អបអរសាទរ ប្រលោមលោករបស់ MST Writer ដែលមានអ្នកចូលមើលច្រើនប្រចាំខែសីហា

កាលពីខែសីហា ឆ្នាំ ២០២៣ នេះ ក្រុមការងារ​ meysansotheary.com បានរកឃើញ MST Writer ដែលជាម្ចាស់ស្នាដៃប្រលោមលោកចូលក្នុងតារាងកំពូលប្រចាំខែ មានដល់ទៅ៤ស្នាដៃ។

សម្រាប់ខែសីហានេះផ្ទាល់ ​ត្បិតថាមានប្រលោមលោករបស់អ្នកនិពន្ធជាច្រើន តាម​ប្រកៀក​គ្នា​យ៉ាងស្អិតក៏ពិតមែន ប៉ុន្តែយ៉ាងណាក៏ដោយ ​ក្រោយ​មក​ទើប​រកឃើញ​អ្នក​កំពូលៗនៅ​ក្នុងរដូវកាលថ្មីនេះ​ដោយមានដល់ទៅ Top19ឯណោះ។

ទីមួយ អ្នកនិពន្ធ វណ្ណវី រីយ៉ា ជាម្ចាស់ស្នាដៃរឿង អតីតផ្ទះមន្រ្តី ទទួលបានចំណាត់ថ្នាក់ ​Top10 ហើយកាលពីខែកក្កដា ប្រលោមលោកមួយនេះ ជាប់ក្នុងតារាង Top 13 ។

ទីពីរ អ្នកនិពន្ធ ហ៊ុយ សារ៉ាត ជាម្ចាស់សា្នដៃរឿង ខ្ញុំមិនយកទេម៉ែ! ជាប់ចំណាត់ថ្នាក់ Top 16 នៅក្នុងខែសីហាកន្លងទៅនេះ។

ទី៣ ក្រុមសាម៉ូរ៉ៃ ជាម្ចាស់ស្នាដៃរួមគ្នាក្នុងរឿង ចិត្តត្រួតត្រា នាខែសីហានេះជាប់ចំណាត់ថ្នាក់ Top17 ក្នុងពេលដែលខែកក្កដា ប្រលោមលោកមួយនេះជាប់ក្នុងតារាង Top19​។

ចំណែកឯទី៤ គឺជាម្ចាស់ស្នាដៃ រឿង អាថ៌កំបាំងក្លិនផ្កាឡាវែនដឺ  ដែលជាស្នាដៃដំបូងរបស់អ្នកនិពន្ធ​វ័យក្មេង​មាន​នាមប៉ាកកា អាកាស្យា ទើបតែចេញ​លើ​វេបសាយ meysansotheary.com មិនបានប៉ុន្មាននោះទេ។ ប៉ុន្តែកំពុងទទួលការគាំទ្រ​ពីសំណាក់​អ្នក​ចូលចិត្ត​ក្ដី​ស៊ើប​អង្កេត​ ដោយបាន​​ឡើងដល់តារា Top19 ខណៈដែលកាលពីខែកក្កដា ឡើងដល់តារា Top15 ៕

កញ្ញា គ្រាប់ជី

ចុចអាន៖អបអរសាទរ ប្រលោមលោករបស់ MST Writer ដែលមានអ្នកចូលមើលច្រើនប្រចាំខែ មិថុនា និង កក្កដា

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*