៃ​នាង។
«ម៉េច​បាន​យើង​មក​ដល់​ទីនេះ?»
អូន​នី​ងាក​មក​ដោយ​ភ្ញាក់​ ព្រោះ​ឃើញ​ខ្ញុំ​បើកភ្នែក​ដឹងខ្លួន។ នាង​មាន​ទឹក​មុខ​អរ​តែ​នៅ​ស្រងូត​ខ្លះ ហើយ​អង្គុយ​ចុះ​មក​ក្បែរ​ខ្ញុំ។ នាង​មិន​និយាយ​អី​ទេ​ ​តែ​លើក​ម្រាម​ដៃ​ស្ទាប​អង្អែល​ថ្ងាស​ខ្ញុំ​ហើយ​ចាប់​អារម្មណ៍​ថា​ឈឺ បន្ទាប់​មក​ក៏​នឹក​ឃើញ​ដល់​ថ្ម​មួយ​ដុំ​ជា​ជំនូន​ជួប​មុខ​របស់​ស្ត្រី​សំឡេង​ខ្មោច​នោះ។
ខ្ញុំ​សួរ​បន្ថែម​ភ្លាម៖
«យាយ​ចាស់​នោះ​គាត់​ឆ្កួត​អី​គាត់​​ បាន​ជា​មក​គប់​បង? ហើយ​ពី​ណា​នាំ​បង​មក​ទីនេះ? ពី​ណា​ស្គាល់​ផ្ទះ​លោក​តា?
ភាព​ព្រួយ​បារម្ភ​ នៅ​តែ​មិន​ទាន់​រសាត់​ឆ្ងាយ​ពី​ក្រសែ​ភ្នែក​អូន​នី​ទេ​ នាង​និយាយ​តិចៗ៖
«ប៉ូលិស​ចាប់​យាយ​នោះ​ហើយ! អ្នក​ភូមិ​ហៅ​ប៉ូលិស​មក​ចាប់​គាត់!​ ពេល​មក​ដល់​ភូមិ​អ្នក​ស្រុក ទូរស័ព្ទ​បង​ឯង​មាន​សេវា​វិញ អូន​រក​លេខ​លោកតា ​ហើយ​ទាក់ទង​សួរ​គាត់! អ្នក​ភូមិ​ក៏​ជួយ​បញ្ជូន​យើង​មក​ទីនេះ!»
ខ្ញុំ​មិន​ខ្វល់​ពី​សម្ដី​ចុងក្រោយ​របស់​នាង​ទេ ប៉ុន្តែ​នៅ​តែ​ឆ្ងល់​រឿង​ស្ត្រី​ឆ្កួត​យក៍​នោះ៖
«ហើយ​ប៉ូលិស​ចាប់​រឿង​អី? ហើយ​នៅ​សុខ​ៗ​ថី​បាន​មក​គប់​ក្បាល​បង?»
អូន​នី​និយាយ​តិចៗ​ ដោយ​បូញ​មាត់​របៀប​ខឹង​ស្ត្រី​នោះ៖
«អ្នក​ស្រុក​ថា​គាត់​ជា​មេមត់! ឱ្យ​គេ​ចាប់​ឱ្យ​ស្រឡះ​ទៅ!»
ខ្ញុំ​កាន់​តែ​ងីងើ​ ច្រត់​ដៃ​ក្រោក​ហើយ​ទទួល​អារម្មណ៍​ថា​ក្បាល​ធ្ងន់​ពាប់។ ទោះ​យ៉ាង​ណា​នៅ​តែ​និយាយ​បន្ថែម៖
«អត់​​យល់!! ហើយ​មាន​អាចារ្យ​ម៉ោ​អី​ច្រើន​ម្ល៉េះ បង​មាន​ទាន់​ស្លាប់​ឯណា?»
អូន​នី​ងើប​ទៅ​ចាក់​ទឹក​តែ​មក​ឱ្យ​ខ្ញុំ​មួយ​កែវ​ហើយ​និយាយ​តប​ខ្ញុំ៖
«លោក​តា​ លោក​យាយ​ធ្វើ​ពិធី​រំដោះ​គ្រោះ​ឱ្យ​ពួក​យើង!»
ខ្ញុំ​នឹក​ឃើញ​ឡើង​វិញ​ជា​បណ្ដើរៗ ​នូវ​ស្ថានភាព​វង្វេង​ផ្លូវ​របស់​ពួក​យើង ​កាល​ពី​ល្ងាច​ម្សិល ភ្លាម​នោះ​ខ្ញុំ​ក៏​នឹកឃើញ​ដល់​អា​សេង ខ្ញុំ​ខ្សឹប​សួរ​អូន​នី​តិចៗ​ភ្លាម៖
«ចុះ​អា​សេង?»
នាង​ដក​ដង្ហើម​ធំ​ មុន​ពេល​ឆ្លើយ៖
«គាត់​អស់​ឈាម​ច្រើន​ពេក គ្រួសារ​គាត់​បញ្ជូន​ទៅ​ភ្នំពេញ​តាំង​ពី​ភ្លាមៗ!»
ទោះ​យ៉ាង​ណា ​ខ្ញុំ​ធូរ​ទ្រូង​ដឹង​ថា​វា​មិន​ទាន់​ស្លាប់ តែ​ខ្ញុំ​នៅ​តែ​ឆ្ងល់៖
«វា​កើត​អី​ បាន​ទៅ​ដេក​ដួល​ផ្កាប់​មុខ​ក្នុង​ព្រៃ?»
«គេ​ថា​គាត់​ខ្មោច​ចូល ហើយ​គាត់​យក​កាំបិត​ចាក់​ខ្លួនឯង​ដល់​សន្លប់!»
ខ្ញុំ​នៅ​ត្រឹង​ព្រោះ​ភាព​ភ័យខ្លាច​ចាប់​គ្រប​ដណ្ដប់​មក​វិញ។ ខ្ញុំ​នឹក​ឃើញ​ដល់​ពេល​ដែល​ខ្ញុំ​ភ្ញាក់​មក​វិញ​រំលង​អាធ្រាត្រ​ហើយ​ឃើញ​អ្នកណា​ម្នាក់​ ទើប​តែ​បើកទ្វារ​បន្ទប់​ខ្ញុំ។ ខ្ញុំ​ចេញ​ទៅ​តាម​អូន​នី​តែ​នាង​ដើរ​លឿន​ណាស់។ នាង​មាន​ស្ថានភាព​មិន​ដឹង​ខ្លួន ហើយ​ទី​បំផុត​កាន់​កាំបិត​ចាក់​ខ្លួន​ឯង​ទៀត។
«អ៊ីចឹង​វា​ដូច​តែ​អូន​ឯង​ដែរ​ហ្នឹង! ដើរ​ដូច​គ្មាន​ព្រលឹង​ក្នុង​ខ្លួន ហៅ​ក៏​មិន​ឈប់ ហើយ​លើក​កាំបិត​ពី​ណា​មក​ទេ ចាក់​ទ្រូង​ខ្លួន​ឯង!»
អូន​នី​មុខ​ស្លេកស្លាំង​ដោយ​ការ​ភ័យខ្លាច។ នាង​ខំ​និយាយ​សួរ​ខ្ញុំ​ខ្សឹប៖
«បង​ឯង​នឹក​ឃើញ​កញ្ចប់​ក្រណាត់​នោះ​ទេ! ដែល​ប្រុស​ម្នាក់​នៅ​ផ្ទះ​បាក់បែក​ ឱ្យ​មក​អូន​ទុក​ហើយ​ អូន​ទុក​ក្នុង​ហោប៉ៅ​បង​នោះ? អ្នក​ស្រុក​នាំ​គ្នា​ថា ដោយ​សារ​កញ្ចប់​នោះ​ជួយ​ បាន​ជា​បង​ឯង​អត់​ត្រូវ​អាថាន់​គេ! តែ​អូន​ និង​បង​សេង​សុទ្ធ​តែ​ត្រូវ​ បាន​ជា​ធ្វើ​ឆ្កួត​អ៊ីចឹង!»
ខ្ញុំ​នឹក​ឃើញ​ភ្លែត​ដល់​កាយវិការ​ចម្លែក​របស់​អា​គាត់​នោះ​ ដែល​វា​ឃើញ​អូន​នី​រក​ចាក់​សម្លាប់​ខ្លួន ​វា​ស្រែក​រក​កញ្ចប់​នោះ ​ហើយ​យក​ទៅ​ត្រដុស​លើ​ក្បាល និង​ស្មា​នាង។ បន្ទាប់​មក​វា​យក​ទៅ​ញ៉ុក​ក្នុង​អាវ​ក្នុង​នាង​ ព្រោះ​នាង​គ្មាន​ហោប៉ៅ​ទេ។ ពេល​បាន​គេ​ធ្វើ​អ៊ីចឹង​អូន​នី​ដែល​កំពុង​ឆ្កួត​ៗ ​ស្រាប់​តែ​ដឹង​ខ្លួន​វិញ​ទន់​ល្អៀក។ ហេតុអ្វី​ក៏​ទៅ​ជា​អ៊ីចឹង?ខ្ញុំ​សួរ​បន្ត​ទាំង​ងីងើ៖
«អា​ថាន់​ស្អី​ទៅ! អត់​យល់! អត់​យល់​សោះ! ម៉េច​សុខ​ៗ​ពួក​យើង​ត្រូវ​ជួប​រឿង​អស់​ហ្នឹង!»
អូន​នី​ព្រិច​ភ្នែក​ដោយ​ក្រៀម​ក្រំ នាង​និយាយ​ខ្សាវៗ​ញ័រ៖
«បង​ឯង​នៅ​ចាំ​ស្នាម​ខ្វែង​លើ​ជញ្ជាំង​ទាំង​​៤៩ឆ្នូត​ហ្នឹង​អត់?»
នាង​មិន​ទាន់​និយាយ​ត​ផង​ អាចារ្យ​ម្នាក់​ហៅ​នាង​ចេញ​ទៅ​ ទំនង​ចង់​ឱ្យ​រៀបចំ​រណ្ដាប់​បន្ថែម។ បន្សល់​ខ្ញុំ​នៅ​ដេក​គិត​ភ្លឹះៗ​ម្នាក់​ឯង​ រហូត​ដល់​លោក​យាយ​មក​ពី​ផ្សារ ​ហើយ​អង្គុយ​ធ្វើ​មុខ​ស្រងូត​ជិត​ខ្ញុំ។
ខ្ញុំ​ទើប​តែ​កាត់​យល់​រឿងរ៉ាវ​ពិស្ដារ​នៅ​យប់​បន្ទាប់ ក្រោយ​ពី​ពិធី​រំដោះ​គ្រោះ​រំលង​ផុត​ហើយ​ ចាស់ៗ​ក្នុង​ភូមិ​មក​អង្គុយ​ដំ​កង់​ជជែក​គ្នា​ពន្យល់​ខ្ញុំ។
មិត្ត​អ្នកអាន​យល់​យ៉ាងណា​ចំពោះ​ការ​តំណាល​របស់​សុំាង គីមស្រួ បើ​គេ​ប្រាប់​ថា​គំនូស​៤៩នោះ​មាន​ទាក់ទង​រឿង​ដ៏​គួរ​ឱ្យ​រន្ធត់​ទាំង​ឡាយ​របស់​គេ​កាល​ពី​យប់​នោះ?
តាម​ពិត​ពេល​ចាស់ៗ​បក​ស្រាយ​ប្រាប់​ទើប​សុំាង គីមស្រួ យល់​ថា​តាម​ពិត​ស្ត្រី​ដែល​គប់​ក្បាល​គេ និង​បុរស​ក្មេង​នៅ​ផ្ទះ​បាក់បែក​ ជា​ម្ដាយ ​និង​កូន ​ចំណែក​ជន​ជរា​ដែល​ដេក​ឈឺ​ផ្តឺត​ៗ​ ក្បែរ​ភ្នក់​ភ្លើង​គឺ​ជា​ឪពុក​របស់​គេ។ គ្រួសារ​ចម្លែក​នេះ ​រស់​នៅ​ក្នុង​ព្រៃ​ឆ្ងាយ​ពី​អ្នក​ផង ​ប៉ុន្តែ​គេ​ឧស្សាហ៍​ចេញ​ចូល​ភូមិ​លក់​ទឹក​ឃ្មុំ ឧស និង​សាច់​សត្វ​ព្រៃ។ ស្ត្រី​នោះ​ត្រូវ​បាន​គេ​សង្ស័យ​ថា​ គាត់​ជា​អ្នក​ចេះ​អូមអាម​ ហើយ​កំពុង​ប្រព្រឹត្តិ​អាគម​មួយ ​មាន​ឈ្មោះ​ថា​អន្ទង​ព្រលឹង ដើម្បី​ជួយ​ជីវិត​ប្ដី​ដ៏​ទុរន់ទុរា​របស់​គាត់។
អាគម”អន្ទង​ព្រលឹង” គឺ​ជា​មន្ត​ទុច្ចរិត​ដែល​កប់​បាត់​តាំង​ពី​សម័យកាល​ដ៏​យូរ​លង់ ឮ​តែ​តាម​ការ​តំណាល​របស់​ចាស់ៗ​តែ​ប៉ុណ្ណោះ។ អាគម​នេះ​អាច​ជួយ​អន្ទង​ព្រលឹង​ សម្រាប់​អ្នក​ដែល​ហៀបនឹង​ស្លាប់​ឱ្យ​រស់​ឡើង​វិញ​បាន​ ដោយ​វិធី​សម្លាប់​អ្នក​ដទៃ​គម្រប់​៤៩នាក់​ជំនួស។ ចំណែក​វិធី​សម្លាប់​នោះ ​ក៏​ធ្វើឡើង​តាម​ផ្លូវ​ងងឹត​ដែរ​ គឺ​ធ្វើ​ឱ្យ​បុគ្គល​ដែល​គេ​ចង់​ឱ្យ​ស្លាប់​នោះ​វង្វេង​ស្មារតី​ ហើយ​ធ្វើ​ឃាត​ដោយ​ខ្លួន​ឯង។ អាគម​នេះ​ ត្រូវ​បាន​គេ​និយាយ​តៗ​គ្នា ​ថា​មាន​ប្រភព​ចេញ​មក​ពី​ប្រទេស​ឥណ្ឌា ដែល​កាល​ពី​យូរលង់​ណាស់​មក​ហើយ​​ មាន​រាជវង្សានុវង្ស​ខ្លះ ​និយម​ប្រើ​វិធី​នេះ​ទៅ​ក្នុង​ចំណោម​ពួក​សេនា​អាមាត្យ និង​ស្រីស្នំ​ដើម្បី​ការពារ​ព្រះជន្ម​ក្សត្រ​អាពាធ​។
គំនូស​ទំាង៤៩ ដែល​ពួកគេ​បាន​ឃើញ​ក្នុង​បន្ទប់​ថ្ម ​បង្ហាញ​ថា​ស្ត្រី និង​កូន​ប្រុស​បាន​ដំណើរការ​សកម្មភាព​នេះ ​លើ​មនុស្ស​៤៦​នាក់​រួច​ទៅ​ហើយ​ មុន​ពេល​បី​នាក់​គេ​ចូល​មក​រក​អន្ទាក់​ដោយ​ខ្លួន​ឯង។ គំនូស​ចំនួន៤៦​ត្រូវ​បាន​ខ្វែង​រួចរាល់​ ឯ​គំនូស​បី​ទៀត​នៅ​សល់​មិន​ទាន់​ខ្វែង​ទេ គឺ​គំនូស​បី​នោះ ​គេ​យក​ស្រួ សង្សារ​គេ ​និង​មិត្ត​គេ​ទៅ​បង្គ្រប់។
កាល​ពី​ល្ងាច​ដែល​ពួក​គេ​បង្ហាញ​ខ្លួន​នៅ​ឯ​ខ្ទម​ប៉ះ​កង់​របស់​ស្ត្រី​នោះ គេ​ត្រូវ​បាន​ប្រាប់​ផ្លូវ​បង្វែង​ ដើម្បី​ឱ្យ​ទៅ​ដល់​ផ្ទះ​បាក់​បែក​នោះ​តែ​ម្ដង។ បុរស​ជា​កូន​ដែល​នៅ​ទី​នោះ​ស្រាប់​ បាន​ទម្លាយ​កង់​ឡាន​ពួក​គេ ​ហើយ​រោយ​ផេះ​អាគមគាថា​ទៅលើ​ស្នាម​​ជើង​ទទឹក​របស់​ពួកគេ ”ចូល​ផ្ទះ​ដោះ​ស្បែក​ជើង​ផង”។
ដល់​ពេល​មិន​ដាច់​ចិត្ត​ពី​នាង​សិចស៊ី បុរស​នោះ​ បាន​វិល​មក​វិញ​ជាមួយ​កញ្ចប់​ប្រទាល​តតាំង​អាគម​ ហើយ​ឱ្យ​នាង​រក្សា​ទុក​ដើម្បី​ការពារ​ជីវិត​ពី​អាគម ​ដែល​គេ​ជ្រុល​ជា​​រោយ​ទៅ​លើ​​ស្នាម​ជើង​ទាំង​បី​នាក់​ ព្រោះ​ងងឹត​មិន​ដឹង​ថា​មួយ​ណា​ជាមួយ​ណា​ទេ។
នារី​នោះ​មិន​យល់​ថា​កញ្ចប់​នោះ​ មាន​សារៈសំខាន់​ដែល​អាច​ការពារ​ខ្លួន​ពី​រឿង​ឧបទ្រព ​ទើប​នាង​ស៊ក​វា​ទៅ​ទុក​ក្នុង​ហោប៉ៅ​គឹមស្រួ​វិញ​ ធ្វើ​ឱ្យ​គឹមស្រួ​ក្លាយ​ជា​មនុស្ស​តែ​ម្នាក់​គត់​ ដែល​អាច​គេច​ចេញ​ពី​ការ​ធ្វើ​ឃាត​ខ្លួន​ឯង។ អ្នក​ភូមិ​ដែល​ដឹង​រឿង​អន្ទង​ព្រលឹង​តៗ​គ្នា ​មក​ពី​ការ​ដំណាល​របស់​បុព្វបុរស​ខ្លួន ក្រោយ​ពី​ឃើញ​មាន​មនុស្ស​សម្លាប់​ខ្លួន​ដោយ​មិន​ដឹង​រឿង​ជា​បន្តបន្ទាប់ ​រហូត​ដល់​៤៦នាក់ ពួក​គេ​បាន​តាម​រក​រហូត​ដល់​សង្ស័យ​ពី​ស្ត្រី​មាន​ប្ដី ​មាន​ជំងឺ​នោះ។ យប់​នោះ​ក៏​ជា​យប់​ដែល​ពួក​គេ​ត្រូវ​មក​រក​ឱ្យ​ឃើញ​ការ​ពិត អ៊ីចឹង​ទើប​បាន​ជា​​គឹមស្រួ និង​នី​បាន​ទៅ​ដល់​ខ្ទម​នោះ​ទាន់​ ក្រុម​អ្នក​ស្រុក​ដែល​ប្រដាប់​ដោយ​ពូថៅ និង​ភ្លើង​គប់។ ពេល​ពួកគេ​នាំ​គ្នា​រក​ឃើញ​ស្ត្រី​ដែល​កំពុង​ប្រារព្ធ​ពិធី​អន្ទង​ព្រលឹង ស្ត្រី​នោះ​អត់​មាន​ខ្វល់​នឹង​អ្នក​ភូមិ​ទេ​ ព្រោះ​យល់​ថា​គេ​គ្មាន​ភស្តុតាង​ចាប់​គាត់​ឡើយ​ ដូច្នេះ​គាត់​នៅ​តែ​បន្ត​ពិធី​ដោយ​សង្ឃឹម​ថា​មាន​​អ្នកជំនួស​គ្រប់៤៩ ​ហើយ​ប្ដី​គាត់​នឹង​ជា​វិញ​មិន​ខាន ​ដឹង​អី​គាត់​សូត្រ​ហើយ​សូត្រ​ទៀត​បុរស​នោះ​មិន​ត្រឹម​មិន​ដឹង​ខ្លួន​ទេ ប៉ុន្តែ​ថែម​ទាំង​ប្រែប្រួល​ទៅ​ជា​ញាក់ញ័រ​រក​កល​ដាច់​ដង្ហើម។
គាត់​នឹក​ចម្លែក​ចំពោះ​លទ្ធផល​នេះ​តែ​នៅ​ប្រឹង​ព្យាយាម​ ដឹង​អី​គឹមស្រួ​ស្រាប់​តែ​ហើប​មាត់​ចេញ​ពី​ក្នុង​ចំណោម​អ្នកស្រុក ដូច​ធ្វើ​ឱ្យ​ស្ត្រី​នោះ​ភ្ញាក់​ក្រញាង​ ដឹង​ថា​ពួកគេ​មិន​ទាន់​ស្លាប់​ទេ​ ជាហេតុ​ធ្វើ​ឱ្យ​ប្ដី​គាត់​មិន​បាន​សម្រេច​ក្នុង​ការ​អន្ទង​ព្រលឹង​ឡើយ។
ជាមួយ​កំហឹង​គាត់​លើក​ដុំ​ថ្ម​មួយ​ចោល​សំដៅ​គឹមស្រួ​ ធ្វើ​ឱ្យ​គេ​ដួល​ត្មោល​សន្លប់​ឈឹង។ ចំណែក​អ្នក​ស្រុក​ក៏ រាយការណ៍​សមត្ថកិច្ច​បញ្ជូន​ស្ត្រី​នោះ​ទៅ​ដោះស្រាយ​តាម​ច្បាប់។
មតិ​អ្នក​និពន្ធ៖
ករណី​ផ្លូវ​ងងឹត​នៅ​តែ​ត្រូវ​បាន​គេ​និយាយ​ ជា​ទូទៅ​ក្នុង​សង្គម​ខ្មែរ​តាម​រូបភាព​ផ្សេងៗ ហើយ​ចាស់​ទុំ​រមែង​តែងតែ​អប់រំ​ថា​ ទោះ​វិទ្យាសាស្ត្រ​បាន​ដើរ​ប្រឆាំង​គ្នា ​ទៅ​នឹង​ជំនឿ​ទាំងអស់​នេះ​​ក្ដី ប៉ុន្តែ​គប្បី​កុំ​ប្រមាថ​ឡើយ។ ករណី ​”អន្ទង​ព្រលឹង”​ គ្រាន់​តែ​ជា​ការ​តំណាល​តៗ​គ្នា ​ក្នុង​សហគមន៍​ចុងកាត់មាត់ញក​មួយ​ចំនួន ហើយ​ក៏​គ្មាន​អ្នកណា​​ដឹង​ថា​វា​មាន​ការ​ពិត​កម្រិត​ណា​នោះ​ទេ។ ផ្អែក​លើ​ការ​ជជែក​ជាមួយ​ចាស់ទុំ​មួយ​ចំនួន​ ដែល​លោក​មាន​ការ​ជឿជាក់​លើ​ករណី​អស់​នេះ​ លោក​ទូន្មាន​ថា ដោយ​សារ​ការ​សម្លាប់​មនុស្ស​ត្រូវ​ទទួលទោស ដូច្នេះ​ផ្លូវ​ងងឹត​ទាំង​នោះ​ភាគ​ច្រើន​ធ្វើ​ឡើង ​ដើម្បី​ឱ្យ​មនុស្ស​ស្លាប់​ដោយ​ខ្លួន​ឯង​ ដូច​ជា​មាន​ជំងឺ​ ឬ​ធ្វើ​អត្តឃាត។ ចាស់ៗ​ដែល​អ្នក​និពន្ធ​បាន​ជួប​បាន​ទូន្មាន​ថា ប្រសិន​ក្នុង​ករណី​រំលង​អាធ្រាត្រ​ មាន​អ្នក​ណា​ដែល​អ្នក​ប្រហាក់​ប្រហែល​សំឡេង​ តែ​មិន​ស្គាល់​ឈ្មោះ ​បាន​ស្រែក​ហៅ​ឈ្មោះ​អ្នក​ល្វើយ​ៗ​ មិន​ដឹង​ប្រភព ចូរ​កុំ​ឆ្លើយតប​ ឬ​យក​ចិត្ត​ទុកដាក់។ ប្រសិន​បើ​ឃើញ​ញាតិ​ណា​ម្នាក់​មមើ​ដើរ​ហៅ​មិន​ឈប់​ សួរ​មិន​ឆ្លើយ ហាម​ដាស់ ​ឬ​តតាំង​ វិធី​មាន​តែ​ម្យ៉ាង គឺ​នាំគ្នា​ចង​ឃាត់ ​និង​បញ្ជូន​ទៅ​ព្រះសង្ឃ។ គ្រូហ្ម​ដែល​ប្រើ​ហិង្សា​ចម្លែក​ៗ​ លើ​រាងកាយ​អ្នក​រងគ្រោះ មិន​ត្រូវ​បាន​ចាស់ទុំ​ទាំងនោះ​ឱ្យ​យោបល់​ឱ្យ​ទៅ​រក​ជំនួយ​ពី​​ពួកគេ​ទាំងនោះ​ឡើយ។
ព្រឺ​សម្បុរ​គីង្គក់? ចុះ​អ្នក​យល់​យ៉ាង​ណា​ចំពោះ​ជំនឿ​ និង​ការ​តំណាល​នេះ?
ចប់