មកស្គាល់ស្នាដៃអ្នកនិពន្ធក្មេងខ្ចី “គន្ធា នីកា”

សម្រាប់រដូវកាលថ្មី ក្រោមប្រធានបទ «អ្នកនិពន្ធមិនទាន់គ្រប់អាយុ» អ្នកនិពន្ធ គន្ធា នីកា បានចូលរួមដាក់បង្ហាញស្នាដៃជាថ្មីម្តងទៀត ជាមួយនឹងសំណេររឿង «វាសនា» ដែលសាច់រឿងខ្លី ទាក់ទងជីវិតដ៏កម្សត់នៃយុវជនមួយរូប។

គួររំលឹកថា គន្ធា នីកា ធ្លាប់បានចូលដាក់ស្នាដៃជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយ meysansotheary.com ចំនួន ៣រដូវកាលរួចមកហើយ ។ ខាងក្រោមនេះជាស្នាដៃទាំង ៤រដូវកាល របស់អ្នកនិពន្ធវ័យក្មេង គន្ធា នីកា ។

១. ប៉ា២ម៉ាក់២
រៀបរាប់ពីខ្សែជីវិតក្មេងស្រីវ័យ១៣ឆ្នាំដែលម្តាយឪពុកសម្រេចលែងលះគ្នាព្រោះការក្បត់និងអំពើហឹង្សាក្នុងគ្រួសារ។ ចុងក្រោយក្មេងស្រីកម្សត់មិនដឹងថាតើគួរជ្រើសនៅជាមួយអ្នកណា?

២. ដួងខែកម្សត់
ជីវិតនី ជាក្មេងស្រីម្នាក់រសាត់អណ្តែតតាមភូមិនេសាទ ត្រូវបានគ្រួសារចូនាថ យកទៅចិញ្ចឹម។ ភាពស្និទ្ធស្នាលរវាងអ្នកទាំងពីរ​លើស​ពី​បងប្អូន មិត្តភក្តិ តែជាស្នេហា។ នីហ៊ាន​លះបង់គ្រប់យ៉ាងដើម្បី​នាថ ជាមនុស្សស្រីដែលនាងស្រលាញ់​បំផុត​ក្នុងជីវិត តែនាថប្រែចិត្តចង់​រៀបការ​សាងគ្រួសារជាមួយប្រុសដទៃ។

៣. កម្មការិនី
ពីក្មេងស្រីម្នាក់ដែលតស៊ូចាកចេញពីស្រុកកំណើត បោះបង់ចោលការសិក្សា ចេញរកប្រាក់ធ្វើជាកម្មកររោងចក្រដើម្បីស្រោចស្រង់ជីវភាព ព្រោះតែកំព្រាម្តាយ និងអតីតកាលមានឪពុកជាមនុស្សមិនទទួលខុសត្រូវ នាងស៊ូលះបង់ដើម្បីការសិក្សារបស់ប្អូនៗ…

កម្មការិនី

គួរបញ្ជាក់ថា ប្រព័ន្ធផ្សព្វផ្សាយ meysansotheary.com កំពុងបើកឱកាសសម្រាប់សាធារណជន និងអ្នកនិពន្ធ ដែលមានបំណងចង់ផ្សព្វផ្សាយស្នាដៃរបស់ខ្លួន អាចចូលរួមដោយសេរីនៅក្នុងរដូវកាលទី៥ថ្មីនេះ ក្រោមប្រធានបទ «អ្នកនិពន្ធមិនទាន់គ្រប់អាយុ» ដែលមានរយៈពេល៦ខែពេញ គិតចាប់ពីដើមខែវិច្ឆិកាតទៅ អានបន្ថែម៖ រដូវកាលទី៥

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*