អបអរសាទរ ប្រលោមលោករបស់ MST Writer ដែលមានអ្នកចូលមើលច្រើនប្រចាំខែ មិថុនា និង កក្កដា

សម្រាប់ខែកក្កដាឆ្នាំ ២០២៣ នេះ MST Writer បានរកឃើញម្ចាស់ស្នាដៃប្រលោមលោកដែលបានចូលក្នុងតារាងកំពូលប្រចាំខែ ក្រោយពីរឿងរន្ធត់ព្រឺព្រួចរបស់អ្នកនិពន្ធប្រុស ម៉ក់ខេមរិន្រ្ទ  នាមប៉ាកកា ជលធី មានចំណងជើងថា «ព្រាយគោកចំបក់» ក្នុងរដូវកាលទី៤ ទទួលបានសន្ទុះគាំទ្រកាលពីខែ ខែមិថុនាកន្លងទៅ។

ដោយឡែកសម្រាប់ខែកក្កដានេះផ្ទាល់ ​ប្រលោមលោករបស់អ្នកនិពន្ធជាច្រើន ​ហាក់តាម​ប្រកៀក​គ្នា​យ៉ាងស្អិត រហូតរកឃើញអ្នកកំពូលៗនៅក្នុងរដូវកាលថ្មីនេះដោយមានដល់ទៅ Top20​ ឯណោះ។

១ រឿង ព្រាយគោកចំបក់ គឺសាច់រឿងបែបរន្ធត់ព្រឺព្រួចរបស់និពន្ធ ម៉ក់ខេមរិន្រ្ទ បានឡើងដល់តារាងកំពូល Top9 កាលពីខែកក្កដា ខណៈកាលពីរដូវកាលទី១ ប្រលោមលោក​បែប​ស៊ើបអង្កេតរឿង ៤៨ម៉ោង បំបែក​ក្ដី​ឃាតកម្មរបស់​លោក​បានឈរឈ្មោះនៅក្នុង Top ១៥​ លើ​វេបសាយ meysansotheary.com កាលពី​ខែ​កុម្ភៈកន្លងទៅនេះ។

រឿង អតីតផ្ទះមន្រ្តី ជាស្នាដៃរបស់អ្នកនិពន្ធ វណ្ណ វីរីយ៉ា ជាប់ក្នុងតារាង Top 13 ក្នុងខែកក្កដា។

៣ រឿង អាថ៌កំបាំងក្លិនផ្កាឡាវែនដឺ ដែលជាស្នាដៃដំបូងរបស់អ្នកនិពន្ធ​វ័យក្មេង​មាន​នាមប៉ាកកា អាកាស្យា ទើបតែចេញ​លើ​វេបសាយ meysansotheary.com និងកំពុងទទួលការគាំទ្រ​ពីសំណាក់​អ្នក​ចូលចិត្ត​ក្ដី​ស៊ើប​អង្កេត​ ពេលនេះ​បាន​ឡើងដល់តារា Top15។

៤ រឿងផ្លូវគេ ជាប្រលោមបែបរន្ធត់របស់អ្នកនិពន្ធ ហ៊ុយ សារ៉ាត់ ដែលជាប់ Top16 នៅក្នុងខែកក្កដា ខណៈសាច់រឿងមួយនេះចេញភ្លាមទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់អ្នកគាំទ្រដែលនិយមអានរឿងរន្ធត់ញាប់ញ័រ។

៥ រឿង កុំសន្យាអ្វីដែលអ្នកមិនដឹងច្បាស់ គឺជាស្នាដៃរួមគ្នាក្នុងក្រុម ហង្សៈ នារដូវកាលទីមួយដោយជាប់តារាង Top17។

៦ រឿង ប្រាថ្នានាងកំណត់ហេតុពូ និទានមនោសញ្ចេតនាថ្មីពីអ្នកនិពន្ធ MST Writer រដូវកាលទី៤ របស់អ្នកនិពន្ធ ម៉ក់ខេមរិន្រ្ទ  បានឡើងដល់តារាង​ Top18 ក្នុងខែកក្កដានេះ។

រឿង ចិត្តត្រួតត្រា ជាស្នាដៃរួមគ្នាក្នុងក្រុមសាមូរ៉ៃ ដោយជាប់ក្នុងតារាង Top19​ ក្នុងខែកក្កដា។

រឿង ណាគ្រី ជាស្នាដៃរបស់អ្នកនិពន្ធប្រុស លី គឹមសួ បន្ទាប់ពីចេញផ្សាយមិនបានប៉ុន្មានផង ប្រលោមបែបរន្ធត់ព្រឺព្រួចមួយនេះជាប់ចំណាតថ្នាក់ Top20 ​ក្នុងខែកក្កដានេះតែម្ដង៕

កញ្ញា គ្រាប់ជី

ចុចអាន៖ប្រលោមលោកមនោសញ្ចេតនា «មិនសារភាព ព្រោះមិនសក្ដិសម» របស់អ្នកនិពន្ធ រឿង នុរា ចេញផ្សាយយប់នេះ

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*